សង្គ្រាមលោកលើកទី១

សង្គ្រាមលោកលើកទី១ គឺជាជម្លោះជាអន្តរជាតិរវាងប្រទេសជាច្រើនក្នុងពិភពលោក ដែលចាប់ផ្ដើមនៅថ្ងៃទី ២៨ កក្កដា ១៩១៤ និងបញ្ចប់វិញនៅថ្ងៃទី ១១ វិច្ឆិកា ១៩១៨។ សង្គ្រាមនេះមានការចូលរួមពីប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប និងប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិកជាដើម ហើយក៏មានឆាកប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងផ្នែកខ្លះនៃអាស៊ីផងដែរ។ វាគឺជាសង្គ្រាមមួយដែលមានផលវិបាកខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានទាហានប្រមាណ ៩ លាននាក់ស្លាប់ក្នុងការប្រយុទ្ធ និងមានជនស៊ីវិលប្រមាណ ៥ លាននាក់ទៀតបានស្លាប់ដោយសារការសម្លាប់ដោយទាហានសត្រូវ ការទម្លាក់គ្រាប់បែក ជំងឺ និងការអត់ឃ្លានជាដើម។ អំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្តឡើងដោយពួកអូតូម៉ង់ និងជំងឺផ្ដាសាយអេស្ប៉ាញក្នុងឆ្នាំ ១៩១៨ ដែលរីករាលដាលកាន់តែខ្លាំងដោយសារការធ្វើបម្លាស់ទីរបស់កងទ័ព បានធ្វើឱ្យមនុស្សជាច្រើនលាននាក់លើពិភពលោកបានបាត់បង់ជីវិតថែមទៀត។

សង្គ្រាមលោកលើកទី១
សង្គ្រាមលោកលើកទី១
Clockwise from the top:
  • The road to Bapaume in the aftermath of the Battle of the Somme, 1916
  • British Mark V tanks crossing the Hindenburg Line, 1918
  • ទំព័រគំរូ:HMS sinking after hitting a mine in the Dardanelles, 1915
  • A British Vickers machine gun crew wearing gas masks during the Battle of the Somme, 1916
  • German Albatros D.III biplane fighters near Douai, France, 1917
កាលបរិច្ឆេទ ២៨ ខែកក្កដា ១៩១៤ – ១១ ខែវិច្ឆិកា ១៩១៨ (១៩១៤-០៧-២៨ – ១៩១៨-១១-១១)
(4 ឆ្នាំ, 3 ខែ និង 1 សប្ដាហ៍)
ទីតាំង Europe, Africa, the Middle East, the Pacific Islands, China, Indian Ocean, North and South Atlantic Ocean
លទ្ធផល Allied victory
  • Central Powers victory on the Eastern Front nullified by defeat on the Western Front and Italian Front
  • Fall of all continental empires in Europe (including Germany, Russia, Ottoman Empire and Austria-Hungary)
  • Allied military occupation of the Rhineland
  • Russian Revolution and Russian Civil War, with the subsequent formation of the Soviet Union
  • Widespread unrest and revolutions throughout Europe and Asia
  • Creation of the League of Nations (see Aftermath of World War I)
ការប្រែប្រួល
ទឹកដី
  • Formation of new countries in Europe and the Middle East
  • Transfer of German colonies and territories to other countries, partition of the Ottoman Empire, dissolution of Austria-Hungary, and the collapse of the Russian Empire
ភាគីសង្គ្រាម
អំណាចសម្ព័ន្ធមិត្ត:
សង្គ្រាមលោកលើកទី១ បារាំង
អំណាចកណ្ដាល:
មេបញ្ជាការ និង មេដឹកនាំ
  • សាធារណរដ្ឋបារាំងទី៣ Raymond Poincaré
  • សាធារណរដ្ឋបារាំងទី៣ Georges Clemenceau
  • សហរាជាណាចក្រក្រង់ប្រឺតាញ និងអៀរឡង់ George V
  • សហរាជាណាចក្រក្រង់ប្រឺតាញ និងអៀរឡង់ H. H. Asquith
  • សហរាជាណាចក្រក្រង់ប្រឺតាញ និងអៀរឡង់ David Lloyd George
  • សង្គ្រាមលោកលើកទី១ Nicholas II 
  • ទំព័រគំរូ:ទិន្នន័យប្រទេស Russian Republic Georgy Lvov
  • ទំព័រគំរូ:ទិន្នន័យប្រទេស Russian Republic Alexander Kerensky
  • ព្រះរាជាណាចក្រអ៊ីតាលី Victor Emmanuel III
  • ព្រះរាជាណាចក្រអ៊ីតាលី Vittorio Orlando
  • សហរដ្ឋអាមេរិក Woodrow Wilson
  • ចក្រភពជប៉ុន Emperor Taishō
  • បែលហ្ស៊ិក Albert I
  • ព្រះរាជាណាចក្រស៊ែប៊ី Peter I
  • ព្រះរាជាណាចក្ររូម៉ានី Ferdinand I
    and others ...
  • German Empire Wilhelm II
  • អូទ្រីស-ហុងគ្រី Franz Joseph I
  • អូទ្រីស-ហុងគ្រី Karl I
  • ចក្រភពអូតូម៉ង់ Mehmed V
  • ចក្រភពអូតូម៉ង់ Mehmed VI
  • ចក្រភពអូតូម៉ង់ Three Pashas
  • ព្រះរាជាណាចក្រប៊ុលហ្ការី Ferdinand I
    and others ...
កម្លាំង
Total: 42,928,000
  • សង្គ្រាមលោកលើកទី១ 12,000,000
  • សាធារណរដ្ឋបារាំងទី៣ 8,660,000
  • សហរាជាណាចក្រ 5,839,000
  • ព្រះរាជាណាចក្រអ៊ីតាលី 5,093,000
  • សហរដ្ឋអាមេរិក 4,744,000
  • រាជអង់គ្លេស 1,680,000
  • ព្រះរាជាណាចក្ររូម៉ានី 1,234,000
  • ចក្រភពជប៉ុន 800,000
  • ព្រះរាជាណាចក្រស៊ែប៊ី 707,000
  • កាណាដា 629,000
  • អូស្ត្រាលី 417,000
  • បែលហ្ស៊ិក 380,000
  • ព្រះរាជាណាចក្រក្រិក 230,000
  • សាធារណរដ្ឋព័រទុយហ្កាល់ទី ១ 200,000
  • សហភាពអាហ្វ្រិកខាងត្បូង 136,000
  • វិជិតរាជ្យនូវែលសេឡង់ 129,000
  • ព្រះរាជាណាចក្រម៉ុងតេណេហ្គ្រោ 50,000
  • ទំព័រគំរូ:ទិន្នន័យប្រទេស Hejaz 50,000
Total: 25,248,000
  • German Empire 13,250,000
  • អូទ្រីស-ហុងគ្រី 7,800,000
  • ចក្រភពអូតូម៉ង់ 2,998,000
  • ព្រះរាជាណាចក្រប៊ុលហ្ការី 1,200,000
68,176,000 (Total all)
សហេតុភាព និង ការខាងបង់
  • Military dead: 5,525,000
  • Military wounded: 12,832,000
  • Total: 18,357,000 KIA, WIA and MIA
  • Civilian dead: 4,000,000
further details ...
Military deaths by country:
  • រុស្ស៊ី 1,811,000
  • សាធារណរដ្ឋបារាំងទី៣ 1,398,000
  • សហរាជាណាចក្រ 1,115,000
  • ព្រះរាជាណាចក្រអ៊ីតាលី 651,000
  • ព្រះរាជាណាចក្ររូម៉ានី 250,000–335,000
  • ព្រះរាជាណាចក្រស៊ែប៊ី 275,000
  • សហរដ្ឋអាមេរិក 117,000
  • បែលហ្ស៊ិក 59,000–88,000
  • ព្រះរាជាណាចក្រក្រិក 26,000
  • សាធារណរដ្ឋព័រទុយហ្កាល់ទី ១ 7,000
  • ព្រះរាជាណាចក្រម៉ុងតេណេហ្គ្រោ 3,000
  • ចក្រភពជប៉ុន <1,000
  • Military dead: 4,386,000
  • Military wounded: 8,388,000
  • Total: 12,774,000 KIA, WIA and MIA
  • Civilian dead: 3,700,000
further details ...
Military deaths by country:
  • German Empire 2,051,000
  • អូទ្រីស-ហុងគ្រី 1,200,000
  • ចក្រភពអូតូម៉ង់ 772,000
  • ព្រះរាជាណាចក្រប៊ុលហ្ការី 88,000

មុនឆ្នាំ ១៩១៤ ប្រទេសមហាអំណាចអឺរ៉ុប ត្រូវបានបែងចែកជាពីរគឺ ទ្រីបអង់តង់មានបារាំង រុស្សី និងអង់គ្លេសជាសមាជិក និង ទ្រីបលីសមានសមាជិកអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និង អ៊ីតាលី។ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩១៤ រជ្ជទាយាទនៃអូទ្រីស-ហុងគ្រីហ្វ្រង់ស្វ័រ ហ្វែឌីណង់ ត្រូវបានធ្វើឃាតដោយជនជាតិស៊ែប៊ីម្នាក់ឈ្មោះហ្កាវ្រីឡូ ព្រីនស៊ីប។ ព្រឹត្តិការណ៍នេះបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងនៅតំបន់បាល់កង់។ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស-ហុងគ្រីបានប្រកាសសង្គ្រាមលើស៊ែប៊ី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ ត្រឹមថ្ងៃទី ៤ ខែកក្កដា ប្រទេស អាល្លឺម៉ង់ បារាំង និង អង់គ្លេស បានចូលរួមក្នុងសង្គ្រាម។ នៅខែវិច្ឆិកា ឆ្នាំ ១៩១៤ ចក្រភពអូតូម៉ង់ អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី បានបង្កើតជាកម្លាំងកណ្ដាល ហើយនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩១៥ អ៊ីតាលី បានចូលរួមជាមួយចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងស៊ែប៊ីបង្កើតជាកម្លាំងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី ១។

បុព្វហេតុ​នៃ​សង្គ្រាម

ព្រឹត្តិការណ៍ ដែល​គេ​សន្មត​ថា​ជា​បុព្វហេតុ​នាំឲ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​ហ្វ្រង់ ហ្វែរឌីណង់ រជ្ជទាយាទ នៃ​ចក្រភព​អូទ្រីស-ហុងគ្រី ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម Young Bosnia កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​រាជាណាចក្រ​ស៊ែប៊ី ចាប់​ឃាតករ​ឲ្យបាន ប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុំឡើង​។

ទីបំផុត​ទៅ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ប្រកាសសង្គ្រាម​ជាមួយ​ស៊ែបី នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។ ចក្រភពរុស្ស៊ី បាន​ប្រកាស​ការពារ​ស៊ែប៊ី​ទល់នឹង​អូទ្រីស-ហុងគ្រី​។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់​បាន​ប្រកាសសង្គ្រាម​ជាមួយ​រុស្ស៊ី នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​១៩១៤ និង ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​១៩១៤ ជាមួយ​បារាំង ហើយ​កងទ័ព​អាល្លឺម៉ង់​បាន​ចាប់ផ្ដើម​វាយលុកចូល​ប្រទេស​បារាំង​ដោយ​ឆ្លងកាត់​ប្រទេស​អព្យាក្រឹត​បែលហ្សិក​។ ចក្រភពអង់គ្លេស បាន​ទាមទារឲ្យ​អាល្លឺម៉ង់​គោរព​អព្យាក្រឹតភាព​បែលហ្សិក តែ​មិន​បាន​ទទួល​ចម្លើយ ចក្រភពអង់គ្លេស​ក៏​ប្រកាសសង្គ្រាម​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩១៤​។

ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមលោក​តែម្ដង​។

ទិសដៅ​នៃ​ការចូលរួម​សង្គ្រាម

  • ចក្រភពអាល្លឺម៉ង់ ប៉ុនប៉ង​បញ្ចប់​ការគ្រប់គ្រង​របស់​ចក្រភពអង់គ្លេស​លើ​ផ្ទៃ​មហាសមុទ្រ និង​ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើឲ្យ​អង់គ្លេស​ចុះខ្សោយ​នៅក្នុង​ការប្រកួតប្រជែង នៅលើ​ទីផ្សារ​អន្តរជាតិ និង​ដើម្បី​ធ្វើការបែងចែក​ពិភពលោក​សាជាថ្មី​។ ជាពិសេស អាល្លឺម៉ង់​ចង់​ដណ្ដើមយក​តំបន់​ឧស្សាហកម្ម​នៅ​ប៉ែក​ឦសាន​ប្រទេស​បារាំង កាត់ផ្ដាច់​ប្រទេស​តំបន់​បាលទិក​ពី​ចក្រភពរុស្ស៊ី កាន់កាប់​តំបន់​ដុនបាស គ្រីម តំបន់​អាសូវ និង​កាវកាស​។
  • ចក្រភពអូទ្រីស-ហុងគ្រី មាន​ទិសដៅ​ឈ្លានពាន​ស៊ែប៊ី ដើម្បី​បង្កើត​អំណាច​របស់ខ្លួន​នៅ​តំបន់​បាល់កង់ និង​ដណ្ដើម​ទឹកដី​ប៉ូឡូញ​មួយផ្នែក ប៉ូដុល និង​វ៉ូលិញ​ពី​ចក្រភពរុស្ស៊ី​។
  • ចក្រភពអូតូម៉ង់ (ចក្រភពទួរគី) បាន​ចូលរួម​ក្នុង​សង្គ្រាម​ភាគី​ខាង​អាល្លឺម៉ង់​នៅ​រដូវស្លឹកឈើជ្រុះ ឆ្នាំ​១៩១៤ មាន​ទិសដៅ​ឈ្លានពាន​តំបន់ភ្នំកាវកាស​របស់​ចក្រភពរុស្ស៊ី និង​បង្កើត​ការគ្រប់គ្រង​របស់ខ្លួន​នៅ​លើ​តំបន់​បាល់កង់​។
  • ចក្រភពអង់គ្លេស មាន​ទិសដៅ​ចង់​ថែរក្សា​នូវ​អាណានិគម​របស់ខ្លួន និង​អំណាច​គ្រប់គ្រង​របស់ខ្លួន​លើ​ដែនសមុទ្រ​។ លើសពីនេះ អង់គ្លេស​ក៏​មានបំណង​ដណ្ដើម​កាន់កាប់​តំបន់​សម្បូរ​ប្រេងកាត​មេសូប៉ូតាមី និង​ផ្នែកមួយ​នៃ​ឧបទ្វីបអារ៉ាប់​ពី​ចក្រភពអូតូម៉ង់​។
  • បារាំង មាន​ទិសដៅ​ទាមទារ​តំបន់​អាលសាស និង​ឡូរ៉ែន​ពី​ចក្រភពអាល្លឺម៉ង់​មកវិញ ដែល​ខ្លួន​បាន​បាត់បង់​ទៅឲ្យ​អាល្លឺម៉ង់​កាលពី​បរាជ័យ​របស់​ណាប៉ូលេអុងទី៣ ក្នុង​សង្គ្រាម​បារាំង-ព្រុស ឆ្នាំ​១៨៧០ និង​ដណ្ដើមយក​តំបន់​សម្បូរ​ធ្យូងថ្ម​សាអារ ព្រមទាំង​ភ្ជាប់​តំបន់​ខាងឆ្វេង​ទន្លេរ៉ែន​មក​ប្រទេស​បារាំង​។
  • ចក្រភពរុស្ស៊ី មាន​ទិសដៅ​ចង់​ថែរក្សា​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​បាល់កង់ គ្រប់គ្រង​តំបន់​ហ្កាលីស៊ី តំបន់​ណរម៉ាន់​ភាគខាងក្រោម គ្រប់គ្រង​ច្រក​ចេញពី​សមុទ្រខ្មៅ បូស្ទ័រ និង​ដាដាណេស​។
  • ជប៉ុន បាន​ប្រកាសសង្គ្រាម​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​១៩១៤ មាន​ទិសដៅ​ចូល​ឈ្លានពាន​តំបន់​ទឹកដី​ដែល​ចិន​បាន​ជួល​ឲ្យ​អាល្លឺម៉ង់ និង​តំបន់​កោះ​មហាសមុទ្រប៉ាស៊ីហ្វិក​។

សរុបទៅ សង្គ្រាម​នេះ​គឺជា​សង្គ្រាមចក្រពត្តិ ប្រកបដោយ​ភាពអយុត្តិធម៌​ទាំងសងខាង​។ មានតែ ប្រទេស​ស៊ែប៊ី និង​បែលហ្សិក​ប៉ុណ្ណោះ​ដែល​ប្រយុទ្ធតស៊ូ ដើម្បី​ការពារជាតិ​។ អ្នកទទួលខុសត្រូវ​នៅក្នុង​សង្គ្រាម​នេះ​គឺ​ភាគី​ទាំងសងខាង តែ​មេភ្លើង​គឺ​ចេញពី​ចក្រភព​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី​។

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

នីតិរដ្ឋសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១លក្ខណៈ​នៃ​ភាសាខ្មែរគីឡូម៉ែត្រការ៉េក្រុងបាវិតពន្ធលើប្រាក់បៀវត្សមាលាដួងចិត្តជ័យវរ្ម័នទី៣ការស្រាវជ្រាវបែបវិទ្យាសាស្ត្រប្លាតុងត្រចៀកសាសនា​សកលអរិយសច្ច៤អតិសុខុមជីវវិទ្យាប្រមូល​ភាសិត​ខ្មែរ​អរិយធម៌អង្គរក្រុងសៀមរាបប្រវត្តិសាស្ត្រកម្ពុជាមហាសមុទ្រឥណ្ឌាខេត្តមណ្ឌលគិរីសឺង ង៉ុកថាញ់ស្រុកសូទ្រនិគមសាកលវិទ្យាល័យជាតិគ្រប់គ្រងភូមិសាស្ត្រនិមិត្តសញ្ញាគីមីសហភាពអឺរ៉ុបវេយ្យាករណ៍នៃភាសាខ្មែរសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ឧស្សាហកម្មទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសចេនឡាទឹកលិចសង្ខេបប្រវត្តិសាស្ត្រកម្ពុជាការប្រាស្រ័យទាក់ទងអន្តរបុគ្គលខណ្ឌទួលគោកសីល ៥ប្រទេសកូរ៉េគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំរដ្ឋាភិបាលល្បុក្កតោសាសនាតាវការត្រួតត្រារបស់ជប៉ុននៅកម្ពុជាខេត្តក្រចេះប្រពលវប្បកម្មគោលនយោបាយរូបិយវត្ថុហ្វីលីពីនហ៊ុន ម៉ាណែតសហគមន៍សង្គ្រាមលោកលើកទី១ស្រុកទឹកឈូឧបករណ៏ភ្លេងខ្មែរទិវាពលកម្មអន្ដរជាតិភ្លេងមហោរីកាល់ ម៉ាក្សសមុទ្រប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងមជ្ឈិមបូព៌ាអក្សរសិល្ប៍ពុទ្ធនិយមក្លាយអុកវិភាគចិត្តវិទ្យាសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាស្រុកត្បូងឃ្មុំភូមិសាស្រ្តនៃប្រទេសវៀតណាមបរមរាជាទី១ប្រាសាទភិមានអាកាសត្រៃលក្ខណ៍វប្បធម៌កម្ពុជាក្រុងតាខ្មៅថៃប៉ាពួនូវែលគីនេមីយ៉ាន់ម៉ាយសោវរ្ម័នទី២🡆 More