ភ្នំដា

ភ្នំដា​ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ ជាកន្លែងលិចទឹក៦ខែ និង គោក ៦ខែ​ មានចំងាយ ១០២​គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ និង​ចម្ងាយ ២៤គីឡូម៉ែត្រ​ពីទីរួមខេត្តតាកែវ។ ភ្នំដាជារមណីយដ្ឋានមួយក្នុងស្រុកអង្គរបុរីវនៅក្នុងតំបន់នៃប្រាសាទជាច្រើននិងការជីកបុរាណ។ ភ្នំដាក៏ជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរណ៌យ៉ាងពេញនិយមនៅក្នុងខេត្តតាកែវ។ ភ្នំដាគឺជាប្រាសាទមួយដែលត្រូវបានកសាងនៅលើភ្នំតូចមួយ។​ វាត្រូវបានកាសាងឡើងនៅសវត្សទី៦ ដោយព្រះមហាក្សត្ររុទ្រវរ្ម័ន ។ អ្នកប្រវត្តសាស្រ្តបារាំង បាននិយាយថាប្រាសាទនេះបានកសាងឡើងពីថ្មបាយក្រៀម។

ភ្នំដា
ភ្នំដា
ទីតាំងស្រុកអង្គរបូរី,ខេត្តតាកែវ,ភាគខាងត្បូងនៃប្រទេសកម្ពុជា
កម្ពស់១៨ ម៉ែត្រ
បង្កើតសតវត្សទី៦ នៃគ.ស
កសាងឡើងវិញដើមសតវត្សទី១១ នៃគ.ស
ស្ដារឡើងវិញសូរ្យវរ្ម័នទី១
ស្ថាបត្យកររុទ្ររវ្ម័ន
រចនាប័ទ្មស្ថាបត្យកម្មខ្មែរ

ភ្នំដា ទំនងប្រហែលជាអតីតរាជធានីដំបូងរបស់ខ្មែរ។ ប្រាសាទភ្នំដាកសាងនៅលើកំពូលភ្នំដា មានកម្ពស់៤០ម៉ែត្រ ប្រាសាទនេះបែមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។ ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុសប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដាពុំមានរបង (កំពែងឬកំផែង) ព័ទ្ធជុំវិញទេ។ នៅខាងក្នុងមានតាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី ៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាស់តាំងពីសតវត្សទី ៦ នោះទើបក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជួសជុលឡើងវិញ(សតវត្សទី១១) ដោយកត់សម្គាល់ឃើញផ្តែរ និងសសរពេជ្រប្រហាក់ប្រហែលគ្នា និងរចនាបទឃ្លាំង។ ដោយឡែកផ្តែរសសរពេជ្រត្រូវយកទៅរក្សាទុកនៅសារៈមន្ទីរអង្គរបូរីតាំងពីឆ្នាំ១៩៩៩។ ប្រាសាទភ្នំដាគឺជាប្រាសាទទោល។ មានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ។

ប្រវត្តិសាស្ត្រ

ភ្នំដា មានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ កាលបរិច្ឆេទ សតវត្សទី ១២សង់លើរចនាបទសម្ព័ន្ធសំណង់ពីរវាងចុងសតវត្សរ៍ទី ៦ និងដើមសតវត្សទី៧ (បច្ចុប្បន្នស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ) នៅភាគខាងត្បូងនៃកំពែងក្រុងអង្គរបុរីមានកូនភ្នំតូចមួយដែលជាបូជនីយដ្ឋានដ៏សំខាន់បំផុតរបស់នគរភ្នំ(ហ្វូណន)ដែលអ្នកស្រុកហៅថាភ្នំដា នៅភាគខាងលើកំពូលភ្នំនោះមានប្រាសាទមួយគឺប្រាសាទភ្នំដាដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រះនរាយណ៍ជាអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំដារស្ថាបនាបែរមុខទៅទិសខាងជើងមានប្លង់រាងបួនជ្រុងមានខឿននិងជញ្ជាំងសាងអំពីថ្មបាយក្រៀមនិង ផ្នែកដំបូលខាងលើសាងអំពីឥដ្ឋ។ដោយឡែកគ្រឿងលម្អស្ថាបត្យកម្មមេទ្វារ សសរពេជ្រ ផ្តែរនិង ហោជាងរបស់ច្រកទ្វារសាងអំពីថ្មភក់។ តាមរយៈលក្ខណៈស្ថាបត្យកម្មនិងគ្រឿងលម្អគេអាចកំណត់បានថា៖ ប្រាសាទនេះកសាងឡើង នៅក្នុងរវាងសតវត្សទី ១២នៃគ្រិស្តសករាជ(ឬមុននេះបន្តិច) ដោយមានគ្រឹះប្រាសាទដើមដែល បានស្ថាបនាក្នុងសម័យនគរភ្នំរវាងចុងសតវត្សទី ៦ និងដើមសតវត្សរ៍ទី ៧ នៃគ្រិស្តសករាជ។ ប្រាសាទនេះគឺស្ថិតក្នុងចំណោមប្រាសាទទោលដែលមានទំហំធំជាងគេក្នុងស្ថាបត្យកម្មខ្មែរ។ រីឯភស្តុតាងខាងបដិមាសាស្ត្រ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការបង្ហាញពីការបន្តនិរន្តរភាពនៃការគោរពប្រណិប័តន៍ ខាងនិកាយព្រះនារាយណ៍តាំងពីសម័យមុនអង្គរមក នោះគឺការរកឃើញ នូវបល្ល័ង្កព្រមជាមួយបដិមាព្រះនារាយណ៍មាន ព្រះហស្តប្រាំបី (កម្ពស់ ២ម៉ែត្រ៧០)ជាមួយបដិមាពីរផ្សេងទៀត ដែលសុទ្ធសឹងឋិតក្នុងរចនាបថភ្នំដា (ពីសតវត្សរ៍ទី៥ ដល់ទី៦)ហើយសព្វថ្ងៃរក្សានិងតាំងបង្ហាញនៅសារមន្ទីរជាតិរាជធានីភ្នំពេញ។ ដោយសារអាយុកាលនិងសង្គ្រាមពីអតីតកាល ប្រាសាទនេះបានរងការខូចខាតខ្លាំង។

ការរង់ចាំជាសម្បត្តិបេតិកភណ្ឌពិភពលោក

គេហទំព័រនេះដំបូងឡើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩២ នៅក្នុងប្រភេទវប្បធម៌រូបី។ ការដាក់ស្នើត្រូវបានបន្តនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០។

វិចិត្រសាល

តំណខាងក្រៅ

Tags:

ភ្នំដា ប្រវត្តិសាស្ត្រភ្នំដា ការរង់ចាំជាសម្បត្តិបេតិកភណ្ឌពិភពលោកភ្នំដា វិចិត្រសាលភ្នំដា តំណខាងក្រៅភ្នំដាក្រុងដូនកែវឃុំគោកធ្លករុទ្រវម៌្ម (ហ៊្វូណន)ស្រុកអង្គរបូរី

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រវត្តិដើមនៃទេសចរណ៍ច្បាប់សង្គ្រាមកម្ពុជា-វៀតណាមជំងឺអុតស្វាព្រហ្មវិហារធម៌ពិធីទេវរាជពាណិជ្ជកម្មអន្តរជាតិបរមរាជាទី១គណៈរដ្ឋមន្ត្រីព្រះសិវលិង្គស្រុកឈូកវិគីភីឌាភាសាខ្មែរអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាសង្រ្គាមលោកលើកទី២អំពើហិង្សាមហោសថជាតកប្រាសាទសំបូរព្រៃគុកគេហទំព័រអភិបាលកិច្ចល្អរៀល (រូបិយវត្ថុ)ប្រវត្តិកំនាព្យខ្មែរប្រាសាទភ្នំជីសូរអំពើអនិត្យានុកូលណ្វៃយូអក្សរសិល្ប៍ពុទ្ធនិយមក្លាយសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)គង់ ប៊ុនឈឿននិកាយនៃព្រះពុទ្ធសាសនានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាខណ្ឌចំការមនសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីទស្សនវិជ្ជាឥន្ទ្រទេវី (សតវត្សទី១៣)រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពិធីបុណ្យក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ទិវាពលកម្មអន្ដរជាតិភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យគុណវិបត្តិនៃការជក់បារីសម័យឧដុង្គពហុកីឡដ្ឋានជាតិអូឡាំពិកទំនាក់ទំនងកម្ពុជា-ថៃកំណើនសេដ្ឋកិច្ចហ្វេសប៊ុកឱក សុគន្ធកញ្ញាស្ពានគីហ្សូណាភ្នំឧដុង្គកសិកម្មគុណនាមវប្បធម៌ថៃព្រះសិវៈកម្មបថ១០គោលនយោបាយរូបិយវត្ថុប្រវត្តិរទេះគោខ្មែរព្រហ្មញ្ញ សាសនាក្រុងបានលុងប្រ៊ុយណេកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាល្ខោនបាសាក់ប៉ែន រ៉នបរិយាកាសបំណែងចែករដ្ឋបាលនៃកម្ពុជាការសិក្សាអំពីសុភាវធម៌ខ្មែរបំពេញរាជ្យកូរ៉ុមដែនជម្រកសត្វព្រៃនៅកម្ពុជាកាលប្បវត្តិព្រះពុទ្ធសាសនាស្រុកសូទ្រនិគមសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រធានាធិបតីវៀតណាមពិធីបុណ្យចូលព្រះវស្សាធ្នាក់ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្រុងបាត់ដំបងរណសិរ្សរំដោះជាតិប្រជាជនខ្មែរសារពាង្គកាយ🡆 More