វិស្វកម្ម

វិស្វកម្ម​ជា​មុខ​វិជ្ជា​សិក្សា សិល្បៈ សមត្ថភាព និង វិជ្ជាជីវៈ​ដែល​ប្រើ​ប្រាស់​ចំនេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ គណិត​វិទ្យា សេដ្ឋកិច្ច សង្គម​កិច្ច និង ការ​អនុវត្ត​ជាក់​ស្ដែង​ដើម្បី​​គ្រោង និង​បង្កើត​សំនង់ ម៉ាស៊ីន សំភារៈ ប្រព័ន្ធ រូប​ធាតុ និង​ស្វ័យ​ប្រវត្តិកម្ម​ដែល​គាំ​ទ្រ​ការ​រស់​នៅ​របស់​មនុស្ស​​ប្រកប​ដោយ​សុវត្ថិភាព។

វិស្វកម្ម
ម៉ាស៊ីន​ចំហាយ​ទឹក ជា​ driver សំខាន់​នៅ​ក្នុង​បដិវត្ត​ឧស្សាហកម្ម និង បញ្ជាក់​អំពី​ភាព​ចំាបាច់​របស់​វិស្វកម្ម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប។ ការ​តាំង​បង្ហាញ​ស្នប់​ដើរ​ដោយ​ម៉ាស៊ីន​ចំហាយ​ទឹក​ (beam engine) នៅ​ក្នុង​​អាគារ​ ETSII (Superior Technical School of Industrial Engineering), Technical University of Madrid, Madrid, Spain

វិស្វករ​ជា​អ្នក​មាន​ចំនេះ​ដឹង និង ប្រើ​ប្រាស់​វិស្វកម្ម​នេះ​ក្នុង​អាជីព​របស់​ខ្លួន​ដែល​អាច​បែង​ចែក​ជា​តួនាទី​និង​ឋានៈ​​ដោយ​ឡែក​ពី​គ្នា។ ការ​សិក្សា​ផ្នែក​វិស្វកម្ម​អាច​ចែក​ចេញ​ជា​ជំនាញ​តូចៗ​​ជា​ច្រើន​ទៀត​ អាស្រ័យ​ទៅ​តាម​ការ​អនុវត្ត និង វិស័យ​បច្ចេក​វិទ្យា​ពិសេសៗ។

ប្រវត្តិ

​មូលដ្ឋាន​នៃ​ពាក្យ​វិស្វកម្ម កើត​មាន​​តាំង​ពី​សម័យ​បុរាណ​នៅ​ពេល​ដែល​មនុស្ស​អាច​បង្កើត​ម៉ាស៊ីន​ងាយ​​ដូច​ជា រ៉ក ដៃ​ឃ្នាស់ និង កង់។ របក​គំហើញ​ទាំង​នេះ បង្ហាញ​ពី​និយមន័យ​បច្ចុប្បន្ន​នៃ​ពាក្យ​វិស្វកម្ម​ក្នុង​ការ​កែច្នៃ​គោលការណ៍​នៃ​ទ្រឹស្ដី​មេកានិច​ដើម្បី​បង្កើត​ឧបករណ៍ និង សំភារៈ​​ថ្មីៗ​សំរាប់​ជួយ​ការងារ​មនុស្ស។

បច្ចុប្បន្ន វិស្វកម្ម​ក្លាយ​មក​ពី​ពាក្យ​វិស្វករ​ដែល​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ១៣២៥ សំដៅ​លើ​​អ្នកសាង​សង់​ម៉ាស៊ីន​ក្នុង​វិស័យ​យោធា។ ម៉ាស៊ីន​មាន​អត្ថន័យ​ដើម​ត្រឹមតែ​ជា​ម៉ាស៊ីន​យោធា​តែ​ប៉ុណ្ណោះ។ ប្រភព​ពីភាសា​ឡាតាំង "ingenium" (c. 1250) មាន​ន័យ​ថា «​innate quality, especially mental power, hence a clever invention»។

ក្រោយ​មក​ទៀត​ ផលិត​កម្ម​ក្នុង​វិស័យ​ស៊ីវិល​​បាន​ប្រែ​ក្លាយជា​មុខ​វិជ្ជា​បច្ចេក​ទេស​មួយ​ច្បាស់​លាស់ ពាក្យ «វិស្វកម្ម​ស៊ីវិល» ត្រូវ​បាន​ប្រើ​ប្រាស់​សំរាប់​​​ញែក​ផ្ដាច់​ចេញ​ពី​សំនង់​គំរោង​យោធា​ និង មុខវិជ្ជា​ដទៃ​ទៀត​​នៃ​វិស្វកម្ម​យោធា។

មែកធាង​នៃ​វិស្វកម្ម

វិស្វកម្ម​ ជា​មុខ​វិជ្ជា​មួយ​ដែល​ធំធេង ហើយ​ត្រូវ​បាន​បំបែក​ជា​​ជំនាញ​តូចៗ​ថែម​ទៀត​​ ដោយ​យោង​ទៅ​តាម​វិស័យ​នៃ​ការ​អនុវត្ត។ ទោះ​បី​វិស្វករ​ត្រូវ​បាន​​បង្វឹក​ឱយ​មាន​ចំនេះ​ដឹង​នៅ​ក្នុង​ផ្នែក​តែ​មួយ​យ៉ាង​ច្បាស់​លាស់​ក៏​ដោយ ​វិស្វករ​នោះ​អាច​នឹង​ត្រូវ​ធ្វើ​ការ​​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ ដោយតំរូវ​ទៅ តាម​លក្ខខ័ណ្ឌ​ការងារ។ មែក​ធាង​បួន​ធំៗ​នៃ​វិស្វកម្ម​មាន​ដូច​ខាង​ក្រោម៖

  • វិស្វកម្ម​គីមី ការ​ប្រើ​ប្រាស់​ទ្រឹស្ដី​មូលដ្ឋាន​នៃ​គីមី​វិទ្យា​ដើម្បី​ដំនើរ​ការ​​ផលិតកម្ម​គីមី​ក្នុង​ទ្រង់​ទ្រាយ​ធំ ក៏​ដូច​ជា​​ស្វែង​រក​រូបធាតុ​ និង ឥន្ធនៈ​ថ្មីៗ
  • វិស្វកម្ម​ស៊ីវិល សិក្សា​ និង រៀបចំ​សំនង់​​ស្ថាប័ន​ឯកជន និង សាធារណៈ ដូច​ជា​ហេដ្ឋារនា​សម្ព័ន្ធ (ផ្លូវ​ថ្នល់, ផ្លូវ​ដែក, ធារាសាស្ត្រ និង​ប្រព័ន្ធ​សំអាត​ទឹក) ស្ពាន និង សំនង់
  • វិស្វកម្ម​អគ្គិសនី មុខវិជ្ជា​ទូលាយ​ដែល​សិក្សា​អំពី​ប្រព័ន្ធ​អគ្គិសនី​និង​អេឡិច​ត្រូនិច​ដូច​ជា សៀគ្វី​អគ្គិសនី ម៉ាស៊ីន​ភ្លើង ម៉ូទ័រ​អគ្គិសនី សំភារៈ​អេឡិច​ត្រូម៉ាញ៉េទិច និង អេឡិច​ត្រូ​មេកានិច optoelectronic devices, ប្រព័ន្ធ​កុំព្យូទ័រ, ទូរគមនាគមន៍ និង អេឡិច​ត្រូនិច
  • វិស្វកម្ម​មេកានិច សំនង់​ប្រព័ន្ធ​​មេកានិច​ដូច​ជា ប្រព័ន្ធ​ផ្គត់​ផ្គង់​ថាមពល, ផលិតផល​អវកាស, យុទ្ធភ័ណ្ឌ, ម៉ាស៊ីន​​ដឹក​ជញ្ជូន, compressors, ប្រព័ន្ធ​បញ្ជូន​ចលនា (power train), ប្រព័ន្ធ​ស៊ីនេម៉ាទិច, បច្ចេក​វិទ្យា​សុញ្ញាកាស, និង រំញ័រ។


ជំនាញ​ថ្មីៗ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​រួម​ផ្សំ​ជាមួយ​វិស័យ​មូលដ្ឋាន​ខាង​លើ​នេះ។ គេ​មិន​អាច​កំនត់​​ថា​មុខ​វិជ្ជា​ថ្មី​ជា​មែក​ធាង​វិស្វកម្ម​ដាច់​ដោយ​ឡែក​ពី​មែក​ធាង​ដើម ឬ ក៏​ជា​ផ្នែក​មួយ​បាន​ឡើយ​ដោយ​សារ​បច្ចុប្បន្ន​មាន​សាកល​វិទ្យាល័យ​ជាច្រើន​ចាប់​ផ្ដើម​បើក​មហា​វិទ្យាល័យ​របស់​ខ្លួន​ដែល​ផ្ដោត​ និង ពង្រីក​​ខ្លឹម​សារ​របស់​ខ្លួន​ឱយ​កាន់​តែ​ទូលាយ។ ជំនាញ​ទាំង​នេះ​​តំរូវ​ឱយ​មាន​ការ​សិក្សា​​ប្រហាក់​ប្រហែល​គ្នា​​ក្នុង​ការ​អនុវត្ត​​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ទៅ​ក្នុង​វិស័យ​របស់​ខ្លួន ដូច​ជា​​មុខ​វិជ្ជា​ រូបវិទ្យា គីមីវិទ្យា និង គណិត​វិទ្យា។

វិធីសាស្ត្រ

វិស្វកម្ម 
សំនង់ កង្ហារ​ម៉ាស៊ីន​ប្រតិកម្ម​មួយ​ត្រូវ​ការ​ការ​សហការ​​រវាង​វិស្វករ​​ច្រើន​វិស័យ​ដូច​ជាយ​ប្រព័ន្ធ​រួម​មាន​ដំនើរ​ការ​មេកានិច អេឡិច​ត្រូ​មេកានិច និង គីមី។ ស្លាប​ចក្រ អ័ក្ស​រង្វិល និង ប្រអប់ ក៏​ដូច​ជា​​វដ្ដ​ចលនា​​​ចំហាយ​ឧស្ម័ន​សុទ្ធ​តែ​ត្រូវ​ការ​​ការ​សិក្សា​និង​ optimize ដោយ​ប្រុង​ប្រយ័ត្ន

វិស្វករ​ប្រើ​ចំនេះ​ដឹង​គណិត​វិទ្យា និង វិទ្យាសាស្ត្រ​​ដូច​ជា​រូបវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា ឬ បង្កើន​គុណភាព to the status quo។ មក​ទល់​បច្ចុប្បន្ន វិស្វករ​ត្រូវ​មាន​ចំនេះ​ដឹង​​អំពី​វិទ្យាសាស្ត្រ​មូលដ្ឋាន​នីមួយៗ​ដែល​ទាក់​ទង​ទៅ​នឹង​គំរោង​​របស់​ខ្លួន។ ដូច្នោះ​ ពួក​គេ​អាច​ត្រូវ​សិក្សា​ចំនេះ​ដឹង​ថ្មីៗ​ជា​បន្ត​បន្ទាប់​ក្នុង​ជីវិត​អាជីព​របស់​ពួក​គេ។ បើ​សិន​ជំរើស​មាន​ច្រើន វិស្វករ​​វាយ​តំលៃ​​ជំរើស​នីមួួយៗ និង រើស​យក​ដំនោះស្រាយ​ណា​ដែល​សម​ស្រប​ទៅ​នឹង​បញ្ហា។

វិស្វករ​មាន​ភារៈ​សំខាន់​ និង​ ដោយ​ឡែក​ ​ក្នុង​ការ​កំនត់ ស្វែង​យល់ និង បក​ស្រាយ​​​ឧបសគ្គ​ដើម្បីបាន​លទ្ធផលដោយ​ជោគជ័យ។ ​ការ​កសាង​ផលិតផល​ដែល​​ជោគជ័យ​តាម​លក្ខណៈ​បច្ចេកទេស​មិន​គ្រប់​គ្រាន់​ទេ ផលិតផល​នោះ​​ត្រូវតែ​បំពេញ​តាម​តម្រូវការ​​ខាង​មុខ​បន្ថែម​ទៀត។ ឧបសគ្គ​មាន​ដូច​ជា​ធនធាន​​ដែល​មាន​កំរិត ដែន​កំនត់​​ផ្នែក​សំភារៈ ស្មារតី​ និង បច្ចេក​ទេស ភាព​បត់​បែន​ដែល​អនុញ្ញាតិ​ឱយ​មាន​ការ​កែ​ប្រែ​នៅ​ថ្ងៃ​មុខ និង ការ​បន្ថែម​មុខ​ងារ​ផ្សេង​ទៀត និង កត្តា​ផ្សេងៗ​ដូច​ជា​​តំរូវ​ការ​​លើ​ចំនាយ សុវត្ថិភាព ទីផ្សា ផលិតភាព និង សេវាកម្ម។ តាម​រយៈ​ការ​យល់​ដឹង​ពី​ឧបសគ្គ​នៃ​ផលិតផល វិស្វករ​អាច​កំនត់​សមត្ថភាព​របស់​ផលិតផល​ ឬ ប្រព័ន្ធ​មួយ​ដោយ​មាន​ទំនុក​ចិត្ត​​ក្នុងការ​ផលិត​ និង ប្រតិបត្តិការ​។

ការ​ដោះ​ស្រាយ​បញ្ហា

វិស្វករ​ប្រើ​ប្រាស់​ចំនេះ​ដឹង​អំពី​វិទ្យាសាស្ត្រ គណិតសាស្ត្រ តក្ក​វិទ្យា សេដ្ឋកិច្ច និង បទពិសោធន៍សមស្រប ឬ ភាព​ឈ្លាសវៃ​ដើម្បី​ស្វែង​រក​ដំនោះស្រាយ​សមរម្យ។ ការ​បង្កើត​ទំរង់​គណិតវិទ្យា (mathematical model) ដែលសមស្រប​ទៅ​នឹង​​ចំនោទ​មួយ អនុញ្ញាតិ​ឱយ​ពួក​គេ​វិភាគ (ពេល​ខ្លះ​បាន​ដោយ​ជាក់​លាក់) និង សាកល្បង​ដំនោះស្រាយ​នានា​ដែល​អាច​មាន​សក្ដានុពល។ ដំនោះ​ស្រាយ​សមហេតុ​ផល​ជា​ច្រើន​មាន​ស្រាប់​ជា​ធម្មតា ដូច្នោះ​វិស្វករ​ត្រូវ​វាយ​តំលៃ​លើ​ជំរើស​ផ្សេងៗ​តាម​គុណ​ប្រយោជន៍ និង ការ​ទាម​ទារ​របស់​ពួក​គេ។ បន្ទាប់​ពី​ការ​ប្រមូល​ទិន្នន័យ​អំពី​ប៉ាតង់​ជា​ច្រើន​ Genrich Altshuller បាន​ស្នើ​ថា ឧបសគ្គ​នានា​គឺ​ជា​បេះដូង​នៃ low-level engineering designs, ឯ​នៅ​កំរិត​ខ្ពស់ design ដែល​ល្អ​បំផុត​គឺ​មួយ​ណា​ដែល​បំបាត់​ភាព​ខ្វែង​គំនិត​នៃ​ចំនោទ​បញ្ហា។

វិស្វករ​តែង​តែ​ព្យាយាម​​កំនត់​សមត្ថភាព​ការ​ងារ​របស់​ design មុន​ នឹង​ការ​ផលិត​ជា​ទ្រង់​ទ្រាយ​ធំ។ វិធីសាស្ត្រ​​រៀប​ចំ​មាន​ prototypes, scale models, simulations, destructive tests, nondestructive tests, and stress tests. Testing(ការប្រឡង) ធានា​ថា​ផលិតផល​នឹង​បំពេញ​មុខ​ងារ​របស់​ខ្លួន​តាម​ការ​សន្មត។ វិស្វករ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​ផលិតផល​ដែល​ដំនើរ​ការ​តាម​តំរូវការ​ និង មិន​បង្ក​​គ្រោះ​ថ្នាក់​ដល់​សាធារណជន​ទូទៅ​។ វិស្វករ​​តែង​តែ​រួម​បញ្ចូល​កត្តា​សុវត្ថិភាព (safety factor) នៅ​ក្នុង​ការ​ផលិត​​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចៃ​ដន្យ​នានា។ ប៉ុន្តែ​ កត្តា​សុវត្ថិភាព​ខ្ពស់​អាច​ធ្វើ​ឱយ​សមត្ថភាព​ការ​ងារ​ធ្លាក់​ចុះ។ ការ​សិក្សា​អំពី​ផលិត​ផល​ដែល​ខូច​ខាត​​ត្រូវ​បាន​កំនត់​ថា forensic engineering និង អាច​ជួយ​ឱយ​អ្នក​រៀប​ចំ​សាង​ផលិតផល​វាយ​តំលៃ​ការ​ងារ​ខ្លួន​តាម​រយៈ​លក្ខខណ្ឌ​ពិត​ប្រាកដ។ វិជ្ជា​នេះ​មាន​តំលៃ​សំខាន់​ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ ឧទាហរណ៍ដូច​ជា​ការ​បាក់​ស្ពាន ក្នុង​ការ​វិភាគ​រក​មូលហេតុ​ដែល​បណ្ដាល​ឱយ​មាន​​ failure។

ការ​ប្រើ​ប្រាស់​​កុំព្យូទ័រ

វិស្វកម្ម 
Simulation ក្នុង​កុំព្យូទ័រ​អំពី​ចរន្ត​ខ្យល់​ជំុវិញ​យាន្ត​អវកាស​នៅ​ពេល​​ត្រលប់​ចុះ​មក​បរិយាកាស។ ដំនោះស្រាយ​​ចរន្ត​ខ្យល់​​ទាម​ទារ​ការ​សាង​គំរូ​រួម​គ្នា​រវាង​ឥទ្ធិពល​នៃ​លំហូរ​​សន្ទនីយ៍ និង​​សមីការ​បណ្ដូរ​កំដៅ

ទន្ទឹម​នឹង​ការ​​ស្រាវជ្រាវ​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា កំុព្យូទ័រ និង កម្មវិធី​កុំព្យូទ័រ​​ មាន​មុខ​ងារ​កាន់​តែ​ចាំ​បាច់​ជា​លំដាប់។ ដូច​ជា​កម្មវិធី​ជំនួយ​ក្នុង​ការ​ប្រើ​ប្រាស់​ពាណិជ្ជកម្ម កម្មវិធី​ដោយ​ឡែក​សំរាប់​វិស្វកម្ម​ក៏​មាន​ច្រើន​គួរ​សម​ដែរ។ គេ​អាច​ប្រើប្រាស់​កុំព្យូទ័រ​សំរាប់សាង​គំរូ​​នៃ​ដំនើរការ​មូលដ្ឋាន និង​ដោះ​ស្រាយ​ដោយ​​វិធីសាស្ត្រ​ numerical methods។ ឧបករណ៍​ដែល​ប្រើប្រាស់​ជា​ទូទៅ​ក្នុង​ការងារ​នេះ​គឺ computer-aided design (CAD) software​ ដូចជា Autodesk Inventor, DSS SolidWorks, or Pro Engineer ដែល​អាច​អោយ​វិស្វករ​បង្កើត​​រូប​គំរូ​ក្នុង​លំហរ គំនូរ​បច្ចេក​ទេស​ក្នុង​ប្លង់ និង ដ្យាក្រាម​​ទំនាក់​ទំនង​​ក្នុង​គំរោង​ designs។ CAD និង digital mockup (DMU) និង CAE ដូច​ជា finite element method/analysis ឬ analytic element method អនុញ្ញាតិ​អោយ​វិស្វករ បង្កើត​​​សំនង់​គំរូ​ដែល​អាច​វិភាគ​បាន​ដោយ​មិន​ចាំ​បាច់​​បង្កើត​ផលិតផល​សាកល្បង​ពិត​ប្រាកដ​ (physical prototype) ក្នុង​តំលៃ​ខ្ពស់ និង រយៈពេល​វែង។

គំរូ និង ធាតុ​​ទាំង​នេះ​អនុញ្ញាតិ​អោយ​សិក្សា​ផ្ទៀង​ផ្ទាត់​ពី​ចំនុច​ខ្សោយ វាយ​តំលៃ​គ្រឿង​បង្គុំ សិក្សា​​ការ​ប្រើ​ប្រាស់ និង វិភាគ​លក្ខណៈ​ស្តាទិច និង ឌីណាមិច ​របស់​ប្រព័ន្ធ​ដូច​ជា stress, សីតុណ្ហភាព, បន្សាយ​អេឡិច​ត្រូ​ម៉ាញេទិច, ចរន្ត និង តង់ស្យុង​​អគ្គិសនី, digital logic level, លំហូរ​សន្ទនីយ៍ (fluid flow), និង ស៊ីនេមាទិច។ សំរង់​ព័ត៌មាន​ និង ការចែកចាយ​ទិន្នន័យ​ទាំង​អស់​នេះ​ត្រូវ​បាន​​ចាត់​ចែង​ជា​ទូ​ទៅ​ដោយ product data management software ។ ឧបករណ៍​ (tools) ផ្សេងៗ​ទៀត​មាន​​ប្រើ​ប្រាស់​សំរាប់​​ការងារ​​បច្ចេកទេស​ជាក់​លាក់​ដូចជា CAM (computer-aided manufacturing) សំរាប់​​រាយ​បញ្ជា​ម៉ាស៊ីន CNC, manufacturing process management software សំរាប់​ការ​ងារ​ផលិតកម្ម, EDA ( ?...) សំរាប់​វិស្វករ​​អេឡិចត្រូនិច​ក្នុង​ការ​ផលិត​ PCB (printed circuit board) និង ដ្យាក្រាម​សៀគ្វី​អគ្គិសនី, MRO សំរាប់​ការ​គ្រប់​គ្រង​តំហែទាំ, និង AEC សំរាប់​វិស្វកម្ម​ស៊ីវិល។ ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ ការ​ប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​សំរាប់​គាំ​ទ្រ​ការ​បង្កើត​ផលិតផល​ត្រូវ​បានកំនត់​​​ទទួល​ស្គាល់​ជា​ទូទៅ​ថា product life cycle managemnet (PLM)

តួនាទី​ក្នុង​សង្គម

Original text still needs citations

ទំនាក់​ទំនង​ជាមួយ​វិជ្ជា​ផ្សេងៗ

វិទ្យាសាស្ត្រ

ការ​អនុវត្ត​​របស់​វិទ្យាសាស្ត្រ​ និង វិស្វកម្ម​មាន​ភាព​កន្លែង​ត្រួត​គ្នា​ខ្លះ​ ដោយ​វិស្វកម្ម​​ប្រើ​ប្រាស់​វិទ្យាសាស្ត្រ​ក្នុង​ការ​អនុវត្ត។ វិស័យ​ទាំងពីរ​ពឹង​ផ្អែក​លើ​ការ​សង្កេត​​ច្បាស់​លាស់​អំពី​រូបធាតុ និង បាតុភូត។ វិជ្ជា​ទាំងពីរ​ប្រើ​ប្រាស់​​គណិត​វិទ្យា និង ចំនាត់​ថ្នាក់​ល័ក្ខ​ខ័ណ្ឌក្នុង​ការ​វិភាគ និង ទំនាក់​ទំនង​​ការ​សង្កេត[ត្រូវការអំណះអំណាង]

អ្នក​វិទ្យាសាស្ត្រ​សិក្សា​អំពី​ពិភពលោក​ដែល​មាន​ស្រាប់ វិស្វករ​បង្កើត​ពិភព​លោក​ដែល​មិន​ធ្លាប់​មាន​
—Theodore von Kármán
វិស្វកម្ម 
Christopher Cassidy នៅ NASA ធ្វើការ​ជាមួយ​ Capillary Flow Experiment នៅ​ក្នុង International Space Station.

អ្នក​វិទ្យាសាស្ត្រ​ជួន​អាច​​ត្រូវ​បំពេញ​ភារកិច្ច​ផ្នែក​វិស្វកម្ម​ផង​ដែរ​ ដូច​ជា​ design សំភារៈ​ពិសោធន៍ និង សង់ prototypes។ ដូច​គ្នា​ដែរ​ កំលុង​ពេល​អភិវឌ្ឍ​បច្ចេកវិទ្យា វិស្វករ​​ជួន​កាល​កំពុង​តែ​ស្រាវជ្រាវ​បាតុភូត​ថ្មីណា​មួយ​ ដែល​ធ្វើ​ឱយ​គេ​ក្លាយ​​ជា​អ្នក​វិទ្យាសាស្ត្រ​[ត្រូវការអំណះអំណាង]

ក្នុង​សៀវភៅ What Engineers Know and How They Know It, Walter Vincenti បាន​អះអាង​ថា​ការស្រាវជ្រាវ​ផ្នែក​វិស្វកម្ម​មាន​លក្ខណៈ​ខុស​ពី​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ។ ជាដំបូង​ គេ​តែង​តែ​ប្រឈម​នឹង​វិស័យ​​នានា​ ដែល​​រូបវិទ្យា និង/ឬ គីមីវិទ្យា​មូលដ្ឋាន​ត្រូវ​បាន​យល់​ច្បាស់ ប៉ុន្តែ​ចំនោទ​ទាំង​នោះ​សុទ្ធ​តែ​​ស្មុគស្មាញ​​ពេក​ដើម្បី​ដោះស្រាយ​តាម​វិធី​ពិត​ប្រាកដ​ណាមួយ។ ជា​ឧទាហរណ៍ ការ​ប្រើ​ប្រាស់​ numerical approximations របស់​ Naviier-Stokes equations ដើម្បី​បក​ស្រាយ​ aerodynamic flow ជុំវិញ​​យន្ត​ហោះ ឬ Miner's rule ដើម្បី​គណនា​ fatigue damage។ បន្ទាប់​មក​ ការ​ស្រាវជ្រាវ​​ផ្នែក​វិស្វកម្ម​ប្រើ​ប្រាស់ semi-empirical methods ដែល​​មិន​មែន​ជា​លក្ខណៈ​ពិត​ប្រាកដ​របស់​​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ មាន​ method of parameter variation ជា​ឧទាហរណ៍[ត្រូវការអំណះអំណាង]

Fung et al. បាន​បក​ស្រាយ​នៅ​ក្នុង​អត្ថបទ​អំពី​វិស្វកម្ម Foundations of Solid Mechanics ថា:

វិស្វកម្ម​មាន​លក្ខណៈ​ដោយ​ឡែក​ពី​វិទ្យាសាស្ត្រ។ អ្នក​វិទ្យាសាស្ត្រ​ព្យាយាម​ស្វែង​យល់​ពី​ធម្មជាតិ។ វិស្វករ​ព្យាយាម​​បង្កើត​វត្ថុ​ដែល​មិន​មាន​នៅ​ក្នុង​ធម្មជាតិ។ វិស្វករ​​ផ្ដោត​លើ​ការ​បង្កើត​ថ្មី។ ដើម្បីបង្ហាញ​ការ​បង្កើត​ថ្មី វិស្វករ​ត្រូវ​លើក​គំនិត​ឡើង​​ឱយ​មាន​លក្ខណៈ​រូបិយ និង​បង្កើត​អ្វីមួយ​ដែល​មនុស្ស​អាច​ប្រើ​ប្រាស់​បាន។ ផលិតផល​អាច​ជា​សំភារៈ ឧបករណ៍ រូបធាតុ វិធីសាស្ត្រ កម្មវិធី​កុំព្យូទ័រ ការ​ពិសោធ​ថ្មី ដំនោះ​ស្រាយ​ថ្មី​ចំពោះ​បញ្ហា​ណាមួយ ឬ ការ​​បង្កើន​លក្ខណៈ​សម្បត្តិ​លើ​​អ្វី​ដែល​មាន​ស្រាប់។ ដោយ​សារ design ត្រូវ​មាន​លក្ខណៈ​រូបិយ ផលិត​ផល​ទាំង​នេះ​ត្រូវ​មាន​​ទំរង់​ធរណីមាត្រ មាន​ទំហំ និង តួលេខ​កំនត់​ត្រឹម​ត្រូវ។ ស្ទើរ​តែ​វិស្វករ​គ្រប់​រូប​ដែល​ធ្វើ​ការ​បង្កើត​ថ្មី​​​ទទួល​ស្គាល់​ថា​ពួក​គេ​មិន​មាន​ពត៌មាន​បាន​គ្រប់​គ្រាន់​ទេ។ ពួក​​គេ​អាច​ប្រើ​ប្រាស់​បាន​ត្រឹម​តែ​ចំនេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​ដែល​មាន​កំនត់។ ដូច្នោះ​គេ​សិក្សា​គណិតវិទ្យា រូបវិទ្យា គីមី​វិទ្យា ជីវ​វិទ្យា និង មេកានិច។ ពួក​គេ​តែង​តែ​ត្រូវ​បន្ថែម​​វិទ្យាសាស្ត្រ​ដែល​ចាំបាច់​ផ្សេង​ទៀត​ទៅនឹង​ការ​ងារ​របស់​ពួក​គេ​​ជា​ធម្មតា។ នេះ​ជា​កំនើត engineering sciences

ទោះបី​ដំនោះស្រាយ​បច្ចេក​ទេស​ប្រើ​ប្រាស់​គោលការណ៍​វិទ្យាសាស្ត្រ វិស្វករ​ត្រូវ​តែ​​រួម​បញ្ចូល​នូវ​​ safety, efficiency, economy, reliability and constructability or ease of fabrication ក៏​ដូច​ជា​តំរូវការ​ផ្លូវ​ច្បាប់​ដូច​ជា​ការ​បំពាន​លើ​​ប៉ាតង់ ឬ ទំនូួលខុ​ស​ត្រូវ​នៅ​ពេល​ដែល​មាន​បញ្ហា​ខូច​ខាត​ដោយ​សារ​ដំនោះ​ស្រាយ​របស់​គេ[ត្រូវការអំណះអំណាង]

ឯកសារយោង

Tags:

វិស្វកម្ម ប្រវត្តិវិស្វកម្ម មែកធាង​នៃ​វិស្វកម្ម វិធីសាស្ត្រវិស្វកម្ម តួនាទី​ក្នុង​សង្គមវិស្វកម្ម ទំនាក់​ទំនង​ជាមួយ​វិជ្ជា​ផ្សេងៗវិស្វកម្ម ឯកសារយោងវិស្វកម្ម

🔥 Trending searches on Wiki ភាសាខ្មែរ:

ពាណិជ្ជកម្មអន្តរជាតិប្រវត្តិអ៊ីនធើណេតគុនខ្មែរសង្រ្កាន្ត (ថៃ)ស័កទិសរបាំឆៃយ៉ាំគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ឆ្នាំ ២០២៤គុណកិរិយាព្រះបាទជ័យវរ្ម័នទី២ចាប៉ីដងវែងប្រវត្តិសាស្ត្រកម្ពុជាសង្កាត់ស្ទឹងមានជ័យទី១គោលនយោបាយរូបិយវត្ថុល្បុក្កតោច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារចន្ទរាជាតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរក្រុមប្រឹក្សាក្រុង-ស្រុកឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យកម្មសិទ្ធិបញ្ញាចក្រភពអាល្លឺម៉ង់ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសសូរ្យវរ្ម័នទី២គ្រីស្តុប កូឡុំវារៈឡើងស័កបន្ទុកអគ្គីសនីរឿងកូរសមុទ្រទឹកដោះរឿងកុលាបប៉ៃលិនខេត្តនៃកម្ពុជារឿងព្រះគោព្រះកែវប្រវត្តិសាស្ត្រថៃក្រុមប្រឹក្សារាជសម្បត្តិវិទ្យាល័យព្រះស៊ីសុវត្ថិរដ្ឋាភិបាលក្រមសីលធម៌តៃវ៉ាន់អរិយធម៌សង្គ្រាមឆ័ត្រប្រាសាទព្រះវិហារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលក្ខណៈសម្បត្តិនៃអ្នកដឹកនាំចិត្តវិទ្យាស្រុកភ្នំស្រុកគំរោងអាជីវកម្មប្រាសាទពោធិសោមបទពាក្យ៧តេឡេក្រាម (កម្មវិធី)និមិត្តសញ្ញាគីមីចិត្ត៨៩ការបង្កឡើងរបស់ កោសិកាដើម pluripotentអ៊ីសាក់ ញូតុនទសពិធរាជធម៌ផលិតផលក្នុងស្រុកសរុបខ្មែរក្រហមឃុំលំទងរាជធានីនៃប្រទេសកម្ពុជាត្រីកោណខេត្តប៉ៃលិនអរិយសច្ចៈទាំង៤ប្រាសាទពិមាឃបញ្ជីរាយប្រទេសតាមចំនួនប្រជាជនខេត្តព្រះនគរស្រីអយុធ្យាស្រុករមាសហែកសមាធិខណ្ឌសែនសុខបក្សកុម្មុយនីស្តកម្ពុជាប្រាសាទព្រៃគុកភូមិសាស្ត្ររបាំត្រុដិទំព័រដើមទឹកហ្វីលីពីនកៅស៊ូ🡆 More