ប្រព័ន្ធខ្នាតអន្តរជាតិ

ប្រព័ន្ធ​ខ្នាត​អន្តរជាតិ (អង់គ្លេស៖ International System of Units) គឺ​ជា​ទ្រង់ទ្រាយ​ទំនើប​មួយ​នៃ​ប្រព័ន្ធម៉ែត្រ។ ឈ្មោះ​ប្រព័ន្ធ​នេះ​អាច​ហៅ​កាត់ថា SI មក​ពី​ពាក្យ​បារាំង Système International d'unités ។

ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​ប្រព័ន្ធ​រង្វាស់​មួយ​ដែល​ផ្អែក​លើ​ខ្នាត​គោល​ចំនួន​៧ ដូច​ជា៖ ម៉ែត្រ (ប្រវែង), គីឡូក្រាម (ម៉ាស), វិនាទី (ពេល​វេលា), អំពែរ (ចរន្ត​អគ្គិសនី), កែលវិន (សីតុណ្ហភាព), ម៉ូល (បរិមាណ), និង កង់ដេឡា (ពន្លឺ)។ គេ​អាច​ប្រើ​ខ្នាត​គោល​ទាំង​នេះ ដើម្បី​ផ្សំ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ផ្សំ​បែប​នេះ​បង្កើត​ឲ្យ​មាន​ជា ខ្នាត​កម្លាយ ដែល​គេ​អាច​យក​ទៅ​បក​ស្រាយ​បរិមាណ​ដទៃ​ទៀត​ដូច​ជា កម្រិត​សំឡេង, ថាមពល, អានុភាព, និង ល្បឿន

ប្រព័ន្ធ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​សាកល ក៏​ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​មិន​ប្រើ​ប្រព័ន្ធ​នេះ​ជា​ខ្នាត​រង្វាស់​ផ្លូវ​ការ​ឡើយ ដូច​ជា មីយ៉ាន់ម៉ា, លីបេរៀ, និង សហរដ្ឋអាមេរិក។ នៅ​ក្នុង​ប្រទេស​ទាំង​នេះ គេ​តែង​ប្រើ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ​នៅ​ក្នុង​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ។

ប្រវត្តិ​និង​ការ​ប្រើ

ប្រព័ន្ធម៉ែត្រ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​បារាំង ក្រោយ បដិវត្តន៍បារាំង ក្នុង​ឆ្នាំ​១៧៨៩។ ប្រព័ន្ធ​ដើម​នេះ​មាន​តែ​ខ្នាត​គំរូ​ពីរ​ប៉ុណ្ណោះ​គឺ​គីឡូក្រាម និង​ម៉ែត្រ។ ប្រព័ន្ធ​ម៉ែត្រ​នេះ​មាន​ភាព​ពេញ​និយម​នៅ​ក្នុង​ចំណោម​អ្នក​វិទ្យសាស្ត្រ​ជាច្រើន។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨៦០ James Clerk Maxwell និង William Thomson (ដែល​ក្រោយ​មក​ត្រូវ​គេ​ស្គាល់​ថា​ជា Lord Kelvin) បាន​ស្នើ​ប្រព័ន្ធ​មួយ​ទៀត​ដែល​មាន​ខ្នាត​គោល​ចំនួន​បី មាន​ប្រវែង ម៉ាស និង​ពេល​វេលា។ ចំណែក​ខ្នាត​ដទៃ​ទៀត គេ​បាន​ធ្វើ​កម្លាយ​ចេញ​ពី​ខ្នាត​គោល​ទាំង​បី​នោះ។ ក្រោយ​មក​ទៀត គេ​បាន​ប្រើ​សំណើ​នោះ ដើម្បី​ប្រព័ន្ធ​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា ប្រព័ន្ធ​ខ្នាត​សង់ទីម៉ែត្រ-ក្រាម-វិនាទី (centimetre–gram–second system of units ) ហៅ​កាត់​ថា CGS។ ខ្នាត​មួយ​នេះ​ប្រើ​សង់ទីម៉ែត្រ​ជា​ខ្នាត​គោល​សម្រាប់​ប្រវែង, ក្រាម​ជា​ខ្នាត​គោល​សម្រាប់​ម៉ាស និង​វិនាទី​ជា​ខ្នាត​គោល​សម្រាប់​ពេល​វេលា។ ក្នុង​នោះ​ក៏​មាន​រួម​បញ្ចូល​ខ្នាត ឌីន (dyne) ជា​ខ្នាត​គោល​សម្រាប់ កម្លាំងច្រាន និង អឺហ្កង់ ជា​ខ្នាត​គោល​សម្រាប់​ថាមពល។

នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ អេឡិចត្រូនិក និង ដែនម៉ាញេទិក ពួក​គេ​ក៏​បាន​នឹក​ឃើញ​ថា​ត្រូវ​មាន​ខ្នាត​គោល​ដទៃ​ទៀត ដែល​ត្រូវ​ការ​ចាំបាច់ ដើម្បី​បកស្រាយ​លើ​ប្រធានបទ​ទាំង​នោះ។ នៅ​ពាក់​កណ្ដាល​សតវស្ស​ទី​២០ កំណែ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ម៉ែត្រ​ត្រូវ​បាន​ប្រើ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ច្រើន។

នៅ​ក្នុង សន្និសីទសាកលស្ដីពីទម្ងន់និងរង្វាស់ (CGPM) ឆ្នាំ​១៩៥៤ គេ​បាន​បង្កើត​ឡើង​នូវ​កំណែ​ដំបូង​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ។ គេ​បាន​ប្រើ​ខ្នាត​គោល​ចំនួន​ប្រាំមួយ​រួម​មាន​ម៉ែត្រ គីឡូក្រាម វិនាទី អំពែរ កែលវិន និង​កង់ដេឡា។ ខ្នាត​គោល​ទី​ប្រាំង​ពីរ គឺ​ម៉ូល ត្រូវ​បាន​បន្ថែម​នៅ​ឆ្នាំ​១៩៧១។

បច្ចុប្បន្ន​នេះ គេ​បាន​ប្រើ​ប្រព័ន្ធ​ខ្នាត​គោល​អន្តរជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភព​លោក លើក​លែង​តែ សហរដ្ឋអាមេរិក, លីបេរៀ និង មីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែល​គេ​នៅ​ប្រើ​ខ្នាត​ចាស់។ ប្រទេស​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​ទៅ​នឹង ចក្រភពអង់គ្លេស មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជំនួស​ប្រព័ន្ធ​ចាស់​ដោយ​ប្រព័ន្ធ​ម៉ែត្រ ឬ​ក៏​ប្រើ​ទាំង​ពីរ​ក្នុង​ពេល​តែមួយ។

ខ្នាត​រង្វាស់

ខ្នាត​គោល

ខ្នាត​គោល​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​រង្វាស់ ដែល​អ្នក​វិទ្យាសាស្ត្រ និង​មនុស្ស​ជុំវិញ​ពិភព​លោក​យក​ទៅ​ប្រើ​ប្រាស់។ គេ​ក៏​អាច​សរសេរ​ខ្នាត​ផ្សេង​ទៀត ដោយ​រួម​ផ្សំ​ខ្នាត​គោល​ទាំង​ប្រាំ​ពីរ​នេះ​ក្នុង​វិធី​ផ្សេងៗ។ ខ្នាត​ផ្សេង​ទាំង​នោះ ហៅ​ថា ខ្នាត​កម្លាយ

ខ្នាត​គោល​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ
ឈ្មោះ​ខ្នាត សញ្ញាខ្នាត បរិមាណ​រង្វាស់ អត្ថន័យ​ទូទៅ
ម៉ែត្រ m ប្រវែង
  • Original (1793): 1/10000000 of the meridian through Paris between the North Pole and the Equator
  • Current (1983): The distance traveled by light in a vacuum in 1/299792458 second
គីឡូក្រាម kg ម៉ាស
  • Original (1793): The grave was defined as being the weight [mass] of one cubic decimetre of pure water at its freezing point.
  • Current (1889): The mass of the International Prototype Kilogram, a cylinder of platinum-iridium alloy kept at the International Bureau of Weights and Measures near Paris.
វិនាទី s ពេលវេលា
  • Original (Medieval): 1/86400 of a day
  • Current (1967): The time needed for 9192631770 periods or cycles of the radiation created by electrons moving between two energy levels of the caesium-133 atom.
អំពែរ A ចរន្តអគ្គិសនី
  • Original (1881): A tenth of the abampere, the unit of current used in the electromagnetic CGS.
  • Current (1946): The current passing through two very long and thin wires placed 1 m apart that produces an attractive force equal to ×10−៧ newton per metre of length.
កែលវិន K សីតុណ្ហភាព
  • Original (1743): The centigrade scale is obtained by assigning 0° to the freezing point of water and 100° to the boiling point of water.
  • Current (1967): The fraction 1/273.16 of the thermodynamic temperature of the triple point of water.
ម៉ូល mol ចំនួនសារធាតុ
  • Original (1900): The molecular weight of a substance in mass grams.
  • Current (1967): The same amount as the number of atoms in 0.012 kilogram of carbon-12.
កង់ដេឡា cd អាំងតង់ស៊ីតេពន្លឺ
  • Original (1946): 1/60 of the brightness per square centimetre of a black body at the temperature where platinum freezes.
  • Current (1979): The luminous intensity, in a given direction, of a source that emits monochromatic radiation of frequency ៥៤០×10១២ hertz and that has a radiant intensity in that direction of 1/683 watt per steradian.
    ចំណាំ

ខ្នាត​កម្លាយ

ខ្នាត​កម្លាយ​ត្រូវ​បាន​បង្កើត​ដោយ​ការ​ផ្សំ​រវាង​ខ្នាត​គោល។ គេ​អាច​ធ្វើ​កម្លាយ គុណ ឬ​លើក​ជា​ស្វ័យគុណ។ ខ្នាត​កម្លាយ​ខ្លះ​មាន​ឈ្មោះ​ពិសេស។ ជា​ធម្មតា គេ​ខ្នាត​កម្លាយ​ទាំង​នេះ ដើម្បី​ឲ្យ​មាន​ការ​គណនា​ងាយ​ស្រួល។

ខ្នាត​ដែល​ក្លាយ​ចេញ​ពី​ខ្នាត​គោល​នៃ​ប្រព័ន្ធ SI
ឈ្មោះ សញ្ញា បរិមាណ ការ​សរសេរ​ក្នុង​ខ្នាត​ដទៃ ការ​សរសេរ​ក្នុង​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ
រ៉ាដ្យង់ rad plane angle
ស្តេរ៉ាដ្យង់ sr solid angle
អ៊ែក Hz frequency s−1
ញូវតុន N force, weight m∙kg∙s−2
ប៉ាស្កាល់ Pa pressure, stress N/m2 m−1∙kg∙s−2
ស៊ូល J energy, work, heat N∙m m2∙kg∙s−2
វ៉ាត់ W power, radiant flux J/s m2∙kg∙s−3
គូឡុំ C electric charge s∙A
វ៉ុល V voltage, electrical potential difference, electromotive force W/A& or J/C m2∙kg∙s−3∙A−1
ផារ៉ាត់ F electrical capacitance C/V m−2∙kg−1∙s4∙A2
អូម Ω electrical resistance, impedance, reactance V/A m2∙kg∙s−3∙A−2
ស៊ីមិន (siemens) S electrical conductance 1/Ω m−2∙kg−1∙s3∙A2
វេប៊ែរ Wb magnetic flux J/A m2∙kg∙s−2∙A−1
តេស្លា T magnetic field strength Wb/m2 or V∙s/m2 or N/A∙m kg∙s−2∙A−1
ហង់រី H inductance Wb/A or V∙s/A m2∙kg∙s−2∙A−2
អង្សាសេ °C temperature relative to 273.15 K TK − 273.15 K
លូម៉ង់ lm luminous flux cd∙sr cd
លុច lx illuminance lm/m2 m−2∙cd
បិកឺរ៉ែ Bq radioactivity (decays per unit time) s−1
ក្រេយ Gy absorbed dose (of ionizing radiation) J/kg m2∙s−2
ស៊ីវើត (sievert) Sv equivalent dose (of ionizing radiation) J/kg m2∙s−2
កាតាល់ kat catalytic activity s−1∙mol

បុព្វបទ

មិន​ថា​រង្វាស់​ធំ​ឬ​តូច សុទ្ធ​តែ​អាច​សរសេរ​បាន​ដោយ​ប្រើ​បុព្វបទ។ គេ​ប្រើ​សុព្វបទ​នៅ​ពី​មុខ​ខ្នាត ដើម្បី​បង្កើត​ខ្នាត​ថ្មី​មួយ។ ឧទាហរណ៍​ថា គីឡូ មាន​ន័យ​ថា "១០០០" ដង​នៃ​ខ្នាត​ដើម ហើយ មីល្លី មាន​ន័យ​ថា "០.០០១" ដង​នៃ​ខ្នាត​ដើម។ ដូច​ច្នេះ មួយគីឡូក្រាម ស្មើ​នឹង ១០០០ ម៉ែត្រ ហើយ​មួយមីល្លីក្រាម ស្មើ​នឹង​ទី ១០០០ នៃ​មួយ​ក្រាម។

បុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ
Multiples ឈ្មោះ deca- hecto- kilo- mega- giga- tera- peta- exa- zetta- yotta-
បុព្វបទ da h k M G T P E Z Y
Factor 100 101 102 103 106 109 1012 1015 1018 1021 1024
 
Fractions ឈ្មោះ deci- centi- milli- micro- nano- pico- femto- atto- zepto- yocto-
បុព្វបទ d c m μ n p f a z y
Factor 100 10−1 10−2 10−3 10−6 10−9 10−12 10−15 10−18 10−21 10−24

មើល​ផង​ដែរ

ឯកសារ​យោង

Tags:

ប្រព័ន្ធខ្នាតអន្តរជាតិ ប្រវត្តិ​និង​ការ​ប្រើប្រព័ន្ធខ្នាតអន្តរជាតិ ខ្នាត​រង្វាស់ប្រព័ន្ធខ្នាតអន្តរជាតិ មើល​ផង​ដែរប្រព័ន្ធខ្នាតអន្តរជាតិ ឯកសារ​យោងប្រព័ន្ធខ្នាតអន្តរជាតិភាសាបារាំង

🔥 Trending searches on Wiki ភាសាខ្មែរ:

សង្គ្រាមត្រជាក់តេឡេក្រាម (កម្មវិធី)សេរីនិយមប្រាសាទបេងមាលាគុណធម៌កុំព្យូទ័ររឿងមហាចោរនៅទល់ដែនវគ្គទី៩៖រត់តាមប្ដីស្ថានភាពប្រជាជនកម្ពុជាជំងឺរលាកទងសួតរដ្ឋបាលសាធារណៈក្រុងអង្គរវិទ្យាសាស្ត្រខេត្តបន្ទាយមានជ័យមហាត្មះគន្ធីគ្រុឌលក្ខណៈ​នៃ​ភាសាខ្មែរទំព័រដើមសហគមន៍វិមានឯករាជ្យចាប៉ីដងវែងទង់ព្រះពុទ្ធសាសនាស្រុកកោះធំកែម ឡីបណ្ដាំក្រមង៉ុយលី ក្វាន់យូរាមាធិបតីទី១កីឡាអាសុីអាគ្នេយ៍ ២០២៣សាកលវិទ្យាល័យន័រតុនសូរ្យវរ្ម័ន​ទី១សុត្តន្តបិដកបុរាណវិទ្យារាជធានីឧដុង្គរស់ សេរីសុទ្ធាមជ្ឈិមបូព៌ាជួន ណាតកោះត្រល់របាំប្រពៃណីវិគីភីឌាភាសាខ្មែរហ្វីលីពីនភាពជាអ្នកនិយាយអនុគមន៍ត្រីកោណមាត្របញ្ចក្ខន្ធគង្គ ប៊ុនឈឿនសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាញ៉ុក ថែមទន្លេនៅកម្ពុជាស្រុក ទាំង ១១ នៃខេត្តកណ្តាលសង្ខេបប្រវត្តិសាស្ត្រកម្ពុជាអាណាចក្រអយុធ្យាដូណាល់ ត្រាំច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​សុវណ្ណសាមជាតកសង្ក្រាន្តតេជោយ៉តកាល់ ម៉ាក្សខេត្តតាកែវគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការគុនខ្មែរបទនគររាជអគ្គនាយកដ្ឋានពន្ធដារបុណ្យកឋិនអាមេរិកខាងជើងជយបរិត្តគាថាជួរភ្នំដងរែកប្រព័ន្ធសេដ្ឋកិច្ចរឿងផ្កាស្រពោនធនាគារកណ្ដាលរឿងកែ្អក១ជាកែ្អក១០ខេត្តក្រចេះនំបញ្ចុកអភិបាលកិច្ចល្អទស្សនវិជ្ជានរោត្តមបរិយាប័ន្នរុក្ខជាតិការបោះឆ្នោតនៅកម្ពុជា🡆 More