អ៊ីសាក់ ញូតុន

អ៊ីសាក់ ញូតុន ឬ អាយស្សាក់ ញូតុន (Isaac Newton)(គិតតាមប្រតិទិនជូល្យុស៖ ២៥ ធ្នូ ១៦៤២ – ២០ មិនា ១៧២៧) (គិតតាមប្រតិទិនហ្គ្រេហ្គោរាន៖ ៤ មករា ១៩៦៣ – ៣១ មិនា ១៧២៧) គឺជារូបវិទូ គណិតវិទូ តារាវិទូ ទស្សនវិទូធម្មជាតិ អាល់គីមីវិទូ សញ្ញាតិអង់គ្លេស។ គាត់ត្រូវបានគេចាត់ទុកថាជា«អ្នកវិទ្យាសាស្ត្រដ៏អស្ខារ្យនិងមានឥទ្ធិពលបំផុត ដែលមិនធ្លាប់មានពីមុនមក»។ សៀវភៅរបស់គាត់ដែលមានចំណងជើងថា Philosophiæ Naturalis Principia Mathematica (គោលការណ៍គណិតវិទ្យាស្ដីអំពីទស្សនវិជ្ជាធម្មជាតិ) ដែលបោះពុម្ភផ្សាយនៅឆ្នាំ១៦៨៧ បានក្លាយជាគោលគ្រឺះរបស់មេកានិចក្លាស់សិច។ ក្នុងសៀវភៅនេះ ញូតុនបានបកស្រាយអំពី កំលាំងទំនាញសាកល និង ច្បាប់ចលនាទាំង៣ ដែលច្បាប់ទាំងអស់នេះគ្រោបដណ្ដប់លើទស្សនវិស័យបែបវិទ្យាសាស្ត្រដែលយើងមើលលើសាកលរូបវិទ្យា នារយៈពេល៣សតវត្សរ៍។ ញូតុនបានបង្ហាញថារាល់ចលនារបស់អង្គធាតុទាំងអស់​នៅលើផែនដី ក៏ដូចជាអង្គធាតុអណ្ដែតក្នុងលំហអវកាសទាំងអស់ ត្រូវគ្រប់គ្រងដោយចង្កោមច្បាប់ធម្មជាតិដូចគ្នា ដោយបានស្រាយបញ្ជាក់ថាច្បាប់ចលនាភពរបស់កេព្លែត្រូវគ្នានឹងច្បា់ទំនាញសាកលរបស់គាត់។ ជាលទ្ធផល គេបានស្រាយចំងល់អំពីទ្រឹស្ដីអេល្យូសង់ទ្រិច (ទ្រឹស្ដីដែលចែងថាផែនដីនិងភពដទៃទៀតវិលជុំវិញព្រះអាទិត្យ) អោយបានជំរុញចូលទៅក្នុងសម័យកាលនៃការបដិវត្ដន៍វិទ្យាសាស្ត។

អ៊ីសាក់ ញូតុន
អ៊ីសាក់ ញូតុន
រូបគំនូរ លោក អ៊ីសាក់ ញូតុន គូរដោយលោក ហ្កតហ្វ្រ៊ី ណេលលើ នៅឆ្នាំ១៦៨៩
កាលបរិច្ឆេទនិងទីកន្លែង កំណើត៤ មករា ១៦៤៣ នៅ វូលស្ថប-បាយ-ខូលស្ទើវស, លីនខូនសៀ, អង់គ្លេស
កាលបរិច្ឆេទនិងទីកន្លែង មរណភាព៣១ មីនា ១៧២៧ (អាយុ ៨៤ឆ្នាំ) នៅ ខេនស៊ីងតុន, មីដដលសេក្ស, ចក្រភព អង់គ្លេស
កន្លែងសម្រាកចុងក្រោយយេស្ទមីនស្ទើ អាបប៊ី
ការអប់រំមហាវិទ្យាល័យ ទ្រីនីធី, ខេមប្រ៊ីជ (M.A., 1668)
ត្រូវបានគេស្គាល់ដោយសារ
ពានរង្វាន់
  • FRS (1672)
  • Knight Bachelor (1705)
អាជីពផ្នែកវិទ្យាសាស្ត្រ
ផ្នែក
ស្ថាប័ន
  • សាកលវិទ្យាល័យខេមប្រ៊ីជ
  • Royal Society
  • Royal Mint
ព័ត៌មានផ្ទាល់ខ្លួន
ហត្ថលេខា
អ៊ីសាក់ ញូតុន

សៀវភៅ Principia នេះត្រូវបានគេអោយតំលៃជាទូទៅថាជាសៀវភៅវិទ្យាសាស្ត្រដ៏សំខាន់បំផុតមួយដែលមិនធ្លាប់មាននរណាសរសេរពីមុនមក ដោយសារតែវាបរិយាយ​យ៉ាងជោគជ័យនូវច្បាប់រូបវិទ្យាបានច្បាស់លាស់ ប្រកបដោយបែបផែនត្រឹមត្រូវ ដែលបានក្លាយជាស្តង់ដារសំរាប់ឯកសារវិទ្យាសាស្ត្រនានារហូតមកដល់ពេលបច្ចុប្បន្ន។ ញូតុនជាអ្នកធ្វើតេលេទស្សន៍ចំនាំងផ្លាតបានជោគជ័យដំបូងគេ និងបានចងក្រងទ្រឹស្ដីអំពីពណ៌ពន្លឺ នៅពេលដែលគាត់សង្កេតឃើញព្រីសបំបែកពន្លឺពណ៌សជាពណ៌ជាច្រើន ក្នុងទំរង់ជាស៊្បិចមើលឃើញ។ ញូតុនក៏បានសរសេររូបមន្តស្ដីពីអង្គធាតុចុះត្រជាក់(ក្នុងទែរម៉ូឌីណាមិច) និងសិក្សាអំពីល្បឿនសំលេងផងដែរ។ ក្នុងគណិតវិទ្យា ញូតុនរួមស្នាដៃជាមួយ ឡៃបនីហ ក្នុងការអភិវឌ្ឍន៍គណិតវិទ្យាវិភាគផ្នែកឌីផេរ៉ង់ស្យែលនិងអាំងតេក្រាល។ គាត់ក៏បានស្រាយបញ្ជាក់ទ្រឹស្ដីទ្វេធាទូទៅ បង្កើតវិធីញូតុនក្នុងការគណនាឫសអនុគមន៍ និងចូលរួមចំនែកស្រាវជ្រាវពីស៊េរីស្វ័យគុណ។

ឯកសារយោង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ពិធីបុណ្យបច្ច័យបួនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសាកលវិទ្យាល័យភូមិន្ទភ្នំពេញកូរ៉េខាងត្បូងអង្គដួងស្រុក ទាំង ១១ នៃខេត្តកណ្តាលជំងឺលើសឈាមអក្សរសិល្ប៍លក្ខណៈ​នៃ​ភាសាខ្មែរប្រវត្តិសាស្ត្រថៃខេត្តកែបទំនៀមទំលាប់ខ្មែរវេយ្យាករណ៍ប៉ុលពតភូមិពលអតុល្យតេជអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចតុកោណកែងបណ្ណាល័យស្រុកបន្ទាយមាសជ័យជេស្ឋាទី២ព្រះត្រៃបិដកគណៈអភិបាលក្រុង-ស្រុករូបិយវត្ថុចុងសម័យអង្គរបុណ្យចូលឆ្នាំចិនប្រាសាទបាគង៧ មករាស្រុកភ្នំក្រវាញច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ភ្នំដាបន្ទុកអគ្គីសនីសណ្ឋានដីកម្ពុជាខេត្តត្រាចគុណនាមកែម ឡីខណ្ឌទួលគោកស្ថានីយ៍ល្អាងស្ពានប្រាសាទប្រែរូបវត្តភ្នំដូនពេញទិវានៃក្ដីស្រលាញ់ស្រីសុគន្ធបទឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរមនុស្សទូរគមនាគមន៍នៅប្រទេសកម្ពុជាសម សារីអង្គការសហប្រជាជាតិចលនានៅក្នុងរូបវិទ្យាប្រាសាទកោះកេរ្តិ៍រឿងព្រះគោព្រះកែវកិច្ចតែងការភាសាបាលីប្រាសាទព្រះគោប្រវត្តិសាស្ត្រភូមាព្រហ្មញ្ញ សាសនាល្បែងប្រជាប្រិយខ្មែរមេត្តាមេរាអក្សរសិល្ប៍ពុទ្ធនិយមក្លាយប្រាសាទភ្នំបាណន់ប្រវត្តិសាជីវកម្មក្រុមហ៊ុន Microsoftគណបក្ស​ប្រជាជន​កម្ពុជាការប្រើប្រាស់ភាសារូបមន្តគីមីកូរ៉េcxknmមជ្ឈិមបូព៌ាវប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាមស្រុកត្បូងឃ្មុំទសវត្សទី ជីហួតផលប្រយោជន៍នៃរុក្ខជាតិគណិតវិទ្យាបញ្ជីឈ្មោះធនាគារនៅកម្ពុជារាជេន្ទ្រវរ្ម័នទី២បឹងយក្សឡោមសហរាជាណាចក្រប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយម🡆 More