កិរិយាស័ព្ទ

កិរិយាស័ព្ទ គឺ​ជា​ពាក្យ​ដែល​សម្ដែង​នូវ​អំពើធ្វើ ឬ​ពោល​នូវ​ដំណើរ ដូច​ជា​ពាក្យ៖ ដើរ, ឈរ, អង្គុយ, ដេក, ស៊ី, ផឹក, ងូត, ស្ដី, យំ, សរសេរ, វាយ, ធាក់, ហក់, លោត, ធ្វើ, តែង,...។ល។ ពាក្យ​កិរិយា​សព្ទ​មាន​ប្រធាន កាល​ណាគេ​ចង​ជា​ប្រយោគដូច​ជា​៖ ខ្ញូំ​ដើរ...

"ខ្ញុំ" គឺ​ជា​ប្រធាន​នៃ "ដើរ"។ កិរិយា​មាន​ពីរ​យ៉ាង​គឺ៖ សកម្មកិរិយា និង អកម្មកិរិយា

សកម្មកិរិយា

កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម គឺ​កិរិយា​សព្ទ​ដែល​កាល​ណា​និយាយ ត្រូវ​ស្រែក​ហៅ​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង, ដូច​ជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម : ធ្វើ​ការ, ស៊ី​បាយ,ទទួល​សំបុត្រ​ វាយ​ស្គរ, បិទ​ទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជា កម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែល​ជា សកម្ម​កិរិយា; ហៅ​ថា សកម្ម​ធាតុ ក៏​បាន (ព. វ.) ។

កិរិយាអកម្ម

កិរិយា​ដែល​មាន​អំពើ​គ្រប់​គ្រាន់​នឹង​ខ្លួន​ឯង​ហើយ ដូច​ជា​ពាក្យ៖ ខ្ញុំ​កើត, យើង​ទៅ, វា​ស្លាប់, កប៉ាល់​ចេញ, ក្លើ​ខ្ញុំ​មក, ប្អូន​ខ្ញុំ​ដល់, ឈើ​ងាប់, សត្វ​ហើរ, ទឹក​ហូរ, គោ​បោល,...។

  • កិរិយា​ដែល​មាន​ឈ្មោះ​ថា៖ ហេតុ​កិរិយា គឺ​ជា​កិរិយា​ដែលធ្វើ​អំពើ​ទៅ​គេ ដូច​ជា៖ បង្រៀន គឺ​ធ្វើ​អំពើ​ទៅ​គេ។
  • កិរិយា​ដែល​មាន​ឈ្មោះ​ថា៖ សុទ្ធ​កិរិយា គឺ​ជា​កិរិយា​ដែល​ធ្វើ​អំពើ​ចំពោះ​ខ្លួន​ឯង ដូច​ជា៖ រៀន គឺ​ធ្វើ​អំពើ​ចំពោះ​ខ្លួន​ឯង។
មើល ថ្នាក់ពាក្យ​ក្នុង​ភាសាខ្មែរ

ខាង​ក្រោម​នេះ​គឹ​ជា​បញ្ជី​រាយ​ឈ្មោះ​ថ្នាក់​ពាក្យ​ខ្មែរ ផ្សេង​ទៀត​ដែល​អ្នក​គួរ​ដឹង៖

នាម  · គុណនាម  · គុណកិរិយា ឬ និបាតសព្ទ  · កិរិយាសព្ទ  · ធ្នាក់ ឬ ស្នៀត ឬ អាយតនិបាត  · ឈ្នាប់ ឬ សន្ធានសព្ទ ឬ ចំណង  · សព្វនាម  · ឧទានសព្ទ

ឯកសារ​យោង

  • សៀវភៅ វេយ្យាករណ៍​ខ្មែរ ដោយ​សាស្ត្រាចារ្យ ពូវ អ៊ុម នៅ ព.ស ២៥១៥, គ.ស ១៩៧២

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកពញាក្រែកធម៌សូត្រថ្វាយបង្គំព្រះសង្រ្គាមលោកលើកទី១រូបវិទ្យាធនាគារជាតិនៃកម្ពុជាឡាវសម័យអាណានិគមនិយមបារាំងគុណនាមរបបកម្ពុជាប្រជាធិបតេយ្យអ៊ីនធើណេតធាតុគីមីកិរិយាស័ព្ទគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រវត្តិសាស្ត្រមនធម៌ម៉ាឡេស៊ីខាងកើតល្បែងបោះអង្គញ់រឿងកុលាបប៉ៃលិនវគ្គទី១តេមិយជាតកពិធីបុណ្យមាឃបូជាមីយ៉ាន់ម៉ាភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ប៉ាពួនូវែលគីនេបឹងទន្លេសាបប្រវត្តិសាស្ត្រវៀតណាមស៊ូកាណូព្រះរាជសម្ភារអង្គ​របស់សីល​៥ធនាគារកាណាឌីយ៉ាស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិផ្សារធំថ្មីមហាសមុទ្រអាត្លង់ទិកក្ងោកសម្លៀកបំពាក់ប្រពៃណីខ្មែរភ្លេងពិណពាទ្យយូណេស្កូទិវាមាតាប្រវត្តិសាស្ត្រកម្ពុជាខេត្តនៃប្រទេសកូរ៉េខាងត្បូងតេឡេក្រាម (កម្មវិធី)រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០សង្គ្រាមប្រាំមួយថ្ងៃណ្វៃយូរឿង ភ្នំសែនហានស្រុកបាណន់ក្រុងកំពតនីតិរដ្ឋស្រុកត្បូងឃ្មុំតារាងខួបនៃធាតុគីមីចលនាអក្សរសិល្ប៍ខ្មែរអក្សរខ្មែរសហភាពសូវៀតរឿងរាមកេរ្តិ៍ស្រុកពញាឮខេត្តកំពង់ចាមប្រាសាទក្នុងខេត្តសៀមរាបភ្លេងក្លងឆ្នក់(ខ្លងខែក)រឿងកុលាបប៉ៃលិនលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តប្រភេទចម្លាក់បញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនវប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិទ្វីបអឺរ៉ុបអបាយមុខផ្លូវជាតិនៅកម្ពុជាច្បាប់អាមេរិកខាងជើងអរិយសច្ច៤អក្សរសាស្រ្តខ្មែរទំនាក់ទំនងកម្ពុជា-ចិនរាមាធិបតីទី១🡆 More