អូស្ត្រាលី

ប្រទេសអូស្ត្រាលី (ភាសាអង់គ្លេស៖ Australia) ដោយមានឈ្មោះជាផ្លូវការថា សហធនរដ្ឋអូស្ត្រាលី (ភាសាអង់គ្លេស៖ Commonwealth of Australia) គឺជាប្រទេសមួយដែលគ្របដណ្តប់លើទ្វីបអូស្ត្រាលីមួយភាគធំ បូករួមជាមួយកោះតាស្មានី និងកោះ​តូចៗជាច្រើនទៀត។ ជាមួយក្រឡាផ្ទៃសរុប ៧,៦១៧,៩៣០ គីឡូម៉ែត្រការ៉េ អូស្ត្រាលីគឺជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី បើគិតតាមទំហំផ្ទៃដី និងជាប្រទេសធំបំផុតទីប្រាំមួយនៅលើពិភពលោក។ អូស្ត្រាលីគឺជាទ្វីបដែលមានអាយុកាលចំណាស់ជាងគេបូករួមជាមួយនឹងផ្ទៃដីរាបស្មើបំផុត និងស្ងួតបំផុត ដោយមានដីជីជាតិកម្រិតទាបខ្លាំង។ វាជាប្រទេសដ៏ធំទូលាយមួយ ហើយទំហំរបស់វាបានផ្តល់នូវទេសភាព និងអាកាសធាតុដ៏សម្បូរបែប ដែលមានវាលខ្សាច់នៅភាគកណ្តាល ព្រៃត្រូពិចនៅភាគខាងជើង-កើត និងតំបន់ជួរភ្នំនៅភាគត្បូង-កើត។

សហធនរដ្ឋអូស្ត្រាលី
Commonwealth of Australia (ភាសាអង់គ្លេស)
ទង់ជាតិ អូស្ត្រាលី
ទង់ជាតិ
វរលញ្ឆករអូស្ត្រាលី
វរលញ្ឆករ
ភ្លេងជាតិ
"Advance Australia Fair"
("ដំណើរយុត្តិធម៌នៃអូស្ត្រាលី")
ទីតាំងប្រទេសអូស្ត្រាលី (ក្រហម) នៅលើភូគោល បូករួមជាមួយទឹកដីទាមទារនៅតំបន់អង់តាកទិក (ឆ្នូតក្រហម)
ទីតាំងប្រទេសអូស្ត្រាលី (ក្រហម) នៅលើភូគោល បូករួមជាមួយទឹកដីទាមទារនៅតំបន់អង់តាកទិក (ឆ្នូតក្រហម)
រាជធានីកង់បេរ៉ា
35°18′29″S 149°07′28″E / 35.30806°S 149.12444°E / -35.30806; 149.12444
ទីក្រុងធំបំផុតស៊ីដនីយ៏
ភាសាផ្លូវការមិនមានក្នុងកម្រិតសហព័ន្ធ
ភាសាជាតិភាសាអង់គ្លេស
សាសនា
(ឆ្នាំ ២០១៦)
  • ៥២.១% គ្រិស្តសាសនា
  • ៣០.១% គ្មានជំនឿសាសនា
  • ២.៦% ឥស្លាមសាសនា
  • ២.៤% ព្រះពុទ្ធសាសនា
  • ១.៩% ហិណ្ឌូសាសនា
  • ០.៥% ស៊ីគសាសនា
  • ០.៤% យូដាសាសនា
  • ០.៤% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាសហព័ន្ធ
- ព្រះមហាក្សត្រិយានី
ឆាលស៍ទី ៣
- អង្គទេសាភិបាល
ដេវីដ ហឺរលេ
- នាយករដ្ឋមន្ត្រី
អាន់តូនី អាល់បានីស
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យពី 
- សហព័ន្ធ និងរដ្ឋធម្មនុញ្ញ
១ មករា ១៩០១
- លក្ខន្តិកៈនៃច្បាប់អនុម័តវេសត៍មីនស្ទើរ
៩ តុលា ១៩៤២ (ដោយចាប់អនុវត្តពី
៣ កញ្ញា ១៩៣៩)
- ច្បាប់អូស្ត្រាលី
៣ មីនា ១៩៨៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៧,៦៩២,០២៤ គ.ម   (ទី៦)
- ផ្ទៃទឹក (%)
១.៧៩ (គិតត្រឹមឆ្នាំ២០១៥)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ២៥,៩៨៨,៩០០ (ទី៥៣)
- ជំរឿន (ឆ្នាំ ២០១៦)
២៣,៤០១,៨៩២
- ដង់ស៊ីតេ
៣.៤ នាក់/គ.ម   (ទី១៩២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១.៦០៥ ទ្រីលានដុល្លារ (ទី១៨)
- ក្នុងម្នាក់
increase ៦១,៩៤១ ដុល្លារ (ទី២១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១.៧៤៨ ទ្រីលានដុល្លារ (ទី១៣)
- ក្នុងម្នាក់
increase ៦៧,៤៦៤ ដុល្លារ (ទី១១)
ជីនី (២០១៨)positive decrease ៣២.៦
មធ្យម · ទី១៦
HDI (២០១៩)increase ០.៩៤៤
ខ្ពស់ណាស់ · ទី៨
រូបិយវត្ថុដុល្លារអូស្ត្រាលី ($) (AUD)
ល្វែងម៉ោងUTC+៨, +៩.៥, +១០ (ច្រើនទម្រង់)
- រដូវក្តៅ (DST)
UTC+៨, +៩.៥, +១០
+១០.៥, +១១
(ច្រើនទម្រង់)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
yyyy-mm-dd
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៦១
កូដ ISO 3166AU
ដែនកម្រិតខ្ពស់.au

ជនជាតិដើមអូស្ត្រាលីបានមកតាំងទីលំនៅលើមហាទឹកដីនេះចាប់តាំងពី ៦៥,០០០ ឆ្នាំមុនម៉្លេះ ហើយជនជាតិអឺរ៉ុបវិញបានមកតាំងលំនៅនៅដើមសតវត្សទី១៧​។ បន្ទាប់ពីមិនទាក់ទងជាមួយភ្ញៀវអ្នកនេសាទ​ដែលជាអ្នកជិតខាង (ភាគខាងជើង) អ្នករុករកជនជាតិ​ហុល្លង់ក៏បានរកគំហើញនៅឆ្នាំ១៦០៦​ ភាគខាងជើងមួយចំហៀងនៃប្រទេស​អូស្ត្រាលីត្រូវបានដណ្ដើមយកដោយប្រ​ទេស អង់គ្លេស។ ក្នុង​ឆ្នាំ១៧៧០ ហើយជា​ពិសេស ដឹក នាំទំនេញចេញចូលប្រទេស​ក្រោមអាណានិគមភាគច្រើនសស្ថិតនៅតំបន់ញ៉ូវសោតវែល ​ដែលត្រូវបាន​គេរកឃើញនៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ១៧៨៨ ដែលជាទីកន្លែងដែលមានចំនួនប្រជាជនកើន​ឡើងជាលំដាប់។ បន្ទាប់ពីបានរកឃើញទ្វីបនេះ រដ្ឋាភិបាលអាណានិគមក៏ត្រូវបានបង្កើតឡើងនៅអំឡុងសតវត្សទី១៩។​ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩០១ សហព័ន្ធអាណា​និគមចំនួន ៦ បានបង្កើតចេញជាសហធនរដ្ឋអូស្ត្រាលីចាប់តាំងពី​ពេលនោះ​មក ហើយប្រទេសអូស្រ្តាលីបានថែរក្សា​ប្រព័ន្ធន​យោបាយលទ្ធិ​ប្រជាធិបតយ្យ​សេរី​និយម​យ៉ាង​ល្អខ្ជាប់ខ្លួន។ ចំនួនប្រជាជន ២២ លាននាក់ ប្រមាណជា ៦០% ដែលមានភាគច្រើនមានដើមកំណើតមកពីទ្វីបអឺរ៉ុប។ ទីក្រុងនៃរដ្ឋមួយចំនួនមានដូចជា៖ ស៊ីដនីយ៍ ម៉ែលប៉ន ប៊្រីសបេន ផឹត អេដេលេដ និងទីក្រុងជាតិមួយគឺ កង់បេរ៉ា (រាជធានីរបស់ប្រទេស)។

អូស្ត្រាលីគឺជាប្រទេសដ៏រីកចម្រើន និងអភិវឌ្ឍន៍មួយ ជាមួយវប្បធម៌សង្គមមួយ។ វាមានចំណាត់ថ្នាក់ខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសនានានៅលើសកលលោក ដូចជាការអភិវឌ្ឍធនធានមនុស្ស ជីវិតរស់នៅ​ ការថែរក្សាសុខភាព ការអប់រំ អាយុកាលមធ្យម សេដ្ឋកិច្ចសេរី ហើយនិងការពារអ្នកសេរីនិយមស៊ីវិលនិងច្បាប់នយោបាយ។ ទីក្រុងនៃប្រទេសអូស្ត្រាលីមានចំណាតថ្នាក់ខ្ពស់បំផុត​ដោយសារ មានវាបានចូលរួមចំណែកនៃវប្បធម៌ និងគុណភាពរបស់ប្រជាជនផងដែរ។ ប្រទេសអូស្ត្រាលីបានក្លាយជាសមាជិកអង្ការសហប្រជាជាតិ ជី ២០ អង្គការពាណិជ្ជកម្មពិភពលោក។ល។

មើលផងដែរ

កំណត់សម្គាល់

ឯកសាយោង

Tags:

បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបភាសាអង់គ្លេសអូសេអានី

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកមេមត់ដូយមុឺយធនាគារជាតិនៃកម្ពុជាកាល់ ម៉ាក្សប្រទេសចក្រភពអាល្លឺម៉ង់អង្គ​នៃ​ឧបោសថសីលសង្គមក្សត្រីអង្គម៉ីបញ្ជីរាយនាម ស្ពាននៅកម្ពុជាបក្សកុម្មុយនីស្តកម្ពុជាអង់គ្លេសហេដ្ឋារចនាសម្ព័ន្ធក្រុមប្រឹក្សារាជសម្បត្តិអក្សរទេវនាគរីទីក្រុងព្រៃនគរព្រះបរមមហារាជវាំងភពណិបទូនអាស៊ីតអាមីនេសម័យអាណានិគមនិយមបារាំងភ្នំក្រាំងរមាសយសោវរ្ម័នទី១មង្គលសូត្រពហូទេវាស៊ីសុវត្ថិ កុសមៈចក្រភពអង្គរ(៨០២-១២១៨)គោលការណ៍នីត្យានុកូលភាពប្រដាប់របត់ឈាមគោលនយោបាយរូបិយវត្ថុជនជាតិខ្មែរសារៈប្រយោជន៍នៃទឹកភូមិសាស្រ្តឥណ្ឌូនេស៊ីទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសក្ដារចុចកុំព្យូទ័រសីលធម៌ក្រុងពោធិ៍សាត់ឥន្ទ្រទេវី (សតវត្សទី១៣)ចង្វាក់ សារ៉ាវ៉ាន់ខេត្តឧត្ដរមានជ័យឧបករណ៏ភ្លេងខ្មែរជម្ងឺ​ឆ្កែឆ្កួតក្រុងប៉ោយប៉ែតសហរាជាណាចក្រទស្សនវិជ្ជាភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)រោគគ្រុនចាញ់គំរោងអាជីវកម្មជំងឺរលាកទងសួតមាលាដួងចិត្តបឹងយក្សឡោមឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទខេត្តក្រចេះអាហ្វ្រិកឥណ្ឌាលោកិយបដិច្ចសមុប្បាទ១២វេយ្យាករណ៍ភាសាខ្មែរថៃវារៈឡើងស័កស្រីសុគន្ធបទធនាគារអេស៊ីលីដាផ្លូវទឹកកម្ពុជារមណីយដ្ឋានភ្នំបូកគោគុណកិរិយាអរិយសច្ចអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាសិលាចារឹកប្រវត្តិសាស្ត្រចិនស្រុកសំរោងទងគុយបាភាសាអង់គ្លេសបរមរាមាទី២អរិយសច្ច៤ខណ្ឌកំបូលទំនាក់ទំនងទ្វីបអឺរ៉ុបប្រមូល​ភាសិត​ខ្មែរ​មុខងារប្រាសាទ🡆 More