អនុគមន៍ត្រីកោណមាត្រ

ក្នុង​គណិតវិទ្យា អនុគមន៍​ត្រីកោណមាត្រ​ជា​អនុគមន៍​នៃ​មុំ​។ អនុគមន៍ត្រីកោណមាត្រ​មានសារសំខាន់​ក្នុង​ការ​សិក្សា​អំពី​ត្រីកោណ រង្វង់ និង​ម៉ូដែល​នៃ​បាតុភូត​ដែល​មាន​លក្ខណៈ​ជា​ខួប​​។ អនុគមន៍​ត្រីកោណមាត្រ​​ជា​ធម្មតា​កំនត់ដោយ​ផលធៀបរវាង​ជ្រុងពីរ​នៃ​ត្រីកោណកែង​​ជាមួយនឹង​​មុំ​នៃ​ត្រីកោណនោះ និង អាច​កំនត់​ដោយ​សមមូល​នឹង​​ប្រវែង​​នៃ​​អង្កត់​​ខុសគ្នា​នៅ​លើ​​រង្វង់​ត្រីកោណមាត្រ​។ វាក៏អាច​ត្រូវបាន​គេ​សំដែង​វា​ជាស៊េរីអនន្ត​ ឬ ជា​ចំលើយ​នៃ​សមីការឌីផេរ៉ង់ស្យែល​។

ក្នុង​ការប្រើប្រាស់ មានអនុគមន៍​ត្រីកោណមាត្រគ្រឹះចំនួន៦គឺ

  • ស៊ីនុស (sin)
  • កូស៊ីនុស (cos)
  • តង់សង់ (tan ឬ tg)
  • កូតង់សង់ (cot ឬ cotan)
  • សេកង់ (sec)
  • កូសេកង់ (csc ឬ cosec)

. ស៊ីនុស កូស៊ីនុស និង តង់សង់ គឺ​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​ជាង​គេ។ អនុគមន៍សេកង់ និង កូសេកង់គឺ​កំរ​នឹងត្រូវបានគេប្រើណាស់​។

ចំពោះសេចក្តីលំអិត​អំពីរូបមន្ត​ត្រីកោណមាត្រ សូមមើល​តារាងរូបមន្តត្រីកោណមាត្រ។

និយមន័យក្នុងត្រីកោណកែង

ផលធៀបត្រីកោណមាត្រ ជាផលធៀបរវាង ជ្រុងឈមនៃមុំនោះនឹង អ៊ីប៉ូតេនុស។

អនុគមន៍ អក្សរបំព្រួញ រូបមន្ត រូប​ត្រីកោណកែង
ស៊ីនុស sin អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
កូស៊ីនុស cos អនុគមន៍ត្រីកោណមាត្រ 
តង់សង់ tan ឬ tg អនុគមន៍ត្រីកោណមាត្រ 
សេកង់ sec អនុគមន៍ត្រីកោណមាត្រ 
កូសេកង់ csc ឬ cosec អនុគមន៍ត្រីកោណមាត្រ 
កូតង់សង់ cot ឬ cotan អនុគមន៍ត្រីកោណមាត្រ 

ការយល់ដឹង​ថា​មាន​មាត្រដ្ឋាន​មួយចំនួន​ទាក់ទង​រវាង​ជ្រុង​នៃ​ត្រីកោណ​​និង​មុំ​នៃត្រីកោណ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​​ត្រីកោណដូចគ្នានៅ​រក្សា​តំលៃ​ផលធៀប​រវាង​ជ្រុង​របស់ពួក​វាដដែល។ មាន​ន័យ​ថា ចំពោះ​ត្រីកោណដូចគ្នា ផលធៀប​នៃ​អ៊ីប៉ូតេនុស​និង​ជ្រុងផ្សេងទៀត​នៅ​រក្សាតំលៃដដែល។ អនុគមន៍ត្រីកោណមាត្រ​គឺ​សំដែង​ជា​ផលធៀប​ទាំងនេះ។

ដើម្បី​កំនត់​និយមន័យ​នៃ​អនុគមន៍ត្រីកោណមាត្រ​ចំពោះ​មុំ A (ក្នុង​រូប​មុំ​ត្រង់​កំពូល A គឺ​មុំ អនុគមន៍ត្រីកោណមាត្រ ) ក្នុង​ត្រីកោណកែងដែល​មាន​មុំ A ជាមុំកែង។ យើង​ប្រើប្រាស់​ឈ្មោះ​ខាង​ក្រោម​ចំពោះ​ជ្រុង​ទាំង​បី​នៃ​ត្រីកោណ​៖

  • អ៊ីប៉ូតេនុស​គឺជា​ជ្រុង​ឈម​នឹង​មុំកែង ឬ ត្រូវបានគេ​អោយ​និយមន័យ​ថា​គឺជា​ជ្រុង​ដែល​វែង​ជាង​គេ​នៃ​ត្រីកោណកែង
  • ជ្រុងឈម​គឺជា​ជ្រុង​ដែល​ឈម​នឹងមុំដែល​យើង​កំនត់ (ក្នុងរូបមុំដែលកំនត់គឺមុំ A ដូចនេះជ្រុងឈមនឹងមុំ A គឺជ្រុង BC) ។
  • ជ្រុងជាប់​គឺជា​ជ្រុងដែលជាប់នឹងមុំដែលយើងកំនត់ និង ជាជ្រុងជាប់នឹងមុំកែង (ក្នុងរូបជ្រុងជាប់នៃមុំ A គឺ​ជ្រុង AB) ។

គ្រប់​ត្រីកោណ​គឺ​​ត្រូវ​បាន​កំនត់​ក្នុង​ប្លង់អឺគ្លីត ហេតុដូចនេះ​ផលបូក​មុំ​ផ្នែកខាង​ក្នុង​នៃ​ត្រីកោណ​និមួយៗ​គឺ​ស្មើនឹង ១៨០ ដឺក្រេ (អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ ) ។ ដូចនេះចំពោះត្រីកោណកែងមុំមិនកែងពីរគឺស្ថិតនៅចន្លោះពី ០ ទៅ ៩០ដឺក្រេ (អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់) ។ និយមន័យ​ខាងក្រោម​គឺកំនត់មុំពី ០ ទៅ ៩០ដឺក្រេ។ យើងអាចបន្លាយវា​ចំពោះគ្រប់​សំនុំ​នៃ​អាគុយម៉ង់ពិត​ដោយ​ប្រើ​រង្វង់ត្រីកោណមាត្រ​ ឬ ដោយប្រើលក្ខណៈ​ស៊ីមេទ្រី ព្រោះវាជាអនុគមន៍ខួប។

អនុគមន៍ត្រីកោណមាត្រ 
ត្រីកោណកែងត្រង់ B

យើងតាង

  • អ៊ីប៉ូតេនុស​​ (AC) ដោយ អនុគមន៍ត្រីកោណមាត្រ 
  • ​ជ្រុងឈម (BC) ដោយ អនុគមន៍ត្រីកោណមាត្រ 
  • ជ្រុងជាប់ (AB) ដោយ អនុគមន៍ត្រីកោណមាត្រ 

ដូច​បង្ហាញ​ក្នុង​រូប។

  • ស៊ីនុស

ស៊ីនុស​នៃមុំ​មួយគឺជា​ផលធៀប​រវាង​រង្វាស់​ប្រវែង​នៃ​ជ្រុងឈម និង រង្វាស់​អ៊ីប៉ូតេនុស។ គេបាន

    អនុគមន៍ត្រីកោណមាត្រ 

ចូរកត់សំគាល់ថា​ផលធៀប​នេះ​មិន​អាស្រ័យ​នឹង​ទំហំនៃ​ត្រីកោណកែង​ដែល​ជ្រើសរើសទេ ដរាបណា​វាមានមុំ A ដោយសារគ្រប់ត្រីកោណបែបនេះ​គឺ​​ជា​ត្រីកោណ​ដូចគ្នា។

  • កូស៊ីនុស

កូស៊ីនុស​នៃ​មុំ​មួយ​គឺ​ជា​ផលធៀប​រវាង​រង្វាស់​ជ្រុងជាប់​និង​រង្វាស់អ៊ីប៉ូតេនុស ។ គេបាន

    អនុគមន៍ត្រីកោណមាត្រ 
  • តង់សង់

តង់សង់​នៃ​មុំ​គឺជា​ផលធៀប​រវាង​ជ្រុងឈម​និង​ជ្រុងជាប់។ គេបាន

    អនុគមន៍ត្រីកោណមាត្រ 
  • កូតង់សង់

កូតង់សង់​នៃមុំ A (cot A) គឺជាចំរាស់នៃតង់សង់នៃមុំ A ( tan A) ។ មានន័យថា​វាជា​ផលធៀប​រវាង​ជ្រុងជាប់​និង​ជ្រុងឈម។

    អនុគមន៍ត្រីកោណមាត្រ 
  • សេកង់

សេកង់​នៃ​មុំ A (sec A) គឺជាចំរាស់នៃកូស៊ីនុស​នៃ​មុំ A (cos A) ។ មានន័យថា​វា​ជា​ផលធៀប​រវាង​អ៊ីប៉ូតេនុស​និង​ជ្រុងជាប់។

    អនុគមន៍ត្រីកោណមាត្រ 
  • កូសេកង់

កូសេកង់​នៃ​មុំ A (cosec A ឬ csc A) គឺជា​ចំរាស់នៃ​ស៊ីនុស​នៃ​មុំ A ។ មាន​ន័យ​ថា​វា​ជា​ផលធៀប​រវាង​អ៊ីប៉ូតេនុស​និង​ជ្រុងឈម​។

    អនុគមន៍ត្រីកោណមាត្រ 

និយមន័យ​ដោយ​ទាញ​ចេញ​ពី​រង្វង់​ត្រីកោណមាត្រ

អនុគមន៍ត្រីកោណមាត្រ 
រង្វង់ត្រីកោណមាត្រ

អនុគមន៍ត្រីកោណមាត្រ​គ្រឹះ​ទាំង​៦​អាច​ត្រូវ​បានកំនត់ពី​រង្វង់ត្រីកោណមាត្រ​ ដែល​ជា​រង្វង់​មាន​កាំ​មាន​រង្វាស់​ស្មើ​នឹង​១ និង មាន​ផ្ចិត​ស្ថិត​នៅ​ត្រង់​គល់ O ។ និយមន័យ​នៃ​រង្វង់​ត្រីកោណ​មាត្រ​ផ្តល់​នូវ​វិធីសាស្រ្ត​មួយ​ចំនួនក្នុងការគណនា។ រង្វង់​ត្រីកោណមាត្រ​អាចកំនត់​នូវ​អនុគមន៍​ត្រីកោណមាត្រ​ចំពោះ​គ្រប់​មុំ (អាគុយម៉ង់ )​វិជ្ជមាន​ឬ​អវិជ្ជមាន​ មិនតែ​ចំពោះ​មុំនៅ​ចន្លោះ​ពី​ ០ ទៅ ៩០ ដឺក្រេ (០ និងអនុគមន៍ត្រីកោណមាត្រ  ) ប៉ុណ្ណោះទេ​។

ក្នុង​ប្លង់ដេកាត​នៃ​​តំរុយអរតូណរមេ អនុគមន៍ត្រីកោណមាត្រ  រង្វង់ត្រីកោណមាត្រ គឺជា​រង្វង់​ផ្ចិត O និង​កាំ ស្មើនឹង ១​។ ប្រសិនបើ​យើង​ចាត់ទុក​ចំនុច A(xA, yA) ជាចំនុច​នៅលើ​រង្វង់ គេបាន

    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 

ពី​ទ្រឹស្តីបទពីតាករ​សមីការ​រង្វង់​ត្រីកោណមាត្រ​គឺ

    អនុគមន៍ត្រីកោណមាត្រ 

ពីទ្រឹស្តីបទពីតាករ វាផ្តល់នូវ​ទំនាក់ទំនង

    អនុគមន៍ត្រីកោណមាត្រ 

ក្នុង​រូប​មុំមួយចំនួន​​ត្រូវ​បាន​អោយ​គិតជា​រ៉ាដ្យង់។ រង្វាស់​មុំ​ក្នុង​ទិសដៅ​ស្របនឹង​ទ្រនិចនាឡិកា​គឺ​ជា​មុំ​វិជ្ជមាន និង រង្វាស់មុំ​ក្នុង​ទិសដៅ​ផ្ទុយពី​ទ្រនិចនាឡិកា​គឺ​ជា​មុំ​អវិជ្ជមាន​។ តាង​បន្ទាត់​មួយកាត់តាម​គល់តំរុយ បង្កើត​បាន​មុំ អនុគមន៍ត្រីកោណមាត្រ  ជាមួយ​កន្លះអ័ក្សអាប់ស៊ីស​ផ្នែក​វិជ្ជមាន ប្រសព្វ​​ជាមួយ​នឹង​​រង្វង់ត្រីកោណមាត្រ​។ កូអរដោនេ x និង y នៃចំនុចប្រព្វនេះ​គឺស្មើនឹង​ អនុគមន៍ត្រីកោណមាត្រ  និង អនុគមន៍ត្រីកោណមាត្រ  រៀងគ្នា។ ត្រីកោណ​ក្នុង​ក្រាភិកបង្កើតបានរូបមន្ត៖ កាំ​គឺ​ស្មើ​នឹង​អ៊ីប៉ូតេនុស និង មាន​រង្វាស់​ស្មើនឹង ១ ហេតុនេះយើងបាន អនុគមន៍ត្រីកោណមាត្រ  និង អនុគមន៍ត្រីកោណមាត្រ  ។ រង្វង់​ត្រីកោណមាត្រអាចត្រូវបានគេ​ចាត់​ទុកថា​ជា​វិធីសាស្រ្ត​មួយ​ចំពោះ​​​ត្រីកោណ​​ដែល​មាន​ចំនួនអនន្ត​ដោយ​ប្តូរ​ប្រវែង​នៃ​ជើង​របស់​វា ប៉ុន្តែ​រក្សាប្រវែងអ៊ីប៉ូតេនុសរបស់ពួកវាអោយស្មើនឹង ១ ។

ចំពោះមុំដែលធំជាង អនុគមន៍ត្រីកោណមាត្រ  និង​តូចជាង អនុគមន៍ត្រីកោណមាត្រ  បន្តវិលជុំវិញរង្វង់។ ក្នុងករណីនេះ ស៊ីនុស និង កូស៊ីនុស ក្លាយជាអនុគមន៍ខួប ដែលមានខួប អនុគមន៍ត្រីកោណមាត្រ 

    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 

ចំពោះគ្រប់មុំ អនុគមន៍ត្រីកោណមាត្រ  និង ចំនួនគត់ k ។

ខួប​វិជ្ជមាន​តូច​បំផុត​នៃ​អនុគមន៍ខួប​គឺ​ត្រូវបានគេហៅថា​ខួបព្រីមីទីវ​ ឬ ខួប​នៃ​អនុគមន៍​។ ខួបព្រីមីទីវ​នៃស៊ីនុស កូស៊ីនុស សេកង់ ឬ កូសេកង់​ គឺជារង្វង់ពេញ (មួយជុំរង្វង់) មានន័យថាខួប​របស់​វា​មាន​តំលៃ អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ ឬ ៣៦០​ដឺក្រេ។ ខួប​នៃតង់សង់ ឬ កូតង់សង់គឺកន្លះរង្វង់ (ពាក់កណ្តាលរង្វង់ ឬ កន្លះជុំ) មានន័យថាខួប​របស់វា​មាន​តំលៃ​ អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ ឬ ១៨០ដឺក្រេ។ ខាងលើស៊ីនុស និង កូស៊ីនុស​ប៉ុណ្ណោះដែល​ត្រូវបាន​កំនត់​ដោយ​ផ្ទាល់ដោយ​រង្វង់ត្រីកោណមាត្រ​ ប៉ុន្តែអនុគមន៍ត្រីកោណមាត្រគ្រឹះ​បួន​ផ្សេងទៀត​អាចកំនត់ដោយ៖

    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ស៊ីនុស តង់សង់ និង សេកង់​នៃ​មុំមួយ​សង់​តាម​បែប​ធរណីមាត្រ​​នៅលើ​រង្វង់​ត្រីកោណមាត្រ​។ អនុគមន៍ត្រីកោណមាត្រ  គឺជា​រង្វាស់​ប្រវែង​ខ្សែកោង​ (ប្រវែង​ធ្នូ) ហេតុនេះ​មុំនេះ​ត្រូវ​បានគេ​វាស់​គិត​ជា​រ៉ាដ្យង់​។ អនុគមន៍សេកង់​និង​តង់សង់ស្ថិតនៅលើ​​បន្ទាត់ឈរ​ហើយនឹង និង អនុគមន៍ស៊ីនុសស្ថិតនៅ​លើ​បន្ទាត់​មានចលនា​ ។ (ពាក្យ​នឹង​នៅទីនេះ​មានន័យថា​មិន​មាន​ចលនា​ទៅតាម​តំលៃ​នៃ អនុគមន៍ត្រីកោណមាត្រ  ទេ រីឯ​ពាក្យ​មាន​ចលនា​មានន័យថា​អាស្រ័យ​នឹង​ អនុគមន៍ត្រីកោណមាត្រ ) ។ ដូចនេះ​នៅពេល អនុគមន៍ត្រីកោណមាត្រ  ប្រែប្រួលពី ០ ទៅ មុំកែង នោះ​ អនុគមន៍ត្រីកោណមាត្រ  ប្រែប្រួល​ពី ០ ទៅ ១ ចំនែកឯ​ អនុគមន៍ត្រីកោណមាត្រ  វិញ​ប្រែប្រួល​ពី ០ ទៅអនន្ត (អនុគមន៍ត្រីកោណមាត្រ ) និង អនុគមន៍ត្រីកោណមាត្រ  ប្រែប្រួល​ពី ១ ទៅអនន្ត។
អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍កូស៊ីនុស កូតង់សង់ និង កូសេកង់ នៃ​មុំ θ សង់​តាម​លក្ខណៈ​ធរណីមាត្រ​​នៅលើ​​រង្វង់ត្រីកោណមាត្រ​។ អនុគមន៍​ដែល​ឈ្មោះ​វា​​ផ្តើម​ដោយ​បុព្វបទ កូ ប្រើ​បន្ទាត់ដេក​ និង ក្រៅពីនេះ​ប្រើបន្ទាត់ឈរ។
អនុគមន៍ត្រីកោណមាត្រ 

ក្រាប​នៃ​អនុគមន៍ស៊ីនុស និង កូស៊ីនុស​ក្នុងប្លង់ដេកាត
អនុគមន៍ត្រីកោណមាត្រ 

គ្រប់​អនុគមន៍​ត្រីកោណមាត្រ​ទាំងអស់​នៃ​មុំ θ អាច​សង់​តាម​លក្ខណៈ​ធរណីមាត្រ​នៅលើ​រង្វង់​ត្រីកោណមាត្រ​ដែលមាន​ផ្ចិត O
អនុគមន៍ត្រីកោណមាត្រ 

ក្រាបនៃអនុគមន៍ស៊ីនុស
អនុគមន៍ត្រីកោណមាត្រ 

ក្រាបនៃអនុគមន៍កូស៊ីនុស
អនុគមន៍ត្រីកោណមាត្រ 
ក្រាបនៃអនុគមន៍តង់សង់
អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ត្រីកោណមាត្រ: ស៊ីនុស, កូស៊ីនុស, តង់សង់, កូតង់សង់(dotted), សេកង់(dotted), កូតង់សង់(dotted)
  • ស៊ីនុស​គឺជា​អនុគមន៍សេស: អនុគមន៍ត្រីកោណមាត្រ  គេបាន អនុគមន៍ត្រីកោណមាត្រ 
  • កូស៊ីនុស​គឺជា​អនុគមន៍គូ: អនុគមន៍ត្រីកោណមាត្រ  គេបាន អនុគមន៍ត្រីកោណមាត្រ 
  • តង់សង់​គឺជា​អនុគមន៍សេស: អនុគមន៍ត្រីកោណមាត្រ  គេបាន អនុគមន៍ត្រីកោណមាត្រ 

និយមន័យ​ទាញ​ចេញ​ពី​ស៊េរី

អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ស៊ីនុស (ខៀវ) ខិតជិត​ពហុធាតេល័រ​ដឺក្រ៧ (ពណ៌ផ្កាឈូក) ចំពោះរង្វង់ពេញ (មួយជុំរង្វង់) ដែលមានផ្ចិតត្រង់គល់ O

ដោយ​ប្រើ​តែ​ធរណីមាត្រ​និង​លក្ខណៈ​នៃ​លីមីត វា​អាច​ត្រូវបាន​គេ​បង្ហាញ​ថា​ដេរីវេ​នៃ​ស៊ីនុស​គឺជាកូស៊ីនុស និង ដេរីវេ​នៃ​កូស៊ីនុសគឺស៊ីនុស​អវិជ្ជមាន។ ក្នុង​គណិតវិទ្យា​វិភាគ​ទូទៅ គ្រប់រង្វាស់​មុំ​ត្រូវ​បាន​គេ​គិត​ជា​រ៉ាដ្យង់​។ ដោយប្រើទ្រឹស្តី​នៃ​ស៊េរីតេល័រ ចំពោះ​គ្រប់ចំនួនពិត x គេបាន

  • ស៊ីនុស
    អនុគមន៍ត្រីកោណមាត្រ 


  • កូស៊ីនុស
    អនុគមន៍ត្រីកោណមាត្រ 


រូបមន្ត​ទាំងនេះ​ជួនកាល​ត្រូវបានជ្រើសរើស​ដើម្បីកំនត់​និយមន័យ​នៃ​អនុគមន៍ស៊ីនុស និង កូស៊ីនុស​។ ពួកវា​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់​ជាចំនុច​ចាប់ផ្តើមក្នុង​ប្រព្រឹត្តិកម្មឥតល្អៀង​នៃ​អនុគមន៍​ត្រីកោណមាត្រ និង ការអនុវត្តន៍​របស់ពួកវា (ឧទាហរណ៍៖ ក្នុង​ស៊េរីហ្វួរា (Fourier series)) ពីព្រោះ​ទ្រឹស្តី​នៃ​ស៊េរីអនន្ត​អាច​ត្រូវបាន​គេ​អភិវឌ្ឍចេញពី​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធចំនួនពិត (real number system) ដោយមិនទាក់ទងនឹង​គំនិត​បែប​ធរណីមាត្រ​ណាមួយទេ។ ភាពមានដេរីវេ និង ភាពជាប់​នៃ​អនុគមន៍​ទាំងនេះ​ត្រូវបានគេ​បង្កើត​ចេញពីនិយមន័យ​នៃស៊េរីតែឯង។

  • តង់សង់
    អនុគមន៍ត្រីកោណមាត្រ 
      ចំពោះ អនុគមន៍ត្រីកោណមាត្រ 


  • កូសេកង់
    អនុគមន៍ត្រីកោណមាត្រ 
      ចំពោះ អនុគមន៍ត្រីកោណមាត្រ 


  • សេកង់
    អនុគមន៍ត្រីកោណមាត្រ 
      ចំពោះ អនុគមន៍ត្រីកោណមាត្រ 


  • កូតង់សង់
    អនុគមន៍ត្រីកោណមាត្រ 
      ចំពោះ អនុគមន៍ត្រីកោណមាត្រ 

ដែល

  • Bn គឺជា​ចំនួនប៊ែរនូយីទី n
  • En គឺជា​ចំនួនអយល័រ​ទី n និង
  • Un គឺជាចំនួនឡើងចុះទី n (up/down number)

ទំនាក់ទំនង​ជាមួយ​នឹង​អនុគមន៍អិចស្ប៉ូណង់ស្យែល​និង​ចំនួនកុំផ្លិច

គេ​អាច​ស្រាយបញ្ជាក់ដោយ​ចេញពី​និយមន័យ​ស៊េរី​ដែល​អនុគមន៍​ស៊ីនុស​និង​កូស៊ីនុស​គឺ​ជា​ផ្នែកនិម្មិត​និង​ផ្នែកពិត​រៀងគ្នា​នៃ​អនុគមន៍អិចស្ប៉ូណង់ស្យែលកុំផ្លិច​នៅពេល​ដែល​អាគុយម៉ង់​របស់​វាជា​ចំនួននិម្មិតសុទ្ធ។

    អនុគមន៍ត្រីកោណមាត្រ 

រូបមន្ត​នេះ​ត្រូវបានគេ​ហៅថា​រូបមន្តអយល័រ ​។ ក្នុងករណីនេះ​អនុគមន៍​ត្រីកោណមាត្រ​ក្លាយជា​ផ្នែកមួយ​ដ៏មាន​សារសំខាន់​ក្នុង​តំណាង​ធរណីមាត្រ​នៃ​ចំនួនកុំផ្លិចវិភាគ។ ឧទាហរណ៍៖ ជាមួយ​នឹង​រូបមន្តនេះ​ប្រសិនបើ​រង្វង់​ត្រីកោណមាត្រ​​ត្រូវបានគេ​ចាត់​ទុក​ថា​នៅក្នុង​ប្លង់កុំផ្លិច កំនត់ដោយ អនុគមន៍ត្រីកោណមាត្រ  គេអាច​កំនត់​រង្វង់​ត្រីកោណមាត្រ​នេះ​ជា​អនុគមន៍​នៃ​កូស៊ីនុស (cos) និង​ស៊ីនុស (sin) ដែល​ជា​ទំនាក់ទំនង​អិចស្ប៉ូណង់ស្យែល​កុំផ្លិចនិង​អនុគមន៍​ត្រីកោណមាត្រ​។

លើស​ពី​នេះ​ទៅ​ទៀត​ រូបមន្តអយល័រ​អាច​អោយ​យើង​កំនត់​និយមន័យ​នៃ​អនុគមន៍​ត្រីកោណមាត្រ​ចំពោះ អាគុយម៉ង់​កុំផ្លិច អនុគមន៍ត្រីកោណមាត្រ 

    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 

ដែល អនុគមន៍ត្រីកោណមាត្រ  និងចំពោះចំនួនពិតសុទ្ធ អនុគមន៍ត្រីកោណមាត្រ 

    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 

ក្រាប​នៃ​អនុគមន៍​ត្រីកោណ​ក្នុង​ប្លង់កុំផ្លិច

ក្នុង​ក្រាប​ខាង​ក្រោមគឺស្ថិតនៅក្នុង​ដែន​នៃ​ប្លង់កុំផ្លិច និងតំលៃជាជួររបស់វាត្រូវបាន​បង្ហាញ​នៅ​ត្រង់​ចំនុច​និមួយៗ​ដោយពណ៌​។ ពណ៌ភ្លឺច្បាស់​បង្ហាញពី​ទំហំ (តំលៃដាច់ខាត) នៃតំលៃជាជួរ​ជាមួយពណ៌ខ្មៅជាតំលៃសូន្យ។ ពណ៌លាំៗបង្ហាញពី​បំរែបំរួល​នៃ​អាគុយម៉ង់ ឬ មុំ ដែលត្រូវបានគេ​វាស់ពី​អ័ក្សពិត​ផ្នែក​វិជ្ជមាន​។ (ព័ត៌មានបន្ថែម) ។

ក្រាប​នៃ​អនុគមន៍ត្រីកោណមាត្រ​ក្នុង​ប្លង់កុំផ្លិច
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 

រូបមន្ត

តារាង​រូបមន្ត​បំលែង

សញ្ញា​នៃ​អនុគមន៍​ត្រីកោណមាត្រ​គឺ​អាស្រ័យ​នឹង​កាដ្រង់​ក្នុង​រង្វង់ត្រីកោណមាត្រ​។ ខាងក្រោមនេះ​ជា​តារាង​សញ្ញានៃ​អនុគមន៍ទាំង​នេះ​ក្នុងកាដ្រង់ I II III និង IV នៃ​រង្វង់ត្រីកោណមាត្រ​។

កាដ្រង់  sin និង csc   cos និង sec   tan និង cot 
I + + +
II +
III +
IV +

ខាងក្រោមនេះ​ជា​តារាង​រូបមន្ត​បំលែង​នៃ​អនុគមន៍​ត្រីកោណមាត្រ​និមួយៗ។

  sin cos tan cot sec csc
sin(x) អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
cos(x) អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
tan(x) អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
cot(x) អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
sec(x) អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
csc(x) អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 

រូបមន្តដេរីវេ និង អាំងតេក្រាល​នៃ​អនុគមន៍​ត្រីកោណមាត្រ​គ្រឹះ

ខាងក្រោមនេះ​ជា​តារាង​ដេរីវេ​និង​អាំងតេក្រាល​នៃ​អនុគមន៍​ត្រីកោណមាត្រ​គ្រឹះ​ទាំង​៦។ ចំពោះដេរីវេ និង អាំងតេក្រាល​នៃ​អនុគមន៍ត្រីកោណមាត្រទូទៅ សូមមើល តារាងដេរីវេ តារាងអាំងតេក្រាល តារាងអាំងតេក្រាលនៃអនុគមន៍ត្រីកោណមាត្រ​។

អនុគមន៍ (អនុគមន៍ត្រីកោណមាត្រ ) ដេរីវេ ( អនុគមន៍ត្រីកោណមាត្រ ) អាំងតេក្រាល (អនុគមន៍ត្រីកោណមាត្រ )
អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 

មុំនៃអនុគមន៍ត្រីកោណមាត្រ

មុំផ្ទុយ មុំបន្ថែម មុំផលដកស្មើ អនុគមន៍ត្រីកោណមាត្រ  មុំបំពេញ មុំផលដកស្មើ អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 
អនុគមន៍ត្រីកោណមាត្រ 

រូបមន្តផលបូកត្រីកោណមាត្រ

  • អនុគមន៍ត្រីកោណមាត្រ 
  • អនុគមន៍ត្រីកោណមាត្រ 


  • អនុគមន៍ត្រីកោណមាត្រ 
  • អនុគមន៍ត្រីកោណមាត្រ 


  • អនុគមន៍ត្រីកោណមាត្រ 
  • អនុគមន៍ត្រីកោណមាត្រ 

ការគណនា​អនុគមន៍​ត្រីកោណមាត្រ

ការគណនា​នៃ​អនុគមន៍​ត្រីកោណមាត្រ​គឺ​ជា​មុខវិជ្ជាដ៏​ស៊ាំញ៉ាំ​មួយ​ដែលសព្វ​ថ្ងៃ​ការគណនា​ដោយ​មនុស្ស​អាច​ជៀសវៀងបាន ដោយសារ​តែ​ការ​រីកចំរើន​នៃ​បច្ចេកវិទ្យា​កុំព្យូទ័រ និង ម៉ាស៊ីនគណនា​តាម​បែប​វិទ្យាសាស្រ្ត​ដែល​អាច​អោយយើង​ធ្វើការ​គណនា​អនុគមន៍​ត្រីកោណមាត្រ​ចំពោះ​មុំ​នៅ​ត្រង់​តំលៃ​ណាមួយ។ ក្នុង​ផ្នែក​នេះ​យើង​នឹង​រៀបរាប់លំអិត​អំពីការគណនា​ក្នុងបរិបទ​សំខាន់ៗ​ចំនួនបីគឺ៖ បំរើបំរាស់តារាងត្រីកោណមាត្រ​តាំង​ពី​បុរាណ បច្ចេកវិជ្ជាទំនើបដែលប្រើដោយកុំព្យ័ទ័រ និង មុំសំខាន់ៗមួយចំនួន​ដែលជាតំលៃពិត​ធម្មតា​​ងាយស្រួល​រក។

ជំហាន​ដំបូង​ក្នុង​ការគណនា​អនុគមន៍​ត្រីកោណមាត្រ​គឺ​ប្រើ​ការកាត់បន្ថយចន្លោះមុំ ក្នុងចន្លោះតូចគឺពី ០ ទៅ អនុគមន៍ត្រីកោណមាត្រ  ដោយប្រើលក្ខណៈខួប ភាពស៊ីមេទ្រី នៃ​អនុគមន៍​ត្រីកោណមាត្រ។

ដំបូងឡើយ​ចំពោះ​កុំព្យូទ័រ មនុស្ស​បានគិតតំលៃប្រហែលៗ​នៃ​អនុគមន៍​ត្រីកោណមាត្រ​ដោយ​ការកែខៃ​ពី​តារាង​លំអិត​នៃ​តំលៃ​របស់ពួកវា បាន​គណនាចំពោះ​រូបសំខាន់ៗជាច្រើន។ តារាង​បែបនេះ​មានអាច​ធ្វើបាន ដរាបណា​អនុគមន៍​ត្រីកោណមាត្រត្រូវ​គេ​បញ្ជាក់ប្រាប់ និង ត្រូវបាន​បង្កើតដោយការអនុវត្តន៍​សារចុះសារឡើង​នៃ​កន្លះមុំ និង រូបមន្តមុំបន្ថែម​ចាប់ពីតំលៃ​ដែល​គេស្គាល់ (ឧទាហរណ៍​ដូចជា​ អនុគមន៍ត្រីកោណមាត្រ 

កុំព្យូទ័រ​សម័យ​ទំនើប​ប្រើប្រាស់​បច្ចេកទេស​ផ្សេងៗគ្នា​ក្នុង​ការគណនា។ វិធិសាស្រ្តទូទៅគឺ​ដោយផ្សំពហុធា ឬ ការប៉ាន​ប្រមានសនិទានជាមួយការ​កាត់បន្ថយចន្លោះមុំ និង ការមើលតារាង ដោយ​មើល​មុំ​ដែល​ជិត​ជាង​គេ​ក្នុង​តារាង បន្ទាប់មក​ប្រើ​ពហុធា​ដើម្បីគណនា​។

ចំពោះ​ការគណនា​អោយ​ជាក់លាក់​ក្នុង​កំរិត​ខ្ពស់​បំផុត អនុគមន៍​ត្រីកោណមាត្រ​អាច​ប៉ាន់​តំលៃ​ប្រហែល​ដោយ​​មធ្យមនព្វន្ធ-ធរណីមាត្រ

ចុងក្រោយ​ចំពោះ​មុំធម្មតា​មួយចំនួន​ តំលៃនៃអនុគមន៍​ត្រីកោណមាត្រ​អាច​គណនា​បានយ៉ាងងាយ​ដោយដៃ​ដោយប្រើ​ទ្រឹស្តីបទពីតាករ ដូចឧទាហរណ៍ខាងក្រោម។ តាមពិត​ស៊ីនុស កូស៊ីនុស និង តង់សង់ នៃមុំជាចំនួនគត់ អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ (៣) អាចគណនាដោយដៃ។

ឧទាហរណ៍៖ គេមានត្រីកោណកែង​ដែល​មុំពីរ​ទៀត​មានតំលៃ​ស្មើគ្នា គឺមុំទាំងពីរស្មើនឹង អនុគមន៍ត្រីកោណមាត្រ  (៤៥ដឺក្រ) និង ប្រវែងនៃ​ជ្រុង b និង ជ្រុង a មានប្រវែងស្មើគ្នា ដែលយើងអាច​ជ្រើសរើសយក a = b = 1 ។ តំលៃនៃ​ស៊ីនុស កូស៊ីនុស និង តង់សង់ នៃមុំ អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ (៤៥) អាចគណនាដោយ​ប្រើ​ទ្រឹស្តីបទពីតាករ​។

    អនុគមន៍ត្រីកោណមាត្រ 

ហេតុនេះ

    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 

ដើម្បីកំនត់​អនុគមន៍ត្រីកោណមាត្រ​ចំពោះមុំ អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ (៦០ដឺក្រ) អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ (៣០ដឺក្រ) យើងប្រើ​ត្រីកោណសម័ង្ស​ដែល​មាន​រង្វាស់​ជ្រុង​ស្មើ​នឹង ១ ។ គ្រប់មុំ​នៃ​ត្រីកោណសម័ង្សគឺ​ អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ (៦០ដឺក្រ)​។ ដោយ​ចែកវា​ជាពីរយើង​ទទួលបាន​ត្រីកោណកែង​ដែល​មានមុំ​មួយស្មើនឹង អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ (៣០ដឺក្រ) និង មុំមួយទៀត អនុគមន៍ត្រីកោណមាត្រ  រ៉ាដ្យង់ (៦០ដឺក្រ)​​។ ចំពោះ​ត្រីកោណនេះ​ជ្រុង​ដែល​ខ្លីជាងគេ = អនុគមន៍ត្រីកោណមាត្រ  និង ជ្រុងដែល​វែង​ជាង​គេ = អនុគមន៍ត្រីកោណមាត្រ  គឺ

    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ 

ចំពោះ​សេចក្តីលំអិត សូមមើល​ចំនួនថេរត្រីកោណមាត្រពិត​។

  • តំលៃពិសេស​នៃ​អនុគមន៍ត្រីកោណមាត្រ

ខាងក្រោមនេះ​ជា​​តារាង​តំលៃពិសេសនៃអនុគមន៍​ត្រីកោណមាត្រ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ទូទៅ។

ឈ្មោះ​អនុគមន៍ អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
sin អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
cos អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
tan អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
cot អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
sec អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 
csc អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ  អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ច្រាស់

អនុគមន៍ត្រីកោណមាត្រ​ជា​អនុគមន៍ខួប និង​មិនមែន​ជាអនុគមន៍​មួយទល់នឹងមួយ និង មិនមែនជាអនុគមន៍ប្រកាន់ទេ​។ ក្នុង​ចន្លោះពិតលើដែនកំនត់ជាក់លាក់ណាមួយ​ អនុគមន៍​ត្រីកោណមាត្រ​ជា​អនុគមន៍ប្រកាន់​។ អនុគមន៍ច្រាស់របស់វា (arcsin, arccos, arctan, arccosec, arccotg និង arcsec) ជាទូទៅកំនត់ដោយ៖

  1. ចំពោះគ្រប់​​ចំនួនពិត x និង y
    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ  លុះត្រាតែ អនុគមន៍ត្រីកោណមាត្រ 
  2. ចំពោះគ្រប់​​ចំនួនពិត x និង y
    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ  លុះត្រាតែ អនុគមន៍ត្រីកោណមាត្រ 
  3. ចំពោះគ្រប់​​ចំនួនពិត x និង y
    អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ  លុះត្រាតែ អនុគមន៍ត្រីកោណមាត្រ 
  4. ចំពោះ​គ្រប់​ចំនួនពិត x និង y
    អនុគមន៍ត្រីកោណមាត្រ អនុគមន៍ត្រីកោណមាត្រ  និង អនុគមន៍ត្រីកោណមាត្រ )
    អនុគមន៍ត្រីកោណមាត្រ  លុះត្រាតែ អនុគមន៍ត្រីកោណមាត្រ 
  5. ចំពោះ​គ្រប់​ចំនួនពិត x និង y
    អនុគមន៍ត្រីកោណមាត្រ អនុគមន៍ត្រីកោណមាត្រ  និង អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ  លុះត្រាតែអនុគមន៍ត្រីកោណមាត្រ 
  6. ចំពោះ​គ្រប់​ចំនួនពិត x និង y
    អនុគមន៍ត្រីកោណមាត្រ  និង អនុគមន៍ត្រីកោណមាត្រ 
    អនុគមន៍ត្រីកោណមាត្រ  លុះត្រាតែ អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍​ទាំង​នេះ​អាច​សរសេរ​ក្រោម​ទំរង់​អាំងតេក្រាលមិនកំនត់

  1. អនុគមន៍ត្រីកោណមាត្រ 
  2. អនុគមន៍ត្រីកោណមាត្រ 
  3. អនុគមន៍ត្រីកោណមាត្រ 
  4. អនុគមន៍ត្រីកោណមាត្រ 
  5. អនុគមន៍ត្រីកោណមាត្រ 
  6. អនុគមន៍ត្រីកោណមាត្រ 

សមភាពអនុវត្ត:

  1. អនុគមន៍ត្រីកោណមាត្រ 
  2. អនុគមន៍ត្រីកោណមាត្រ 
  3. អនុគមន៍ត្រីកោណមាត្រ 
  4. អនុគមន៍ត្រីកោណមាត្រ 
  5. អនុគមន៍ត្រីកោណមាត្រ 
  6. អនុគមន៍ត្រីកោណមាត្រ 


លក្ខណៈ​និង​បំរើបំរាស់

អនុគមន៍ត្រីកោណមាត្រ 

អនុគមន៍ត្រីកោណមាត្រ​គឺជា​អនុគមន៍ដ៏មានសារសំខាន់​នៅ​ក្នុង​ត្រីកោណមាត្រ

ទ្រឹស្តីបទស៊ីនុស​ពោលថា​ចំពោះ​គ្រប់​ត្រីកោណ​មួយ​ដែលមានរង្វាស់ជ្រុង a, b និង c និង​​មុំ A, B និង C ជាមុំឈម​នឹង​ជ្រុង​ទាំង​នេះ​រៀងគ្នា គេបាន៖

    អនុគមន៍ត្រីកោណមាត្រ 

ឬ​សមមូលនឹង

    អនុគមន៍ត្រីកោណមាត្រ 

ដែល R ជា​កាំ​នៃ​រង្វង់ចារឹកក្រៅ​ត្រីកោណ ABC ។

ទ្រឹស្តីបទកូស៊ីនុស​គឺជា​បន្លាយ​នៃ​ទ្រឹស្តីបទពីតាករ (មាន​ន័យ​ថា​ជា​ករណីទូទៅ​នៃ​ទ្រឹស្តីបទ​ពីតាករ)​៖

    អនុគមន៍ត្រីកោណមាត្រ 

    អនុគមន៍ត្រីកោណមាត្រ 

ក្នុង​រូបមន្ត​នេះ​មុំ​ត្រង់​កំពូល C គឺ​ជា​មុំឈម​នឹង​ជ្រុង​មានរង្វាស់ c ។ ទ្រឹស្តីបទ​នេះ​អាច​បង្ហាញ​ដោយ​ចែកត្រីកោណ​ជាពីរ​បំនែក​ត្រីកោណ​កែង រួច​ប្រើ​ទ្រឹស្តីបទពីតាករ​។ ទ្រឹស្តីបទកូស៊ីនុស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ជាញឹកញាប់​ក្នុង​ការ​កំនត់​ប្រវែង​ជ្រុង​មួយ​នៃ​ត្រីកោណ​នៅពេល​គេស្គាល់​ជ្រុងឈម និង មុំ​មួយ។ គេអាច​ប្រើវា​ដើម្បី​រក​កូស៊ីនុស​នៃ​មុំ​មួយ​នៅ​ពេល​ដែល​គេ​ស្គាល់​ប្រវែង​ជ្រុង​ទាំង​អស់​នៃ​ត្រីកោណ​។

    អនុគមន៍ត្រីកោណមាត្រ 

បំរើបំរាស់​នៃ​អនុគមន៍ត្រីកោណមាត្រ​មិន​កំនត់​តែ​នៅ​ក្នុង​ត្រីកោណ​ទេ។ អនុគមន៍​ត្រីកោណមាត្រ​ជា​អនុគមន៍​ខួប​ដែល​ក្រាប​របស់វា​ត្រូវនឹង​ម៉ូដែលរលក​ដែល​ត្រូវ​បានគេ​ប្រើប្រាស់​ក្នុង​បាតុភូត​ម៉ូដែល​​ដូចជា​លំយោល​នៃ​សំលែង ឬ រលកពន្លឺ។ សញ្ញា​និមួយៗ​អាច​ត្រូវបានគេ​សរសេរ​ជា​ផលបូក (ជាធម្មតាអនន្ត) អនុគមន៍ស៊ីនុស​ ឬ កូស៊ីនុសនៃ​ដេរីវេប្រេកង់​ ដែល​វា​ជា​ស៊េរីហ្វួរា (Fourier series)។

ចំពោះរូបមន្ត​នៃទំនាក់ទំនង​រវាង​អនុគមន៍​ត្រីកោណមាត្រ សូមមើល​តារាង​រូបមន្តត្រីកោណមាត្រ​។

អនុគមន៍​ត្រីកោណមាត្រ​ដែល​មិនសូវ​ត្រូបាន​គេប្រើ

អនុគមន៍ត្រីកោណមាត្រ 

ក្រៅពី​អនុគមន៍ត្រីកោណមាត្រគ្រឹះ​ចំនួន នៅមាន​អនុគមន៍ត្រីកោណមាត្រ​ចំនួន៦​ផ្សេងទៀត៖

  • វែរស៊ីនុស អនុគមន៍ត្រីកោណមាត្រ 
  • កូវែរស៊ីនុស អនុគមន៍ត្រីកោណមាត្រ 
  • កន្លះវែរស៊ីនុស អនុគមន៍ត្រីកោណមាត្រ 
  • កន្លះកូវែរស៊ីនុស អនុគមន៍ត្រីកោណមាត្រ 
  • អិចសេកង់ អនុគមន៍ត្រីកោណមាត្រ 
  • អិចកូសេកង់ អនុគមន៍ត្រីកោណមាត្រ 


Tags:

អនុគមន៍ត្រីកោណមាត្រ និយមន័យក្នុងត្រីកោណកែងអនុគមន៍ត្រីកោណមាត្រ និយមន័យ​ដោយ​ទាញ​ចេញ​ពី​រង្វង់​ត្រីកោណមាត្រអនុគមន៍ត្រីកោណមាត្រ និយមន័យ​ទាញ​ចេញ​ពី​ស៊េរីអនុគមន៍ត្រីកោណមាត្រ រូបមន្តអនុគមន៍ត្រីកោណមាត្រ ការគណនា​អនុគមន៍​ត្រីកោណមាត្រអនុគមន៍ត្រីកោណមាត្រ អនុគមន៍ច្រាស់អនុគមន៍ត្រីកោណមាត្រ លក្ខណៈ​និង​បំរើបំរាស់អនុគមន៍ត្រីកោណមាត្រ អនុគមន៍​ត្រីកោណមាត្រ​ដែល​មិនសូវ​ត្រូបាន​គេប្រើអនុគមន៍ត្រីកោណមាត្រគណិតវិទ្យាត្រីកោណត្រីកោណកែងមុំរង្វង់សមីការឌីផេរ៉ង់ស្យែល

🔥 Trending searches on Wiki ភាសាខ្មែរ:

ខេត្តកណ្តាលប្រវត្តិសាស្ត្រភូមាសម័យឧដុង្គខេត្តកំពង់ឆ្នាំងអ៊ីស្រាអែលរង្វាស់រង្វាល់របស់ខ្មែរដែនជម្រកសត្វព្រៃនៅកម្ពុជាចង្វាក់ រាំវង់នូ ហាចសម្ព័ន្ធគីមីពុទ្ធសាសនានិងដែនសុវណ្ណភូមិភ្នំប្រុសភ្នំស្រីបទពំនោលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរឿងថៅកែចិត្តចោរភ្លេងពិណពាទ្យអរិយសច្ចសាធារណរដ្ឋខ្មែរប្រាសាទភ្នំបាណន់ល្បែងស្ដេចចង់ក្រុមប្រឹក្សាខេត្តប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីមង្គល៣៨ប្រការបោក្ខរព័ស៌សារពាង្គកាយហុងកុងនរោត្តមធនាគារកាណាឌីយ៉ាតារាងខួបនៃធាតុគីមីភូមិតិរច្ឆានប្រវត្តិសាស្ត្រកម្ពុជាសហភាពអឺរ៉ុបគណៈអភិបាលខេត្តស៊ីន ស៊ីសាមុតអាហ្សង់ទីនម៉ាក្រូសេដ្ឋកិច្ចត្រៃលក្ខណ៍សាសនាឥស្លាមនៅប្រទេសកម្ពុជាស្ថានទូត និងស្ថានកុងស៊ុលនៅកម្ពុជាចក្រភពអាល្លឺម៉ង់សង្កាត់បឹងកេងកងទី១មុំបំពេញគ្នាសុខ ពិសីរបាំត្រុដិអណ្ណាមគោលការណ៍នីត្យានុកូលភាពពូនភ្នំខ្សាច់ឆ្នាំពន្លឺប្រវត្តិសាស្ត្រប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមពិធីបុណ្យមាឃបូជាអ្វីដែលហៅថាភាសាព្រះរាជពិធីច្រត់ព្រះនង្គ័លព្រែកជីក(ព្រែកយួន)ខែឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទប្រវត្តិសាស្រ្តភ្នំពេញទំព័រដើមរឿងកុលាបប៉ៃលិនវគ្គទី១ការធ្វើសំភាសន៍ធនាគារកណ្ដាលទសពិធរាជធម៌សង្គមវិទ្យាព្រះសិវលិង្គហែម ចៀវរឿង រ៉ូមេអូ និង ហ្ស៊ុយលីយេភ្នំសុមេរុរូបថតបក្សកុម្មុយនីស្តកម្ពុជាបន្ទាយលង្វែកសម័យមហានគរស៊ីហ្គេមមហាយានការប្រើប្រាស់ថ្មអគ្គិសនីប្រាសាទពណ្ណរាយក្រសួងនាមអូរកែវព្រះបាទជ័យវរ្ម័នទី២🡆 More