វ័តស៍អាប

វ័តស៍អាប (ភាសាអង់គ្លេស: WhatsApp , ដែលមានឈ្មោះជាផ្លូវការ WhatsApp Messenger) គឺជាសេវាកម្មផ្ញើសារភ្លាមៗ(IM) និងសេវាសំឡេងតាមអ៊ីនធើណេត (VoIP) ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាមេតា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារ ,សារជាសំឡេង និងសារជាវីដេអូ, ធ្វើការហៅជាសំឡេង និងវីដេអូ និងចែករំលែករូបភាព ឯកសារ ទីតាំងអ្នកប្រើប្រាស់ និងមាតិកាផ្សេងទៀត។ កម្មវិធីអតិថិជនរបស់វ័តស៍អាប ដំណើរការលើឧបករណ៍ចល័ត ហើយអាចចូលប្រើបានពីកុំព្យូទ័រ។ សេវាកម្មនេះទាមទារលេខទូរស័ព្ទចល័តដើម្បីចុះឈ្មោះ។ នៅក្នុងខែមករា ឆ្នាំ២០១៨ វ័តស៍អាបបានចេញផ្សាយកម្មវិធីអាជីវកម្មដាច់ដោយឡែកមួយដែលមានឈ្មោះថា វ័តស៍អាបអាជីវកម្ម (WhatsApp Business) ដែលអាចទំនាក់ទំនងជាមួយអតិថិជនវ័តស៍អាបកម្រិតខ្ពស់។ សេវាកម្មនេះត្រូវបានបង្កើតឡើងដោយ វ័តស៍អាបអ៊ីន (WhatsApp Inc.) នៃរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានទិញដោយ ហ្វេសប៊ុក ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងតម្លៃប្រហែល១៩.៣ ពាន់លានដុល្លារអាមេរិក។

វ័តស៍អាប
និមិត្តសញ្ញាវ័តស៍អាប

កម្មវិធីនេះបានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ពិភពលោកនៅឆ្នាំ២០១៥ និងមានអ្នកប្រើប្រាស់ច្រើនជាង ២ពាន់លាននាក់នៅទូទាំងពិភពលោកត្រឹមខែកុម្ភៈ ២០២០។ នៅឆ្នាំ២០១៦ កម្មវិធីបានក្លាយជាមធ្យោបាយចម្បងនៃការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិតនៅក្នុងតំបន់ រួមទាំងអាមេរិកឡាទីន ឧបទ្វីបឥណ្ឌា និងផ្នែកធំនៃទ្វីបអឺរ៉ុប និងអាហ្វ្រិក។ វ័តស៍អាប ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០០៩ ដោយ ប្រាយ អាស្តុន និង ជេន កូម ដែលជាអតីតបុគ្គលិករបស់យ៉ាហ៊ូ! (Yahoo!) ។

សូមមើលផងដែរ

យូធូប

ហ្វេសប៊ុក

អ៊ីនស្តាក្រាម

ធ្វិតថឺរ

ស្ប៉ូទីហ្វាយ

ឯកសារយោង

Tags:

ភាសាអង់គ្លេសហ្វេសប៊ុក

🔥 Trending searches on Wiki ភាសាខ្មែរ:

សុជីវធម៌នួន ជាទេសចរណ៍នៅប្រទេសកម្ពុជាប្រវត្តរូបសង្ខេបរបស់មេដឹកនាំខ្មែរក្រហមនរោត្តម មុនីនាថ សីហនុឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទរឿងព្រះសិរិធរទូរគមនាគមន៍នៅប្រទេសកម្ពុជាប្រវត្តិកុំព្យូទ័រយន្តការ៨ចំណុចអាណាចក្រខ្មែរស្រុកកំពង់ត្រាចរបាំខ្មែរសម្ព័ន្ធកូវ៉ាឡង់ភ្នំភ្លើងអេឡិចត្រុងវ៉ាឡង់អង្គការសហប្រជាជាតិទីម័រខាងកើតរូបិយវត្ថុហិណ្ឌូសាសនាទុំទាវសម័យកាលលង្វែកព្រះរាជសង្ហារកម្ពុជាការងារ និងប្រាក់ឈ្នួលភាពជោគជ័យរាជេន្ទ្រវរ្ម័នទី២ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនអរិយដ្ឋង្គិកមគ្គពោធិបក្ខិយធម៌ភ្នំសំពៅសង្គ្រាមស៊ីវិលសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រទេសចម្ប៉ាស្រុកពញាក្រែកសាធារណរដ្ឋខ្មែរលិខិតឆ្លងដែនកម្ពុជាគោលនយោបាយសារពើពន្ធវេយ្យាករណ៍នៃភាសាខ្មែរឥណ្ឌូណេស៊ីនរាយណ៍រាជាម៉ាឡេស៊ីកោះត្រល់ភាសាខ្មែរសហភាពឥណ្ឌូចិនរីម គីនទេសចរណ៍ច្បាប់កេរកាលថ្មីស្រុកស្ទឹងហាវកេង វ៉ាន់សាក់ប្រភេទថនិកសត្វព្រៃនៅកម្ពុជាប្រវត្តិវិទ្យានីតិរដ្ឋផ្លូវទឹកកម្ពុជាពុទ្ធសករាជជួន ណាត៧ មករាហិរញ្ញវត្ថុបុរេប្រវត្តិកម្ពុជាម៉ូស្គូដើមត្នោតទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសគុណវិបត្តិនៃការជក់បារីប្រាសាទព្រះគោកោសិកាជីវវិទ្យាសម័យមហានគរមនុស្សបន្ទាយលង្វែកព្រះពុទ្ធបទពាក្យ៧ស្រុកកងមាសល្ខោនខ្មែរប្រាសាទកោះកេរ្តិ៍កូរ៉េខាងជើងប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរអាប្រាហាម លីនខូនពិធីចូលម្លប់ចេនឡានំបញ្ចុក🡆 More