កូឡុំប៊ី

ប្រទេសកូឡុំប៊ី​ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកូឡុំប៊ី (ភាសាអេស្ប៉ាញ៖ República de Colombia) គឺជាប្រទេសឆ្លងទ្វីបមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង និងមានទឹកដីក្រៅស្រុកមួយនៅទ្វីបអាមេរិកខាងជើង។ វាមានព្រំប្រទល់ជាប់នឹងសមុទ្រការ៉ាអ៊ីបនៅភាគខាងជើង ប្រទេសវេណេស៊ុយអេឡានៅភាគខាងកើត ប្រេស៊ីលនៅភាគអាគ្នេយ៍ ប្រទេសអេក្វាឌ័រ និងប៉េរូនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិច និងប្រទេសប៉ាណាម៉ានៅភាគពាយព្យ។ ប្រទេសកូឡុំប៊ីមានដែនដីនាយកដ្ឋានចំនួន ៣២ និងរដ្ឋធានីឈ្មោះ បូកូតា ដែលត្រូវជាទីក្រុងធំបំផុតក្នុងប្រទេស។ វាបានគ្របដណ្តប់លើផ្ទៃដី ១,១៤១,៧៤៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៥០ លាននាក់។ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកូឡុំប៊ីបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃអរិយធម៌អាមឺរិនឌិនផ្សេងៗ (វប្បធម៌ជនជាតិដើម) ការចូលមកតាំងទីលំនៅរបស់ជនជាតិអឺរ៉ុប ទាសករអាហ្វ្រិក និងអន្តោប្រវេសន៍ផ្សេងៗមកពីទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។ ភាសាអេស្ប៉ាញគឺជាភាសាផ្លូវការរបស់ប្រទេស ហើយក្រៅពីនេះ វាមានភាសានិយាយជាង ៧០ ភាសាបន្ថែមទៀត។

សាធារណរដ្ឋកូឡុំប៊ី
República de Colombia (ភាសាអេស្ប៉ាញ)
ទង់ជាតិ កូឡុំប៊ី
ទង់ជាតិ
វរលញ្ឆករកូឡុំប៊ី
វរលញ្ឆករ
បាវចនា
"Libertad y Orden" (ភាសាអេស្ប៉ាញ)
ខ្មែរ៖ សេរីភាព និងសណ្តាប់ធ្នាប់)
ភ្លេងជាតិ
Himno Nacional de la República de Colombia
("ភ្លេងជាតិនៃសាធារណរដ្ឋកូឡុំប៊ី")
ទីតាំងប្រទេសកូឡុំប៊ី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកូឡុំប៊ី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
បូកូតា
4°35′N 74°4′W / 4.583°N 74.067°W / 4.583; -74.067
ភាសាផ្លូវការភាសាអេស្ប៉ាញ
ក្រុមជនជាតិ
(ឆ្នាំ ២០១៨)
  • ៨៧.៥៨% ជនជាតិស្បែកស ឬមេស្ទីហ្សូ
  • ៦.៦៨% កូឡុំប៊ី-អាហ្វ្រិក (រួមមាន ជនជាតិចម្រុះ)
  • ៤.៣១% ជនជាតិដើម
  • ១.៣៥% មិនបានបញ្ជាក់
  • ០.០៨% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១៨)
  • ៨៨.៦% គ្រិស្តសាសនា
    —៧៣.៧% រ៉ូម៉ាំងកាតូលិក
    —១៤.១% ប្រូតេស្តង់
    —០.៨% និកាយផ្សេងៗ
  • ១០.៣% គ្មានជំនឿសាសនា
  • ១.១% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋប្រធានាធិបតីនិយម
- ប្រធានាធិបតី
អ៊ីវ៉ាន ឌូកេ ម៉ារកេស
- អនុប្រធានាធិបតី
ម៉ារតា លូស៊ីយ៉ា រ៉ាមីរ៉េស
នីតិបញ្ញត្តិសមាជ
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យពីអេស្ប៉ាញ
- ប្រកាសឯករាជ្យ
២០ កក្កដា ១៨១០
- ទទួលស្គាល់
៧ សីហា ១៨១៩
- ឯកភូតនីយកម្មចុងក្រោយ
១៨៨៦
- កាត់ទឹកដីមួយភាគពីប្រទេសប៉ាណាម៉ា
១៩០៣
រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
៤ កក្កដា ១៩៩១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,១៤១,៧៤៨ គ.ម   (ទី២៥)
- ផ្ទៃទឹក (%)
២.១ (គិតត្រឹមឆ្នាំ២០១៥)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ៥០,៣៧២,៤២៤ (ទី២៨)
- ដង់ស៊ីតេ
៤២.២៣ នាក់/គ.ម   (ទី១៧៣)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៨២៧.៦៦២ ពាន់លានដុល្លារ (ទី៣១)
- ក្នុងម្នាក់
១៦,២៦៤ ដុល្លារ
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៣៤៣.១៧៧ ពាន់លានដុល្លារ (ទី៣៨)
- ក្នុងម្នាក់
៦,៧៤៤ ដុល្លារ
ជីនី (២០១៩)negative increase ៥១.៣
ខ្ពស់
HDI (២០១៩)increase ០.៧៦៧
ខ្ពស់ · ទី៨៣
រូបិយវត្ថុប៉េសូកូឡុំប៊ី (COP)
ល្វែងម៉ោងUTC−៥[b] (COT)
ទម្រង់កាលបរិច្ឆេទdd-mm-yyyy (ស.រ.)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៥៧
ដែនកម្រិតខ្ពស់.co

កូឡុំប៊ីគឺជាប្រទេសមួយក្នុងចំណោមមហាប្រទេសចម្រុះចំនួនដប់ប្រាំពីរនៅលើពិភពលោក ហើយមានកម្រិតជីវចម្រុះខ្ពស់បំផុតទីពីរនៅលើពិភពលោក។ ទឹកដីរបស់វាបានគ្របដណ្តប់លើព្រៃលិចទឹកអាម៉ាហ្សូន តំបន់ខ្ពង់រាប វាលស្មៅ និងវាលខ្សាច់ ហើយវាជាប្រទេសតែមួយគត់នៅអាមេរិកខាងត្បូងដែលមានឆ្នេរសមុទ្រ និងកោះជាច្រើននៅតាមបណ្តោយមហាសមុទ្រអាត្លង់ទិកផង និងប៉ាស៊ីហ្វិកផង។

កូឡុំប៊ីគឺជាសមាជិកនៃអង្គការកម្រិតពិភពលោក និងតំបន់សំខាន់ៗដូចជា៖ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) អង្គការរដ្ឋអាមេរិកាំង (OAS) សម្ព័ន្ធភាពប៉ាស៊ីហ្វិក សហគមន៍អង់ឌីន និងជាដៃគូសកលមួយរបស់អង្គការណាតូ។ សេដ្ឋកិច្ចចម្រុះរបស់វាគឺធំជាងគេទីបីនៅអាមេរិកខាងត្បូង ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការរំពឹងទុកកំណើនអំណោយផលរយៈពេលវែង។

និរុត្តិសាស្ត្រ

សាធារណរដ្ឋ កូឡុំប៊ី ឬ ប្រទេសកួឡុំប៊ី មានឈ្មោះជាភាសាអេស្ប៉ាញ Colombia (កូឡុំបីអា)។ ឈ្មោះ​នេះ​រំឮក​លោកកូលំបូស ដែលជាបុគ្គល មកពីទ្វីបអឹរ៉ុប ដែលបានរកឃើញ ទ្វីបអាមេរិច នៅ ឆ្នាំ១៤៩២ ។

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

ប្រទេសកូឡុំប៊ី មានប្រជាជនរស់នៅចំនួន ៤២,៨៨៨,៥៩២នាក់ ហើយ ជាប្រទេសទីបីរ ដែលមានប្រជាជនច្រើនជាងគេ នៃអាមេរិកាឡាទីន​ បន្ទាប់ពី ប្រទេសម៉ិចស៊ិកូ និង ប្រទេសប្រេស៊ីល ។

រាជធានីរបស់ប្រទេសកូឡុំប៊ី គឺទីក្រុងបូកូតា ។ ទីក្រុងមេដេលីន ជាទីក្រុងធំជាងគេទីពីរ ហើយជាមជ្ឈមណ្ឌលដ៏ធំផងដែរ ។ ទីក្រុងធំជាងគេទីបីរ គឺទីក្រុងកាលី ស្ថិតនៅតំបន់ហ្គួហ្គា នៃប្រទេសកូឡុំប៊ី ។

ទីក្រុងសំខាន់របស់ប្រទេសនេះ ស្ថិតនៅឆ្នេរ ការីប៊ាន គឺ ទីក្រុងបារានខ្ជួឡា​ ហើយ វាជាកំពុងផែអន្ដរជាតិផងដែរ។ សីតុណ្ហភាពរបស់ប្រទេសកូឡុំប៊ី ផ្លាស់ប្ដូរខ្ពស់​និង​សីតុណ្ហភាពមានការផ្លាស់ប្ដូរតាមតំបន់ ។

តំបន់ដែលស្ថិត នៅជុំវិញភ្នំអែនដេស គឺត្រជាក់ជាង នៅតាមតំបនឆ្នេរ ពីរព្រោះសីតុណ្ហភាពមានកំពស់ខុសគ្នា ។ ប្រទេសកូឡុំប៊ីមានដំនាំផ្លែឈើ បន្លែ និងសត្វជាច្រើនប្រភេទ ។ ប្រទេសនេះមានវាយ មានភ្នំ និង មានព្រៃដូច ព្រៃអាម៉ាសួន។

ព្រំដែន

ប្រទេសដែលមានព្រំប្រទល់ ជាដីគោក ជាមួយ ប្រទេសកូឡុំប៊ីមាន៖

  • ប្រទេសវីណេហ្ស៊ូអេឡា ខាងកើត ។
  • ប្រទេសប្រេស៊ីល អាគ្នេយ៏ ។
  • ប្រទេសប៉េរូ ខាងត្បួង ។
  • ប្រទេសអេក្វាទ័រ និរតី
  • ប្រទេសប៉ាណាម៉ា ខាងលិច

ប្រទេសដែលមានព្រំប្រទល់ ជាមួយប្រទេសកូឡុំប៊ី ខាងសមុទ្រមាន៖

  • ប្រទេសនីការ៉ាហ្គ័រ ។
  • ប្រទេសប៉ាណាម៉ា ។
  • ប្រទេសកូស្តារីកា ។
  • ប្រទេសហ្គ័រតេម៉ាឡា ។
  • ប្រទេសហុងឌុយរាស​។
  • ប្រទេសចាម៉ៃកា​។
  • ប្រទេសហៃទី
  • សាធារណៈរដ្ឋឌូមីនីខឹន។

នយោបាយ និងរដ្ឋាភិបាល

ប្រជាសាស្រ្ត

ភាគច្រើននៃចំនួនប្រជាជនកូឡុំប៊ីត្រូវបានបង្កើតឡើងដោយជនអន្តោប្រវេសន៍មកពីពិភពលោកចាស់ និងកូនចៅរបស់ពួកគេ លាយឡំជាមួយប្រជាជនជនជាតិដើមភាគតិច។ បន្ទាប់ពីសម័យដំបូងនៃការសញ្ជ័យ និងការធ្វើអន្តោប្រវេសន៍របស់អេស្ប៉ាញ រលកនៃអន្តោប្រវេសន៍ និងការតាំងទីលំនៅរបស់ជនមិនមែនជនជាតិដើមភាគតិចបានកើតឡើងជិតប្រាំមួយសតវត្សមកហើយ ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ។ ធាតុថ្មីបំផុត និងថ្មីៗបំផុតនៃទំនៀមទម្លាប់ ភាសា និងសាសនារបស់ជនអន្តោប្រវេសន៍បានរួមបញ្ចូលគ្នាដើម្បីបង្កើតជាវប្បធម៌កូឡុំប៊ី ហើយដូច្នេះ អត្តសញ្ញាណកូឡុំប៊ីសម័យទំនើប។

ជនជាតិកូឡុំប៊ីភាគច្រើនមានដើមកំណើតអេស្ប៉ាញ ដែលមានដើមកំណើតនៅដើមសតវត្សទី 16 នៅពេលដែលកូឡុំប៊ីជាផ្នែកមួយនៃអាណាចក្រអេស្ប៉ាញ។ ក្រោយមក ក្នុងកំឡុងសតវត្សទី 19 និងទី 20 ពលរដ្ឋអឺរ៉ុប និងមជ្ឈិមបូព៌ាបានធ្វើចំណាកស្រុកទៅកាន់ប្រទេសកូឡុំប៊ី ជាពិសេសប្រទេសលីបង់ និងអ៊ីតាលី។ រួមមាន អាល្លឺម៉ង់ បារាំង អង់គ្លេស ព័រទុយហ្គាល់ ប៉ូឡូញ លីទុយអានី ឡាតវី ក្រិក បែលហ្សិក ស្វីស ហូឡង់ ឆេក អាមេនី រុស្ស៊ី អ៊ុយក្រែន ក្រូអាត ប៉ាឡេស្ទីន ស៊ីរី ហ្ស៊កដានី ចិន និងផ្សេងៗទៀត.

កូឡុំប៊ី 
Shakira

សេដ្ឋកិច្ច

ដំណឹកជញ្ជូន

កូឡុំប៊ី 
ផែនទីកូឡុំប៊ី
កូឡុំប៊ី 
ទីក្រុងបូកូតា
កូឡុំប៊ី 
ទីក្រុងមេឌេយីណ

សំរាប់ការដឹកជញ្ជួនផ្នែកភាគច្រើននៃប្រទេសកូឡុំប៊ី​គឺ​ទំនើបនិងប្រទេសនេះមានផ្លូវច្រើន។ ទីក្រុងធំៗទាំងអស់មានប្រលានយន្ដហោះ និង មានកំពុងផែមួយចំនួនស្ថិតនៅមហាសមុទ្រទាំងពីរមានមហាសមុទ្រ ប៉ាស៊ីភិច និង មហាសមុទ្រអាតឡង់ទិច ។ ដោយសារតែប្រទេសកូឡុំប៊ីជាប្រទេសដែលធំ និង មានភ្នំជាច្រើន ហើយប្រឡានយន្ដហោះមានសារៈសំខាន់ណាស់សំរាប់ប្រទេសនេះ។​ មានតំបន់មួយចំនួនដូចជាអាម៉ាស៊ួនហ្វរែស ដែលជាកន្លែងដែលមានសារៈសំ​ខាន់ហើយមធ្យោបាយនៃការដឹ​កជញ្ជួនគឺត្រូវធ្វើដំនើរតាមទន្លេ។ ·ផ្លូវៈ មហាវិថីប៉ានអាមេរិចស្ថិតនៅភាគខាងត្បូងអាមេរិចក្នុងប្រទេសកូឡុំប៊ី។ អ្នកអាចទៅឆ្ងាយទៅទីរ៉ាដេហ្វួហ្គូក្នុងឆីឡេដោយតាមផ្លូវនេះ។ ផ្លូវដែលសំខាន់បំផុតគឺ មហាវិថី បូកូតា- មេដាលីន, មហាវិថី បូកូតា-ឆាលី, មហាវិថី បូកូតា-កុកុតា, មហាវិថី បូកូតា-បារានខ្យួឡា ហើយនិងមួយចំនួនទៀតធ្វើការភ្ជាប់ទៅទីក្រុងធំៗដូចជា មេដេលីន, ឆាលី, បារានខ្យួឡា និងចាតាហ្គេណា ដេអ៊ីនដាស ជាមួយនិងផ្លូវសំខាន់ដទៃទៀត។អ្នកអាចធ្វើ ដំនើរពីរបូកូតាទៅ ការាកាស​ , វេនេហ៊ួឡានិង ខ្យួតូ,អេខ្យួឌ័រ។ ទីក្រុងធំៗជាច្រើនមានចំនតឡានក្រុង។ ·ប្រឡានយន្ដហោះ ​វាគឺចំនុចសំខាន់ណាស់ចំពោះប្រឡាណយន្ដហោះនៅក្នុងប្រទេសកូឡុំប៊ី និងទីក្រុងសំខាន់ៗមួយចំនួនសុទ្ធតែមានប្រឡានយន្ដហោះទាំងអស់។ ប្រឡានយន្ដហោះអន្ដរជាតិអ៊ីឌួរាឌួ នៅក្នុង ទីក្រុងបូកូតាជាប្រឡានយន្ដហោះសំខាន់បំផុត ហើយបន្ទាប់គឺប្រឡានយន្ដហោះអន្ដរជាតិប៉ាលម៉ាស៊ីកានៅក្នុងទីក្រុងឆាលី។ ប្រឡានយន្ដហោះផ្សេងទៀតស្ថិតនៅ មេដេលីន, បារាខ្យួឡា, សានអាលដ្រែស និង ចាតាហ្គេណាដេអ៊ីនដាស។ ប្រឡានយន្ដហោះជាច្រើនរបស់ប្រទេសកូឡុំប៊ីមានការភ្ជាប់ជាមួយនិ​ងអន្ដរជាតិដូចជាប្រទេសដែលស្ថិតនៅភាគខាងត្បួង និងខាងជើងអាមេរិច ហើយនិងទ្វីបអ៊ឺរ៉ុប។

វប្បធម៌

ឯកសារយោង

តំណភ្ជាប់ក្រៅ

Tags:

កូឡុំប៊ី និរុត្តិសាស្ត្រកូឡុំប៊ី ប្រវត្តិសាស្ត្រកូឡុំប៊ី ភូមិសាស្ត្រកូឡុំប៊ី នយោបាយ និងរដ្ឋាភិបាលកូឡុំប៊ី ប្រជាសាស្រ្តកូឡុំប៊ី សេដ្ឋកិច្ចកូឡុំប៊ី វប្បធម៌កូឡុំប៊ី ឯកសារយោងកូឡុំប៊ី តំណភ្ជាប់ក្រៅកូឡុំប៊ីទីក្រុងបូកូតាប៉េរូប្រេស៊ីលភាសាអេស្ប៉ាញមជ្ឈិមបូព៌ាមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិកខាងជើងអេក្វាឌ័រ

🔥 Trending searches on Wiki ភាសាខ្មែរ:

និមិត្តសញ្ញាគីមីប្រវត្តិសាស្ត្រមនបំណែងចែករដ្ឋបាលនៃកម្ពុជាទសពិធរាជធម៌ជ័យវរ្ម័នទី៧ទន្លេមេគង្គខ្មែរមនុស្សគោលនយោបាយរូបិយវត្ថុរូបមន្តគីមីមហាត្មះគន្ធីច្បាប់ចលនារបស់ញូតុនរឿង ភូមិតិរច្ឆានបញ្ញត្តិសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ប្រាសាទបេងមាលាប្រទេសកំពុងអភិវឌ្ឍកូរ៉េខាងជើងប្រវត្តិសាស្ត្រខ្មែរដំបូងសាសនាកម្មន្ត (រូបវិទ្យា)កម្មបថ១០អភិប្រាយ​មង្គលសូត្រ ៣៨ ប្រការខេត្តនៃប្រទេសកូរ៉េខាងត្បូងប្រាសាទភ្នំបាខែងផលប្រយោជន៍នៃរុក្ខជាតិធនាគារជាតិនៃកម្ពុជាប្រវត្តិសាស្ត្រអ៊ីស្រាអែលញ៉ុក ថែមកែម ឡីពិធីបុណ្យឯករាជ្យជាតិកម្ពុជាស្ពានមិត្តភាពកម្ពុជា-ជប៉ុនអង្គការសហប្រជាជាតិរាជវង្សឈីងហិរញ្ញវត្ថុភ្លេងក្លងឆ្នក់(ខ្លងខែក)សង្គមវិទ្យាអរិយដ្ឋង្គិកមគ្គទំនាក់ទំនងកម្ពុជា-ចិនឧបទ្វីបឥណ្ឌូចិនម៉ូនីទ័រកុំព្យូទ័រជ័យវរ្ម័នទី៤ក្សត្រីអង្គម៉ីរមណីយដ្ឋានភ្នំសន្ទូចមហាសមុទ្រឥណ្ឌាព្រះសិវៈប្រាសាទភ្នំបាណន់រាមាយណៈម៉ាឡេស៊ីភ្នំភ្លើងព្រះច័ន្ទធម៌សូត្រថ្វាយបង្គំព្រះធម្មជាតិសង្ក្រាន្តចង្វាក់ រាំវង់ទិវានារីអន្តរជាតិទុំទាវឈាមប្រទេសស្រុកមោងឫស្សីកុំព្យូទ័រល្បែងលាក់កន្សែងខុងជឺលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តព្រះបាទបរមរាជាទី៩ អង្គសូរប្រវត្តិសាស្ត្រភូមាវីតាមីនព្រះឧទ័យរាជាអង្គចន្ទអ្វីដែលហៅថាភាសាបណ្ដាំក្រមង៉ុយច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាប្រវត្តិសាស្ត្រថៃស្ពានគីហ្សូណា🡆 More