តៃវ៉ាន់

តៃវ៉ាន់ (ចិនសម័យ៖ 台湾; ចិនបុរាណ៖ 臺灣/台灣; ភិងអ៊ិង៖ Táiwān) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន, គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ រដ្ឋប្រទេសជិតខាងរបស់តៃវ៉ាន់មានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិននៅទិសពាយព្យ ប្រទេសជប៉ុននៅទិសឥសាន្ត និងប្រទេសហ្វីលីពីននៅទិសខាងត្បូង។ កោះចម្បងរបស់តៃវ៉ាន់មានក្រឡាផ្ទៃសរុប ៣៥,៨០៨ គីឡូម៉ែត្រការ៉េដោយមានជួរភ្នំគ្របដណ្តប់លើតំបន់ពីរភាគបីនៃទិសខាងកើត និងមានតំបន់ទំនាបនៅទិសខាងលិចដែលជាតំបន់សម្បូរទៅដោយប្រជាជនរស់នៅកុះករ។ រដ្ឋធានីរបស់តៃវ៉ាន់គឺទីក្រុងតៃប៉ិ ហើយបូករួមជាមួយទីក្រុងតៃប៉ិថ្មីនិងគីឡុងបានបង្កើតចេញជាទីក្រុងមាតុបុរៈធំជាងគេប្រចាំប្រទេសតៃវ៉ាន់។ ដោយមានប្រជាជនចំនួន ២៣.៩ លាននាក់ តៃវ៉ាន់គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានបណ្តុំចំនួនប្រជាជនច្រើនបំផុត។

សាធារណរដ្ឋចិន
中華民國 (ភាសាចិន)
Zhōnghuá Mínguó (ភិងអ៊ិង)
ទង់ជាតិ តៃវ៉ាន់
ទង់ជាតិ
វរលញ្ឆករតៃវ៉ាន់
វរលញ្ឆករ
ភ្លេងជាតិ
中華民國國歌
Zhōnghuá Mínguó guógē
"ភ្លេងជាតិសាធារណរដ្ឋចិន"
ទីតាំងប្រទេសតៃវ៉ាន់នៅលើភូគោល
ទីតាំងប្រទេសតៃវ៉ាន់នៅលើភូគោល
រដ្ឋធានីតៃប៉ិ
25°04′N 121°31′E / 25.067°N 121.517°E / 25.067; 121.517
ទីក្រុងធំបំផុតតៃប៉ិថ្មី
ភាសាផ្លូវការចិនស្តង់ដារ
អក្សរផ្លូវការអក្សរចិនបុរាណ
ភាសាជាតិ
  • ហ្វរម៉ូសារ
  • ហាក់កា
  • ហុកគាន
  • កុកងឺ
  • ម៉ាហ្ស៊ូ
  • ភូធាន
  • ភាសាសញ្ញាតៃវ៉ាន់
ក្រុមជនជាតិ
(ឆ្នាំ ២០១៦)
៩៥–៩៧% ហានតៃវ៉ាន់
២.៣% ជនជាតិដើម/ភាគតិច
០.៧–២.៧% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០)
  • ៣៥.១% ព្រះពុទ្ធសាសនា
  • ៣៣.០% តាវសាសនា
  • ២៦.៧% គ្មានជំនឿសាសនា
  • ៣.៩% គ្រិស្តសាសនា
  • ១.៣% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋប្រកាន់
ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី
- ប្រធានាធិបតី
ត្សៃ អ៊ីងវិន
- អនុប្រធានាធិបតី
ឡៃ ឈីងទឿ
- នាយករដ្ឋមន្ត្រី
ឆិន ជានយឺន
- ប្រធានអង្គនីតិបញ្ញត្តិយាន
យូ ស៊ីគុន
នីតិបញ្ញត្តិអង្គនីតិបញ្ញត្តិយាន
និម្មិតកម្ម
- សាធារណរដ្ឋចិនត្រូវបានប្រកាសបង្កើតឡើង
១០ តុលា ១៩១១
- តៃវ៉ាន់ និងផឹងហ៊ូត្រូវបានស្តារជាកម្មសិទ្ធិរបស់សាធារណរដ្ឋចិន
២៥ តុលា ១៩៤៥
- រដ្ឋាភិបាលបច្ចុប្បន្នត្រូវបានស្ថាបនាឡើង
២០ ឧសភា ១៩៤៨
- រដ្ឋាភិបាលប្តូរទៅតៃប៉ិ
៧ ធ្នូ ១៩៤៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៦,១៩៧ គ.ម  
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ២៣,៨៩៤,៣៩៤ (ទី៥៦)
- ជំរឿន (ឆ្នាំ ២០១០)
២៣,១២៣,៨៦៦
- ដង់ស៊ីតេ
៦៥០ នាក់/គ.ម   (ទី១០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ១.៦៥៨ ទ្រីលានដុល្លារ (ទី២០)
- ក្នុងម្នាក់
increase ៧២,៤៨៥ ដុល្លារ (ទី១៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
decrease ៧៥១.៩៣០ ពាន់លានដុល្លារ (ទី២១)
- ក្នុងម្នាក់
decrease ៣២,៣៣៩ ដុល្លារ (ទី៣០)
ជីនី (២០១៧)negative increase ៣៤.១
មធ្យម
HDI (២០២១)increase ០.៩២៦
ខ្ពស់ណាស់ · ទី១៩
រូបិយវត្ថុដុល្លារតៃវ៉ាន់ថ្មី (NT$) (TWD)
ល្វែងម៉ោងUTC+៨ (ម៉ោងស្តង់តាជាតិ)
កូដហៅទូរស័ព្ទ+៨៨៦
ដែនកម្រិតខ្ពស់
  • .tw
  • .台灣
  • .台湾

កោះតៃវ៉ាន់ត្រូវបានមនុស្សឡើងមករស់នៅតាំងប្រហែល ២៥,០០០ ឆ្នាំមុន។ បុព្វបុរសនៃជនជាតិដើមកោះតៃវ៉ាន់បានមកតាំងទីលំនៅលើកោះមួយនេះនៅប្រហែល ៦,០០០ ឆ្នាំមុន។ នៅអំឡុងសតវត្សទី១៧ ជនជាតិហានជាច្រើននាក់បាននាំគ្នាធ្វើអន្តោប្រវេសន៍មករស់នៅលើកោះនេះដែលកាលនុះកំពុងស្ថិតនៅក្រោមអាណានិគមហុល្លង់ ហើយដំណើរអន្តោប្រវេសន៍នូវតែបន្តទៀតនៅក្រោមព្រះរាជាណាចក្រទុងនីង។ កោះមួយនេះត្រូវបានធ្លាក់ក្នុងដៃរាជវង្សឈីងនៃប្រទេសចិននៅអំឡុងឆ្នាំ១៦៨៣ ហើយបានប្រគល់មកឱ្យចក្រភពជប៉ុនកាន់កាប់នៅក្នុងឆ្នាំ១៨៩៥។ នៅក្រោយសង្គ្រាមលោកលើកទី២ ពោលគឺបន្ទាប់ពីជប៉ុនបានទទួលចុះចាញ់ កោះតែវ៉ាន់ត្រូវបានប្រគល់មកឱ្យសាធារណរដ្ឋចិននៅក្នុងឆ្នាំ១៩៤៥។ សង្គ្រាមស៊ីវិលចិនបានផ្ទុះឡើងបន្តទៀតហើយសាធារណរដ្ឋចិនខណៈកំពុងតែបាត់បង់ចិនដីគោកបន្តិចម្តងៗទៅកងកម្លាំងកុម្មុយនីស្តចិន រួចទីបំផុតក៏បានដកថយមកលើកោះតៃវ៉ាន់នៅក្នុងឆ្នាំ១៩៤៩។ ក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ សាធារណរដ្ឋចិនបានកាន់កាប់លើកោះតៃវ៉ាន់និងបណ្តុំកោះតូចៗនៅជុំវិញនោះ។

នៅដើមទស្សវត្តឆ្នាំ១៩៦០ តៃវ៉ាន់បានឈានចូលក្នុងសម័យកាលនៃកំណើនសេដ្ឋកិច្ចនិងឧស្សាហូបនីយកម្មដោយគេបានសម្តៅលើសម័យនេះថា"មហស្ចារ្យតៃវ៉ាន់"។ នៅចុងទស្សវត្តឆ្នាំ១៩៨០ និងដើមឆ្នាំ១៩៩០ សាធារណរដ្ឋចិនបានផ្លាស់ប្តូររបបនយោបាយពីរដ្ឋដែលប្រកាន់របបសឹកផ្តាច់ការឯកបក្សមករកប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ សេដ្ឋកិច្ចឧស្សាហកម្មរបស់តៃវ៉ាន់គឺផ្តោតលើការនាំចេញហើយសព្វថ្ងៃ តៃវ៉ាន់មានសេដ្ឋកិច្ចធំជាងគេទី ២១ (គិតជាមធ្យម) ហើយបើគិតជា យអទ គឺមានទំហំធំជាងគេទី ២០ ដោយខ្លួនបាននាំចេញនូវផលិតផលធំៗដូចជា ដែកថែប គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងកម្មន្តសាលកម្មគីមីផ្សេងៗ។ តៃវ៉ាន់គឺជាប្រទេសអភិវឌ្ឍន៍ ដែលជាប់ចំណាត់ថ្នាក់លេខ ១៥ ក្នុង ផសស សម្រាប់មនុស្សម្នាក់ៗ។ ប្រទេសនេះមានចំណាត់ថ្នាក់ខ្ពស់ខ្លាំងខាងសេរីភាពនយោបាយ និងស៊ីវិល ការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍន៍មនុស្ស។

ស្ថានភាពនយោបាយរបស់ប្រទេសតៃវ៉ាន់គឺនូវមានវិវាទច្រើន។ សាធារណរដ្ឋចិនបានបាត់បង់ឈ្មោះជារដ្ឋតំណាងប្រទេសចិននៅអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ បន្ទាប់ពីប្រជាជាតិលើពិភពលោកភាគច្រើនបានបោះឆ្នោតទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន (សបច) ជាតំណាងនៃប្រជាជាតិចិន។ ចាប់តាំងពីពេលនោះមក សាធារណេរដ្ឋចិនតែងតែបន្តអះអាងខ្លួនថាជារដ្ឋាភិបាលស្របច្បាប់នៃប្រជាជាតិចិនទាំងមូល។ ចំណែកឯសាធារណរដ្ឋប្រជាមានិតចិនវិញបានអះអាងថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួនហើយនឹងមិនព្រមបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋប្រទេសណាដែលទទួលស្គាល់តៃវ៉ាន់ឡើយ។ តៃវ៉ាន់បានរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋចំនួន ១១ នៅក្នុងចំណោមរដ្ឋជាសមាជិកអង្គការសហប្រជាជាតិសរុបចំនួន ១៩៣ ខណៈដែលប្រទេសជាច្រើនផ្សេងៗទៀតបានរក្សាទំនាក់ទំនងការទូតក្រៅផ្លូវការជាមួយតៃវ៉ាន់តាមរយៈការិយាល័យតំណាងនិងស្ថាប័នដែលដើរតួនាទីជាស្ថានទូតនិងស្ថានកុងស៊ុល។ នៅក្នុងអង្គការអន្តរជាតិដែលមាន សបច ជាសមាជិក តៃវ៉ាន់ត្រូវបានគេបដិសេដសមាជិកភាពជារឿយៗឬអនុញ្ញាតឱ្យខ្លួនចូលរួមតែក្នុងលក្ខខណ្ឌមិនមែនរដ្ឋក្រោមឈ្មោះផ្សេងៗ។ ក្នុងប្រទេសវិញ ជម្លោះនយោបាយដ៏ធំរវាងភាគីទាំងពីរគឺការគាំទ្រការបង្រួបបង្រួមប្រជាជាតិចិនទាំងមូលនិងការលើកកម្ពស់អត្តសញ្ញាណជនជាតិចិនតែមួយផ្ទុយពីអ្នកដែលប្រាថ្នាចង់បានការទទួលស្គាល់ជាអន្តរជាតិជាផ្លូវការនិងអ្នកដែលលើកកម្ពស់អត្តសញ្ញាណតៃវ៉ាន់។

និរុត្តិសាស្ត្រ

តៃវ៉ាន់មានឈ្មោះខុសៗពីគ្នាច្រើនទៅតាមភាសានីមួយៗដែលភាគច្រើនត្រូវបានដក់ស្រង់ចេញពីអ្នករុករកឬមេដឹកនាំណាមួយនៅក្នុងប្រវត្តិសាស្ត្រ។ ឈ្មោះថា"ហ្វរម៉ូសា" (福爾摩沙) បានលេចឡើងដំបូងនៅក្នុងឆ្នាំ១៥៤២ នៅពេលដែលនាវិកជនជាតិព័រទុយកាល់មួយក្រុមបានប្រទះឃើញដែនកោះមួយនេះជាលើកដំបូងហើយពួកគេបានកត់សម្គាល់វានៅលើផែនទីថា"Iiha Formosa" (ប្រែមកថា'កោះដ៏ស្រោះស្អាត')។ មិនយូរប៉ុន្មាន ជនជាតិអឺរ៉ុបក៏ចាប់ផ្តើមសម្តៅមកលើកោះនេះថា"ហ្វរម៉ូសា"ហើយវាត្រូវបានគេប្រើប្រាស់ជាទូទៅនៅអំឡុងសតវត្សទី២០។

ប្រវត្តិសាស្ត្រ

ការចូលមកតាំងទីលំនៅដំបូង

តៃវ៉ាន់ 
បុរសជនជាតិសូកាលសម័យដើម

ទឹកដីតៃវ៉ាន់ធ្លាប់មានទីតាំងភូមិសាស្ត្រជាប់ទ្វីបអាស៊ីនៅចុងសម័យភ្លៃស្តូសែនហើយត្រូវបែកពីអាស៊ីនៅពេលដែលកម្រិតទឹកសមុទ្របានកើនឡើងប្រហែល ១០,០០០ ឆ្នាំមុន។ សំណល់បំណែកនៃមនុស្សដែលមានអាយុកាលពី ២០,០០០ ទៅ ៣០,០០០ ឆ្នាំមុនត្រូវបានគេរកឃើញនៅលើកោះនេះព្រមទាំងវត្ថុបុរាណៗនៃវប្បធម៌សម័យប៉ាឡេអូលីទិកផង។

ប្រហែល ៦,០០០ ឆ្នាំមុន កសិករមួយចំនួនមកពីតំបន់ភាគខាងត្បូងប្រទេសចិនបានមកតាំងទីលំនៅលើកោះនេះ។ គេជឿថាកសិករទាំងអស់នោះគឺជាបុព្វបុរសនៃជនជាតិដើមភាគតិចតៃវ៉ាន់សព្វថ្ងៃព្រោះថាភាសារបស់ពួកគេគឺមានដើមកំណើតមកពីអម្បូរភាសាអូស្ត្រូនេស៊ីនិងមានភាពចម្រុះច្រើនជាងអម្បូរភាសាក្នុងតំបន់ដទៃៗទៀតផង។ ដូចនេះ ភាសាវិទូបានស្នើដាក់ឱ្យតៃវ៉ាន់ជាទីកន្លែងកំណើតនៃគ្រាមភាសាភូមិនៃអម្បូររបស់ខ្លួនដែលប្រជាជនរស់នៅសមុទ្រជុំវិញបានចេញទៅផ្សព្វផ្សាយនៅតាមតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

អ្នកនេសាទជនជាតិហានបានមកតាំងទីលំនៅលើកោះប៉េងហ៊ូនៅក្នុងសតវត្សទី១៣។ កុលសម្ព័ន្ធអរិភូតនិងកង្វះផលិតផលពាណិជ្ជកម្មមានតម្លៃបានធ្វើឱ្យអ្នកខាងក្រៅតិចតួចប៉ុណ្ណោះបានមកទស្សនាលើកោះនេះ។ នៅក្នុងអំឡុងសតវត្សទី១៦ សកម្មភាពរបស់អ្នកនេសាទនិងពាណិជ្ជករមកពីតំបន់ហ្វូជៀនក៏ដូចជាចោរសមុទ្រចិននិងជប៉ុនបានចាប់ផ្តើមកើនឡើងបន្តិចម្តងៗនៅក្នុងតំបន់កោះនេះ។

ពួកហុល្លង់បានប៉ងបង្កើតទីស្នាក់ការជួញដូរមួយនៅលើកោះប៉េងហ៊ូនៅក្នុងឆ្នាំ១៦២២ ប៉ុន្តែពួកគេត្រូវបានដេញចេញវិញដោយកងកម្លាំងមិង។ នៅក្នុងឆ្នាំ១៦២៤ ពួកហុល្លង់បានបង្កើតបន្ទាយយោធាមួយឈ្មោះថាបន្ទាយហ្ស៊ីឡង់ឌីនៅឆ្នេរកោះតាយួនដែលសព្វថ្ងៃជាផ្នែកនៃទីក្រុងតៃណាន ប្រទេសតៃវ៉ាន់។ នៅពេលជនជាតិហុល្លង់មកដល់ ពួកគេបានរកឃើញថាកោះតៃវ៉ាន់ភាគនិរតីត្រូវបានកាន់កាប់ដោយប្រជាជនចិនដើមចំនួនជិត ១,៥០០ នាក់។ ពួកហុល្លង់បានចេញទៅជំរុញប្រជាកសិករនៅតំបន់ហ្វូជៀនឱ្យផ្លាស់ទីលំនៅមកធ្វើការនៅតំបន់មួយផ្នែកដែលស្ថិតនៅក្រោមការត្រួតត្រារបស់ពួកគេ។ ត្រឹមទស្សវត្តឆ្នាំ១៦៦០ ជនជាតិចិនប្រមាណពី ៣០,០០០ ទៅ ៥០,០០០ នាក់បានមានវត្តមាននៅលើកោះមួយនេះ។

តៃវ៉ាន់ 
បន្ទាយហ្ស៊ីឡង់ឌី, ជានិវាសដ្ឋានរបស់ទេសាភិបាលនៃហ្វរម៉ូសាហុល្លង់

នៅក្នុងឆ្នាំ១៦២៦ ជនជាតិអេស្ប៉ាញបានឡើងមកលើកោះនេះហើយបានបង្កើតមូលដ្ឋានពាណិជ្ជកម្មពីរនៅឯផ្នែកភាគខាងជើង។ អាណានិគមអេស្ប៉ាញនៅលើកោះតៃវ៉ាន់មានអត្ថិភាពបាន ១៦ ឆ្នាំមុនពេលត្រូវបានពួកហុល្លង់វាយបណ្តេញចេញនៅក្នុងឆ្នាំ១៦៤២។ ក្រោយពីបានទទួលជ័យជម្នះលើអេស្ប៉ាញ ពួកហុល្លង់បានពង្រីកឥទ្ធិពលនិងដែនដីអាណានិគមបន្តទៅភាគខាងត្បូងដោយបានវាយត្រួតត្រាលើភូមិម្ចាស់ស្រុកជាងមួយរយភូមិដាក់ក្រោមនឹមគ្រប់គ្រងរបស់ខ្លួន។

ក្រោយពីរាជវង្សមិងបានដួលរលំនៅក្នុងឆ្នាំ១៦៤៤ មេដឹកនាំយោធាមិងម្នាក់ឈ្មោះកូស៊ីងហ្គាបានចងសម្ព័ន្ធភាពជាមួយព្រះចៅអធិរាជយ៉ុងឡឺនៃនគរមិងខាងត្បូងរួចបាននាំគ្នាធ្វើការលុកលុយលើរាជវង្សឆេងថ្មីនៅតាមតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន។ នៅក្នុងឆ្នាំ១៦៦១ ដោយសារការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរពីរាជវង្សឆេង លោកកូស៊ីងហ្គាបានផ្លាស់ទីកងកម្លាំងរបស់គាត់ពីមូលដ្ឋានស៊ាមីនមកលើកោះតៃវ៉ាន់ដោយបានទាត់កងកម្លាំងអាណានិគមហុល្លង់ចេញនៅក្នុងដំណើរនេះ។

បន្ទាប់ពីបាត់បង់ដែនដីអាណានិគមខ្លួន ជនជាតិហុល្លង់បានទៅចងសម្ព័ន្ធភាពជាមួយរាជវង្សឆេងក្នុងគោលបំណងកម្ចាត់កម្លាំងកូស៊ីងហ្គាចេញពីកោះតៃវ៉ាន់។ បន្ទាប់ពីមានការប៉ះទង្គិចគ្នាបន្តិចបន្តួច ជនជាតិហុល្លង់បានដណ្តើមយកបន្ទាយចាស់របស់ខ្លួនបានវិញនៅក្នុងឆ្នាំ១៦៦៤។ ពួកហុល្លង់បានខិតខំប្រឹងប្រែងការពារបន្ទាយដែលខ្លួនដណ្តើមបានខណៈដែលកំពុងរងការវាយប្រហារពីកងកម្លាំងបះបោរក្នុងស្រុក។ ទីបំផុតនៅក្នុងឆ្នាំ១៦៦៨ អាជ្ញាធរអាណានិគមហុល្លង់ក៏បានសម្រេចចិត្តដកទ័ពរបស់ខ្លួនចេញពីតៃវ៉ាន់បន្ទាប់ពីការប៉ះទង្គិចគ្នាអស់រយៈពេលជាងបួនឆ្នាំដោយមិនបានផលអ្វីមកវិញ។

ក្រោមរាជវង្សឆេង (១៦៨៣–១៨៩៥)

កំណត់សម្គាល់

ឯកសារយោង

Tags:

តៃវ៉ាន់ និរុត្តិសាស្ត្រតៃវ៉ាន់ ប្រវត្តិសាស្ត្រតៃវ៉ាន់ កំណត់សម្គាល់តៃវ៉ាន់ ឯកសារយោងតៃវ៉ាន់

🔥 Trending searches on Wiki ភាសាខ្មែរ:

ថៃស៊ីហ្គេមរូបិយវត្ថុរបាំប្រពៃណីផលិតផលក្នុងស្រុកសរុបអប្សរាវត្តត្រឡែងកែងសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាធម្មនុញ្ញអាស៊ានសិទ្ធិកុមារវចនានុក្រមខ្មែរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់វិគីភីឌាភាសាខ្មែរប្រជាធិបតេយ្យខ្សែអេក្វាទ័ររង្វាស់រង្វាល់របស់ខ្មែរត្រីផ្សោតនៅកម្ពុជាក្រុងកំពង់ចាមហុងកុងជម្លោះព្រំដែនកម្ពុជា-ថៃប្រទេសកំពុងអភិវឌ្ឍក្រសួងមហាផ្ទៃប្រាសាទបន្ទាយស្រីTrichinellosisគុណធម៌សុខ ពិសីភ្នំពេញប្រាសាទក្នុងខេត្តសៀមរាបក្រុងសួងក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ប្រាសាទកោះកេរក្រុងពោធិ៍សាត់ខណ្ឌមានជ័យយូ ធូបភពណិបទូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រាសាទបន្ទាយឆ្មារសីល ៥ស្វីសអេហ្ស៊ីបសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃកូរ៉េគង្គ ប៊ុនឈឿនរឿងគ្រូ និង សិស្សស្រុកកណ្ដាលស្ទឹងសិង្ហបុរីហ៊ុន ម៉ាណែតប្រព័ន្ធព្រះអាទិត្យចតុកោណព្នាយអង្គជ័យខណ្ឌពោធិ៍សែនជ័យអរិយធម៌អង្គររឿងមហាភារតយុទ្ធបទកាកគតិប្រាសាទតាព្រហ្មជនជាតិខ្មែរការវិត្តន៏របស់មនុស្សលោកស្រុកឯកភ្នំបំណែងចែករដ្ឋបាលនៃកម្ពុជាបុរេប្រវត្តិកម្ពុជានំបញ្ចុកត្រឹង ងាសិក្ខាបទ៥ម៉ាយន៍ក្រាហ្វត៍ជប៉ុនច្បាប់ល្បើកថ្មីម៉ែត្រការ៉េផលប្រយោជន៍នៃរុក្ខជាតិក្រុងកំពតកម្ពុជាក្រោមព្រះបរមមហារាជវាំងអក្សរថៃសង្ក្រាន្តរឿង ពិតរបស់ខ្ញុំ ភាគ២ទិវានារីអន្តរជាតិពិធីបុណ្យចូលព្រះវស្សា🡆 More