ភូតាន

ប្រទេសភូតាន់ ឬអាចសរសេរបានថា ប៊ូតាន (ភាសាសុងខា៖ འབྲུག་ཡུལ) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រភូតាន គឺជាប្រទេសមួយដែលស្ថិតនៅតំបន់ហិមាល័យខាងកើត ពោលគឺនៅចំចន្លោះកណ្តាលរវាងប្រទេសចិន និងឥណ្ឌា។ ឈ្មោះថា ភូតាន ជាភាសាដើមហៅ ឌ្រុកយុល ឬប្រែមកថា ទឹកដីនាគផ្គរលាន់។ ប្រទេសនេប៉ាល់ និងបង់ក្លាដែសមានទីតាំងស្ថិតនៅជិតប្រទេសភូតាន ប៉ុន្តែមិនមានព្រំដែនគោកជាប់គ្នានោះទេ។ ប្រទេសនេះមានប្រជាជនជាង ៧៥៤,០០០ នាក់ និងមានផ្ទៃដីសរុប ៣៨,៣៩៤ គីឡូម៉ែត្រការ៉េ ដែលធ្វើវាជាប់ចំណាត់ថ្នាក់ទី ១៣៣ ខាងក្រឡាផ្ទៃសរុប និងទី១៦០ ខាងចំនួនប្រជាជន។ ភូតានគឺជាប្រទេសប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដោយមានព្រះពុទ្ធសាសនាវិជ្រយានជាសាសនារបស់រដ្ឋ។

ព្រះរាជាណាចក្រភូតាន
དཔལ་ལྡན་འབྲུག་པའི་རྒྱལ་ཁབ་ (ភាសាសុងខា)
Druk Gyal Khap
ទង់ជាតិ ភូតាន
ទង់ជាតិ
វរលញ្ឆករភូតាន
វរលញ្ឆករ
ភ្លេងជាតិ
འབྲུག་ཙན་དན (ភាសាសុងខា)
"អាណាចក្រនាគផ្គរលាន់"
ទីតាំងប្រទេសភូតាន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសភូតាន (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
ធីមប៊ូ
27°28.0′N 89°38.5′E / 27.4667°N 89.6417°E / 27.4667; 89.6417
ភាសាផ្លូវការភាសាសុងខា
សាសនា
(ឆ្នាំ ២០១០)
  • ៧៤.៨% ព្រះពុទ្ធសាសនា (ផ្លូវការ)
  • ២២.៦% ហិណ្ឌូសាសនា
  • ១.៩% បុន ឬសាសនាប្រជាប្រិយ
  • ០.៤% គ្រិស្តសាសនា
  • ០.១% ឥស្លាមសាសនា
  • ០.១% សាសនាផ្សេងៗ
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត
- ឌ្រុកក្យាលប៉ូ
សម្តេចព្រះរាជាធិបតីជីកមេ កេសារ ណាមគ្យែល វ៉ាំងឈូក
- នាយករដ្ឋមន្ត្រី
ឡូតេ ត្សេរីង
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ក្រុមប្រឹក្សាជាតិ
- សភាជាន់ទាប
រដ្ឋសភា​
និម្មិតកម្ម
- ការបង្រួបបង្រួមជាតិភូតាន
១៦១៦–១៦៣៤
- រាជវង្សវ៉ាំងឈូក
១៧ ធ្នូ ១៩០៧
- សន្ធិសញ្ញាឥណ្ឌា-ភូតាន
៨ សីហា ១៩៤៩
២១ កញ្ញា ១៩៧១
- ប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
១៨ កក្កដា ២០០៨
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៨,៣៩៤ គ.ម   (ទី១៣៣)
- ផ្ទៃទឹក (%)
១.១
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
៧៥៤,៣៨៨ (ទី១៦៥)
- ជំរឿន (ឆ្នាំ ២០១៧)
៧២៧,១៤៥
- ដង់ស៊ីតេ
១៩.៣ នាក់/គ.ម   (ទី១៦២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
៧.៧០១ ពាន់​លានដុល្លារ
- ក្នុងម្នាក់
៩,៤២៦ ដុល្លារ (ទី១១៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
២.៥៤៧ ពាន់​លានដុល្លារ
- ក្នុងម្នាក់
៣,១១៧ ដុល្លារ (ទី១៣០)
ជីនី (២០១៧)៣៧.៤
មធ្យម
HDI (២០១៩)increase ០.៦៥៤
មធ្យម · ទី១២៩
រូបិយវត្ថុងុលត្រាំ (BTN)
រូពីឥណ្ឌា (₹) (INR)
ល្វែងម៉ោងUTC+០៦ (BTT)
ទម្រង់កាលបរិច្ឆេទYYYY-MM-DD
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៩៧៥
ដែនកម្រិតខ្ពស់.bt
  1. ចំនួនប្រជាជនរបស់ប្រទេសភូតានត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើតួលេខដែលបានរាយការណ៍ថាមានប្រហែលមួយលាននាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ពោលនៅពេលដែលប្រទេសនេះបានចូលរួមជាមួយអង្គការសហប្រជាជាតិ ហើយស្ថិតិច្បាស់លាស់គឺនៅមានកង្វះខាត ដូច្នេះដោយប្រើអត្រាកើនឡើងប្រចាំឆ្នាំ ២-៣% ការប៉ាន់ស្មានចំនួនប្រជាជនច្រើនបំផុតគឺប្រហែលពីរលាននាក់នៅត្រឹមឆ្នាំ២០០០ ប៉ុន្តែជំរឿនជាតិត្រូវបានប្រព្រឹត្តិធ្វើឡើងក្នុងឆ្នាំ២០០៥ ហើយវាបានបង្ហាញថាប្រជាជនតាមពិតមានចំនួនតែត្រឹម ៦៧២,៤២៥ នាក់ប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ផ្នែកចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិបានកាត់បន្ថយការប៉ាន់ស្មានរបស់ខ្លួនអំពីចំនួនប្រជាជនរបស់ប្រទេសនៅក្នុងការពិនិត្យឡើងវិញឆ្នាំ២០០៦ សម្រាប់រយៈពេលទាំងមូលពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០០០។

ភូតានធ្លាប់មានទំនាក់ទំនងជាមួយចក្រភពអង់គ្លេស ហើយក៏បានក្លាយជាទឹកដីអាណានិគម។ ភូតាននូវតែបន្តរក្សាទំនាក់ទំនងទ្វេរភាគីរឹងមាំជាមួយឥណ្ឌា ហើយបានបែកបាក់គ្នានៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៤៩ ភូមិសាស្ត្ររបស់ប៊ូតានប្រែប្រួលពីតំបន់ ទំនាបត្រូពិច នៅភាគខាងត្បូងរហូតដល់ភ្នំហិមាល័យនៅភាគខាងជើងដែលមានកំពូលភ្នំខ្លះលើសពី ៧០០០m ប្រទេសនេះមានប្រវែងប្រហែល ៣០០kmពីខាងកើតទៅខាងលិច និង១៧០kmពីខាងជើងទៅខាងត្បូង។ ចាប់ពីឆ្នាំ១៩៨៥ រដ្ឋាភិបាលប៊ូតាន់បានសម្រេចចិត្តលែងគិតពីចំនួនប្រជាជនដើមកំណើតនេប៉ាល់ថាជាជនជាតិដើមប៊ូតាន់ទេទាំងនេះដែរត្រូវបានដកហូតសញ្ជាតិរបស់ពួកគេ។ ពួកគេភាគច្រើនកំពុងរស់នៅក្នុងប្រទេស នេប៉ាល់ នៅក្នុងជុំំំរុំ ជនភៀសខ្លួនក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ ឆ្នាំ២០០៨ ប្រទេសប៊ូតានបាន ផ្លាស់ប្ដូររបប រាជានិយមផ្តាច់ការទៅជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។

ឯកសារយោង

Tags:

ចិននេប៉ាល់បង់ក្លាដែសបញ្ជីប្រទេសតាមចំនួនប្រជាជនបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញវិជ្រយានសាសនារដ្ឋឥណ្ឌា

🔥 Trending searches on Wiki ភាសាខ្មែរ:

គង្គ ប៊ុនឈឿនធនាគារពិភពលោកវិគីភីឌាព្រះសង្ឃសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋខ្មែរផ្នត់គំនិតវណ្ណ មូលីវណ្ណរឿងអាសំគមបាញ់លលកអាស៊ីទីម័រខាងកើតប៉ាពួនូវែលគីនេច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះសារមន្ទីរវាលពិឃាតជើងឯកវណ្ណយុត្តិសិលាចារឹកម៉ូនីទ័រកុំព្យូទ័រនរោត្តម សីហមុនីនិកាយនៃព្រះពុទ្ធសាសនាអង្គរធំថ្លើមល្បែងបាយខុំភ្នំជីសូរបរាសិតសាស្ត្រចន្ទគតិព្រះយេស៊ូហូ ជីមិញភិក្ខុសោមភាពជាអ្នកនិយាយសង្ខារភ្នែកការធ្វើពាណិជ្ជកម្មគុណនាមបញ្ញត្តិរឿងព្រះសិរិធរចង្វាក់ រាំវង់បឹងយក្សឡោមបុណ្យភ្ជុំបិណ្ឌសាស្ត្រាចារ្យអស្សាមិករណ៏ប្រាសាទប្រែរូបកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិពោធិសត្វស្រុកអូរជុំបរមរាជារាមាធិបតីវិសយ័កសិកម្មនិងចំណេះដឹងស្ថានភាពប្រជាជនកម្ពុជាបុណ្យចូលឆ្នាំចិនភាសាខ្មែរអ៊ីសាក់ ញូតុនស្រុកកំពង់សៀមឧស្សាហកម្មកម្ពុជាភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ហ្វាំងឡង់ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាខេត្តពោធិ៍សាត់ខណ្ឌសែនសុខសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ការស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រ៊ុយណេសម្ព័ន្ធកូវ៉ាឡង់ខេត្តកំពង់ស្ពឺទំព័រដើមសង្គ្រាមផ្ទៃក្នុងកម្ពុជាសិក្ខាបទ១០ខេត្តកំពង់ធំដើមត្នោតអតិសុខុមជីវសាស្រ្ត​វេជ្ជសាស្រ្តរូបិយវត្ថុនាង​សីតាម៉ាឡេស៊ីសហគមន៍ទឹកជ្រោះប៊ូស្រាយេម៉ែនរាជវង្សឈីងស្រុកសំឡូតខេត្តសៀមរាប🡆 More