កង់Wheel

កង់មានរាងជារង្វង់ ដែលអាចវិលលើអ័ក្រមូយ។ កង់គឺជាផ្នែកមួយដ៏សំខាន់នៃកង់និងរទេះ ដែលជាផ្នែកមួយនៃម៉ាស៊ីនងាយទាំង៦ប្រភេទ។ ពេលកង់ភ្ជាប់គ្នានឹង រទេះវាអាចធ្វើការផ្លាស់ទី របស់របរធ្ងន់ៗយ៉ាងងាយស្រួល ហើយជួយសម្រួលដល់ការដឹកជញ្ជូន ខណៈពេលផ្ទុកអ្វីមួយ ឬ ធ្វើដំណើរការក្នុងម៉ាស៊ីន។ កង់គឺតែងតែបានជួយសម្រួលដល់ការងារផ្សេងៗទៀតដូចជា នៅក្នុង កង់កាប៉ាល់ កង់រទះ និង ឧបករណ៍ដែលធ្វើឲ្យគ្រឿងយន្ដជក់ផ្សេងៗទៀត។

ប្រវត្តិនៃកង់

ធាតុពិតនៃកង់ គឺកើតមាននៅពាក់កណ្ដាលសហ្សវត្សទី៤ មុនគ្រិស្ដសករាជ វាកើតនៅជិតសម័យ មេសូប៉ូតាម៉ង (Mesopotamia) នៅភាគខាង ជើងនៃ ខាអ៊ូខាស៊ូ(Caucasus) វប្បធម៌ ម៉ាកុប (Maykop) និង អ៊ីរ៉ុបកណ្ដាល ដូចនេះសំនួរ ស្ដីពីវប្បធម៌នៃការបង្កើតកង់ មិនបានបន្សល់ទុក ទេ ហើយវានៅតែបន្តការស្រាវជ្រាវនិងពីភាក្សាគ្នា។ កង់ឈើចាស់ជាងគេនៅលើពិភពលោកមានការចាប់កំណើតតាំពី 5,250 ± 100 មុនពេល បច្ចុប្បន្នគឺបានរកឃើញដោយបុរាណវិទ្យាស្លូវ៉ាគី នៅក្នុងឆ្នាំ២០០២ក្នុងឧកាសដ៏ល្អមូយនៃយាន្ដជំនិះកង់ ដោយប្រើកង់៤និងភ្លៅរទះ២និង ដាក់ពី លើ​ដោ​យ​ភោជន៍ ប្រូណូស៊ីស។ យាន្ដជំនិះកង់បានបង្ហាញជាផ្លូវការដំបូងពីដំបន់របស់វាគឺ មេសូប៉ូតាម៉ង(Mesopotamia) ខាអ៊ូខាស៊ូ(Caucasus) បាល់កាន(Balkans) នៅ​អ៊ីរ៉ុប​កណ្ដាល ទូទាំងអ៊ីរ៉ុបនិងអាស៊ី និងមកដល់ អ៊ីនឌូ វ៉ាលី (Indus Valley) នៅសហស្សវត្សទី៣នៃគ្រីស្ដសករាជ រហូតដល់សហស្សវត្សទី២​មុនគ្រិស្ដ​សករាជ ការនិយាយពីកង់នៃយន្ដចម្បាំងបានបង្ហាញនៅឯកន្លែកតម្លើងមួយ នឹងមកដល់ប្រទេស២ព្រមគ្នាគឺចិននិង ស្គេនឌីណាវី (Scandinavia) ១២០០ឆ្នាំមុនគ្រិស្ដសករាជ។ នៅប្រទេសចិន កងគឺបានប្រើជាមួយរទះចម្បាំងតាំងពីឆ្នាំ ១២០០ មុនគ្រិស្ដសករាជរហូតដល់ពេលបច្ចុប្បន្ន។ ទោះបីជា បាបីរី ធ្លាក់ចុះយ៉ាងនេះ​ក្ដី​ក៏នៅតែមានការប្រកែបគ្នាពីយាន្ដជំនិះកង់នៅប្រមាណ២០០០ឆ្នាំមុនគ្រិស្ដសករាជ ទោះបីជា​ពួក​គេមិន​អភិវឌ្ឍ​កង់ឲ្យបានល្អក៏ដោយ ក៏ អូលមេច (olmec) និងអរិយធម៌ពួកបច្ចិមប្រទេសផ្សេងៗទៀតនៅតែកំពុកអភិវឌ្ឍវា។ ដូចជាការធ្វើកង់ពីថ្ម ដែលមានការសត្ថាបនាដូចជា​របស់ក្មេងលេង​ចាប់​តាំង​ពីឆ្នាំ១៥០០មុនគ្រិស្ដសករាជ។ វាគឺជាគំនិតដូចដែលនៅខាងដើមនៃឧបសគ្គរារាំងដ៏ធំនៃការអភិវឌ្ឍកង់នៅភាគខាងខាងលិចនៃអេក្វាទ័រដោយមិនមានជំនួយពីសត្វមកផ្សាំងជាមួយដែលជាកម្លាំងដ៏​សំខាន់​សម្រាប់អូសទាញកង់រទះទំនាក់ទំនងដ៏ជិតស្និទ្ធនៃបសុសត្វធំៗ ដូចជាគោក្របីនៅទ្វិបអាមេរិកបច្ចុប្បន្ន ដែលនៅប្រទេស​កូលំ​បី(​Columbia) សព្វថ្ងៃ។ គោព្រៃនៅអាមេរិកខាងជើង គឺពិបាកក្នុងការយកមកផ្សាំងនឹមនឹងវាមិនដែលនឹមនឹងរទះតាំងពីដើមកំណើតរបស់វា។ មានពពួកសេះបីបួនប្រភេទដែលមាននៅរហូតដល់ប្រហែល១២,០០០ឆ្នាំកន្លងមកហើយកន្លងមកហើយ តែទីបំផុតវាត្រូវបានផុតពូជ មានតែសត្វ​ធំៗ​មួយ​ប្រភេទ​ដែលបានផ្សាំនឹមនៅភាគខាងជើងអេក្វាទ័រគឺ ឡាម៉ា (llama) ជាសត្វម្យ៉ាងដូចអូដ្ឋតែអត់មានបូក ដែលមិនបានបង្ហាញខ្លួន​ទៅ​ឆ្ងាយ​ពី អាន់ដែស (Andes) នៅពេលដែលលោក កូលំបូស (Columbus)។ សាសនា នូប៊ី (Nubians) បានមកបន្ទាប់ពី​៤០០ឆ្នាំមុនគ្រិស្ដ​បាន​ប្រើ​កង់​សម្រាប់រវៃធ្វើចានឆ្នាំងពីដីឥដ្ធ នឹងរហាត់ទឹក វាជាគំនិតមួយដែលសាសនា នូប៊ី (Nubians) ប្រហែលជាបានបររទះដោយគោឈ្មោល គេក៏អាចប្រើសេះសម្រាប់បររួមជាមួយរទះចម្បាំង វាមានសារៈសំខាន់ណាស់នៅប្រទេសអេស៊ីប។ ការអភិវឌ្ឍនៃកង់ធ្លាក់ថយចុះ ល្បឿននៃការរីក​ចម្រើ​ន​នៅ​សម័យថ្ម​ដុះនឹងអាចជួបប្រទះបច្ចេកទេសទំនើបទើបក្រោកឈរយ៉ាងរហ័សនៅយុគសំរិទ្ធ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ម៉ាស៊ីនចំហេះក្នុងខេត្តពោធិ៍សាត់សម័យកាលចតុមុខភិក្ខុសោមបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបទ្វីបអឺរ៉ុបសង្ក្រាន្តការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបញ្ជីព្រះមហាក្សត្រកម្ពុជាព្រះសិវៈក្រុងច្បារមនវត្តភ្នំដូនពេញសករាជជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍មហាសមុទ្រស្រុកឈូកល្ខោនយីកេកោះទន្សាយរៀល (រូបិយវត្ថុ)វិគីភីឌាសង្គ្រាមត្រជាក់អាហ្វ្រិកខាងត្បូងរបាំប្រជាប្រិយព្រះពុទ្ធសាសនា​នៅ​ចិនក្រុងស្ទឹងសែននរោត្តមម៉ៃឃើល ហ្វារ៉ាដេយអង្គជ័យការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបុណ្យវិសាខបូជាការរស់នៅរបស់ខ្មែរបុរេប្រវត្តិតៃវ៉ាន់ប្រវត្តិសាស្ត្រភូមាអាល្លឺម៉ង់ព្រះអាទិត្យអក្សរសាស្រ្តខ្មែរស្រុកមង្គលបូរីអេឡិចត្រូម៉ាញ៉េទិចជនជាតិជ្វីហ្វប្រាសាទភ្នំដាដើមត្នោតសង្កាត់ស្រយ៉ូវខណ្ឌពោធិ៍សែនជ័យរដ្ឋបាលថ្នាក់ក្រោមជាតិល្បែងស្វាដណ្ដើមស្លឹកឈើរបាំខ្មែរល្ខោននិយាយនាគតេជោយ៉តវិទ្យាសាស្ត្រការវិត្តន៏របស់មនុស្សលោកការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកស្រុកមេមត់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ព្រះបរមរាជវាំងកម្ពុជាក្រុងព្រះវិហារច្បាប់ចលនារបស់ញូតុនក្រុងកំពតន័រវែសខណ្ឌទួលគោកខ្សែទឹកមហាសមុទ្រច្បាប់​ភូមិបាលខេត្តកំពង់ធំការសម្លាប់រង្គាលបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាកសិកម្មនៅប្រទេសកម្ពុជារូបិយវត្ថុប្រាសាទបាពួនឃុំមោង (ស្រុក មោងឫស្សី)អភិបាលកិច្ចល្អរុក្ខជាតិអរិយសច្ចៈទាំង៤សោមា🡆 More