មនុស្ស

មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។ វាស្ថិតនៅក្នុងគ្រួសារ Hominidae ហើយជាពូជតែមួយគត់ក្នុងក្រុម Homo ដែលពូជដទៃទៀតក្នុងក្រុមនេះបានផុតពូជអស់។ ផូស៊ីលចាស់បំផុតរបស់ពូជនេះត្រូវបានរកឃើញនៅទីតាំង Djebel Irhoud ក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាលប្រហែល ៣០០,០០០ ឆ្នាំ។

មនុស្ស
មនុស្ស
រូបតំណាងមនុស្សនៅលើបន្ទះPioneer
បំណែងចែកតាមបែបវិទ្យាសាស្ត្រ
KingdomAnimalia
PhylumChordata
ClassMammalia
OrderPrimates
SuborderHaplorhini
InfraorderSimiiformes
FamilyHominidae
SubfamilyHomininae
TribeHominini
GenusHomo
SpeciesH. sapiens
ឈ្មោះពីរពាក្យ
Homo sapiens
Linnaeus, 1758
មនុស្ស
ដង់ស៊ីតេចំនួន Homo sapiens


ក្នុងចំណោម hominids ទាំងអស់ក្នុងពេលបច្ចុប្បន្ន មនុស្សមានភាពលេចធ្លោតាមបែបសរីរសាស្ត្រ ព្រោះវាជាប្រភេទសត្វដែលធ្វើចលនាដោយជើងពីរនៅលើដី វាមានខួរក្បាលធំជាង hominids ដទៃ និងវាមិនសូវមានរោមច្រើនដូច hominids ដទៃ។ មនុស្សស្រីក៏មានរយៈពេលឈប់មានរដូវ ដែលមានភាពកម្រក្នុង hominids ដទៃទៀត។

ប្រសិនបើគេមើលមកពូជសត្វនេះតាមរយៈឥរិយាវិទ្យា ហើយប្រៀបធៀបវាជាមួយពូជសត្វផ្សេងទៀត គេឃើញថា មនុស្សមានភាពលេចធ្លោ ដោយមានទំនាក់ទំនងសង្គមស្មុគស្មាញ ដោយចេះប្រើប្រាស់ភាសាប្រកបដោយភាពល្អិតល្អន់និងវោហារសព្ទដែលចែករំលែកបន្តគ្នាដោយការរៀនសូត្រ ដោយចេះផលិតឧបករណ៍ផ្សេងៗ ដោយចេះប្រើប្រាស់សម្លៀកបំពាក់ ដោយចេះប្រើប្រាស់ភ្លើងដោយភាពប៉ិនប្រសប់ ដោយការចេះផ្សាំងរុក្ខជាតិនិងពូជសត្វដទៃទៀត និងដោយមានសម្បទានៃប្រព័ន្ធយល់ដឹងសម្រាប់គំនិតអរូបី អត្តពិគ្រោះ និងព្រលឹងនិយម។ លក្ខណៈនៃឥរិយាបថមនុស្សដូចបានរៀបរាប់ខ្លះ មានភាពដូចគ្នានឹងពូជសត្វដទៃទៀតក្នុង Homo genus ដែរ។

ជាទូទៅបន្ថែមទៀត វាមានភាពលេចធ្លោជាងពូជសត្វដទៃ ព្រោះតែភាពសម្បូរ និងភាពរីកចម្រើន នៃបច្ចេកវិទ្យា និងសិល្បៈ សារៈសំខាន់នៃការរៀនសូត្រ និងវប្បធម៌ទៅលើការរីកចម្រើនលូតលាស់នៃមនុស្សម្នាក់ៗ ក៏ដូចជាវិសាលភាពនៃបន្លាស់ប្ដូរ ដែលមនុស្សមានឥទ្ធិពលលើប្រព័ន្ធបរិស្ថាន។

បំណែងចែកតាមសាខាពន្ធុវិទ្យា

អូម៉ូសាព្យាង ដូចជាសត្វដទៃទៀតដែរស្ថិតនៅក្នុងក្រុមដែលកើតឡើងបន្តបន្ទាប់គ្នា ដែលក្នុងក្រុមនីមួយៗមានពូជថ្មីមួយឬច្រើនប្រភេទបានកកើតបន្ត ឬជំនួសពូជបុព្វបុរសរបស់វា។

នៅក្នុងចំណោមថ្នាក់ថនិកសត្វ អាម៉ូសាព្យាង ស្ថិតនៅក្នុង:

  • Primates (មេដៃអាចដាក់នៅពីមុខម្រាមដៃផ្សេងទៀតបាន អាចប្រើភ្នែកទាំងពីរមើលរបស់តែមួយបាន) ដូចគ្នានឹងសត្វ lemurs (ជាប្រភេទស្វានៅប្រទេសម៉ាដាហ្កាស្កា);
  • Haplorhinian (គ្មាន rhinarium តែមានច្រមុះមួយ) ដូចគ្នានឹងសត្វ tarsiers (ជាសត្វមួយប្រភេទរកឃើញនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះ);
  • Simiiformes (ផ្នែកខាងក្រោយនៃលលាដ៏ក្បាលបិទ) ដូចគ្នានឹងសត្វ marmosets (ប្រភេទសត្វស្វាតូចនៅទ្វីបអាមេរិក);
  • Catarhinian (រន្ធច្រមុះបែរចុះទៅខាងក្រោម) ដូចគ្នានឹងសត្វ colobus និង baboons (ប្រភេទសត្វស្វាធំ);
  • Hominoids (គ្មានកន្ទុយ) ដូចគ្នានឹងសត្វ gibbons (ស្វាមួយប្រភេទ);
  • Hominids (ទំហំធំ) ដូចគ្នានឹងសត្វ orangutans (ស្វាធំមួយប្រភេទ);
  • Hominins (អឺរ៉ុប-អាហ្វ្រិក) ដូចគ្នានឹងសត្វ gorillas (ស្វាធំមួយប្រភេទ);
  • Hominini (សព្វាសីសត្វ) ដូចគ្នានឹងសត្វ chimpanzees និង bonobos (ប្រភេទសត្វស្វា);
  • Hominina (ដើរដោយជើងពីរ) ដូចគ្នានឹងសត្វ ardipithecines, australopithecines, និង paranthropes (សត្វដែលរៀបរាប់នេះបានផុតពូជអស់ហើយ);
  • Homo (ខួរក្បាលធំ) ដូចគ្នានឹង Homo habilis, Homo ergaster, Homo erectus,Homo neanderthalensis (ផុតពូជ)។

សាខាពន្ធុវិទ្យានៃសត្វស្វាដោយ ប៉េរេលមែន(២០១១) និង ស្ព្រីងហ្គ័រ(២០១២) (ភាសាបារាំង):

 Simiiformes 
 Catarrhini 
 Cercopithecoidea 

 Cercopithecidae (Babouin, Macaque, Colobe…)

 Hominoidea 

 Hylobatidae (Gibbon)

 Hominidae (Orang-outan, Gorille, Chimpanzé et Homme)

 Platyrrhini 

 Cebidae (Sapajou, Singes-écureuil, Ouistiti, Tamarin…)

 Pitheciidae (Saki, Ouakari, Titi…)

 Atelidae (Atèle, Singe-hurleur…)

សាខាពន្ធុវិទ្យានៃ hominid genera សព្វថ្ងៃ ដោយសូសានី (១៩៩៦) និង ស្ព្រីងហ្គ័រ (២០១២):

Hominidae 
 Ponginae 

 Pongo (អររ៉ង់ អ៊ូតង់)

 Homininae 
 Gorillini 

 Gorilla (ហ្កររីយេ)

 Hominini 
 Panina 

 Pan (សែមប៉ង់ស៍)

 Hominina 

 Homo (មនុស្ស)

សត្វស្វាធំ ដែលជិតមនុស្សជាងគេតាមពន្ធុវិទ្យា គឺពូជស្វាសាំប៉ង់ស៍ពីរប្រភេទ: Pan troglodytes (ស្វាសាំប៉ង់ស៍ធម្មតា) និង Pan paniscus (ស្វាបូណូបូ)។ បណ្ដុំពន្ធុមនុស្សសព្វថ្ងៃ (ប្រវែងប្រមាណជា ៣.២ ពាន់លានគូនុយក្លេអូទីត) ខុសពីបណ្ដុំពន្ធុស្វាសាំប៉ង់ស៍ប្រហែលតែ ១.២% (ឬ ៣៨.៤ លានគូនុយក្លេអូទីត)។

អ្នកជំនាញខាងប៉ាឡេអង់ត្រូប៉ូឡូស៊ីភាគច្រើន គិតថាការបែកចេញពីគ្នា រវាង Hominina និង Panina (ពូជស្វាសាំប៉ង់ស៍) កើតឡើងយ៉ាងតិច ៧ លានឆ្នាំមុន។

ប្រវត្តិនៃការវិវត្ត

សម្គាល់:ជាភាសាបារាំង។

ពី Hominina ទៅ Homo

Hominina ចាស់បំផុតដែលគេធ្លាប់រកឃើញមកទល់បច្ចុប្បន្នគឺ Sahelanthropus tchadensis មានអាយុកាល ៧ លានឆ្នាំ រកឃើញនៅប្រទេសឆាត នៅឆ្នាំ ២០០១ និង Orrorin tugenensis មានអាយុកាល ៦ លានឆ្នាំ រកឃើញនៅប្រទេសកេនយ៉ា នៅឆ្នាំ ២០០០។ Grecopithecus ដែលមានផូស៊ីលពីរមានអាយុកាលជាង ៧ លានឆ្នាំ ក៏ប្រហែលស្ថិតនៅក្នុង Hominina ដែរ។[ត្រូវការអំណះអំណាង] ថ្មីៗនេះ មានពូជថ្មីមួយទៀតឈ្មោះ Danuvius guggenmosi ត្រូវបានរកឃើញនៅឆ្នាំ២០១៥ ដែលមានលក្ខណៈស្រដៀងទៅនឹង Hominina។ វារស់នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រហែលជា ១១.៦២ លានឆ្នាំមុន។[citation needed]

ឯកសារយោង និងចំណាំ

ចំណាំ

ឯកសារយោង

Tags:

មនុស្ស បំណែងចែកតាមសាខាពន្ធុវិទ្យាមនុស្ស ប្រវត្តិនៃការវិវត្តមនុស្ស ឯកសារយោង និងចំណាំមនុស្សអង់តាកទិកអាហ្វ្រិក

🔥 Trending searches on Wiki ភាសាខ្មែរ:

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣បញ្ចក្ខន្ធជ័យវរ្ម័នទី៧ចក្រភពអង្គរ គ.ស (៨០២-១៤៣១)សហរដ្ឋអាមេរិករឿងព្រះសិរិធរសហគមន៍រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញខ្យល់ព្រះអាទិត្យស៊ូកាណូអក្សរថៃកូរ៉េស្ពានគីហ្សូណាភាសាខ្មែរហេង សំរិនខេត្តក្រចេះកោះត្រល់បឹងទន្លេសាបស៊ីន ស៊ីសាមុតការបោះឆ្នោតនៅកម្ពុជាភ្នំក្រាំងរមាសប្រទេសចម្ប៉ាប្រវត្តិប្រាសាទព្រះវិហារសករាជប្រដាប់រំលាយអាហារជំងឺលើសឈាមគុណកិរិយាសង្គ្រាមលោកលើកទី២ម៉ែត្រការ៉េឧស្សាហកម្មសហរាជាណាចក្រកូរ៉េខាងត្បូងប្រភេទចម្លាក់បំណែងចែករដ្ឋបាលនៃកម្ពុជាទន្លេពិភពលោកស្ពានប្រាប់ទិសសូរ្យវរ្ម័ន​ទី១ឡាវបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជារបាំប្រពៃណីសម្លៀកបំពាក់ប្រពៃណីខ្មែរស្រុកពញាឮជួរភ្នំដងរែកច្បាប់ស្រីទូរទស្សន៍ជាតិកម្ពុជានាមក្រុងប៉ោយប៉ែតបន្ទុកអគ្គីសនីប្រាសាទសំបូរព្រៃគុកវប្បធម៌កម្ពុជាត្រីផ្សោតនៅកម្ពុជាច្បាប់សិក្ខាបទ១០ភពសុក្រនយោបាយឡាវសត្វឆ្អឹងកងស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋធម៌សូត្រថ្វាយបង្គំព្រះរឿងកុលាបប៉ៃលិនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសិទ្ធនារីកេង វ៉ាន់សាក់ស្រុកថ្មពួកទិកតុករឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេឧដុង្គទស្សនវិជ្ជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទ្វីបអឺរ៉ុបធម៌នមស្សការអាណាចក្រខ្មែរដូយមុឺយចេនឡាទឹកលិចសង្គមធម៌ទង់ជាតិកម្ពុជា🡆 More