កោះទន្សាយ

កោះទន្សាយ​មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។https://www.facebook.com/Kohtonsay ទីនេះ​ជារមណីដ្ឋានធម្មជាតិ​ដ៏ល្អប្រណិត​របស់ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹម​ក្នុង​ការ​ តស៊ូ​​ ដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គ​ក៏បានដឹកនាំ​អ្នកដែលនៅសេសសល់​ឆ្លងសមុទ្រ​មកដល់​កោះមួយ​នៅខាងមុខក្រុងកែប ហើយ​ក៏​បាន​ធ្វើ​ការ​រំសាយទ័ព​រនៅទី​នោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។

កោះទន្សាយ
កោះប្រទេសកម្ពុជា
កោះទន្សាយ
កោះទន្សាយ
កោះទន្សាយ
[[file:ទំព័រគំរូ:Location map កម្ពុជា|250px|កោះទន្សាយ is located in ទំព័រគំរូ:Location map កម្ពុជា]]
Expression error: Unrecognized punctuation character "[".%; left: Expression error: Unrecognized punctuation character "[".%; height: 0; width: 0; margin: 0; padding: 0;">
[[File:ទំព័រគំរូ:Location map កម្ពុជា|6x6px|កោះទន្សាយ|link=|alt=]]
កោះទន្សាយ
ទីតាំងកោះទន្សាយ ប្រទេសកម្ពុជា
ប្រទេសកោះទន្សាយ កម្ពុជា
ខេត្តកែប
ផ្ទៃក្រឡា
 • សរុប២ គម2 (០.៨ ម៉ាយ ការ)
 • ដី២ គម2 (០.៨ ម៉ាយ ការ)
ល្វែងម៉ោងICT (ម.ស.ស.+7)
កោះទន្សាយ
កោះទន្សាយ


កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ។ ពីដើមជាកន្លែងកែប្រែអ្នកទោសឱ្យកសាងជីវភាពថ្មី និង នៅការពារទឹកដីកោះផង។ ហេដ្ឋារចនាសម្ព័ន​ទេសចរណ៍នៅកោះទន្សាយ​បាន​កសាង​ឡើង​នៅ​សម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម មានដូចជាផ្លូវរទេះសេះជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ ភោជនីដ្ឋានសង់អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និង សំណង់​រដ្ឋ​ផ្សេងៗ​ទៀត ។ល។ ធម្មជាតិ និង សង្រ្គាមជាង២ទស្សវត្សកន្លងមកនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នទាំងនេះស្ទើរតែទាំងអស់។ សព្វថ្ងៃមានប្រជាជនចំនួនប្រហែលជា ៧គ្រួសារបានបោះទីតាំងរស់នៅលើកោះនេះ ប្រកបរបររកស៊ីនេសាទសមុទ្រតូចតាច និង ថែរក្សាចំការដូង។ការធ្វើដំណើរមួយជុំធ្វើដំណើរទៅកោះនេះ និងត្រឡប់មកវិញ រត់បាន 20 ដុល្លារសម្រាប់ទូកទាំងមូលដូច្នេះនាំមកនូវ មិត្តភក្តិ មួយចំនួនដើម្បីបំបែកការចំណាយនេះ។ តម្លៃ ធ្វើដំណើរជុំគឺដូចគ្នាថាតើអ្នកស្នាក់នៅ ពីរបីម៉ោង ឬ ពីរឬបី ថ្ងៃ។ https://www.facebook.com/Kohtonsay

ឯកសារយោង

Tags:

ក្រុងកែប

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រទេសចម្ប៉ាប្រវត្តិ ទិវា សិទ្ធិ នារី អន្តរជាតិស្រុកអង្គស្នួលពុទ្ធសាសនានិងដែនសុវណ្ណភូមិសម រង្ស៊ីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអេហ្ស៊ីបប្រាសាទបាយ័នស្ពានអ្នកលឿងសម្លៀកបំពាក់ប្រពៃណីខ្មែរស្រុកមង្គលបូរីការប្រើប្រាស់ អ៊ីម៉ែលខណ្ឌដង្កោពុធ (ភព)បន្ទុកអគ្គីសនីគ្រោងឆ្អឹងមនុស្សឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីស្ថានីយ៍បុរេប្រវត្តិខ្មែរទង់ជាតិកម្ពុជារឿងភ្នំនាងកង្រីខេត្តបាត់ដំបងក្រសួងការពារជាតិឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរវណ្ណ មូលីវណ្ណវេស្សន្ដរជាតកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពច្បាប់​ភូមិបាលត្រឹង ងាកងទ័ពជើងទឹកបារាំងក្រសួងអប់រំ យុវជន និងកីឡាអដ្ឋង្គិកមគ្គទ្រឹស្តីបទពីតាកររៀល (រូបិយវត្ថុ)ការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីការធ្វើពាណិជ្ជកម្មអបាយភូមិ៤គួច ម៉េងលីជយបរិត្តគាថាស្រុកលើកដែកតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរសង្កាត់ស្រះចករង្វាស់រង្វាល់របស់ខ្មែរឦសានវរ្ម័នទី១ព្រះសិវៈចន្ទគតិគណៈអភិបាលក្រុង-ស្រុកស្រូវរឿងផ្កាស្រពោនវគ្គទី១ខេត្តនៃកម្ពុជាក្រមង៉ុយកូរ៉េខាងជើងខេត្តព្រៃវែងខែភូមិសាស្ត្រកម្ពុជាវប្បធម៌ថៃពណ៌សារធាតុគីមីពិធីក្រុងពាលីប្រាសាទអង្គរប្រាសាទអង្គរវត្តស៊ីហ្គេមលើកទី២៣ជំងឺអេដស៍ខេត្តកែបអណ្ណាមខេត្តស្វាយរៀងហិរញ្ញវត្ថុអាស៊ានព្រះអាទិត្យនាង​សីតាសង្កាត់ទួលសង្កែប្រដាប់រំលាយអាហារល្បែងចោលឈូងចុងសម័យអង្គរប្រាសាទភ្នំជីសូរទន្លេសាប🡆 More