សហរាជាណាចក្រ

សហរាជាណាចក្រ ឬ រាជាណាចក្ររួម (ភាសាអង់គ្លេស៖ United Kingdom, ហៅកាត់ថាUK) ដោយមាន​ឈ្មោះផ្លូវការ​ថា សហរាជាណាចក្រ​នៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើង (The United Kingdom of Great Britain and Northern Ireland) ហើយជា​ទូទៅ​ ខ្មែរយើងច្រើន​ហៅថា ចក្រភពអង់គ្លេស គឺជា​រដ្ឋអធិបតេយ្យ​មួយដែល​មានទីតាំងស្ថិតនៅ​ឆ្នេរ​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីបអឺរ៉ុប​។ ប្រទេស​នេះបានគ្របដណ្តប់លើកោះក្រង់ប្រឺតាញ ផ្នែកភាគឥសាន្តនៅលើ​កោះអៀរឡង់ និងរួម​ជាមួយនឹង​កោះ​តូចៗ​ជាច្រើន​ទៀត​។ អៀរឡង់ខាងជើង ដែលជា​ផ្នែក​មួយ​នៃ​រាជាណាចក្ររួម ​មាន​ព្រំប្រទល់​ជាមួយនឹងសាធារណរដ្ឋអៀរឡង់។ សហរាជាណាចក្រត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​មហាសមុទ្រអាត្លង់ទិក ដោយទិសខាងកើតជាប់នឹងសមុទ្រខាងជើង ខាងត្បូងជាប់នឹងច្រកសមុទ្រអង់គ្លេស និងទិសនីរតីជាប់នឹងសមុទ្រសែលទិក​។ សមុទ្រអៀរឡង់គឺជាសមុទ្រស្ថិតនៅចន្លោះកណ្តាលនៃកោះអៀរឡង់ និងក្រង់ប្រឺតាញ។ សហរាជាណាចក្រមានផ្ទៃដីសរុបចំនួន ២៤០,០០០ គ.ម២ និងមានប្រជាជនចំនួន ៦៧ លាននាក់បើគិតត្រឹមឆ្នាំ២០២០។

សហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើង
United Kingdom of Great Britain
and Northern Ireland
A flag featuring both cross and saltire in red, white and blue
ទង់ជាតិ
ព្រះរាជសង្ហារសហរាជាណាចក្រ
ព្រះរាជសង្ហារ
ភ្លេងជាតិ
"ព្រះជាម្ចាស់សូមជួយព្រះមហាក្សត្រ"
ព្រះរាជសង្ហារ (ស្កុតឡិន)
សហរាជាណាចក្រ
ទីតាំងសហរាជាណាចក្រ (ក្រហម) នៅលើភូគោល
ទីតាំងសហរាជាណាចក្រ (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
ឡុងដ៍
51°30′N 0°7′W / 51.500°N 0.117°W / 51.500; -0.117
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាអង់គ្លេស
ភាសាតំបន់ និងភាសាភាគតិច
  • ភាសាស្កុត
  • អ៊ុលស្ទឺរស្កុត
  • ភាសាវ៉ែល
  • ស្កុតហ្កេឡិក
  • ភាសាអៀរឡង់
ក្រុមជនជាតិ
(ឆ្នាំ ២០១១)
  • ៨៧.១% ជនជាតិស្បែកស
  • ៧.០% ជនជាតិអាស៊ី
  • ៣.០% ជនជាតិស្បែកខ្មៅ
  • ២.០% ជនជាតិចម្រុះ
  • ០.៩% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១១)
  • ៥៩.៥% គ្រិស្តសាសនា
  • ២៥.៧% គ្មានជំនឿសាសនា
  • ៤.៤% ឥស្លាមសាសនា
  • ១.៣% ហិណ្ឌូសាសនា
  • ០.៧% ស៊ីគ
  • ០.៤% ជ្វីហ្វ
  • ០.៤% ព្រះពុទ្ធសាសនា
  • ០.៤% សាសនាផ្សេងៗទៀត
  • ៧.២% គ្មានព័ត៌មាន
ប្រទេសសមាជិក
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រដ្ឋឯកភូតប្រកាន់ប្រព័ន្ធសភា
- ព្រះមហាក្សត្រ
ឆាលស៍ទី៣
- នាយករដ្ឋមន្រ្តី
រីស៊ី ស៊ូណាក់
នីតិបញ្ញត្តិសភាតំណាងរាស្រ្ត
សភាអភិជន
- សភាជាន់ទាប
សភាសាមញ្ញជន
និមិត្តកម្ម
- សេចក្តីសម្រេចច្បាប់វេលស៍
១៥៣៥ និង ១៥៤២
- សហភាពរាជបល្ល័ង្ក
២៤ មីនា ១៦០៣
- សេចក្តីសម្រេចសហភាពនៃអង់គ្លេសនិងស្កុតឡិន
១ ឧសភា ១៧០៧
- សេចក្តីសម្រេចសហភាពនៃក្រង់ប្រឺតាញនិងអៀរឡង់
១ មករា ១៨០១
- សេចក្តីសម្រេចរដ្ឋធម្មនុញ្ញរដ្ឋសេរីអៀរឡង់
៥ ធ្នូ ១៩២២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២៤២,៤៩៥ គ.ម   (ទី៧៨)
- ផ្ទៃទឹក (%)
១.៣៤
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ៦៧,០៨១,០០០ (ទី២១)
- ជំរឿន (ឆ្នាំ ២០១១)
៦៣,១៨២,១៧៨ (ទី២២)
- ដង់ស៊ីតេ
២៧០.៧ នាក់/គ.ម   (ទី៥០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣.២៧៦ ទ្រីលានដុល្លារ (ទី១០)
- ក្នុងម្នាក់
increase ៤៨,៦៩៣ ដុល្លារ (ទី២៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣.១០៨ ទ្រីលានដុល្លារ (ទី៥)
- ក្នុងម្នាក់
increase ៤៦,២០០ ដុល្លារ (ទី២២)
ជីនី (២០១៩)negative increase ៣៦.៦
មធ្យម · ទី៣៣
HDI (២០១៩)increase ០.៩៣២
ខ្ពស់ណាស់ · ទី១៣
រូបិយវត្ថុផោនស្ទឺលីង (GBP)
ល្វែងម៉ោងUTC    (ម៉ោងមធ្យមហ្រ្គីនវីច, WET)
- រដូវក្តៅ (DST)
UTC+១ (ម៉ោងរដូវក្តៅប្រឺតាញ, WEST)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
yyyy-mm-dd (គ.ស)
បណ្ដាញចែកចាយអគ្គិសនី230 V–50 Hz
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៤៤
ដែនកម្រិតខ្ពស់.uk

រាជាណាចក្ររួមជាប្រទេសដែលប្រកាន់​របប​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត។ ព្រះរាជាបច្ចុប្បន្នគឺព្រះអង្គម្ចាស់ឆាលស៍ទី៣ ហើយទ្រង់បានសោយរាជ្យតាំងពីឆ្នាំ ២០២២ ។ រាជធានីនិងទីក្រុងធំបំផុតរបស់សហរាជាណាចក្រគឺទីក្រុងឡុងដ៍ ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកហើយមានប្រជាជនរស់នៅចំនួន ១៤ លាននាក់។ សហរាជាណាចក្រផ្តុំឡើងដោយ​ប្រទេស​ចំនួន​ បួនមាន៖ អង់គ្លេស អៀរឡង់ខាងជើង ស្កុតឡិន និងវេលស៍។ ក្រៅពីអង់គ្លេស ប្រទេសទាំងបីទៀតគឺមានប្រតិភូរដ្ឋាភិបាល ដែលមានអំណាចផ្សេងៗគ្នា។

សហរាជាណាចក្រ​បានលេចចេញឡើង​ពី​ប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃការ​កាត់យកទឹកដីជិតខាង និងការចងសហភាពជាមួយរដ្ឋជិតខាង។ សន្ធិសញ្ញាសហភាពរវាងព្រះរាជាណាចក្រអង់គ្លេស (ដែលរួមបញ្ចូលប្រទេសវេលស៍ដោយទឹកដីវាត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់អង់គ្លេសនៅក្នុងឆ្នាំ១៥៤២) និងព្រះរាជាណាចក្រស្កុតឡិននៅឆ្នាំ១៧០៧ បានបង្កើតឱ្យមានព្រះរាជាណាចក្រក្រង់ប្រឺតាញឡើង។ ការចងសហភាពជាមួយព្រះរាជាណាចក្រអៀរឡង់នៅឆ្នាំ១៨០១ បានធ្វើឱ្យប្រទេសនេះបន្តវិវត្តទៅជាសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់។ ទឹកដីអៀរឡង់មួយភាគធំត្រូវបានកាត់ផ្តាច់ចេញពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩២២ ដោយបន្សល់ទុកនូវសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើងរហូតដល់បច្ចុប្បន្ន។

កោះមួយចំនួនដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរដូចជា កោះម៉ាន់ គែនស៊ី និងជែស៊ី គឺមិនស្ថិតនៅក្រោម​​សហរាជាណាចក្រផ្ទាល់នោះទេដោយកោះទាំងបីត្រូវជារដ្ឋអនិស្សរភាពដែលធានាការការពារនិងទទួលខុសត្រូវដោយរាជរដ្ឋាភិបាលនៃសហរាជាណាចក្រ។ ប្រទេសនេះសព្វថ្ងៃមានទឹកដីក្រៅស្រុកចំនួន ១៦ ដោយគេបានចាត់ទុកទឹកដីទាំងនោះជាសំណល់ទឹកដីចុងក្រោយរបស់ចក្រភពអង់គ្លេសដែលពីមុនធ្លាប់គ្រប់គ្រងនិងកាន់កាប់ទឹកដីជិតមួយភាគបួននៃផ្ទៃដីសរុបរបស់ពិភពលោក និងមួយភាគបីនៃចំនួនប្រជាជននៅលើពិភពលោក ហើយក៏ជាចក្រភពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ ឥទ្ធិពលរបស់អង់គ្លេសអាចត្រូវបានគេសង្កេតឃើញមានដក់ជាប់នៅក្នុងភាសា វប្បធម៌ ប្រព័ន្ធច្បាប់ និងនយោបាយនៃអតីតទឹកដីអាណានិគមជាច្រើន។

យោងតាមផលិតផលក្នុងស្រុកសរុបជាមធ្យម សហរាជាណាចក្រគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំ ហើយជាប់ចំណាត់ថ្នាក់ទីប្រាំបួនបើគិតតាមយុគភាពនៃអំណាចទិញ (យអទ)។ សហរាជាណាចក្រមានប្រាក់ចំណូលសេដ្ឋកិច្ចខ្ពស់ហើយក៏មានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ផងដែរដោយជាប់ចំណាត់ថ្នាក់ទី ១៣ នៅលើពិភពលោក។ វាជាប្រទេសឧស្សហកម្មដំបូងបំផុតហើយជាមហាអំណាចខ្លាំងជាងគេនៅក្នុងអំឡុងសតវត្សទី១៩ និងទី២០។ សព្វថ្ងៃ សហរាជាណាចក្រនូវតែរក្សាខ្លួនជាប្រទេសមហាអំណាច ជឿនលឿនខ្លាំងខាងសេដ្ឋកិច្ច វប្បធម៌ យោធា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយនៅលើឆាកអន្តរជាតិ។ រាជាណាចក្ររួមត្រូវបានគេទទួលស្គាល់ថាជារដ្ឋមានអាវុធនុយក្លេអ៊ែរ ហើយជាប់ចំណាត់ថ្នាក់លេខបួនខាងការចំណាយលើយោធា។ សហរាជាណាចក្រគឺជាប្រទេសសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីសម័យប្រជុំលើកទី១ នៅក្នុងឆ្នាំ១៩៤៦ មកម្លេះ។

សហរាជាណាចក្រគឺជា​សមាជិក​នាំមុខនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រាំពីរ ក្រុមម្ភៃ អង្គការណាតូ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍ និងអង្គការពាណិជ្ជកម្មពិភពលោក។ល។ សហរាជាណាចក្រជាអតីតសមាជិកសហភាពអឺរ៉ុបអស់រយៈពេល ៤៧ ឆ្នាំ ដោយបានចូលនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៣ ហើយចេញវិញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ប្រវត្តិសាស្ត្រ

សហរាជាណាចក្រ 
Palace of Westminster
សហរាជាណាចក្រ 
Buckingham Palace
សហរាជាណាចក្រ 
Queen Elizabeth II
សហរាជាណាចក្រ 
Westminster Abbey
សហរាជាណាចក្រ 
Royal Courts of Justice
សហរាជាណាចក្រ 
Ben Nevis
សហរាជាណាចក្រ 
Stonehenge
សហរាជាណាចក្រ 
Grenadier Guards

នា​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​១៧០៧ រាជាណាចក្រសហភាពអង់គ្លេស "Kingdom of Great Britain" ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ឯកភាព​នយោបាយ រវាង​រាជាណាចក្រអង់គ្លេស (មាន​បញ្ចូល​ទាំង​ប្រទេស​វ៉ែល​ផងដែរ) "Kingdom of England" និង រាជាណាចក្រស្កុតឡែន "Kingdom of Scotland" ។ ព្រឹត្តិការណ៍ គឺជា​លទ្ធផល​នៃ​សន្ធិសញ្ញារួបរួម (Treaty of Union) ដែល​បាន​យល់ព្រម​នា​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​១៧០៧ ហើយ​បន្ទាប់មក​សន្ធិសញ្ញា​នេះ ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ដោយ​រដ្ឋសភា​អង់គ្លេស និង រដ្ឋសភា​ស្កុតឡែន ដែល​ដាក់ចេញ​នូវ​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៧០៧​។ ជិត​មួយ​សតវត្ស​ក្រោយមក​ទៀត រាជាណាចក្រអៀរឡង់ (Kingdom of Ireland) ដែល​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេស​ចន្លោះ​ឆ្នាំ​១៥៤១ និង ១៦៩១ បាន​រួម​ជាមួយ​រាជាណាចក្រសហភាពអង់គ្លេស បង្កើត​ជា សហរាជាណាចក្រនៃ​សហភាពអង់គ្លេស និង អៀរឡង់ (អង់គ្លេស: United Kingdom of Great Britain and Ireland) ដែល​ជា​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៨០០​។ ទោះជា អង់គ្លេស និង ស្កុតឡែន បាន​បែងចែក​រដ្ឋ​គ្នា​រហូតដល់​ឆ្នាំ​១៧០៧ ក៏ដោយ ពួកគេ​មាន​សហភាព​រួមគ្នា​មួយ តាំងតែពី​ការ​មាន​រាជបល្ល័ង្ក​រួមគ្នា​មួយ​នៅ​ឆ្នាំ​១៦០៣ នៅពេលដែល​ព្រះមហាក្សត្រ ជេមស៍ទី៦ (James VI) របស់​ស្កុតឡែន បាន​ទទួលមរតក​ពី​រាជាណាចក្រអង់គ្លេស និង​អៀរឡង់ ហើយ​បាន​ផ្លាស់​ព្រះរាជវាំង​របស់​ទ្រង់​ពី​ទីក្រុង "អេឌីនប័រ" ទៅ ទីក្រុង "ឡុងដ៍" ។

នៅ​សតវត្ស​ដំបូង​របស់ខ្លួន សហរាជាណាចក្រ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​គំនិត​បែប​បស្ចិមលោក នៃ​ប្រព័ន្ធសភានិយម ដែល​បាន​រួម​វិភាគទាន​យ៉ាង​សំខាន់​ចំពោះ វិស័យ​អក្សរសាស្ត្រ សិល្បៈ និង វិទ្យាសាស្ត្រ ។ សហរាជាណាចក្រ ជា​អ្នកដឹកនាំ​បដិវត្តន៍ឧស្សាហកម្ម ដែល​បាន​ប្រែក្លាយ​ប្រទេស​ឲ្យ​រីកចម្រើន និង បង្កើត​នូវ "ចក្រភពអង់គ្លេស" ឡើង​។ ក្នុង​សម័យកាល​នោះ សហរាជាណាចក្រ ក៏ដូចជា​មហាអំណាច​ផ្សេងទៀត​ដែរ​មាន​ជាប់​ទាក់ទង​ទៅនឹង​ការស្វែងរក​ទឹកដី​អាណានិគម​។

ក្រោយពី​ជ័យជម្នះ​លើ "ណាប៉ូលេអុង" ក្នុង​សង្គ្រាមណាប៉ូលេអុង សហរាជាណាចក្រ​បាន​ក្លាយទៅជា​មហាអំណាច​នាវាចរ​ធំបំផុត នៃ​សតវត្ស​ទី១៩ ហើយ​នៅតែ​រក្សា​បាន​ឧត្ដមភាព​ខ្លាំងក្លា​រហូតដល់​ពាក់កណ្ដាល​សតវត្ស​ទី២០​។ ចក្រភពអង់គ្លេស បាន​រីកធំ​ដល់​កម្រិត​កំពូល​របស់ខ្លួន​នៅ​ឆ្នាំ​១៩២១ ដោយ​បាន​ទាញយក​ផល​ចំណេញ​ពី "សង្គមប្រជាជាតិ" (League of Nation) តាមរយៈ​ការបង្កើត "ម៉ែនដែត" លើ​ទឹកដី​អាណានិគម​ចក្រភពអាល្លឺម៉ង់ និង អូតូម៉ង់ នៅ​ក្រោយ​សង្គ្រាមលោកលើកទី១​។

ភាពតានតឹង​ដែល​រ៉ាំរ៉ៃ​អូស​បន្លាយ​ជា​យូរ​មកហើយ​នៅ​អៀរឡង់ បាន​ធ្វើឲ្យ​មាន​ការបែងចែក​កោះ​នេះ​នៅ​ឆ្នាំ​១៩២០ ដែល​បាន​បង្កើត​ឡើង​នូវ​រដ្ឋឯករាជ្យ​សម្រាប់ "រដ្ឋអៀរឡង់សេរី" នៅ​ឆ្នាំ​១៩២០ ហើយ​អៀរឡង់ខាងជើង​នៅតែ​ជា​ផ្នែក​មួយ​នៃ​សហរាជាណាចក្រ។ ជា​លទ្ធផល នា​ឆ្នាំ​១៩២៧ ឈ្មោះ​ផ្លូវការ​នៃ​សហរាជាណាចក្រ ត្រូវ​បាន​ប្ដូរ​មក​ដូច​សព្វថ្ងៃ​គឺ​៖ "សហរាជាណាចក្រនៃ​សហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ។

ក្នុងកំលុង​ទសវត្ស​ឆ្នាំ​១៩២០ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដ៏​ធំ​ទី១​របស់​ពិភពលោក ឈ្មោះ BBC ត្រូវ​បាន​បង្កើត​ឡើង​។ សហរាជាណាចក្រ ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកណាស៊ីអាល្លឺម៉ង់ ក្នុង​សង្គ្រាមលោកលើកទី២ និង បាន​ជួយ​រៀបចំ​គម្រោង​ក្រោយ​សង្គ្រាមលោក​។ សង្គ្រាមលោកលើកទី២ បាន​ធ្វើឲ្យ​ខូចខាត​ដល់​វិស័យ​ហិរញ្ញវត្ថុ​រាជាណាចក្រ​ជា​ដំណំ​។ ផែនការម៉ារសាល់ និង ប្រាក់កម្ចី​យ៉ាងច្រើន​ពី​សហរដ្ឋអាមេរិក និង កាណាដា បាន​ជួយ​ឲ្យ​សហរាជាណាចក្រ ស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់​។

នា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​សង្គ្រាម គេ​ឃើញ​មាន​ការបង្កើត "រដ្ឋសុខុមាលភាព" (Welfare Sate) ដោយ​រួមមាន​ក្នុង​ចំណោម​សេវា​សុខភាព​សាធារណៈ​ដ៏​ទូលំទូលាយ និង ដំបូងបង្អស់​នៅលើ​ពិភពលោក នៅខណៈដែល ការទាមទារ​ឲ្យ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ដែល​ផ្ដល់​ដល់​ប្រជាជន​មកពី​គ្រប់​ទិសទី​នៃ​ប្រជាជាតិកុំមុនវាល ធ្វើឲ្យ​មាន​ជនភៀសខ្លួន​ពហុជាតិសាសន៍​ចូលមក​រាជាណាចក្ររួម​។ បើទោះជា ក្រោយ​សង្គ្រាមលោកលើកទី២ បាន​កម្រិត​តួនាទី​នយោបាយ​សហរាជាណាចក្រ ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ "វិបត្តិព្រែកជីកស៊ុយអេ " ក៏ដោយ តាមរយៈ​ការ​សាយភាយ​ជា​អន្តរជាតិ​នៃ​ភាសាអង់គ្លេស មានន័យ​ថា សហរាជាណាចក្របាន​បន្ត​ឥទ្ធិពល​នៃ អក្សរសាស្ត្រ និង វប្បធម៌​របស់ខ្លួន ខណៈ​ចាប់ពី​ទសវត្ស​ឆ្នាំ​១៩៦០​មក វប្បធម៌​ដ៏​មាន​ប្រជាប្រិយ​របស់ខ្លួន ក៏​បាន​សាយភាយ​ទៅ​បរទេស​ផងដែរ​។

សហរាជាណាចក្រ គឺជា​សមាជិក​ស្ថាបនិក​មួយ​ក្នុងចំណោម​សមាជិក​ស្ថាបនិក​ទាំង១២ ដែល​បាន​បង្កើត​សហភាពអឺរ៉ុប តាមរយៈ​សន្ធិសញ្ញាម៉ាទ្រិក នា​ឆ្នាំ​១៩៩២​។ ដំបូងឡើយ សហរាជាណាចក្រ គឺជា​សមាជិក​នាំមុខ​មួយ​នៃ "សហគមន៍សេដ្ឋកិច្ចអឺរ៉ុប" (EEC) ចាប់ពី​ឆ្នាំ​១៩៧៣​មក​។

នៅ​ចុង​សតវត្ស​ទី២០ គេ​ឃើញ​មាន​បំលាស់ប្ដូរ​យ៉ាង​សំខាន់​ចំពោះ​ការគ្រប់គ្រង​នៃ​សហរាជាណាចក្រ ដោយ​មាន​ការបង្កើត​នូវ​ការផ្ទេរ​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ជាតិ ឲ្យទៅ​អៀរឡង់ខាងជើង ស្កុតឡែន និង វ៉ែល​។

រដ្ឋាភិបាល និង នយោបាយ

សហរាជាណាចក្រ គឺ​ប្រទេស​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែល​មាន​ព្រះមហាក្សត្រី អេលីហ្សាបែតទី២ ជា​ព្រះប្រមុខរដ្ឋ​នៃ​សហរាជាណាចក្រ ក៏ដូចជា​អាណាចក្រកុំមុនវាល​១៤​ផ្សេងទៀត​។ ស្ថាប័ន​រាជបល្ល័ង្ក​សហរាជាណាចក្រ មាន​អំណាច​លើ​ក្សត្របុរី​ចំណុះ​នៃ Isle of Man, Bailiwicks of Jersey, និង Guernsey ដែល​ពុំ​មែន​ជា​ផ្នែក​នៃ​សហរាជាណាចក្រ​ទេ ថ្វីបើ​រាជរដ្ឋាភិបាល​នៃ​សហរាជាណាចក្រ គ្រប់គ្រង​លើ​កិច្ចការ​ការបរទេស និង ការពារជាតិ ហើយ​រដ្ឋសភា​សហរាជាណាចក្រ មាន​អំណាច​អនុម័ត​ជំនួស​ពួកគេ​ក៏ដោយ​។

ទំនាក់ទំនង​ការបរទេស និង យោធា

សហរាជាណាចក្រ គឺជា​សមាជិកអចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ, ជា​សមាជិក G8, អង្គការណាតូ និង សហភាពអឺរ៉ុប​។ សហរាជាណាចក្រ មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​សហរដ្ឋអាមេរិក​។ ក្រៅពី​សហរដ្ឋអាមេរិក និង អឺរ៉ុប សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សហរាជាណាចក្រ​រួមមាន ប្រជាជាតិកុំមុនវាល និង បណ្ដា​ប្រទេសនិយាយភាសាអង់គ្លេស​ដទៃទៀត​។

សេដ្ឋកិច្ច

សេដ្ឋកិច្ច​នៃ​សហរាជាណាចក្រ គឺ​ត្រូវ​បាន​បូកបញ្ចូល​ទាំង សេដ្ឋកិច្ច​របស់ អង់គ្លេស ស្កុតឡែន វ៉ែល និង អៀរឡង់ខាងជើង​។ ដោយ​ផ្អែក​តាម​អត្រាប្ដូរប្រាក់​នៅលើ​ទីផ្សារ បច្ចុប្បន្ន​សហរាជាណាចក្រ គឺជា​មហាអំណាចសេដ្ឋកិច្ច​ធំជាងគេ​ទី៥ លើ​ពិភពលោក និង ទី២ នៅ​អឺរ៉ុប បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​។

បដិវត្តន៍ឧស្សាហកម្ម បាន​ចាប់ផ្ដើម​នៅ​សហរាជាណាចក្រ ជាមួយ​ការប្រមូលផ្ដុំ​ជាចម្បង​ទៅលើ​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា ផលិតផល​សំណង់នាវា ធ្យូងថ្ម ដែកថែប និង វាយនភណ្ឌ​។ ចក្រភពអង់គ្លេស បាន​បើក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស សម្រាប់​ផលិតផល​អង់គ្លេស ដែល​អនុញ្ញាត​ឲ្យ​សហរាជាណាចក្រ ធ្វើការ​គ្រប់គ្រង​លើ​ទីផ្សារ​អន្តរជាតិ នា​សតវត្ស​ទី១៩​។ ទោះជាយ៉ាងណាក៏ដោយ សហរាជាណាចក្រ​ក៏ដូចជា​ប្រទេសឧស្សាហកម្ម​ដទៃ​ទៀត​ដែរ បាន​ជួប​នឹង​ឱនភាព​សេដ្ឋកិច្ច​បន្ទាប់ពី​សង្គ្រាមលោក​ទាំងពីរ​។ សហរាជាណាចក្រ បាន​បាត់បង់​អត្ថប្រយោជន៍​ប្រកួតប្រជែង និង ឱនភាព​ឧស្សាហកម្ម​ជាខ្លាំង​ពេញ​សតវត្ស​ទី២០​។ វិស័យ​ផលិតកម្ម នៅតែ​ជា​កត្តា​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​សហរាជាណាចក្រ ប៉ុន្តែ​មាន​តែ ១ ភាគ ៦ នៃ​ផលិតផល​នាំចេញ​សរុប​នា​ឆ្នាំ​២០០៣​ប៉ុណ្ណោះ​។

មើលផងដែរ

  • ប្រវត្តិសាស្រ្តនៃសហរាជាណាចក្រ

កំណត់សម្គាល់

ឯកសារយោង

Tags:

សហរាជាណាចក្រ ប្រវត្តិសាស្ត្រសហរាជាណាចក្រ រដ្ឋាភិបាល និង នយោបាយសហរាជាណាចក្រ ទំនាក់ទំនង​ការបរទេស និង យោធាសហរាជាណាចក្រ សេដ្ឋកិច្ចសហរាជាណាចក្រ មើលផងដែរសហរាជាណាចក្រ កំណត់សម្គាល់សហរាជាណាចក្រ ឯកសារយោងសហរាជាណាចក្រ តំណភ្ជាប់ក្រៅសហរាជាណាចក្រទ្វីបអឺរ៉ុបភាសាអង់គ្លេសមហាសមុទ្រអាត្លង់ទិកសាធារណរដ្ឋអៀរឡង់អៀរឡង់អៀរឡង់ខាងជើង

🔥 Trending searches on Wiki ភាសាខ្មែរ:

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ពិធីរៀបមង្គលការនយោបាយនៅកម្ពុជានរោត្តម សីហមុនីធម្មបទអាស៊ានល្បែងប្រជាប្រិយខ្មែរឧបករណ៏ភ្លេងខ្មែរចន្ទរាជាស្រុកពញាឮសណ្ឋានដីកម្ពុជាអរិយធម៏អ៊ីស្រាអែលសិក្ខាបទ៨ស្រុកស្អាងខេមរៈ សិរីមន្តខេត្តរតនគិរីទីម័រខាងកើតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចក្រភពអាល្លឺម៉ង់ប្លុក(វែបសាយ៍)អាហ្វ្រិកខាងត្បូងពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាព្រះសិវៈគណៈអភិបាលខេត្តគីឡូម៉ែត្រការ៉េរស់ សេរីសុទ្ធាល្បុក្កតោហេង សំរិនបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)តែជ័យវរ្ម័នទី៤ជួរភ្នំដងរែកវិថីក្រមួនសគង្គ ប៊ុនឈឿនច្បាប់​អរិយសត្ថាខ្មែរក្រហមស្រុកសំរោងទងជ័យវរ្ម័នទី២គោលនយោបាយរូបិយវត្ថុវិគីភីឌាភាសាខ្មែរឃុំជីគរខេត្តខ្មែរដែលបាត់បង់នៅប្រទេសឡាវល្បែងចាប់កូនខ្លែងប្រាសាទសំបូរព្រៃគុកសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរចនាបថនៃស្ថាបត្យកម្មខ្មែរមណ្ឌាទេវីខណ្ឌជ្រោយចង្វាទិវាមាតាសាសនា​សកលប្រវត្តិសាជីវកម្មក្រុមហ៊ុន Microsoftឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ព្រហ្មញ្ញ សាសនាអក្សរព្រាហ្មីកម្ពុជាក្រោមភពណិបទូនឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទសង្គមរាស្រ្តនិយមក្រុងតាខ្មៅវិមានឯករាជ្យជំងឺកូរ៉ូណាវីរុស២០១៩គំរោងអាជីវកម្មស្រុកអង្គរជ័យខ្មែរអាល្លឺម៉ង់ប្រទេសប៉ូឡូញទីក្រុងញូវយ៉កបញ្ជីរាយនាម ស្ពាននៅកម្ពុជាភពសុក្រសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃចង្វាក់ សារ៉ាវ៉ាន់ស៊ុន ចាន់ថុលរឿងរាមកេរ្តិ៍ជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ🡆 More