លីអូណែល មេសស៊ី

លីអូណែល មេសស៊ី (កើតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៨៧) ជាកីឡាករបាល់ទាត់អាជីពអាហ្សង់ទីន បច្ចុប្បន្ន​លេង​នៅ​ក្លឹប ​ប៉ារីស សេនជើមិន ​របស់​ប្រទេស​បារាំង និង លេងឲ្យក្រុមជំរើសជាត់អាហ្សង់ទីន។ គាត់​លេង​ក្នុង​មុខងារ​ជា​ខ្សែប្រយុទ្ធ និង​ មាន​តួនាទី​ជា​ប្រធាន​ក្រុម​ ក្រុមជំរើសជាតិ​អាហ្សង់ទីន។

ត្រឹម​អាយុ​២១ឆ្នាំ មេសស៊ី​ស្ថិតនៅចំណោម​កីឡាករ​ដែលត្រូវ​ជ្រើសរើសឲ្យទទួលពានរង្វាន់បាល់មាស (បាឡុងដ័រ) និង​ កីឡា​ករ​លេង​បាន​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់​ហ្វីហ្វា (FIFA)។ នៅ​ឆ្នាំ​បន្ទាប់ គឺឆ្នាំ២០០៩ គាត់​ក៏បាន​ឈ្នះ​ពានរង្វាន់បាល់មាស (បាឡុងដ័រ) និង​ កីឡា​ករ​លេង​បាន​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់​ហ្វីហ្វា ជាលើក​ដំបូង។ មួយឆ្នាំក្រោយមក គាត់​ក៏​ឈ្នះ​ពាន់រង្វាន់ ហ្វីហ្វាបាឡុងដ៏រ ២០១០ (ពានរង្វាន់ហ្វីហ្វាបាល់មាស​ FIFA Ballon d'or) ដែល​គាត់​ជាកីឡាករ​ដំបូង​គេ​ដែល​បាន​ឈ្នោះ​ពាននេះ និង​ឈ្នះ​ជាប់ៗ​គ្នា ក្នុងឆ្នាំ២០១០ ២០១១ និង ២០១២។ គាត់​ឈ្នះ​ពានកីឡាលេងល្អជាងគេ​នៅអ៊ឺរ៉ុបរបស់យូអិហ្វា (UEFA) រដូវកាល ២០១០-១១។ ត្រឹមអាយុ២៤ឆ្នាំ មេសស៊ី​បាន​ក្លាយ​ជា​កីឡាករ​​ដែល​រក​បាន​គ្រាប់បាល់ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាងគេ​របស់​ក្លឹប​បារសេឡួណាសម្រាប់​ការប្រកួតជា​ផ្លូវការ។ នៅខែកញ្ញាឆ្នាំ២០១៤ គាត់រកបាន​គ្រាប់​ទី៤០០ គិត​ទាំង​នៅក្នុងក្លឹប​និង​ក្រុម​ជំរើសជាតិ។ នៅខែវិច្ឆិកា គាត់​ក៏ក្លាយ​ជាកីឡាករ​ដែល​បាន​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាងគេ​នៅ​ឡា លីហ្គា (លីកកំពូល​របស់អេស្ប៉ាញ)។ ត្រឹមថ្ងៃទី០៤ ខែធ្នូ ២០២២ គាត់រកបាន ៧៨៩គ្រាប់ សម្រាប់អាជីពបាល់ទាត់។

Tags:

បារាំងអាហ្សង់ទីន

🔥 Trending searches on Wiki ភាសាខ្មែរ:

គុណធម៌អាដុលហ្វ៍ ហ៊ីទ្លែរទង់ជាតិកម្ពុជាសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាអង្គដួងសង្គមធម៌ចេនឡាទឹកលិចក្រុងសិរីសោភ័ណស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋកម្ពស់ត្រីកោណរដ្ឋអរិយធម៌ល្បែងលោតអន្ទាក់ហ៊ុន សែនសីលធម៌សង្គ្រាមវៀតណាមឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរស្រុកភ្នំស្រុកគុណនាមសម័យកាលចតុមុខធនាគារកណ្ដាលសតវត្សខេត្តក្រចេះល្ខោនបាសាក់លន់ នល់រស់ សេរីសុទ្ធាបឹងយក្សឡោមរឿងឳពុកក្មេករើសកូនប្រសារកូរ៉េខាងជើងការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកថូម៉ាសអាគីណាសភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យប្រេស៊ីលអាលុយមីញ៉ូមការស្ដាប់កម្លាំងប្រភេទចម្លាក់ស៊ីសុវត្ថិ មុនីវង្សល្បែងគ្របមាន់នួន ជាជំងឺទឹកនោមផ្អែមក្រសួងការពារជាតិទង់ព្រះពុទ្ធសាសនាព្រះអាទិត្យការអប់រំល្បែងចោលឈូងប្រាសាទព្រះគោភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ការប្រើប្រាស់អ៊ីនធើណែតបុណ្យភ្ជុំបិណ្ឌព្រះត្រៃបិដកស្រុកត្រាំកក់ពិធីបុណ្យបច្ច័យបួនឌីយ៉ូតព្រះបាទកៅណ្ឌិន្យទី២ក្រុងក្រចេះទំនាក់ទំនងវត្តភ្នំដូនពេញអបាយមុខបុណ្យឯករាជ្យជាតិកម្ពុជាខេត្តកំពង់ធំគូឡាឡាំពួជំងឺអេដស៍ការអប់រំ​របស់​ពុទ្ធសាសនាខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមអ៊ីស្រាអែលធម្មបទល្បែងចត្រង្គរចនាបថនៃស្ថាបត្យកម្មខ្មែរស្រុករលាប្អៀរនមស្ការព្រះពុទ្ធរតនៈឃុំសង្កាត់ស្ទឹងមានជ័យប្រវត្តិសាស្ត្រភូមាសុត្តន្តបិដកធ្វិតថឺរ🡆 More