ម៉ាលី

ម៉ាលី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាលី ជាប្រទេសគ្មានព្រំប្រទល់ជាប់នឹងសមុទ្រនៅទ្វីបអាហ្វ្រិកខាងលិច។ ម៉ាលី គឺជាប្រទេសធំជាងគេទីប្រាំបីនៅទ្វីបអាហ្រ្វិក ដែលមានផ្ទៃដីជាង១,២៤១,២៣៨គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសអាល់ហ្សេរី ខាងកើតជាប់នឹងនីហ្សេរីយ៉ា ភាគពាយ័ព្យដោយប្រទេសម៉ូរីតានី រីឯខាងត្បូងជាប់ប្រទេសប៊ូគីណាហ្វាសូ និងកូតឌីវ័រ និងខាងលិចជាប់ប្រទេសហ្គីណេ និងសេណេហ្គាល់ ចំនួនប្រជាជននៃប្រទេសម៉ាលីគឺ ២១.៩លាននាក់ ៦៧%នៃចំនួនប្រជាជនរបស់ខ្លួនត្រូវបានគេប៉ាន់ស្មានថាមានអាយុក្រោម ២៥ឆ្នាំក្នុងឆ្នាំ២០១៧។ រដ្ឋធានីនិងទីក្រុងធំបំផុតរបស់ប្រទេសគឺ បាម៉ាកូ។

សាធារណរដ្ឋម៉ាលី
Mali ka Fasojamana (Bambara)
Republik bu Maali (Fula)
جمهورية مالي (Jumhūriyat Māli) (Hassaniyya)
Mali Tɔgɔbadugu (Soninke)
مالي (Māli) (Tamasheq)
ទង់ជាតិ ម៉ាលី
ទង់ជាតិ
{{{symbol_type}}}ម៉ាលី
វរលញ្ឆករ
បាវចនា
"Un peuple, un but, une foi" (French)
"មនុស្សតែមួយ គោលដៅតែមួយ ជំនឿមួយ",
ភ្លេងជាតិ
"ម៉ាលី" (French)
ទីតាំងដែលបានបង្ហាញលើភូគោល
ទីតាំងដែលបានបង្ហាញលើភូគោល
រដ្ឋធានីបាម៉ាកូ
ភាសាផ្លូវការភាសាបារាំង
ក្រុមជនជាតិ
(ឆ្នាំ ២០២២)
  • ៣៣.៣% បាំបារ៉ា
  • ១៣.៣% ហ្វុឡា
  • ៩.៦% សូនីនខេ
  • ៤.៥% ផ្សេងៗច្រើនទៀត
សាសនា
(ឆ្នាំ ២០២៣)
  • ៩៥% អ៊ីស្លាម
  • ០.៥% ផ្សេងទៀត
រដ្ឋាភិបាលឯកភាពសាធារណរដ្ឋប្រធានាធិបតីក្រោមរបបយោធា
- ប្រធានាធិបតី
អាស៊ីមី ហ្គូអ៊ីតា (បណ្តោះអាសន្ន)
- នាយករដ្ឋមន្ត្រី
ឆូហ្គែល កូកាល់ឡា ម៉ាអ៊ីកា (បណ្ដោះអាសន្ន)
ក្រឡាផ្ទៃ
- ផ្ទៃដី
១,២៤០,១៩២ គ.ម 
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
២២,៣៩៥,៤៨៩
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
$៥៦.០៥ពាន់លាន
- ក្នុងម្នាក់
$២,៦០៩
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
$១៨.៤ពាន់លាន
- ក្នុងម្នាក់
$៨៥៨
ល្វែងម៉ោងGMT
កូដហៅទូរស័ព្ទ+២២៣

រដ្ឋអធិបតេយ្យនៃប្រទេសម៉ាលីមានតំបន់ចំនួន១៩ និងព្រំប្រទល់របស់វានៅភាគខាងជើងឈានដល់ជ្រៅទៅកណ្តាលនៃវាលខ្សាច់សាហារ៉ា។ ផ្នែកខាងត្បូងរបស់ប្រទេសគឺនៅក្នុងវាលស្មោងស៊ូដង់ ជាកន្លែងដែលប្រជាជនភាគច្រើនរស់នៅ ហើយទន្លេនីហ្សេ និងសេណេហ្គាល់ឆ្លងកាត់។ សេដ្ឋកិច្ចរបស់ប្រទេសនេះផ្តោតលើវិស័យកសិកម្ម និងរ៉ែ។ ធនធានធម្មជាតិដ៏លេចធ្លោមួយរបស់ប្រទេសម៉ាលីគឺរ៉ែមាស ហើយប្រទេសនេះគឺជាអ្នកផលិតមាសធំជាងគេទី៣ នៅទ្វីបអាហ្វ្រិក។ ប្រទេសម៉ាលី គឺជាទឹកដីរបស់បុរសដែលត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតមិនធ្លាប់មានពីមុនមក ដែលត្រូវបានគេស្គាល់ថា ម៉ាន់សា ម៉ូសា។ ប្រទេសនេះត្រូវបានគេស្គាល់ផងដែរសម្រាប់ការនាំចេញអំបិលរបស់ខ្លួន។

ប្រទេសម៉ាលីបច្ចុប្បន្ន គឺជាផ្នែកមួយនៃចក្រភពអាហ្វ្រិកខាងលិចដ៏មានអំណាច និងអ្នកមានបំផុតចំនួនបី ដែលគ្រប់គ្រងពាណិជ្ជកម្មឆ្លងសាហារ៉ា៖ ចក្រភពហ្គាណា (ដែលជានាមហ្គាណាដាក់ឈ្មោះប្រទេស) ចក្រភពម៉ាលី (ដែលជានាមម៉ាលីដាក់ឈ្មោះប្រទេស) និងចក្រភពសង់ហៃ។ នៅកំពូលរបស់វាក្នុងឆ្នាំ១៣០០ ចក្រភពម៉ាលីគឺជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅទ្វីបអាហ្រ្វិក ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែលពីរដងនៃទំហំប្រទេសបារាំងសម័យទំនើប ហើយលាតសន្ធឹងទៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្វ្រិក។ ប្រទេសម៉ាលី ក៏ជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើផែនដី ហើយអធិរាជនៅកំពូលរបស់ប្រទេសនេះឈ្មោះថាម៉ាន់សា ម៉ូសា ត្រូវបានគេជឿថាជាបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្រៅពីជាមហាអំណាចសេដ្ឋកិច្ច ប្រទេសម៉ាលីមជ្ឈិមសម័យគឺជាមជ្ឈមណ្ឌលនៃសាសនាឥស្លាម វប្បធម៌ និងចំណេះដឹង ដោយធីមប៊ូកទូ ក្លាយជាកន្លែងសិក្សាដ៏ល្បីជាមួយសាកលវិទ្យាល័យរបស់ខ្លួន ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេបំផុតមួយក្នុងពិភពលោកនៅតែសកម្ម។ អាណាចក្រសង់ហៃ ដែលពង្រីកបានទាញយកអាណាចក្រនៅឆ្នាំ១៤៦៨ បន្ទាប់មកដោយកងទ័ពសាអាដៀន ដែលបានកម្ចាត់អាណាចក្រសង់ហៃ ក្នុងឆ្នាំ១៥៩១។ នៅចុងសតវត្សទី១៩ ក្នុងអំឡុងពេលប្រយុទ្ធដើម្បីអាហ្វ្រិក (Scramble for Africa) បារាំងបានដណ្តើមកាន់កាប់ប្រទេសម៉ាលី ដោយធ្វើឱ្យវាក្លាយជាផ្នែកមួយនៃប្រទេសស៊ូដង់បារាំង។ ស៊ូដង់បារាំង (ដែលត្រូវបានគេស្គាល់ថាជាសាធារណរដ្ឋស៊ូដង់) បានចូលរួមជាមួយសេណេហ្គាល់ក្នុងឆ្នាំ១៩៥៩ ដោយទទួលបានឯករាជ្យនៅឆ្នាំ១៩៦០ ជាសហព័ន្ធម៉ាលី។ មិនយូរប៉ុន្មាន បន្ទាប់ពីការដកខ្លួនរបស់សេណេហ្គាល់ចេញពីសហព័ន្ធ សាធារណរដ្ឋស៊ូដង់បានប្រកាសខ្លួនជាសាធារណៈរដ្ឋឯករាជ្យនៃប្រទេសម៉ាលី។ បន្ទាប់ពីរយៈពេលដ៏យូរនៃការគ្រប់គ្រងដោយបក្សតែមួយ រដ្ឋប្រហារនៅឆ្នាំំ១៩៩១ បាននាំឱ្យមានការសរសេររដ្ឋធម្មនុញ្ញថ្មី និងការបង្កើតប្រទេសម៉ាលីជារដ្ឋប្រជាធិបតេយ្យ និងពហុបក្ស។

ដោយមានភាសាផ្លូវការចំនួន១៣ ដែលក្នុងនោះបាំបារ៉ា គឺជាភាសាដែលនិយាយច្រើនជាងគេ។ នៅខែមករា ឆ្នាំ២០១២ ជម្លោះប្រដាប់អាវុធមួយបានផ្ទុះឡើងនៅភាគខាងជើងប្រទេសម៉ាលី ដែលក្នុងនោះពួកឧទ្ទាមទួរេ៉ក បានកាន់កាប់ទឹកដីមួយនៅភាគខាងជើង ហើយនៅក្នុងខែមេសាបានប្រកាសអបគមន៍នៃរដ្ឋថ្មី អាហ្សាវ៉ាដ ។ ជម្លោះនេះមានភាពស្មុគស្មាញដោយរដ្ឋប្រហារយោធាដែលបានកើតឡើងក្នុងខែមីនា ហើយក្រោយមកមានការប្រយុទ្ធគ្នារវាងទួរ៉េក និងក្រុមឧទ្ទាមផ្សេងទៀត ជាការឆ្លើយតបទៅនឹងការទទួលបានទឹកដី យោធាបារាំងបានចាប់ផ្តើមប្រតិបត្តិការសឺវល់ នៅក្នុងខែមករា ឆ្នាំ២០១៣ មួយខែក្រោយមក កងកម្លាំងម៉ាលី និងបារាំងបានដណ្តើមកាន់កាប់ភាគខាងជើងភាគច្រើនឡើងវិញ ទោះបីជាជម្លោះនៅតែបន្តកើតមានក៏ដោយ។ ការបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំំំ២០១៣ ដោយការបោះឆ្នោតជុំទីពីរធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ហើយការបោះឆ្នោតនីតិបញ្ញត្តិត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា និងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២។ នៅដើមទសវត្សរ៍ឆ្នាំ២០២០ ប្រទេសម៉ាលីបានឆ្លងកាត់ការកាន់កាប់យោធាចំនួនពីរដោយ អាស៊ីមី ហ្គូអ៊ីតា។

ឯកសារយោង

Tags:

នីហ្សេរីយ៉ាម៉ូរីតានីអាល់ហ្សេរី

🔥 Trending searches on Wiki ភាសាខ្មែរ:

គណបក្សហ៊្វុនស៊ិនប៉ិចទំព័រដើមមង្គល៣៨ប្រការបរិយាកាសខណ្ឌកំបូលយូណេស្កូសិទ្ធិកុមារល្ខោនខ្មែររូបិយវត្ថុធ្នាក់ស្ថានភាពប្រជាជនកម្ពុជារឿងកែ្អក១ជាកែ្អក១០ស្វីសបុណ្យភ្ជុំបិណ្ឌស្រុកបាណន់ការស្ដាប់ចេនឡាប្រាសាទបេងមាលាថ្នាក់ពាក្យអាហ្វ្រិករាជធានីនៃប្រទេសកម្ពុជាប្រព័ន្ធសេដ្ឋកិច្ចរឿងផ្កាស្រពោនព្រះបាទបរមរាជាទី៩ អង្គសូរកូរ៉េខាងជើងជំងឺរបេងក្រុងច្បារមនអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាខេត្តប៉ៃលិនព្រះឧទ័យរាជាអង្គចន្ទឧស្សាហកម្មបរាសិតសាស្ត្រខេត្តកំពង់ធំពិភពលោកសង្កាត់ស្វាយដង្គំប្រាសាទប្រែរូបច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ដូណាល់ ត្រាំល្បែងប្រជាប្រិយខ្មែរសូរ្យវរ្ម័ន​ទី១ជីវវិទ្យាស្រូវរដ្ឋបាលសាធារណៈទេសចរណ៍ខុងជឺនិមិត្តសញ្ញាភ្នំគូលែនអាណាចក្រខ្មែរសិក្ខាបទ៥វេយ្យាករណ៍ភាសាខ្មែរតេជោយ៉តទំនៀមទំលាប់ខ្មែរស៊ីន ស៊ីសាមុតសាគរវិទ្យាខេត្តព្រះសីហនុកម្លាំងបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាសង្គមវិទ្យាអំពើហិង្សាទឹកគ្រិស្តសាសនាប្រតិកម្មគីមីសង្គ្រាមផ្ទៃក្នុងកម្ពុជាអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំសសរពេជ្របញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជារបាំត្រុដិប្រវត្តិបុណ្យភ្ជុំបិណ្ឌឈានចតុកោណកែងព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិអាលុយមីញ៉ូមប្រវត្តិសាស្ត្រចិនទុំ (តួអង្គ)ប្រវត្តិសាស្ត្រភូមាអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាឧទ្យានជាតិនៅកម្ពុជារដ្ឋសភាកម្ពុជា🡆 More