ទាសភាព (ហៅម្យ៉ាងទៀតថា ភាពជាខ្ញុំគេ) គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយ។ នៅក្នុងនោះ មនុស្សមួយចំនួនត្រូវតែធ្វើការដោយគ្មានប្រាក់កម្រៃ។ មនុស្សទាំងនេះត្រូវបានគេហៅថាទាសករ។
មានភស្តុតាងបានបញ្ជាក់ថាទាសភាពបានកើតឡើងមុនគេកត់ត្រាក្នុងសៀវភៅទៅទៀត។ ទាសភាពមានច្រើនប្រភេទផ្សេងៗពីគ្នា ហើយបានកើតមាននៅស្ទើរតែគ្រប់វប្បធម៌និងទ្វីបនានា។ នៅតាមបណ្ដាសង្គមមួយចំនួន គេបានបង្កើតឲ្យមានច្បាប់ស្ដីពីទាសភាព ហើយពេលខ្លះគេបានបង្កើតសេដ្ឋកិច្ចនៅលើទាសភាពនោះ។ នៅក្នុងកំឡុងសតវត្សទី២០នេះ ប្រទេសស្ទើរតែទាំងអស់បានបង្កើតឲ្យមានច្បាប់ហាមប្រាមទាសភាព។ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស បាននិយាយថា ទាសភាពគឺមិនត្រឹមត្រូវទេ។ ទោះជាយ៉ាងណាក៏ដោយ ទាសភាពនៅតែបន្តកើតមានឡើងក្នុងទម្រង់ផ្សេងៗក្នុងប្រទេសមួយចំនួន។ គេមិនបានផ្ដល់សិទ្ធិណាមួយដល់ទាសករនោះទេ។
មនុស្សនៅតែបន្តបង្កើតឲ្យមានទាសករនៅភាគខ្លះនៃពិភពលោក ជាពិសេសនៅ អាស៊ីខាងត្បូង និង អាព្រិច។ ទាសភាពនៅមានតិចតួចក្នុង ប្រទេសអភិវឌ្ឍ នេះក៏ព្រោះតែការអនុវត្តច្បាប់របស់គេមានភាពល្អប្រសើរ។ គេបានផ្លាស់ប្ដូរវិធីដែលធ្លាប់បានប្រើពីមុនមក។ សព្វថ្ងៃនេះទាសករអាចនឹងត្រូវធ្វើការ ដើម្បីរបស់មួយចំនួនដូចជាបំណុលជាដើម (ជាឧទាហរណ៍៖ ទាសករត្រូវធ្វើការដើម្បីសងបំណុល)។ ជនរងគ្រោះជាច្រើនត្រូវបានគេគម្រាមថា គ្រួសារគេនឹងមានគ្រោះថ្នាក់ ប្រសិនបើគេរាយការណ៍ទៅម្ចាស់ទាសករ។ ទាសករជាច្រើនត្រូវបានគេបង្ខំឲ្យធ្វើការនៅក្នុងស្រុក។ ហើយនៅក្នុងករណីខ្លះទៀត គ្រួសារពួកគេបានលក់គេទៅម្ចាស់ទាសករ។ ទាសករខ្លះត្រូវបានគេជួញដូរពីកន្លែងមួយទៅកន្លែងមួយទៀតនៅលើពិភពលោក។ ការប្រព្រឹត្តអំពើពេស្យាចារលើក្មេងស្រី និងស្ត្រី ក៏ត្រូវបានចាត់ចូលជាប្រភេទទាសភាពដែរ។ ទម្រង់ទាសភាពមួយដែលនៅតែបន្តកើតមាននាពេលបច្ចុប្បន្ននេះគឺ ការរំលោភលើពលកម្មកុមារ។ កុមារមួយចំនួនត្រូវធ្វើការនៅក្នុងស្ថានីយរ៉ែ ឬក្នុងចម្ការ ឬពួកគេត្រូវចូលក្នុងសមរភូមិ ដោយគ្មានប្រាក់ចំណូល។
ការសិក្សាមួយបាននិយាយថាមានមនុស្សប្រមាណ ២៧លាននាក់ (ប៉ុន្តែតាមការសិក្សាដទៃបានលើកឡើងថាអាចនឹងមានដល់ ២០០លាននាក់) ដែលកំពុងស្ថិតនៅក្នុងទាសភាពនាពេលបច្ចុប្បន្ន។
ប្រទេសមួយចំនួននៅមានទាសភាពនៅឡើយ ដូចជាអាព្រិច មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង។ នៅរដូវក្ដៅឆ្នាំ២០០៧ គេបានរកឃើញថាមនុស្ស ៥៧០ នាក់ ជាទាសករនៅឡឥដ្ឋប្រទេសចិន។ ក្នុងនោះមាន ៦៩ នាក់គឺជាកុមារ។ រដ្ឋាភិបាលចិនបានឲ្យកម្លាំងប៉ូលិស ៣៥០០០នាក់ត្រួតពិនិត្យមើលឡឥដ្ឋ នៅភាគខាងជើងប្រទេសចិន ដើម្បីរកមើលទាសករ ហើយបានបញ្ជូនអ្នកគ្រប់គ្រងឡឥដ្ឋទាំងនោះទៅពន្ធនាគារ និងកាត់ទោសមេការឡឥដ្ឋម្នាក់រហូតដល់ស្លាប់ ដោយសារគេបានសម្លាប់កម្មករម្នាក់។
នៅ Mauritania គេបានប្រមាណថាបុរស ៦សែននាក់, ស្ត្រីនិងកុមារ ដែលស្មើនឹង ២០ភាគរយនៃប្រជាជនសរុប គឺជាទាសករ ហើយពួកគេភាគច្រើនប្រើកម្លាំងពលកម្មទាំងអស់។ ទាសភាពនៅ Mauritania ត្រូវបានចាត់ទុកថាខុសច្បាប់នៅខែសីហា ឆ្នាំ២០០៧។ នៅ នីហ្សេរីយ៉ា ក៏មានទាសភាពច្រើនដែរ។ ការសិក្សាមួយបានរកឃើញថា ប្រជាជននីហ្សេរីយ៉ាប្រមាណ ៨សែននាក់គឺជាទាសករ ដែលស្មើទៅនឹង ៨ភាគរយនៃប្រជាជនសរុប។ Child slavery has commonly been used when making cash crops and mining. ជាទូទៅ ទាសភាពកុមារត្រូវបានប្រើនៅពេលធ្វើដំណាំសាច់ប្រាក់ (cash crop) និងក្នុងស្ថានីយរ៉ែ។ យោងទៅតាមនាយកដ្ឋានរដ្ឋនៃសហរដ្ឋអាមេរិកបានឲ្យដឹងថា កុមារច្រើនជាង ១០៩០០០នាក់ បានធ្វើការនៅក្នុងចម្ការកាកាវតែម្នាក់ឯងនៅ កូឌីវ័រ ) នៅក្នុង 'ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ "នៅឆ្នាំ 2002 ។
ពួកគេទទួលបានប្រាក់កម្រៃចាប់ពី ៤០ដុល្លារអាមេរិកនៅប្រទេសម៉ាលី សម្រាប់កម្មករវ័យជំទង់។ គេអាចជួញដូរស្ត្រីក្មេង ឬកុមារីម្នាក់ បានតម្លៃ ១០០០ ដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសថៃ។ នៅឆ្នាំ១៩៨០ គេអាចជួញដូរទាសករនៅសហរដ្ឋអាមេរិកបានតម្លៃ ១០០០ដុល្លារអាមេរិក - ហើយបច្ចុប្បន្ននេះប្រហែល ២៥៨០០ដុល្លារអាមេរិក។
នៅខែវិច្ឆិកា ឆ្នាំ២០០៦ អង្គការពលកម្មអន្តរជាតិបានថ្លែងថា ខ្លួននឹងកាត់ទោសសមាជិកក្រុមប្រឹក្សាយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា នៅឯតុលាការយុត្តិធម៌អន្តរជាតិ ក្រោមបទ "ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" ។ នេះក៏ព្រោះតែពួកយោធាឲ្យប្រជាពលរដ្ឋធ្វើពលកម្មទាំងបង្ខំ។អង្គការពលកម្មអន្តរជាតិបាននិយាយថា មនុស្សប្រមាណ៨សែននាក់ ត្រូវបានគេបង្ខំឲ្យធ្វើយ៉ាងដូច្នេះ។
សកម្មភាពមួយដែលគេហៅថា "ការបំបិទនិយម" ឬជាភាសាអង់គ្លេស Abolitionism បានកើតឡើងនៅក្នុងចំណោមប្រទេសកាន់សាសនាគ្រិស្តនៅសតវត្សទី១៨ ដើម្បីប្រយុទ្ធប្រឆាំងនឹងទាសភាព។ នៅឆ្នាំ១៨៣៣ ចក្រភពអង់គ្លេស បានបញ្ឈប់ទាសភាព ហើយមានប្រទេសប៉ុន្មានទៀតបានធ្វើតាម។ នៅសហរដ្ឋអាមេរិក ការខ្វែងគំនិតគ្នាលើទាសភាព បាននាំឲ្យកើតមានសង្គ្រាមស៊ីវិលអាមេរិក និងសេចក្ដីប្រកាសរួចផុតពីអាណាព្យបាល (Emacipation Proclamation)។ នៅឆ្នាំ១៨៦៥ ទាសករទាំងអស់ត្រូវបានដោះលែង ពេលដែលប្រទេសលោកខាងជើងបានឈ្នះ ហើយប្រទេសជាច្រើនបានបន្តបំបាត់ទាសភាពចេញពីប្រទេសរបស់ខ្លួន។ ពលកម្មដោយបង្ខំនៅតែបន្តកើតមានឡើង ទោះបីខុសទៅនឹងច្បាប់ក៏ដោយ ហើយវាក៏កើតឡើងក្រោមរូបភាពផ្សេងៗដែលច្បាប់នៅប្រទេសមួយចំនួនមិនបានចាត់ទុកថាជាទាសភាព។
This article uses material from the Wikipedia ភាសាខ្មែរ article ទាសភាព, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.