ចក្រភពអូតូម៉ង់

ចក្រភពអូតូម៉ង់ (ភាសាតួកគី​អូតូម៉ង់​៖ دولتْ علیّه عثمانیّه, ភាសាតួកគី​៖ Osmanlı Devleti ឬ Osmanlı İmparatorluğu, ភាសាបារាំង៖ Empire ottoman) ឬអាចហៅបានទៀតថា ចក្រភពតួកគី គឺជា​រដ្ឋ​ចក្រភពមួយដែលធ្លាប់បានគ្របដណ្ដប់លើតំបន់អឺរ៉ុបអាគ្នេយ៍ អាស៊ីខាងលិច និងអាហ្វ្រិកខាងជើងរវាងសតវត្សទី១៤ ដល់ដើមសតវត្សទី២០។ អាណាចក្រមួយនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សទី១៣ ក្នុងក្រុងតូចមួយឈ្មោះសូហ្គូត ភាគពាយព្យនៃតំបន់អាណាតូលី ដោយមេដឹកនាំក្រុមកុលសម្ព័ន្ធតួកនាម អូស្មានទី១។ នៅក្រោយឆ្នាំ១៣៥៤ អំណាចអូតូម៉ង់បានឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុប ហើយជាមួយនឹងការចូលត្រួតត្រាតំបន់បាល់កង់ រដ្ឋអូតូម៉ង់ក៏បានផ្លាស់ប្តូរមុខមាត់ទៅជាអាណាចក្រឆ្លងទ្វីបថ្មីមួយ។ អូតូម៉ង់បានផ្តួលរំលំចក្រភពប៊ីហ្សង់ទីន បន្ទាប់ពីបានកាន់កាប់ក្រុងកុងស្តង់ទីណូប្ល៍ក្នុងឆ្នាំ១៤៥៣ ក្រោមបញ្ជាការរបស់ព្រះស៊ុលតង់មេម៉េដទី២។

មហារដ្ឋអូតូម៉ង់

دولت عليه عثمانیه
១២៩៩–១៩២២
Flag of ចក្រភពអូតូម៉ង់
ទង់ជាតិ
{{{coat_alt}}}
វរលញ្ឆករ
បាវចនា
دولت ابد مدت
("រដ្ឋអមតៈ")
ភ្លេងជាតិ
មានច្រើនបទភ្លេង
វិសាលភាពទឹកដីរបស់ចក្រភពអូតូម៉ង់នៅចុងសតវត្សទី១៦
វិសាលភាពទឹកដីរបស់ចក្រភពអូតូម៉ង់នៅចុងសតវត្សទី១៦
រាជធានី
  • សូហ្គូត (ប្រ. ១២៩៩–១៣៣១)
  • នីគែរ (អ៊ីហ្សនីក, ១៣៣១–១៣៣៥)
  • ប៊ូរសា (១៣៣៥–១៣៦៣)
  • អាឌ្រីអាណូប្ល៍ (អេឌីរីណេ) (១៣៦៣–១៤៥៣)
  • កុងស្តង់ទីណូប្ល៍ (បច្ចុប្បន្នហៅ អ៊ីស្តង់ប៊ុល, ១៤៥៣–១៩២២)
ភាសាទូទៅ 
  • ភាសាតួកគីអូតូម៉ង់ (រាជវង្ស, ផ្លូវការ)
  • ភាសាពែរ្ស (ការទូត កវី កិច្ចការប្រវត្តិសាស្ត្រ បណ្ណាល័យជាដើម)
  • ភាសាអារ៉ាប់ (ភាសាសាសនាប្រើដោយប្រជាជនអារ៉ាប់)
  • ភាសាក្រិក (ប្រើប្រាស់ដោយព្រះស៊ុលតង់មួយចំនួន និងក្នុងសហគមន៍ក្រិក)
  • ភាសាឆាហ្កាតៃ (ចេញក្រឹត្យក្នុងសតវត្សទី១៥)
  • ភាសាបារាំង (ប្រើប្រាស់ដោយបញ្ញវន្តនៅក្រោយសម័យតង់ហ្ស៊ីម៉ាត)
  • ភាសាជាច្រើនទៀត
សាសនា
  • ឥស្លាមស៊ុននី (សាសនារដ្ឋ)
  • សាលា៖ ហាណាហ្វី
  • គោលលទ្ធិ: ម៉ាទូរីឌី
រដ្ឋាភិបាល
  • រាជាធិបតេយ្យផ្ដាច់ការ (១២៩៩–១៨៧៦, ១៨៧៨–១៩០៨, ១៩២០–១៩២២)
  • កាលីហ្វា (១៥១៧–១៩២៤)
  • ឯកត្តរដ្ឋប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសភានិយម (១៨៧៦–១៨៧៨, ១៩០៨–១៩២០)
  • រដ្ឋឯកបក្សក្រោមអំណាចផ្ដាច់ការនិយមយោធា (១៩១៣–១៩១៨)
ស៊ុលតង់ 
▪ ប្រ. ១២៩៩–១៣២៣/១៣២៤ (ដំបូង)
អូស្មានទី១
▪ ១៩១៨–១៩២២ (ក្រោយ)
មេម៉េដទី៦
កាលីហ្វ 
▪ ១៥១៧–១៥២០ (ដំបូង)
សេលីមទី១
▪ ១៩២២–១៩២៤ (ក្រោយ)
អាប់ឌុលមេជីដទី២
មហាវីហ្ស៊ារ 
▪ ១៣២០–១៣៣១ (ដំបូង)
អាឡៃឌីន ប៉ាស្យា
▪ ១៩២០–១៩២២ (ក្រោយ)
អាម៉េត តេវហ្វីក ប៉ាស្យា
នីតិបញ្ញត្តិក្រុមប្រឹក្សារាជាធិរាជ
(ដល់ ១៨៧៦, ១៨៧៨–១៩០៨)
មហាសន្និបាត
(១៨៧៦–១៨៧៨, ១៩០៨–១៩២០)
គ្មាន (គ្រងដោយក្រឹត្យ)
(១៩២០–១៩២២)
សភាអភិជន
(១៨៧៦–១៨៧៨, ១៩០៨–១៩២០)
• សភាជាន់ទាប
សភាតំណាងរាស្ត្រ
(១៨៧៦–១៨៧៨, ១៩០៨–១៩២០)
ប្រវត្តិសាស្រ្ត 
▪ ប្រកាសបង្កើតឡើង
ប្រ. ១២៩៩
▪ សម័យអន្តររជ្ជកាល
១៤០២–១៤១៣
▪ បម្លាស់ប្តូរទៅជាចក្រភព
១៤៥៣
▪ រដ្ឋធម្មនុញ្ញដំបូង
១៨៧៦–១៨៧៨
▪ រដ្ឋធម្មនុញ្ញទីពីរ
១៩០៨–១៩២០
▪ ការវាយប្រហារលើមហាកំពង់ផែ
២៣ មករា ១៩១៣
▪ ស៊ុលតង់ចក្រត្រូវលុបបំបាត់
១ វិច្ឆិកា ១៩២២
▪ សាធារណរដ្ឋតួកគីត្រូវបានបង្កើត
២៩ តុលា ១៩២៣
▪ កាលីហ្វាត្រូវលុបបំបាត់
៣ មីនា ១៩២៤
ក្រឡាផ្ទៃ
១៤៨១១២២០០០០ គ.ម (៤៧០០០០ ម៉ាយ ក.)
១៥២១៣៤០០០០០ គ.ម (១៣០០០០០ ម៉ាយ ក.)
១៦៨៣៥២០០០០០ គ.ម (២០០០០០០ ម៉ាយ ក.)
១៩១៣២៥៥០០០០ គ.ម (៩៨០០០០ ម៉ាយ ក.)
ប្រជាជន
▪ ១៩១២
២៤,០០០,០០០
រូបិយវត្ថុមាន៖ អាកច្ឆេ ប៉ារ៉ា ស៊ុលតានី គូរូស លីរ៉ា ជាដើម។ល។
Preceded by
Succeeded by
ចក្រភពអូតូម៉ង់ ស៊ុលតង់ចក្ររូម
ចក្រភពអូតូម៉ង់ ប៊ីលីកអាណាតូលី
ចក្រភពអូតូម៉ង់ ចក្រភពប៊ីហ្សង់ទីន
ចក្រភពអូតូម៉ង់ ព្រះរាជាណាចក្របូស្នី
ចក្រភពអូតូម៉ង់ ចក្រភពប៊ុលការីទីពីរ
ចក្រភពអូតូម៉ង់ ដេស្ប៉ូតាស៊ែប៊ី
ចក្រភពអូតូម៉ង់ ព្រះរាជាណាចក្រហុងគ្រី
ចក្រភពអូតូម៉ង់ ព្រះរាជាណាចក្រក្រូអាស៊ី
ចក្រភពអូតូម៉ង់ ស៊ុលតង់ចក្រម៉ាំលូគ
ចក្រភពអូតូម៉ង់ រាជវង្សហាហ្វស៊ីដ
ចក្រភពអូតូម៉ង់ អាឃ្យូកូយុនលូ
ចក្រភពអូតូម៉ង់ ព្រះរាជាណាចក្រត្លិមសេន
ចក្រភពអូតូម៉ង់ អាណាចក្រត្រប៊ីហ្សុង
ចក្រភពអូតូម៉ង់ ក្សត្របុរីសាំស្កិ៍
ចក្រភពអូតូម៉ង់ ក្សត្របុរីទីអូដូរ៉ូ
តួកគី ចក្រភពអូតូម៉ង់
សាធារណរដ្ឋអេលេនិក ចក្រភពអូតូម៉ង់
ព្រះអនុរាជកូកាស្ស៍ ចក្រភពអូតូម៉ង់
បូស្នី និងអ៊ែរសេកូវីន ចក្រភពអូតូម៉ង់
រដ្ឋបដិវត្តន៍ស៊ែប៊ី ចក្រភពអូតូម៉ង់
រដ្ឋឯករាជ្យអាល់បានី ចក្រភពអូតូម៉ង់
ព្រះរាជាណាចក្ររ៉ូម៉ានី ចក្រភពអូតូម៉ង់
ក្សត្របុរីប៊ុលការី ចក្រភពអូតូម៉ង់
ព្រះរាជាណាចក្រអេហ្សាស ចក្រភពអូតូម៉ង់
អាល់ហ្សេរីបារាំង ចក្រភពអូតូម៉ង់
ស៊ីបអង់គ្លេស ចក្រភពអូតូម៉ង់
ទុយនេស៊ីបារាំង ចក្រភពអូតូម៉ង់
ទ្រីប៉ូលីតានីអ៊ីតាលី ចក្រភពអូតូម៉ង់
ស៊ីរ៉េណៃក៍អ៊ីតាលី ចក្រភពអូតូម៉ង់
ស៊ុលតង់ចក្រអេហ្ស៊ីប ចក្រភពអូតូម៉ង់

នៅក្រោមរជ្ជកាលរបស់ស៊ូឡៃម៉ានទី១ ចក្រភពអូតូម៉ង់បានឈានចូលដល់ចំណុចកំពូលនៃអំណាច និងភាពរុងរឿងរបស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ខ្ពស់បំផុតនៃប្រព័ន្ធរដ្ឋាភិបាល សង្គម និងសេដ្ឋកិច្ចរបស់ខ្លួន។ នៅដើមសតវត្សទី១៧ ចក្រភពនេះមានខេត្តចំនួន ៣២ និងសាមន្តរដ្ឋជាច្រើន។ រដ្ឋចំណុះទាំងនោះខ្លះត្រូវបានពួកអូតូម៉ង់កាត់ចូលជាផ្នែកនៃចក្រភពអូតូម៉ង់ផ្ទាល់ រីឯខ្លះទៀតត្រូវបានផ្តល់សិទ្ធិស្វ័យភាពផ្សេងៗ។ ដោយមានទីក្រុងកុងស្តង់ទីណូប្ល៍ (បច្ចុប្បន្នហៅ អ៊ីស្តង់ប៊ុល) ជារាជធានី និងការគ្រប់គ្រងទឹកដីនៅជុំវិញអាងទឹកមេឌីទែរ៉ាណេ ចក្រភពនេះបានក្លាយជាចំណុចកណ្តាលនៃអន្តរកម្មរវាងតំបន់មជ្ឈិមបូព៌ា និងទ្វីបអឺរ៉ុបអស់រយៈពេលប្រាំមួយសតវត្ស។

ក្នុងមួយរយៈពេលពីឆ្នាំ១៧៤០ ដល់ឆ្នាំ១៧៦៨ ប្រព័ន្ធយោធាអូតូម៉ង់ក៏បានធ្លាក់ចុះក្រោយគូប្រជែងអឺរ៉ុបរបស់ខ្លួនដូចជា ហាបស្បួក និងរុស្ស៊ីជាដើម។ ជាលទ្ធផល អូតូម៉ង់បានទទួលលទ្ធផលបរាជ័យផ្នែកយោធាយ៉ាងធ្ងន់ធ្ងរនៅចុងសតវត្សទី១៨ និងដើមសតវត្សទី១៩។ សង្គ្រាម​ឯករាជ្យ​​ក្រិក​បាន​បញ្ចប់​ដោយ​ការ​ដកអាណានិគមកិច្ចពីប្រទេសក្រិក​តាម​ពិធីសារ​ទីក្រុង​ឡុងដ៍ (១៨៣០) និង​សន្ធិសញ្ញាទីក្រុងកុងស្តង់ទីណូប្ល៍ (១៨៣២)។ កត្តាទាំងនេះរួមជាមួយការបរាជ័យផ្សេងទៀតបានជំរុញឱ្យរដ្ឋអូតូម៉ង់ផ្តួចផ្តើមដំណើរកំណែទម្រង់ និងទំនើបកម្មធំៗដែលគេស្គាល់ថា តង់ហ្ស៊ីម៉ាត។ ដូច្នេះ នៅអំឡុងសតវត្សទី១៩ អំណាចរបស់រដ្ឋអូតូម៉ង់ក៏កាន់តែកើនឡើង និងមានសណ្ដាប់ធ្នាប់ផ្ទៃក្នុងយ៉ាងល្អ បើទោះបីជាទទួលរងការបាត់បង់ទឹកដីបន្ថែមទៀតក្តី ជាពិសេសនៅតំបន់បាល់កង់ដែលមានរដ្ឋថ្មីជាច្រើនបានលេចឡើង។

គណៈកម្មាធិការសហភាព និងវឌ្ឍនភាព (គ.ស.វ.) បានប្រកាសពីដំណើរចាប់ផ្តើមនៃសម័យរដ្ឋធម្មនុញ្ញទីពីរដែលជាលទ្ធផលនៃបដិវត្តន៍វ័យក្មេងតួកនៅក្នុងឆ្នាំ១៩០៨ ដោយបានប្រែក្លាយរដ្ឋចក្រភពតួកគីមួយនេះទៅជារដ្ឋដែលប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងមានការរៀបចំការបោះឆ្នោតដោយមានគណបក្សនយោបាយជាច្រើនចូលរួម។ ប៉ុន្តែនៅពេលដែលសង្រ្គាមបាល់កង់បានបញ្ចប់ បក្សពួកជ្រុលនិយម និងជាតិនិយមនៅក្នុង គ.ស.វ. ក៏បានឡើងដឹកនាំរដ្ឋាភិបាលដោយការធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩១៣ និងបង្កើតចេញជារបបឯកបក្សមួយ។ គ.ស.វ. បានសម្រចចងសម្ព័ន្ធភាពជាមួយចក្រភពអាល្លឺម៉ង់ ដោយសង្ឃឹមថាខ្លួននឹងលែងមានភាពឯកោខាងការទូតតទៅទៀត ហើយក៏បានចូលរួមក្នុងសង្គ្រាមលោកលើកទី១ នៅខាងមហាអំណាចកណ្តាល។ នៅអំឡុងមហាសង្គ្រាម ចក្រភពអូតូម៉ង់បានប្រយុទ្ធក្នុងសមរភូមិយ៉ាងស្វិតស្វាញ ប៉ុន្តែដោយសារតែវិបត្តិផ្ទៃក្នុង ក៏បណ្ដាលឱ្យកម្លាំង និងសមត្ថភាពអូតូម៉ង់នៅក្នុងជម្លោះចុះអន់ថយ។ ដូចនេះ រាជរដ្ឋាភិបាលអូតូម៉ង់បានចេញនូវយុទ្ធនាការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអាមេនី អាស៊ីរី និងក្រិក ដោយសង្ឃឹមថាវានឹងបំបាត់បញ្ហាផ្ទៃដែលមានវត្តមានក្នុងចក្រភពខ្លួន។ ការបរាជ័យរបស់អូតូម៉ង់ក៏ចូលមកដល់ ហើយទឹកដីទាំងមូលរបស់ខ្លួនបានធ្លាក់ក្រោមការកាន់កាប់របស់មហាអំណាចសម្ព័ន្ធមិត្ត ហើយមិនតែប៉ុណ្ណោះ អង់គ្លេស និងបារាំងថែមទាំងបានកាត់ទឹកដីមជ្ឈិមបូព៌ាអូតូម៉ង់ធ្វើជាកម្មសិទ្ធិពួកគេផ្ទាល់ទៀតផង។ សង្គ្រាមឯករាជ្យតួកគីដែលដឹកនាំដោយលោកមូស្តាហ្វា កេម៉ាល់ អាតាតួក ប្រឆាំងនឹងសម្ព័ន្ធមិត្តកាន់កាប់បាននាំឱ្យមានការលេចឡើងនៃសាធារណរដ្ឋតួកគីនៅលើដែនដីអាណាតូលី និងការលុបបំបាត់របបរាជានិយមអូតូម៉ង់។

កំណត់សម្គាល់

ឯកសារយោង

This article uses material from the Wikipedia ភាសាខ្មែរ article ចក្រភពអូតូម៉ង់, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.

Tags:

ភាសាបារាំងអាស៊ីខាងលិច

🔥 Trending searches on Wiki ភាសាខ្មែរ:

ល្ខោនយីកេខណ្ឌសែនសុខមហាសមុទ្រអាកទិកបរមរាជារាមាធិបតីរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់ការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបសារមន្ទីរជាតិប្រាសាទ អង្គរវត្តទង់ព្រះពុទ្ធសាសនាកិរិយាស័ព្ទម៉ាក្រូសេដ្ឋកិច្ចគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចប្រវត្តិបុណ្យភ្ជុំបិណ្ឌប្រតិកម្មគីមីកូដ QRដូណាល់ ត្រាំស្រុកសំឡូតជីវិត និងសិទ្ធកុមារសេរីនិយមរឿងបងថ្លៃនិងប្អូនថ្លៃធនាគារកាណាឌីយ៉ាតេជោយ៉តប្រាសាទព្រះវិហារពិធីបុណ្យចូលព្រះវស្សាយសោវរ្ម័នទី២ប៉ែន រ៉នកំណត់ហេតុរបស់ ជីវ តាក្វាន់អាស៊ីអាគ្នេយ៍គុណនាមចាប៉ីដងវែងបដិវត្តន៍សៀមឆ្នាំ១៩៣២ប្រាសាទភ្នំបាខែងខណ្ឌកំបូលបារាយណ៍ខាងលិចអភិប្រាយ​មង្គលសូត្រ ៣៨ ប្រការឧស្សាហកម្មរាជធានីនៃប្រទេសកម្ពុជាជ័យជេស្ឋាទី២សំលៀកបំពាក់រមណីយដ្ឋានខេត្តបាត់ដំបងរដ្ឋបាលសាធារណៈសាមគ្គីធម៌ម៉ូស្គូលក្ខណៈ​នៃ​ភាសាខ្មែរចលនានៅក្នុងរូបវិទ្យាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១សហភាពសូវៀតម៉ែត្រការ៉េជីកំប៉ុសផ្ទះខ្មោចទិញអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាវប្បធម៌បឹងទន្លេសាបរបបកម្ពុជាប្រជាធិបតេយ្យសីល ៥ធាតុគីមីស្រុកកណ្ដាលស្ទឹងអង់គ្លេសឥណ្ឌូណេស៊ីនរោត្តម សីហមុនីប្រព័ន្ធសេដ្ឋកិច្ចការស្ដាប់ខេត្តឧត្ដរមានជ័យទិវានារីអន្តរជាតិច្បាប់​អរិយសត្ថាហាណូយចក្រភពអង្គរ(៨០២-១២១៨)សិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរប្រាសាទភ្នំបាណន់រមណីយដ្ឋានភ្នំបូកគោប្រាសាទក្នុងខេត្តសៀមរាបនយោបាយនៅកម្ពុជាប្រាសាទបាយ័នម៉ាស៊ីនចំហេះក្នុងបរមរាជាទី១ខែចន្ទគតិ និង សូរិយគតិវិធី​កម្លាយ🡆 More