កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត) លើកលែងតែ បន្ទាយមានជ័យ កណ្ដាល ឧត្តរមានជ័យ រតនគីរី កោះកុង កំពង់ធំ តាកែវ និង កំពង់ស្ពឺចេញ។
ភ្នំពេញមានសន្ទភាព និង ប្រជាជនខ្ពស់បំផុត។ ខេត្តដែលមានផ្ទៃក្រឡាធំបំផុតគឺខេត្តមណ្ឌលគីរី ហើយនិងតូចបំផុតគឺខេត្តកែប។ កែបមានអត្រាប្រជាជនទាបបំផុត ស្របពេលដែលមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដែរ (ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០)។
កម្ពុជាត្រូវបានបែងចែកបន្តបន្ទាប់ទៅជា ១៥៩ ស្រុក។ ខណ្ឌ១២មានតែនៅភ្នំពេញទេ។ ចំនួនស្រុកក្នុងខេត្តនីមួយៗមានខុសៗគ្នា ចាប់ពីពីរក្នុងខេត្តតូចៗបំផុតរហូតដល់១៤ក្នុងខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរ ហៅថាក្រុង (ទីរួមខេត្ត) លើកលែងខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង មានក្រុងពីរ ដែលមួយជាតំបន់រដ្ឋបាលពិសេស និងមួយទៀតជាតំបន់សេដ្ឋកិច្ចពិសេស។ កម្រិតបំណែងចែកតទៅទៀតគឺ ឃុំ, សង្កាត់ និង ចុងក្រោយបង្អស់ ភូមិ។ នៅភ្នំពេញគ្មាន ឃុំ ទេ។
លរ. | ឡាតាំង | អក្សរកាត់ | ឈ្មោះ | អក្សរកាត់ខ្មែរ | ទីរួមខេត្ត-រាជធានី (អាសនៈ) | អក្សរកាត់ខ្មែរ | ប្រជាជន (ជំរឿន ២០០៨) | ផ្ទៃក្រឡា (គម២) | សន្ទភាព | អបអ |
---|---|---|---|---|---|---|---|---|---|---|
១ | Phnom Penh | PP | ភ្នំពេញ | ភព | ដូនពេញ | ដព | ១៣២៧៦១៥ | ២៩០ | ៦៣៨ | KH-12 |
២ | Banteay Meanchey | BMC | បន្ទាយមានជ័យ | បជ | សិរីសោភ័ណ | ៦៧៧៨៧២ | ៦៦៧៩ | ១០២ | KH-01 | |
៣ | Battambang | BB | បាត់ដំបង | បប | បាត់ដំបង | ១០៥៨១៧៤ | ១១៧០២ | ៨៩ | KH-02 | |
៤ | Kampong Cham | KC | កំពង់ចាម | កច | កំពង់ចាម | ៩២៥៩៩២ | KH-03 | |||
៥ | Kampong Chhnang | KCH | កំពង់ឆ្នាំង | កឆ | កំពង់ឆ្នាំង | ៤៧២៣៤១ | ៥៥២១ | ៨៦ | KH-04 | |
៦ | Kampong Speu | KS | កំពង់ស្ពឺ | កស | ច្បារមន | ៧១៦៩៤៤ | ៧០១៧ | ១០២ | KH-05 | |
៧ | Kampong Thom | KT | កំពង់ធំ | កធ | ស្ទឹងសែន | ៦៣១៤០៩ | ១៣៨១៤ | ៥១ | KH-06 | |
៨ | Kampot | KP | កំពត | កព | កំពត | ៥៨៥៨៥០ | ៤៨៧៣ | ១២០ | KH-07 | |
៩ | Kandal | KD | កណ្ដាល | កណ | តាខ្មៅ | ១២៦៥២៨០ | ៣៥៦៨ | ៣៥៥ | KH-08 | |
១០ | Koh Kong | KK | កោះកុង | កក | ខេមរភូមិន្ទ | ១១៧៤៨១ | ១១១៦០ | ១២ | KH-09 | |
១១ | Kep | KEP | កែប | កែប | កែប | ៣៥៧៥៣ | ៣៣៦ | ១២០ | KH-23 | |
១២ | Kratie | KRC | ក្រចេះ | ក្រច | ក្រចេះ | ៣១៩២១៧ | ១១០៩៤ | ២៩ | KH-10 | |
១៣ | Mondulkiri | MK | មណ្ឌលគីរី | មគ | សែនមនោរម្យ | ៦១១០៧ | ១៤២៨៨ | ៤ | KH-11 | |
១៤ | Oddar Meanchey | OMC | ឧត្តរមានជ័យ | ឧជ | សំរោង | ១៨៥៨១៩ | ៦១៥៨ | ៣០ | KH-22 | |
១៥ | Pailin | PL | ប៉ៃលិន | បល | ប៉ៃលិន | ៧០៤៨៦ | ៨០៣ | ៨៨ | KH-24 | |
១៦ | Preah Sihanouk | SN | ព្រះសីហនុ | សន | ព្រះសីហនុ | ២២១៣៩៦ | ៨៦៨ | ២៣០ | KH-18 | |
១៧ | Preah Vihear | PV | ព្រះវិហារ | ពវ | ព្រះវិហារ | ១៧១១៣៩ | ១៣៧៨៨ | ១២ | KH-13 | |
១៨ | Pursat | PS | ពោធិ៍សាត់ | ពស | ពោធិ៍សាត់ | ៣៩៧១៦១ | ១២៦៩២ | ៣១ | KH-15 | |
១៩ | Prey Veng | PRV | ព្រៃវែង | ព្រវ | ព្រៃវែង | ៩៤៧៣៧២ | ៤៨៨៣ | ១៩៤ | KH-14 | |
២០ | Ratanakiri | RK | រតនគីរី | រគ | បានលុង | ១៥០៤៦៦ | ១០៧៨២ | ១៤ | KH-16 | |
២១ | Siem Reap | SR | សៀមរាប | សរ | សៀមរាប | ៨៩៦៤៤៣ | ១០២៩៩ | ៨៧ | KH-17 | |
២២ | Stung Treng | ST | ស្ទឹងត្រែង | សត | ស្ទឹងត្រែង | ១១១៦៧១ | ១១០៩២ | ១០ | KH-19 | |
២៣ | Svay Rieng | SVR | ស្វាយរៀង | ស្វរ | ស្វាយរៀង | ៤៨២៧៨៨ | ២៩៦៦ | ១៦៣ | KH-20 | |
២៤ | Takéo | TK | តាកែវ | តក | ដូនកែវ | ៨៤៤៩០៦ | ៣៥៦៣ | ២៣៧ | KH-21 | |
២៥ | Tbong Khmum | TKH | ត្បូងឃ្មុំ | តឃ | សួង | ៧៥៤០០០ | KH-25 |
រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាតាមរយៈការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឲ្យឈ្មោះថា ក្រុមប្រឹក្សារាជធានី ខេត្ត។ ក្រុមប្រឹក្សារាជធានី ខេត្តគឺជាតំណាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរាជធានី ខេត្ត។ គណៈអភិបាលរាជធានី ខេត្តត្រូវ តែងតាំងដោយព្រះរាជក្រឹត្យ តាមរសំណើពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ គណៈអភិបាលរាជធានី ខេត្តត្រូវមានអភិបាលមួយរូបមាននាទីដឹកនាំរួម និងអភិបាលរង(តាមការកំណត់របស់ក្រសួងមហាផ្ទៃ) ជាជំនួយការដឹកនាំអភិបាលលើជំនាញ វិស័យនានាក្នុងរាជធានី ខេត្ត។
រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបង្កើតឲ្យមានគណៈកម្មាធិការ តាមលក្ខខ័ណ្ឌនៃច្បាប់ ដើម្បីធានាការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ដើម្បីសម្របសម្រួលលើវិស័យ ជំនាញ ក៏ត្រូវឲ្យមានការបង្កើតគណៈបញ្ជាការឯកភាពរាជធានី ខេត្ត មានសមាសភាពពីមន្ទីរ អង្គភាពនានាទាំងអស់ក្នុងដែនរាជធានី ខេត្តសាមីដែលអភិបាលរាជធានី ខេត្តជាប្រធាន។
ព្រះរាជានគរវ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដី តួយ៉ាងដូចជាស្ដេចស្រីមារៈវរ្ម័នបានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះរួមមានរដ្ឋខ្មែរខ្លះ មនខ្លះ ចាម រឺ ម៉ាឡេយូ។ ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី។ ដោយហេតុនេះហើយ ទើបយើងហៅ អាណាចក្រវ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈថាជា មហារាជ រឺជា សាវ៌កៅ (ស្ដេចចក្រវាឡ)។ រដ្ឋដែលក្រោមអំណាចអាណាចក្រវ្នំទាំងនោះ មានស្ដេចសោយរាជ្យគ្រប់ៗរដ្ឋទាំងអស់ ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយមកថ្វាយអធិរាជនគរវ្នំរៀងរាល់ឆ្នាំ រដ្ឋនេះគេហៅថា សាមន្តរាជ្យ។ ហើយរដ្ឋបែបទី២គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រ រឺ ព្រះញាតិរបស់ស្ដេច អាណាចក្រវ្នំគេហៅថា វិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រវ្នំផ្ទាល់ ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី១ ប៉ុន្តែ ត្រូវរំលាយចោលវិញដោយព្រះបាទហ៊ុន-ប៉ានហួងវិញ។ គួរកត់សំគាល់ដែលថារចនាសម្ព័ន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ ណាស់គឺ ដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះសាមន្តរាជមួយចំនួននឹងងើបឡើងបះបោរដូចករណីសាមន្តរដ្ឋចេនឡានៅស.វទី៦។
ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន រាជធានីតាំងនៅឦសានបុរៈហើយមានគ្រួសារ ២០០០ គ្រួ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការ និងជួបជុំពួកមន្ត្រីសេនាបតី។ នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតក្រុងនីមួយៗ មានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់។
បច្ចេកពាក្យ “ប្រមាន-ប្រមាណ” បានត្រូវប្រើប្រាស់នៅសម័យអង្គរដើម្បីឲ្យឈ្មោះដល់បំណែងចែកទឹកដីដ៏ធំ ៗ ឬ មួយភូមិភាគ នៃកម្ពុជទេស។ តាមសិលាចារឹក (អក្សរសិលាចារឹក ទំព័រ ៤៧, ៤៨, ៤៩) យើងបានឃើញដែនដី ប្រមាណ ប្រហែលជា ២០ គឺជាផែនដីដ៏ធំៗ នៃប្រទេសៈ
នៅក្នុងសិលាចារឹកវត្តព្រៃវែង សម័យសតវត្សទី ៧ (សិលាចារឹកអ្នកតា) មានឈ្មោះ ប្រមាណមហាត្មល មានសរសេរពាក្យថា
តើភូមិភាគនេះនៅឯណា? ឬមួយក៏មានទីតាំងនៅកន្លែងវត្តព្រៃវែងសព្វថ្ងៃ។ នៅក្នុងសិលាចារឹកនេះទៀត ក៏មានសរសេរឈ្មោះ ព្រះបាទឦសានវម៌្ម ជាព្រះមហាក្សត្រ លើមហាក្សត្រសាមន្តរាជ នៃភូមិភាគទាំងបី។
តើ ប្រមាណមហាត្មល ជាភូមិភាគមួយក្នុងបណ្ដាភូមិភាគ (ឬទីក្រុង) ទាំងបី កន្លែងដែលមានចារនៅក្នុងសិលាចារឹកវត្តព្រៃវែង ឬទេ?
ក្នុងបណ្ដាភូមិភាគ ប្រមាណ ៥ ដែលត្រូវបានពណ៌នាតាមឧទាហរណ៍ខាងលើនេះ យើងអាចសង្កេតឃើញថា ភូមិភាគ “ប្រមាណ“ ( ប្រមាណ ពាក្យនេះមានន័យពីរ មានន័យថា រង្វាស់, ការប៉ាន់ស្មាន) មួយចំនួនមានដើមកំណើតពីពាក្យខ្មែរ ហើយឈ្មោះភូមិភាគចំនួន ១១ មានដើមកំណើតពីសំស្ក្រឹត។
ម្យ៉ាងវិញទៀត តាមសិលាចារឹក K.៩៨៩ ភូមិភាគប្រមាណមួយ មានឈ្មោះថា សតគ្រាម ដែលមានន័យថា “ភូមិចំនួនមួយរយ” បានសេចក្ដីថាតាមរយៈអត្ថន័យរបស់ភូមិភាគនេះ យើងអាចទាញមតិដែលបញ្ជាក់ទំហំដ៏ធំធេងនៃស្ថាននាម ដែលបានប្រើប្រាស់ពាក្យ ប្រមាណ នៅខាងដើម។ នៅក្នុងសិលាចារឹកនៃប្រទេសចាម្ប៉ា នាសម័យអង្គរ ក៏មានការប្រើប្រាស់ ប្រមាណ សម្រាប់សំគាល់នូវភូមិភាគផ្សេងៗ នៃប្រទេសចាម្ប៉ា ផងដែរ។
វិសយ ពាក្យសំស្ក្រឹត មានន័យថា តំបន់ ខេត្ត
ពាក្យ “វិសយ” សម្រាប់សំគាល់នូវបំណែងចែកទឹកដីរដ្ឋការ ឬក៏បំណែងចែករាជការមួយៗ ដ៏ច្បាស់លាស់នៅក្នុងសម័យអង្គរ។ តាមសិលាចារឹកនានាពាក្យវិសយ Visaya សំគាល់នូវទីរួមខេត្ត ដែលនៅក្នុងនោះ មានស្ថាប័នរាជការផ្សេង ៗ ខាងគ្រហស្ថ និងសាសនា។
វិសយ នីមួយ ៗ ស្ថិតនៅក្រោមការត្រួតត្រារបស់ ខ្លោញវិសយ (ស្ដេចត្រាញ់ ឬ ចៅហ្វាយខេត្ត)។
រាជការដែលធ្វើការអម “ខ្លោញវិសយ” គឺមាន ខ្លោញវលវិសយ Khlon Vala Visaya K.២២១។ ខ្លោញទទួលបន្ទុកខាងកិច្ចការធញ្ញជាតិ គឺមានស្រូវអង្ករជាអាទិ។ ខ្លោញទទួលបន្ទុកខាងកិច្ចការទារប្រេង មានប្រេងធ្វើអំពីរុក្ខជាតិ និងប្រេងធ្វើអំពីខ្លាញ់គោ (សិលាចារឹក ទំព័រ ៥១) វ្រីហិបយ៌្យនវិសយ Vrihi paryyan Visaya K.៤៤៤ ព្រមទាំងមានខ្លោញ ឬមួយក៏អធិបតី ទទួលបន្ទុកតុលាការ ដែលនៅតាមសិលាចារឹកថា សភាវិសយ
បើប្រៀបធៀបទៅនិងសម័យបច្ចុប្បន្ន ពាក្យ វិសយ មានន័យថាជាបំណែងចែកទឹកដីរដ្ឋបាល ដូចជាខេត្តដែរ។ (សិលាចារឹក ទំព័រ ៥១)
គួរកត់សំគាល់ថា មានឈ្មោះស្ថាននាមខ្លះ ដែលត្រូវបានបង្កបង្កើតឡើងដោយការប្រើពាក្យ ភូមិសាស្ត្រ ប្រមាណ ផង និងពាក្យ វិសយ ផង។
ឧទាហរណ៍ៈ (សិលាចារឹក ទំព័រ ៥១)
ស្រេស្ឋបុរៈ = បុរីដ៏ល្អ, ដ៏ប្រសើរ, គឺជាភូមិភាគនៅខាងទិសឧត្ដរនៃកម្ពុជទេស គឺនៅតំបន់វត្តភូ ឬហៅថា តំបន់បាសាក់ នៅខាងភូមិភាគឧត្ដរ។
តាមមតិអ្នកស្រាវជ្រាវខ្លះ ស្រេស្ឋបុរៈ គឺជារាជធានីចាស់នៃប្រទេសចេនឡា ហើយព្រះមហាក្សត្រដែលសោយរាជ្យមុនគេនៅទីនោះ ព្រះនាមថា “ស្រេស្ឋវម៌្ម។
សន្ទុក = ប្រហែលជាចេញមកពីពាក្យ ស្ទុក ស្ដុក មានន័យថា ធំ មាំមួន ប៉ុន្តែ ន័យរបស់ពាក្យនេះម្យ៉ាងទៀត គឺ “បឹង” ។
សព្វថ្ងៃ មានពាក្យ “ភ្នំសន្ទុក” ដែលនៅលើនោះមានប្រាសាទបុរាណតាមសិលាចារឹក ក៏មានសរសេរអំពី mahanasa = អ្នកធ្វើម្ហូបអាហារនៅ វិសយសន្ទុក Visaya Sanduk។
ប្រសិនបើពាក្យ ស្រេស្ឋបុរៈ និង សន្តុក បានត្រូវប្រើប្រាស់សម្រាប់សំគាល់ភូមិភាគផង ខេត្តផង គេអាចសន្និដ្ឋានថា នៅតាមសិលាចារឹកមានពាក្យសំគាល់ភូមិភាគដទៃទៀត ដែលត្រូវប្រើសម្រាប់សំគាល់ខេត្ត។ យើងបានរកឃើញប្រមាណ ប្រហែលចំនួន ២០ ហើយក្នុង ប្រមាណ នីមួយៗ មាន វិសយ គឺខេត្តច្រើន។ ដូច្នេះ វិសយ នៅសម័យបុរាណ ជាពិសេសនៅសម័យអង្គរ មានមិនតិចជាងពាក្យរបស់ “ជីវតាក្វាន់” ដែលបានសរសេរថា នៅកម្ពុជាមានខេត្តច្រើនជាង ៩០។
នៅសម័យនោះ ប្រទេសខ្មែរលែងជាមហាអំណាចមួយខាងទឹកដីទៀតហើយ : ទឹកដីជាន់ក្រៅគឺស្រុក បច្ចន្តជនបទ ដូចជាស្រុកសុខោទ័យ ស្រុកអយុធ្យា ស្រុកលពបុរី ស្រុក គោត្របូរ (ភិម៉ាយ) ត្រូវបាត់បង់អស់ទៅហើយ ឯប្រទេសសាមន្តរាជ ដូច ចាម្ប៉ា អណ្ណាម ជ្វា មន ក៏លែងមានទៀតដែរហើយ។ ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹម ទន្លេមូល ឬនៅលើនេះ បន្តិចបន្តួចនិងប្រទេសលាវ។ ព្រះនគរខាងលិចទល់នឹង បស្ចឹមបុរី និង រយ៉ង ខាងពាយព្យទល់នឹងស្រុក នាងរង នគររាជ ខាងកើតទល់នឹងប្រទេស ចាម្ប៉ា ខាងត្បូងទល់នឹងសមុទ្រចិន និងឈូងសមុទ្រសៀម។
បើតាមពង្សាវតារ រាជាណាចក្រខ្មែរសម័យនោះមានប្រមាណ ៧០ ខេត្តគឺ: លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បារៀ (បារា) ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ ។ល។
គួរកត់សម្គាល់ថាក្នុងចំណោមខេត្តទាំងប៉ុន្មាននេះ ខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជា ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង។ល។ ឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញ ដូចជា មង្គលបុរី ស្ទោង ជីក្រែង រលួស ទឹកជោរ។ល។ ឯខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ។
ខេត្តនីមួយៗត្រូវបែងចែកជាស្រុក ហើយស្រុកនីមួយៗត្រូវបែងចែកជា ភូមិ ជាច្រើនទៅទៀត។ ប៉ុន្តែ ខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗ ដែលគេអោយឈ្មោះថា ដី។ ដី > ខេត្ត > ស្រុក > ភូមិ
នៅសម័យឧដុង្គឃើញមានខេត្តដូចតទៅ៖ កំពង់ក្របី កំពង់ចាម កំពង់ឆ្នាំង កំពង់ស្វាយ កំពត ចន្ទបុរី ចុងកាល់ ដូនណៃ ទ្រាំង បន្ទាយមាស បាត់ដំបង បាភ្នំ បារា ពោធិ៍សាត់ ព្រៃនគរ មហានគរ រំដួល លង់ហោរ សំរោងទង ស្វាយទាប កំពង់លែង
កាលពីក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្សមានខេត្ត និង ភូមិភាគដូចតទៅ៖
នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧គឺ ៖
ខេត្តមានស្រាប់ក្នុងសម័យអាណានិគមបារាំងមកដល់សម័យសង្គមរាស្ត្រនិយម កណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង
នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥ និងក្រុង៣ គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប) ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែបនិងបូកគោ (១៩៥៩) និងក្រុងគីរីរម្យ។ សរុប ១៩ ខេត្ត និង ៣ ក្រុង
ខេត្តនិងក្រុងសល់ពីជំនាន់ សង្គមរាស្ត្រនិយម កណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប) ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧ ដល់សម័យលន់នល់ ក្រុងកំពង់សោម) ក្រុងកែបនិងបូកគោ (១៩៥៩) និង ក្រុងគីរីរម្យ។
នៅចុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណៈរដ្ឋខ្មែរ មានបង្កើតអនុខេត្ត ១១ និង ខេត្ត ១ ដូចខាងក្រោម ៖
ក្នុងឆ្នាំ ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់ចោលបំណែងចែករដ្ឋបាលពីមុនរបស់កម្ពុជាចេញទាំងអស់។ ជំនួសឱ្យខេត្ត កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបែងចែកទៅជាប្រាំពីរភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល។
ភូមិភាគទាំងនេះត្រូវបានយកតាមបំណែងចែកដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅពេលដែលពួកគេបានប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល។
លរ. | ជាឡាតាំង | ឈ្មោះ | ទីរួមខេត្ត-រដ្ឋធានី (អាសនៈ) | ប្រជាជន | ផ្ទៃក្រឡា (គម២) | អបអ |
---|---|---|---|---|---|---|
១ | Phnom Penh | ភ្នំពេញ | ដូនពេញ | ៦៧១០០០ | ៤៦ | PP |
២ | Banteay Meanchey | បន្ទាយមានជ័យ | សិរីសោភ័ណ | ? | ? | OM |
៣ | Battambang | បាត់ដំបង | បាត់ដំបង | ៦៧១០០០ | ១៩១៨៤ | BA |
៤ | Kampong Cham | កំពង់ចាម | កំពង់ចាម | ៩៩៩០០០ | ៩៧៩៩ | KM |
៥ | Kampong Chhnang | កំពង់ឆ្នាំង | កំពង់ឆ្នាំង | ៣៣៣០០០ | ៥៥២១ | KG |
៦ | Kampong Speu | កំពង់ស្ពឺ | កំពង់ស្ពឺ | ៣៧៤០០០ | ៧០១៧ | KS |
៧ | Kampong Thom | កំពង់ធំ | កំពង់ធំ | ៣៩០០០០ | ២៧៦០២ | KT |
៨ | Kampot | កំពត | កំពត | ៤១៤០០០ | ៥៩៦២ | KP |
៩ | Kandal | កណ្ដាល | តាខ្មៅ | ៨៥៩០០០ | ៣៨១២ | KN |
១០ | Koh Kong | កោះកុង | កោះកុង | ៤៨០០០ | ១១១៦១ | KK |
១១ | Kratié | ក្រចេះ | ក្រចេះ | ១៥៤០០០ | ១១០៩៤ | KK |
១២ | Mondulkiri | មណ្ឌលគីរី | សែនមនោរម្យ | ១៨០០០ | ១៤២៨៨ | MK |
១៣ | Siem Reap-Oddar Meanchey | សៀមរាបឧត្តរមានជ័យ | ស្រុកសៀមរាប | ៣៨០០០០ | ១៦៤៥៧ | SI |
១៤ | Kampong Saom | កំពង់សោម | កំពង់សោម | ៨០០០ | ៦៨ | KS |
១៥ | Preah Vihear | ព្រះវិហារ | ភ្នំត្បែងមានជ័យ | ? | ? | PH |
១៦ | Pursat | ពោធិ៍សាត់ | ពោធិ៍សាត់ | ២១៩០០០ | ១២៦៩២ | PO |
១៧ | Prey Veng | ព្រៃវែង | ព្រៃវែង | ៥៩២០០០ | ៤៨៨៣ | PY |
១៨ | Ratanakiri | រតនគីរី | លំផាត់ | ៦០០០០ | ១០៧៨២ | RO |
១៩ | Stung Treng | ស្ទឹងត្រែង | ស្ទឹងត្រែង | ៤២០០០ | ១១០៩២ | ST |
២០ | Svay Rieng | ស្វាយរៀង | ស្វាយរៀង | ៣៥២០០០ | ២៩៦៦ | SR |
២១ | Takéo | តាកែវ | តាកែវ | ៥៦៦០០០ | ៣៥៦៣ | TA |
ថ្ងៃទី ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រហស្ថលេខាលើរាជក្រឹត្យមួយដែលផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និង ព្រះសីហនុ ទៅជាខេត្តវិញ ដូចគ្នាដែរ ក៏កែសម្រួលព្រំសីមាខេត្តជាច្រើន។
ថ្ងៃទី ៣១ ធ្នូ ២០១៣ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រះហស្ថលេខាលើរាជក្រឹត្យមួយដែលបំបែកកំពង់ចាមទៅជាពីរខេត្ត: កំពង់ចាម (ត្រើយខាងលិចទន្លេមេគង្គ) និង ត្បូងឃ្មុំ (ត្រើយខាងកើតទន្លេមេគង្គ)។
This article uses material from the Wikipedia ភាសាខ្មែរ article ខេត្តនៃកម្ពុជា, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.