អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។ គេបានចាត់ទុក អសប ជាអង្គការដ៏ធំ និងមានប្រជាប្រិយបំផុតនៅលើសកលលោក។ អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ។

អង្គការសហប្រជាជាតិ
អង់គ្លេស៖ United Nations
បារាំង៖ Organisation des Nations unies
អេស្ប៉ាញ៖ Organización de las Naciones Unidas
ចិន៖ 联合国/聯合國
អារ៉ាប់៖ منظمة الأمم المتحدة
រុស្ស៊ី៖ Организация Объединённых Наций
ទង់ជាតិ អង្គការសហប្រជាជាតិ
ទង់
និមិត្តសញ្ញាអង្គការសហប្រជាជាតិ
និមិត្តសញ្ញា
រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
ទីស្នាក់ការកណ្ដាលផ្លាហ្សាអង្គការសហប្រជាជាតិ ៧៦០, ទីក្រុងញូវយ៉ក (ដែនដីអន្តរជាតិ)
ភាសាផ្លូវការភាសាចិនភាសាបារាំងភាសារុស្ស៊ីភាសាអង់គ្លេសភាសាអារ៉ាប់ភាសាអេស្ប៉ាញ
ប្រភេទអង្គការអន្តររដ្ឋាភិបាល
សមាជិកភាពរដ្ឋសមាជិកចំនួន ១៩៣
រដ្ឋសង្កេតការណ៍ចំនួនពីរ
មេដឹកនាំ
- អគ្គលេខាធិការ
អង់តូនីញ៉ូ ហ្គុយទែរស៍
- អគ្គលេខាធិការរង
អាមីណា ជ. មហាម៉ាដ
- ប្រធានមហាសន្និបាត
អាប់ឌុលឡា សាហ៊ីដ
- ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម
ខូលែន វីស៊ែន កេឡាប៉ែល
និម្មិតកម្ម
- ធម្មនុញ្ញត្រូវបានចុះ
២៦ មិថុនា ១៩៤៥
- ធម្មនុញ្ញចូលជាធរមាន
២៤ តុលា ១៩៤៥
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៦)
៧,៤០៣,០២០,០០០
គេហទំព័រ
un.org (ទូទៅ)
un.int (បេសកកម្មអចិន្ត្រៃយ៍)
Preceded by
អង្គការសហប្រជាជាតិ សង្គមប្រជាជាតិ

អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី២ ជំនួសឱ្យអង្គការសង្គមប្រជាជាតិ ក្នុងគោលបំណងទប់ស្កាត់រាល់ជម្លោះសង្គ្រាមផ្សេងៗនាពេលអនាគត។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៥ បណ្ដាប្រជាជាតិចំនួន ៥០ បានជួបប្រជុំនៅក្នុងសន្និសីទមួយនៅទីក្រុងសានហ្វ្រានស៊ីស្កូ និងបានចេញសេចក្តីព្រាងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយវាត្រូវបានចាប់អនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៤៥ និងបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥។ ដោយអនុលោមតាមធម្មនុញ្ញ គោលដៅរបស់អង្គការនេះរួមមាន៖ ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពរាល់ច្បាប់អន្តរជាតិ។ នៅ​ពេល​បង្កើតដំបូង ​អង្គការ​សហប្រជាជាតិ​មាន​ប្រទេស​សមាជិក​ចំនួន ៥១ ហើយបច្ចុប្បន្ននេះ រដ្ឋសមាជិកបានកើនឡើងរហូតដល់ ១៩៣ ប្រទេស។

មិនយូរប៉ុន្មានក្រោយពីបង្កើតឡើងមក បេសកកម្មរក្សាសន្តិភាពពិភពលោករបស់អង្គការសហប្រជាជាតិត្រូវបានរំខានដោយសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បូករួមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួន។ បេសកកម្ម​ចម្បងរបស់អង្គការនេះរួមមាន៖ ​សង្កេតការណ៍​យោធាដោយមិនចាប់កាន់​អាវុធ​ ឬមានអាវុធធន់ស្រាល​បន្តិចបន្តួច រាយការណ៍ និង​ចាប់​កសាង​ទំនុក​ចិត្ត​ជា​ដើម។ សមាជិកភាព អសប បានកើនឡើងជាលំដាប់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ពោលជារយៈពេលនៃដំណើរដកអាណានិគមកិច្ចរបស់មហាអំណាចអឺរ៉ុបនៅអាហ្វ្រិក និងអាស៊ី។ ចាប់ពីពេលនោះមក អតីតរដ្ឋអាណានិគមចំនួន ៨០ បានទទួលឯករាជ្យ រួមទាំងដែនដីទំនុកចំនួន ១១ ដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាអាណាព្យាបាល។ នៅទសវត្សរ៍ឆ្នាំ១៩៧០ ថវិកាចំណាយរបស់អង្គការសហប្រជាជាតិលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានកើនលើសពីការចំណាយលើការរក្សាសន្តិភាព។ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ អង្គការសហប្រជាជាតិបានផ្លាស់ប្តូរ និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយអនុវត្តការងារមិស្សភាពជាច្រើន។

អង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម តុលាការយុត្តិធម៌អន្តរជាតិ លេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាអាណាព្យាបាល (អសកម្មតាំងពីឆ្នាំ១៩៩៤)។ ប្រព័ន្ធអង្គការសហប្រជាជាតិ មានភ្នាក់ងារឯកទេស មូលនិធិ និងកម្មវិធីជាច្រើនដូចជា៖ ធនាគារពិភពលោក អង្គការសុខភាពពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក យូណេស្កូ និងយូនីសេហ្វជាដើម។ លើសពីនេះ អង្គការក្រៅរដ្ឋាភិបាល (NGOs) អាចនឹងត្រូវបានផ្តល់ឋានៈប្រឹក្សាជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងទីភ្នាក់ងារផ្សេងទៀត ដើម្បីចូលរួមក្នុងការងារផ្សេងៗរបស់អង្គការ។

ប្រធានរដ្ឋបាលនៃអង្គការសហប្រជាជាតិគឺ អគ្គលេខាធិការ ដែលបច្ចុប្បន្នកំពុងកាន់ដោយអ្នកនយោបាយ និងអ្នកការទូតជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះអង់តូនីញ៉ូ ហ្គុយទែរស៍ដែលអាណត្តិប្រាំឆ្នាំដំបូងរបស់លោកបានចាប់ផ្ដើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ហើយត្រូវបានជាប់មួយអាណត្តិទៀតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ អង្គការនេះបានទទួលហិរញ្ញប្បទានដោយប្រមាណតម្លៃ និងការរួមចំណែកដោយស្ម័គ្រចិត្ត ពីរដ្ឋជាសមាជិករបស់ខ្លួន។

អង្គការសហប្រជាជាតិ រួមទាំងមន្ត្រី និងទីភ្នាក់ងាររបស់ខ្លួនបានឈ្នះរង្វាន់ណូបែលសន្តិភាពជាច្រើន ទោះបីជាត្រូវបានទទួលការរិះគន់ជុំវិញប្រសិទ្ធភាពរបស់អង្គការនេះក្ដី។ អ្នក​វិភាគ​ខ្លះ​ជឿ​ថា​អង្គការ​នេះ​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់មនុស្ស​ខណៈ​មួយចំនួនទៀតបានអះអាងថា​ អង្គការ​នេះ​មិនមាន​ប្រសិទ្ធភាព​ មានភាពលម្អៀង​ និង​គ្របដណ្ដប់ដោយអំពើពុករលួយ។

ឯកសារយោង

Tags:

ទីក្រុងញូវយ៉ក

🔥 Trending searches on Wiki ភាសាខ្មែរ:

កសិកម្មចក្រភពអាណានិគមបារាំងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិល្បែងប្រជាប្រិយខ្មែរប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរនីតិរដ្ឋម៉ុង ឫទ្ធីកូរ៉េម៉ាស៊ីនចំហេះក្នុងបាល់ទះបុរស សុីហ្គេម លើកទី៣២និមិត្តសញ្ញាគីមីប្រតិកម្មគីមីព្រះរាជពិធីច្រត់ព្រះនង្គ័លកម្លាំងស្ថាប័នគួច ម៉េងលីក្រុងសួងស្រីសុគន្ធបទហុល្លង់វប្បធម៌ការធ្វើសំភាសន៍ខេត្តស្វាយរៀងធម្មបទសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកវិទ្យាសាស្ត្រពិភពលោកស្រុកបាកានក្រុងរាពណ៍បញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍វត្តភ្នំដូនពេញវារៈវ័នបតល្បែងលាក់កន្សែងកាលប្បវត្តិព្រះពុទ្ធសាសនាធនាគារអេស៊ីលីដាសូរ្យវរ្ម័ន​ទី១បុណ្យភ្ជុំបិណ្ឌនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋនយោបាយស៊ូកាណូសព្វនាមបញ្ចក្ខន្ធអារ៉ាប៊ីសាអ៊ូឌីតសារៈប្រយោជន៍នៃទឹកស្រុកបាទីបុណ្យឯករាជ្យជាតិកម្ពុជាខណ្ឌមានជ័យស្រុកឯកភ្នំធនាគារកណ្ដាលខ្យល់ព្រះអាទិត្យចេនឡាអង់គ្លេសខេត្តបន្ទាយមានជ័យនយោបាយឡាវឃុំប៊ូស្រាប្រាសាទកោះកេរសង្គមរាស្រ្តនិយមច្បាប់​ភូមិបាលរឿងកុលាបប៉ៃលិនអាណាចក្រអយុធ្យាពិធីបញ្ជាប់ពាក្យច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការហ្គូហ្គលស្វែងរកចិនវត្តត្រឡែងកែងកាល់ ម៉ាក្សបទនគររាជសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជំងឺរលាកទងសួតគោលនយោបាយសារពើពន្ធប្រវត្តិសាស្ត្រខ្មែរក្រហមបុណ្យ វិសាខ បូជាបញ្ជីឈ្មោះធនាគារនៅកម្ពុជា🡆 More