ព្រះវិហារយេស៊ូគ្រិស្គពិត

ព្រះវិហារយេស៊ូគ្រិស្គពិត (ជាភាសាអង់គ្លេសTrue Jesus Church​ និង ជាភាសាចិន: 真耶穌教會) ជាព្រះវិហារឯករាជ្យមួយ ដែលត្រូវបានបង្កើតឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ១៩១៧ ។ បច្ចុប្បន្ននេះ មានសមាជិកប្រមាណ ១,៥លាននាក់ ក្នុងប្រទេសចំនួន៤៥ ។ ព្រះវិហារនេះ ស្ថិតនៅក្នុងសាសនាគ្រិស្ត និកាយ ប្រូតេសស្តង់ ដែលបានលេចរូបរាងឡើង ក្នុងអំឡុងដើមសតវត្សទី២០ ។ ចាប់តាំងពីដើមឆ្នាំ១៩៩០ ព្រះវិហារនេះ ត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជា ។ បុណ្យ គ្រិស្តមើស៍ ឬ បុណ្យណូអែល និង រដូវត្រណម មិនត្រូវបានប្រារព្វ ដោយព្រះវិហារនេះ ទេ ។ ពួកគេមានគោលបំណង ផ្សព្វផ្សាយព្រះបន្ទូល របស់ព្រះជីសឹស (Jesus) ជាម្ចាស់ ទៅដល់ គ្រប់ជាតិសាសន៏ទាំងអស់ មុននឹងការមកដល់ជាលើកទី២ របស់ព្រះអង្គ៕

វាជាព្រះវិហារមួយ ក្នុងចំណោមព្រះវិហារក្នុងស្រុកទាំង៣ របស់ចិន ដែលបានកកើតឡើង មុនការចូលកាន់កាប់របបកុម្មុយនិស្តចិន នាឆ្នាំ១៩៤៩ ។

ពាក្យបងៀ្រន

គេទុកចិត្តលើ១១ពាក្យបងៀ្រន:

  1. ទទួលព្រះវិញ្ញាណបរិសុទ្ធ: ការទទួលយកនួវព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ក្រោយគ្រីស្ទជនបានទទួលនូវការសំរេចចិត្តធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ហើយគ្រីស្ទជនរូបនេះបានអធិស្ធានសូមព្រះ ដើម្បីឲ្យទ្រង់ប្រទាននូវព្រះវិញ្ញាណរបស់ទ្រង់មកគង់ក្នុងចិត្ត។
  2. ការលាងបាតជើង: "ការប្រសិទ្ធី ដោយការលាងជើងទាំងពីរ អាចអោយគេចូលរួម ជាមួយព្រះជីស្សឺស(Jesus) ជាម្ចាស់។ នោះក៏ជា ការដាស់តឿន ដ៏ទៀងទាត់មួយ ដល់មនុស្សលោក អោយមាន សេចក្តីស្រឡាញ់, ភាពស្ងប់អារម្មណ៍, ភាពលំអោនកាយ, ភាពអត់អោន និង ភាពចេះជួយគ្នា។ មនុស្សរាល់គ្នា ដែលបានទទួលការលាងបាប ដោយទឹកអម្រិតរួចហើយ ត្រូវតែមានជើងទាំងពីរ លាងស្អាតជានិច្ច ក្នុងនាមនៃព្រះជីស្សឺសគ្រិស្ត​(Jesus Christ) ជាម្ចាស់។ ការត្រដុសជើងទាំងពីរ ជាទំលាប់គ្រប់ពេល ដើម្បីបង្ហាញភាពគួរសម។"
  3. ការអធិស្ឋាន: "ការរួបរួមគ្នាដ៏ថ្លៃថ្លា គឺជាការប្រសិទ្ធិដើម្បីរំឮកដល់ មរណភាពនៃព្រះយេស៊ូគ្រិស្ដជាម្ចាស់នៃយើង។ វាបានផ្ដល់លទ្ធភាពដល់ពួកយើង ដើម្បីចែករំលែកសាច់ និងឈាមពីព្រះជាម្ចាស់របស់យើង ហើយនិងចូលរួមជាមួយទ្រង់ នោះយើងនឹងអាចមានជីវិតជាអនន្តភាព និងត្រូវបានងើបឈរឡើងនៅថ្ងៃចុងក្រោយ។ ការប្រសិទ្ធិនេះ នឹងត្រូវរក្សាទុកជានិច្ច តាមតែអាចធ្វើបាន។ មានតែនំប៉័ងមិនឡើងសាច់ និងទឹកទំពាំងបាយជូរតែមួយគត់ ដែលគួរតែត្រូវបានប្រើ។"
  4. ថៃ្ងសប្បាត់: "ថ្ងៃឈប់សំរាក (Sabbath day) ជាថ្ងៃ ដែលព្រះអម្ចាស់ បានប្រសិទ្ធិពរ និង បានធ្វើអោយ មនុស្សទាំងអស់ រួចផុតបាបគ្រោះទាំងឡាយ។ គេប្រារព្វ ថ្ងៃធម្មទេសនា នៅថ្ងៃទី ៧ នៃសប្តាហ៍ គឺនៅ ថ្ងៃសៅរ៍។ នោះជាការបង្ហាញ នូវភាពអនុគ្រោះ របស់ព្រះជាម្ចាស់ ដែលឧទ្ទិសដល់ កំណើត និង ការស្រោចស្រង់ ព្រមទាំងសេចក្តីសង្ឃឹម នៃភាពស្ងប់អារម្មណ៍ ជាអមតះ នៃជីវិត នៅចំពោះមុខ។"
  5. ព្រះយេស៊ូវ គ្រីស្ទ(Jesus Christ): ព្រះយេស៊ូវ គ្រីស្ទទ្រង់យាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ឲ្យរួចពីអំពើបាប ទ្រង់មានអំណាចនិងអាចសង្រ្គោះមនុស្ស ទាំងអស់បាន ដោយទ្រង់មានព្រះចេស្តាលើសេចក្តីស្លាប់។​ ព្រះយេស៊ូវទ្រង់មានព្រះជនគង់នៅស្តានសួគ៌ ទ្រង់បានយាងចុះមក យកនិស័យជាមនុស្យ ទ្រង់បានបង្រៀនមនុស្សអំពីនរគរស្ថានសួគ៌ ហើយបានសំដែកការអស្ចារ្យជាច្រើន​ ដូចជាប្រោសមនុស្សមានជំងឺឲ្យបានជា មនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ។​​ ក្រោយមកមានមនុស្សខ្លះចង់ធ្វើគត់ព្រះអង្គ់ ហើយនៅថ្ងៃមួយទ្រង់ក៏ត្រូវគេចាប់ ហើយបានបញ្ជូនទៅដើម្បីធ្វើគត់ទ្រង់នៅលើឈើឆ្កាង ទ្រង់ក៏ត្រូវគេបញ្ចុះនៅក្នុងផ្នូរ ហើយបី​(៣)​ថ្ងៃក្រោយមក ទ្រង់ក៏មានព្រះជនរស់ឡើងវិញ។ ហើយ ៤០​ ថ្ងៃក្រោយពេលទ្រង់មានព្រះជន់រស់ឡើងវិញ ទ្រង់ក៏បានយាងឡើងទៅកាន់ឋានសួគ៌វិញ ហើយមានមនុស្សជាច្រើនបានឃើញទ្រង់ដែរ។ ទ្រង់ជាព្រះតែមួយអង្គគត់ ដែលជួយសង្រ្គោះមនុស្សជាតិ ជាអ្នកបង្កើតឋានសួគ៌និងភពផែនដី (ព្រះអតិករ)។ ទ្រង់ជាព្រះជាម្ចាស់ដ៏ពិតតែមួយ។
  6. ព្រះគម្ពីរបរិសុទ្ទ: គឺជាព្រះបន្ទូលរបស់ព្រះ ដែលសរសេរតាមរយៈអ្នកនិពន្ធជាច្រើននាក់ ដែលព្រះវិញ្ញាណបរិសុទ្ធបន្ដាល ព្រះគម្ពីរបរិសុទ្ទ មាន៦៦សៀវភៅ ចែកជា សញ្ញាថ្មីចាស់មាន ៣៩សៀវភៅ និង​សញ្ញាថ្មីមាន ២៧សៀវភៅ។ ព្រះគម្ពីរបរិសុទ្ទ បានសរសេរមក ទុកជាសេចក្តីបង្រៀន បំភ្លឺ ដាស់ទឿន សំអាងព្រលឹងវិញ្ញាណ សំរាប់មនុស្សទាំងអស់។
  7. សេចក្តីសង្គ្រោះ : ការសង្រោះត្រូវបានផ្តល់អោយដោយព្រះជាម្ចាស់ តាមរយៈជំនឿ។ អ្នកដែលមានជំនឿលើទ្រង់ត្រូវតែពឹងពាក់លើវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានភាពបរិសុទ្ធ ដើម្បីលើកតម្កើងព្រះជាម្ចាស់ និងដើម្បីស្រលាញ់មនុស្សជាតិ។
  8. ព្រះវិហារ: ១)ព្រះវិហារ ដែលកស្ថាបនាដោយដៃមនុស្ស គឺជាអាគា ឬ កន្លែងថ្វាយបង្គំព្រះ ដែលគ្រីស្ទជនអាចជួបជុំគ្នា រៀនព្រះបន្ទូល ប្រកបគ្នាសរសើរតម្កើងព្រះ ២)​ ព្រះវិហារ ដែព្រះ (ព្រះវិញ្ញាណបរិសុទ្ធ) គង់នៅ នោះ គឺជាព្រះវិហារនៅក្នុង​ចិត្តរបស់គ្រីស្ទបរិស័ទនិមួយៗ ។
  9. សុភនិច័្ជចុងបំផុត: ព្រះយេសូនឹងយាងចុះមកផែនដីជាលើកទីពីរ នៅក្នុងថ្ងៃចុងក្រោយប្អស់របស់ពិភពលោក គឺទ្រង់យាងមកពី​ឋានសួគ៏នៅលើកនេះគឺទ្រង់សោយរាជ្យនៅផែដីទាំងមូល ហើយទ្រង់និងវិនិច្ឆ័យពិភពលោកទាំងមូល ដោយយុតិធរ គ្រានោះទ្រង់និងនាំមកសន្តិភាពសំរាប់ពិភពលោកទាំងមូល អស់អ្នកណាដែលទទួលទ្រង់(ព្រះយេស៊ូវគ្រីស្ទ)ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះរបស់ខ្លួន នោះនិងបានទទួលនូវជីវិតអស់កល្បជានិច្ចនៅឯឋានសួគ៏ជាមួយនិងទ្រង់។

ឯកសារយោង

Tags:

បុណ្យណូអែល

🔥 Trending searches on Wiki ភាសាខ្មែរ:

រឿង ភូមិតិរច្ឆានជម្ងឺ​ឆ្កែឆ្កួតសារមន្ទីរទួលស្លែងព្រហ្មវិហារធម៌ភ្លេងពិណពាទ្យប្រ៊ុយណេពិធីបញ្ជាប់ពាក្យប៊ីវ ឆៃលាងធម៌សូត្រថ្វាយបង្គំព្រះគុណធម៌ប្រាសាទបន្ទាយឆ្មារខេត្តកោះកុងបព្វជិតបឹងទន្លេសាបរដ្ឋសភាកម្ពុជាប្រព័ន្ធសេដ្ឋកិច្ចប្រាសាទភ្នំបាខែងសិល្បៈខេត្តត្បូងឃ្មុំរមណីយដ្ឋានទឹកឆាព្រះត្រៃបិដក ភាគ ១គោលការណ៍នីត្យានុកូលភាពប្រវត្តិសាស្ត្រចិនវត្តបទុមវតីអរិយធម៏រឿងបងថ្លៃនិងប្អូនថ្លៃប្រតិកម្មគីមីជំងឺកូរ៉ូណាវីរុស២០១៩ហ្វេសប៊ុកដូយមុឺយគោលនយោបាយសាធារណៈ (អសង្ស័យកម្ម)មហានិកាយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ជ័យវរ្ម័នទី២ម៉ូនីទ័រកុំព្យូទ័រខេត្តក្រចេះឥណ្ឌូណេស៊ីកំណត់ហេតុរបស់ ជីវ តាក្វាន់ខេត្តរតនគិរីល្ខោនខ្មែរឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទសង្គាយនាកូរ៉េខាងជើងសិង្ហបុរីអាល់បឺត អែងស្តែងយេនឌ័រព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាគុណវិបត្តិនៃការជក់បារីសង្គមវិទ្យាអាល្លឺម៉ង់ឧដុង្គម៉ៃឃើល ហ្វារ៉ាដេយម៉ាក្រូសេដ្ឋកិច្ចអ៊ីសាក់ ញូតុនបរិយាកាសសីល១០ឃុំជីគរម៉ែត្រការ៉េម៉ុង ឫទ្ធីសង្កាត់ទឹកថ្លា (ខណ្ឌសែនសុខ)គ្រោងឆ្អឹងមនុស្សមង្គល៣៨ប្រការស្រីរាជាប្រវត្តិនៃរបបខ្មែរក្រហមខ្មែរក្រហមជំនឿការអុជធូបច្បាប់បទឧក្រិដ្ឋកសិកម្មនៅប្រទេសកម្ពុជាប្លុក(វែបសាយ៍)ទន្លេបាសាក់ព្រះអាទិត្យគំរោងអាជីវកម្មMicrosoft word 2007ប្រវត្តិសាស្ត្រវចនានុក្រមខ្មែរនាគក្រុងស្ទឹងសែន🡆 More