កោះ

កោះ ជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ កោះច្រើនផ្ដុំគ្នាបង្កើតបានជាក្រុមកោះឬហ្វូងកោះ និងជាប្រជុំកោះឬកំរងកោះ។

កោះ
កោះអូស្ត្រាលី

លក្ខណៈ

យើងបានអោយនិយមន័យកោះថាជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែផ្នែកនៃទឹកត្រង់នេះជាទូទៅគេមិនគិតទេ បើវាជាទន្លេ ស្ទឺង ឬ ព្រែក (តែក៏មានករណីលើកលែងដែរ)។ ឧទាហរណ៍ដូចជានៅបារាំង ព្រែកឌុយមីឌីភ្ជាប់ទន្លេហ្គារ៉ូនទៅសមុទ្រមេឌីទែរ៉ានេ ហេតុនេះមហាសមុទ្រអាត្លង់ទិកនិងសមុទ្រមេឌីទែរ៉ានេភ្ជាប់គ្នាដោយខ្សែទឹក។ តាមលក្ខណៈបច្ចេកទេស ផ្នែកដីរបស់បារាំងដែលខាងត្បូងទន្លេហ្គារ៉ូននិងព្រែកឌុយមីឌីរួមទាំងឧបទ្វីបអ៊ីបេរីហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែគេមិនអាចហៅផ្នែកនៃដីនេះថាជាកោះទេ។ ក៏ប៉ុន្តែបើសំរាប់ចំរៀកដីតូចៗដែលហ៊ុំព័ទ្ធដោយទន្លេឬស្ទឹង គេអាចហៅថាជាកោះបាន។

មូលហេតុដូចគ្នានេះដែរ ក្នុងការដែលគេហៅទ្វីបអាស៊ីនិងអាហ្វ្រិកជាសន្ទះដីជាប់គ្នាតែមួយ (ជាកោះធំជាងគេលើលោក) ទោះបីជាតាមលក្ខណៈបច្ចេកទេសមានព្រែកជីកស៊ុយអេខណ្ឌចែកជា២ក៏ដោយ។ អូស្ត្រាលីជាញឹកញាប់ត្រូវគេចាត់ទុកជាកោះធំជាងគេព្រោះវាមានទឹកសមុទ្រព័ទ្ធជុំវិញគ្រប់ជ្រុង និងមិនមានភ្ជាប់ទៅផ្ទៃដីផ្សេងទៀត។

ផ្ទុយទៅវិញ កោះមួយនៅតែមានឈ្មោះជាកោះដដែលទោះបីជាមានស្ពានដីភ្ជាប់ទៅផ្ទៃដីដ៏ទៃក៏ដោយ។ ដូចក្នុងករណីកោះសិង្ហបុរីដែលភ្ជាប់ទៅឧបទ្វីបម៉ាឡេដោយផ្លូវថ្នល់ចាក់សសរក៏ដោយ។ ជួនកាលគេរក្សាការហៅឈ្មោះកោះមួយជាកោះដដែលទៅជាភ្ជាប់ទៅដីទ្វីបហើយក៏ដោយ ដោយសារមូលហេតុប្រវត្តិសាស្ត្រ ឬវិទ្យាសាស្ត្រ។

ប្រភេទកោះ

តាមលក្ខណៈភូមិវិទ្យា គេចែកប្រភេទកោះជា២គឺកោះទ្វីបនិងកោះសមុទ្រ។ តាមកំនកំនើត គេក៏អាចចែកជាកោះធម្មជាតិនិងកោះសិប្បនិម្មិតផងដែរ។

កោះទ្វីប

កោះ 
កោះបរនេអូជាប្រភេទកោះទ្វីប

កោះទ្វីបជាកោះដែលស្ថិតនៅលើធ្នើទ្វីបនៃជាយទ្វីបមួយ។ ឧទហរណ៍មានដូចជា ហ្គ្រីនលែន និង កោះសាប្លឹ នៅអាមេរិកខាងជើង , កោះបាបាដូស និង កោះទ្រីនីដាដ នៅអាមេរិកខាងត្បូង , កោះចក្រភពអង់គ្លេស កោះអាយអឺលែន និង កោះស៊ីស៊ីលី នៅអឺរ៉ុប , កោះស៊ូម៉ាត្រា កោះបរនេអូ និង កោះជ្វា នៅអាស៊ី , កោះកង់ហ្គូរូ នៅអូស្ត្រាលី ជាដើម។

ប្រភេទពិសេសមួយរបស់កោះទ្វីបគឺកោះមីក្រូទ្វីប ដែលជាប្រភេទកោះកើតពីបំនែកនៃដីទ្វីប។ តួយ៉ាងដូចជា កោះម៉ាដាហ្គាស្កា និង កោះសុកុត្រា នៅអាហ្វ្រិក , ញូហ្សៀលែន ជាដើម។ ប្រភេទពិសេសមួយទៀតគឺកោះឬរបារដែលកើតឡើងពីបន្សំថ្មតូចៗនាំមកដោយចរន្តទឹកដែលបាត់ថាមពលរបស់វានាកាលណាមួយ។ តួយ៉ាងដូចជាកោះទាំងឡាយដែលកើតនៅតំបន់ដីសណ្ដររបស់ទន្លេធំៗ។

កោះសមុទ្រ

កោះ 
កោះហាវ៉ៃជាប្រភេទកោះសមុទ្រ

កោះសមុទ្រជាកោះដែលមិនស្ថិតនៅលើធ្នើទ្វីប។ ភាគច្រើននៃកោះប្រភេទនេះកើតពីភ្នំភ្លើង បាតុភូតតិចតូនិច និងចលនាផ្លាក។

ប្រភេទកោះសមុទ្រភ្នំភ្លើងមួយដែលគេឃើញមាននៅ ធ្នូកោះភ្នំភ្លើង កើតឡើងពីភ្នំភ្លើងដែលផុសឡើងត្រង់កន្លែងដែលផ្លាកតិចតូនិចមួយរអិលចូលក្រោមផ្លាកមួយទៀត។ មានដូចជា កំរងកោះម៉ារីយ៉ាណាជាដើម។

ប្រភេទមួយទៀតរបស់កោះសមុទ្រភ្នំភ្លើងកើតឡើងពេលដែលទ្រនុងមហាសមុទ្រងើបមកប៉ះផ្ទៃទឹក។ មានដូចជា អាយស្លេន (កោះភ្នំភ្លើងធំជាងគេលើលោក) និង កោះជេនម៉ាយិន។

ប្រភេទទី៣កើតមកពីចំនុចក្ដៅ។ ចំនុចក្ដៅជាទូទៅផ្លាស់ប្ដូរទីតាំងតាមផ្លាកតិចតូនិចដែលនៅពីលើវា។ ហេតុនេះពេលដែលផ្លាកនោះរំកិល កោះមួយខ្សែកើតឡើងតាមទិសដៅរបស់ចលនាផ្លាកនោះ។ ឧទាហរណ៍ កំរងកោះហាវ៉ៃ។


សូមមើលផងដែរ

Tags:

កោះ លក្ខណៈកោះ ប្រភេទកោះ សូមមើលផងដែរកោះ

🔥 Trending searches on Wiki ភាសាខ្មែរ:

ឧដុង្គអប្សរាការប្រើប្រាស់ភាសាស្គរធំគ្រុឌពោធិសត្វច្បាប់ស្រីកសិកម្មបុណ្យឯករាជ្យជាតិកម្ពុជារាំវង់ខេត្តកំពង់ឆ្នាំងទេវតា(ពុទ្ធសាសនា)កម្លាំងពិធីបញ្ជាប់ពាក្យទសជាតកអង្គដួងច្បាប់កេរកាលថ្មីរាជធានីយសោធរបុរៈខណ្ឌសែនសុខធម្មជាតិរនាតឯកសាកលវិទ្យាល័យន័រតុនវេយ្យាករណ៍ភាសាខ្មែរសិទ្ធិកុមារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថ្នាក់ពាក្យប្រវត្តិសាស្ត្រមនសាសនាភិក្ខុសោមបរមរាជាទី៥រដ្ឋប្រហារបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនថៃរាមាយណៈប្លាតុងខេត្តប៉ៃលិនបារាយណ៍ខាងលិចចន្ទរាជាឆ្កែអរិយធម៌រូបិយវត្ថុសិង្ហបុរីព្រះសង្ឃព្រះសិវៈសូរ្យវរ្ម័នទី២សីល១០សីល ៥គោលនយោបាយរូបិយវត្ថុកំណត់ហេតុរបស់ ជីវ តាក្វាន់មេត្តាបទកាកគតិបន្ទាយលង្វែកប្រព័ន្ធកុំព្យូទ័រអភិធម្មត្ថសង្គហខេត្តបាត់ដំបងរបាំខ្មែរនរោត្តម សីហមុនីប្រវត្តិសាស្ត្រកម្មបថ១០បុណ្យចូលឆ្នាំចិនក្រុងប៉ោយប៉ែតរឿងសូផាតពុទ្ធជ័យមង្គលអង្គ​របស់សីល​៥ការអប់រំ​របស់​ពុទ្ធសាសនាប្រាសាទបក្សីចាំក្រុងប៉ែន រ៉នកែម ឡីកៅស៊ូពាក្យកម្ចីស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋស្រីសុរិយោពណ៌ទី១សម្លៀក​បំពាក់​ខ្មែរ​នា​សម័យ​បុរេ​ប្រវត្តិសាស្ត្រស្ពានជ្រោយចង្វារព្រះរាជពិធីច្រត់ព្រះនង្គ័លសាធារណរដ្ឋខ្មែរអនុគមន៍ត្រីកោណមាត្រអ៊ីសាក់ ញូតុន🡆 More