តក្កវិជ្ជា

តក្កវិជ្ជា (ភាសាក្រិក λογική ក្លាយមកពីពាក្យ λόγος - មានន័យថា « ហេតុផល » « ភាសា » និង « ការវែកញែក » គឺជាច្បាប់មួយសំខាន់ដែលការលើកឡើងផ្សេងៗត្រូវស្របតាម)។ ពាក្យនេះត្រូវបានប្រើដំបូងដោយ សេណូក្រាត ដែលជាទស្សនវិទូជាតិក្រិកម្នាក់។

តក្កវិជ្ជាបុរាណត្រូវបានបែងចែកជាវិចារវិទ្យា និងសិល្បៈប្រើវោហារបង្ហូរគំនិត

តាំងពីសម័យបុរាណមក តក្កវិជ្ជា ជាមុខវិជ្ជាមួយដ៏សំខាន់ក្នុងទស្សនវិជ្ជា ជាមួយនឹង ទស្សនវិជ្ជាសីលធម៌ និងរូបវិទ្យា

ចាប់តាំងពីសតវត្សរ៍ទី ១៩ ការងាររបស់ ហ្សក ប៊ូល និង ហ្សេវ៉ុង បាននាំឱ្យមានការរីកចម្រើន នៃវិធីសាស្ត្រគណិតវិទ្យាតាមបែបតក្កវិជ្ជា។ ការរួមបញ្ចូលគ្នារបស់វាជាមួយវិទ្យាសាស្ត្រកុំព្យូទ័រចាប់តាំងពីចុងសតវត្សរ៍ទី ២០ បានធ្វើឱ្យមុខវិជ្ជានេះមានភាពរឹងមាំឡើងវិញ។

ចាប់តាំងពីសតវត្សរ៍ទី ២០ គេបានប្រើប្រាស់វាក្នុងវិស័យផ្សេងៗទៀតដូចជា វិស្វកម្ម ភាសាវិទ្យា ចិត្តវិទ្យា ទស្សនវិជ្ជាវិភាគ និងទំនាក់ទំនង


ប្រវត្តិ

សម័យបុរាណ

កាលពីដំបូង តក្កវិជ្ជាគឺជាការស្វែងរកច្បាប់ផ្លូវការ ដែលស្វែងរក និងបែងចែកការលើកឡើងដែលអាចបញ្ជាក់បាន ពីការលើកឡើងដែលបញ្ជាក់មិនបាន។ វាត្រូវបានគេប្រើប្រាស់ដំបូងក្នុងគណិតវិទ្យា និងជាពិសេសធរណីមាត្រ ប៉ុន្តែវិជ្ជានេះមានការរីកចម្រើនខ្លាំង ក្រោយពីការប្រើប្រាស់របស់ មេការីកស៍ និងក្រោយមកទៀត អារីស្តូត

សហសម័យ

នៅសតវត្សរ៍ទី ១៧ ទស្សនវិទូ ហ្កតហ្វ្រ៊ីត វីលហេម លីបនីស បានធ្វើការស្រាវជ្រាវជាមូលដ្ឋានក្នុងតក្កវិជ្ជា ដែលបានធ្វើឱ្យមានការរីកចម្រើននូវតក្កវិជ្ជារបស់អារីស្តូត។ គាត់ជានិច្ចកាលប្រើប្រាស់វិធីសាស្ត្រតក្កវិជ្ជារបស់អារីស្តូត ហើយព្យាយាមបញ្ចូលវាទៅក្នុងប្រព័ន្ធផ្ទាល់ខ្លួនរបស់ខ្លួនគាត់។ គាត់ក៏ជាអ្នកបង្កើតនូវ តក្កវិជ្ជាផ្លូវការដំបូងគេ។

លោក អេម៉ានូអែល កង់ បានកំណត់និយមន័យតក្កវិជ្ជាថាជា « វិទ្យាសាស្ត្រដែលកំណត់លម្អិតនិងបង្ហាញយ៉ាងតឹងរ៉ឹងនូវច្បាប់ជាផ្លូវការនៃការគិតទាំងអស់ »។ ស្នាដៃទាំង ៦ របស់អារីស្តូតដែលត្រូវបានដាក់ជាក្រុម ក្រោមចំណងជើងថា អ័រកាណុង ដែលរួមមានប្រភេទនិងការសិក្សាអំពីតក្កវិជ្ជា ត្រូវបានគេចាត់ទុកថាជាឯកសារយោងលើប្រធានបទនេះជាយូរមកហើយ។

ឯកសារយោង

Tags:

តក្កវិជ្ជា ប្រវត្តិតក្កវិជ្ជា ឯកសារយោងតក្កវិជ្ជា

🔥 Trending searches on Wiki ភាសាខ្មែរ:

អង្គដួងនាង​សីតាTrichinellosisសង្រ្គាមលោកលើកទី១ជំងឺរបេងនរោត្តម សីហមុនីវីតាមីនម៉ាក្រូសេដ្ឋកិច្ចរដ្ឋធម្មនុញ្ញវៀតណាមកំពង់ផែប្រទេសកម្ពុជាជនជាតិមនក្រុងស្ទឹងសែនប្រវត្តិសាស្ត្រប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងគណៈអភិបាលក្រុង-ស្រុកនូវែលហ្សេឡង់ភ្នំជីសូររបាំប្រជាប្រិយប្រវត្តិនៃរបបខ្មែរក្រហមភពអង្គារពិធីបុណ្យចូលព្រះវស្សាអង្គ​នៃ​ឧបោសថសីលស្រីសុគន្ធបទធនាគារជាតិនៃកម្ពុជាសេរីនិយមហ្គូហ្គលស្វែងរកព្រះត្រៃបិដក ភាសាខ្មែរស្រុកបារាយណ៍ទ្វីបអឺរ៉ុបបទកាកគតិព្រះបរមរាជវាំងកម្ពុជាវេស្សន្ដរជាតកសុវណ្ណសាមជាតកហិរញ្ញវត្ថុចន្ទរាជាកំណត់ហេតុរបស់ ជីវ តាក្វាន់អាស៊ីអាគ្នេយ៍ការធ្វើសំភាសន៍បញ្ជីរាយប្រទេសស្រុក ទាំង ១១ នៃខេត្តកណ្តាលច្បាប់​អរិយសត្ថាសម័យកាលចតុមុខរឿង ពិតរបស់ខ្ញុំ ភាគ២ស្រុកគងពិសីប្រាសាទព្រះវិហារសង្គ្រាមត្រជាក់ទន្លេបាសាក់ត្រីផ្សោតនៅកម្ពុជាធនធានធម្មជាតិកម្ពុជាម៉ារី ស្កូដូស្កា គុយរីព្រះសិវៈសេដ្ឋកិច្ចនៃប្រទេសថៃស្រុកទ្រាំងទន្លេរឿងសូផាតច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ស្រុកសំរោង(ខេត្តតាកែវ)ព្រះពុទ្ធសាសនា​នៅ​ចិនទី ជីហួតវណ្ណយុត្តិមាលាដួងចិត្តស្រុកកំពង់រោទិ៍អក្សរថៃនរោត្តម បុប្ផាទេវីស្រុកមង្គលបូរីចតុកោណព្នាយស្រុកឈូករឿងកុលាបប៉ៃលិនអរិយសច្ច៤ខ្មែរទង់ជាតិកម្ពុជាបញ្ជីរាយនាម ភ្នំនៅកម្ពុជាស្រុកដំបែនាងគង្ហីងអង់គ្លេសអក្សរសិល្ប៍ពុទ្ធនិយមក្លាយមហាសមុទ្រអាត្លង់ទិក🡆 More