យូហ្គោស្លាវី

ប្រទេសយូហ្គោស្លាវី គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល និងអាគ្នេយ៍ ដែលមានអត្ថិភាពពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩៩២។

យូហ្គោស្លាវី

Jugoslavija
Југославија
១៩១៨–១៩៩២
១៩៤១–១៩៤៥៖ ក្រោមការត្រួតត្រារបស់មហាអំណាចអ័ក្ស
Flag of យូហ្គោស្លាវី
យូហ្គោស្លាវី
ទង់ជាតិ
លើ៖ ១៩១៨–៤១
ក្រោម៖ ១៩៤៦–៩២
យូហ្គោស្លាវី
យូហ្គោស្លាវី
វរលញ្ឆករ
លើ៖ ១៩១៨–៤១
ក្រោម៖ ១៩៦៣–៩២
ភ្លេងជាតិ
"ចម្រៀងជាតិនៃព្រះរាជាណាចក្រយូហ្គោស្លាវី" (១៩១៩–១៩៤១)

"អេ ស្លាវ" (១៩៤៥–១៩៩២)
យូហ្គោស្លាវីនៅអំឡុងសម័យអន្តរសង្គ្រាម (លើ) និងសម័យសង្គ្រាមត្រជាក់ (ក្រោម)
យូហ្គោស្លាវីនៅអំឡុងសម័យអន្តរសង្គ្រាម (លើ) និងសម័យសង្គ្រាមត្រជាក់ (ក្រោម)
ធានី
និង ទីក្រុងធំបំផុត
បែលក្រាដ
44°49′N 20°27′E / 44.817°N 20.450°E / 44.817; 20.450
ភាសាផ្លូវការស៊ែប៊ី-ក្រូអាត-ស្លូវេន (មុនឆ្នាំ១៩៤៤)
ស៊ែប៊ី-ក្រូអាត (ពីឆ្នាំ១៩៤៤)
រដ្ឋាភិបាលរាជាធិបតេយ្យ (១៩១៨–១៩៤១)
សាធារណរដ្ឋសហព័ន្ធ (១៩៤៥–១៩៩២)
ប្រវត្តិសាស្រ្ត 
▪ ស្ថាបនកម្ម
១ ធ្នូ ១៩១៨
▪ អំណាចអ័ក្សចូលឈ្លានពាន
៦ មេសា ១៩៤១
▪ ទទួលស្គាល់ដោយ អ.ស.ប
២៤ តុលា ១៩៤៥
២៩ វិច្ឆិកា ១៩៤៥
▪ បែកខ្ញែករដ្ឋ
២៧ មេសា ១៩៩២
ប្រជាជន
▪ ១៩៥៥
១៧,៥២២,៤៣៨
▪ ១៩៦៥
១៩,៤៨៩,៦០៥
▪ ១៩៧៥
២១,៤៤១,២៩៧
▪ ១៩៨៥
២៣,១២១,៣៨៣
▪ ១៩៩១
២៣,៥៣២,២៧៩
រូបិយវត្ថុឌីណាយូហ្គោស្លាវី
កូដហៅទូរសព្ទ៣៨
ដែនកម្រិតខ្ពស់.yu
Preceded by
Succeeded by
យូហ្គោស្លាវី ស៊ែប៊ី
យូហ្គោស្លាវី ម៉ុងតេណេគ្រោ
យូហ្គោស្លាវី រដ្ឋស្លូវេន ក្រអាត និងស៊ែប
យូហ្គោស្លាវី អូទ្រីស-ហុងគ្រី
យូហ្គោស្លាវី ហ្វីវមី
ក្រូអាស៊ី យូហ្គោស្លាវី
ស្លូវេនី យូហ្គោស្លាវី
ម៉ាសេដ្វាន យូហ្គោស្លាវី
បូស្នី-អ៊ែរសេកូវីន យូហ្គោស្លាវី
សាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី យូហ្គោស្លាវី

រដ្ឋមួយនេះបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៩១៨ បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេន (កើតចេញពីការច្របាច់បញ្ចូលគ្នានៃព្រះរាជាណាចក្រស៊ែប៊ី ជាមួយនឹងបណ្ដារដ្ឋស្លូវេន ក្រូអាត និងស៊ែប ដែលសុទ្ធតែជាអតីតទឹកដីនៃចក្រភពអូទ្រីស-ហុងគ្រី)។ នៅទីបំផុត ប្រជាជនស្លាវខាងត្បូងបានរួបរួមគ្នាបង្កើតចេញជារដ្ឋអធិបតេយ្យមួយ ក្រោយពីបានស្ថិតនៅក្រោមការត្រួតត្រាពីបរទេសអស់ជាច្រើនសតវត្សមក ដូចជា ចក្រភពអូតូម៉ង់ និងអូទ្រីស-ហុងគ្រីជាដើម។ ស្ដេចស៊ែប៊ីព្រះនាម ពេទ័រទី១ បានក្លាយជាព្រះមហាក្សត្រដំបូងនៃរដ្ឋមួយនេះ។ ព្រះរាជាណាចក្រថ្មីថ្មោងនេះត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩២២ នៅក្នុងសន្និសីទឯកអគ្គរដ្ឋទូតនៅឯទីក្រុងប៉ារីស។ ឈ្មោះផ្លូវការរបស់រដ្ឋនេះត្រូវបានប្តូរមក ព្រះរាជាណាចក្រយូហ្គោស្លាវី នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩២៩។

ព្រះរាជាណាចក្រយូហ្គោស្លាវីត្រូវបានមហាអំណាចអ័ក្សចូលឈ្លានពាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១។ មកដល់ឆ្នាំ១៩៤៣ សហព័ន្ធប្រជាធិបតេយ្យយូហ្គោស្លាវីត្រូវបានប្រកាសបង្កើតឡើងដោយចលនាតស៊ូបក្សព័ន្ធ។ នៅឆ្នាំ១៩៤៤ ព្រះមហាក្សត្រយូហ្គោស្លាវីដែលត្រូវបាននិរទេសក្រៅស្រុក ព្រះនាមពេទ័រទី២ បានប្រកាសទទួលស្គាល់សហព័ន្ធនោះថាជារដ្ឋាភិបាលស្របច្បាប់។ រដ្ឋាភិបាលកុម្មុយនីស្តថ្មីត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសនៅខែវិច្ឆិកា ឆ្នាំ១៩៤៥ ហើយរបបរាជានិយមពីមុនក៏ត្រូវបានលុបបំបាត់ចោល ខណៈឈ្មោះផ្លូវការនៃប្រទេសត្រូវបានប្តូរទៅ សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី។ ជាថ្នូរនឹងវិនាសកម្មក្នុងសង្គ្រាមលោកលើកទី២ ទឹកដីនៃប្រទេសអ៊ីតាលីដូចជា អ៊ីស្ត្រា រីជេកា និងហ្សាដារ ត្រូវបានកាត់ប្រគល់ឱ្យយូហ្គោស្លាវី។ មេដឹកនាំនៃអតីតចលនាបក្សព័ន្ធលោកយ៉ូស៊ីប ប្រូហ្ស ទីតូបានឡើងគ្រប់គ្រងប្រទេសយូហ្គោស្លាវីពីឆ្នាំ១៩៤៤ ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយក្រោយមកជាប្រធានាធិបតីរហូតដល់ថ្ងៃមរណៈរបស់គាត់នៅក្នុងឆ្នាំ១៩៨០។ នៅឆ្នាំ១៩៦៣ ប្រទេសនេះត្រូវបានប្តូរឈ្មោះជាលើកចុងក្រោយមក សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី (សសសយ)។

នៅក្នុងសហព័ន្ធយូហ្គោស្លាវីគឺមានសាធារណរដ្ឋធម្មនុញ្ញចំនួនប្រាំមួយដែលផ្សំបញ្ចូលគ្នាបង្កើតបានជារដ្ឋប្រទេសមួយនេះ ដោយក្នុងនោះមានដូចជា សាធារណរដ្ឋសង្គមនិយមបូសនី-អ៊ែរសេកូវីន ក្រូអាត ម៉ាសេដ្វាន ម៉ុងតេណេគ្រោ ស៊ែប៊ី និងស្លូវេនី។ ចំណែកនៅក្នុងសាធារណរដ្ឋសង្គមនិយមស៊ែប៊ីវិញគឺមានខេត្តស្វយ័តសង្គមនិយមចំនួនពីរ ពោលគឺ កូសូវ៉ូ និងវយវ៉ូឌីន ហើយនៅក្រោយឆ្នាំ១៩៧៤ ខេត្តទាំងពីរបានទទួលស្វ័យភាពស្មើនឹងសមាជិកដទៃទៀតនៅក្នុងសហព័ន្ធ។ បន្ទាប់ពីបានជួបនូវវិបត្តិសេដ្ឋកិច្ច និងនយោបាយក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គំនិតជាតិនិយម និងជម្លោះក្រុមជនជាតិបានរីករាលសាយទៅពាសពេញផ្ទៃប្រទេស ហើយទីបំផុត យូហ្គោស្លាវីក៏បានបែកបាក់ទៅតាមសាធារណរដ្ឋរៀងៗខ្លួន ដែលដំបូងឡើយបែកចេញជាប្រាំប្រទេស រួចបានបង្កកើតចេញជាសង្រ្គាមយូហ្គោស្លាវី។ ដោយសារតែភាពឃោរឃៅនៅក្នុងសង្គ្រាមនេះ សហគមន៍អន្តរជាតិបានបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវីឡើងដើម្បីកាត់ទោសមេដឹកនាំនយោបាយ និងយោធាពីអតីតយូហ្គោស្លាវីពីបទឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលបានប្រព្រឹត្តក្នុងអំឡុងពេលសង្រ្គាម។

ក្រោយការបែកបាក់រដ្ឋ សាធារណរដ្ឋម៉ុងតេណេគ្រោ និងស៊ែប៊ីបានរួមគ្នាបង្កើតរដ្ឋសហព័ន្ធថ្មីមួយឡើងដែលមានឈ្មោះថា សាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី (សសយ)។ រដ្ឋសហព័ន្ធថ្មីនេះបានអះអាងថាខ្លួនគឺជារដ្ឋស្នងស្របច្បាប់តែមួយគត់បន្តពី សសសយ ប៉ុន្តែអំណះអំណាងអស់នេះត្រូវបានប្រឆាំងដោយអតីតសាធារណរដ្ឋនៃយូហ្គោស្លាវីពីមុន។ ដោយទទួលយកមតិយោបល់ពីគណៈកម្មាធិការមជ្ឈត្តកម្មបាដង់ទែរ សសយ ក៏សម្រេចប្តូរឈ្មោះផ្លូវការទៅជា ស៊ែប៊ី និងម៉ុងតេណេគ្រោ នៅក្នុងឆ្នាំ២០០៣។ មកដល់ត្រឹមឆ្នាំ២០០៦ រដ្ឋមួយបានរំលាយខ្លួនជាផ្លូវការបន្ទាប់ពីម៉ុងតេណេគ្រោ និងស៊ែប៊ីបានប្រកាសជារដ្ឋឯករាជ្យរៀងៗខ្លួន ខណៈរដ្ឋកូសូវ៉ូកំពុងមានជម្លោះទាក់ទិននឹងអធិបតេយ្យភាពខ្លួនចាប់តាំងពីបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ២០០៨ មក។

ផ្ទៃរឿង

គំនិតទាក់ទងនឹងការបង្កើតរដ្ឋតែមួយសម្រាប់ជនជាតិស្លាវខាងត្បូងរួមបានផុសចេញមកឡើងនៅចុងសតវត្សរ៍ទី១៧ និងចាប់មានប្រជាប្រិយភាពតាមរយៈចលនាអ៊ីលលីរីនៅក្នុងសតវត្សរ៍ទី១៩។ ឈ្មោះរដ្ឋនេះគឺបានមកពីការច្របាច់បញ្ចូលគ្នានៃពាក្យស្លាវថា jug (ប្រែមកថា "ត្បូង") និង Slaveni/Sloveni (ប្រែថា ស្លាវ)។ ចលនាបង្កើតរដ្ឋយូហ្គោស្លាវីជាផ្លូវការត្រូវបានពន្លឿនយ៉ាងរហ័សបន្ទាប់ពីសេចក្ដីប្រកាសគ័រហ្វូឆ្នាំ១៩១៧ បានធ្វើឡើងរវាងគណៈកម្មាធិការយូហ្គោស្លាវី និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រស៊ែប៊ី។

ព្រះរាជាណាចក្រ

ប្រទេសមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៨ ភ្លាមៗក្រោយសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងឡើយមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេនី ដែលជាសហភាពរវាងរដ្ឋស្លូវេន ក្រូអាត និងស៊ែប ជាមួយនឹងព្រះរាជាណាចក្រស៊ែប៊ី។ វាត្រូវបានគេស្គាល់ជាទូទៅនៅសម័យនោះថាជា "រដ្ឋវែសៃ"។ ក្រោយមក ទើបព្រះរាជាអាឡិចសាន់ដឺទី១ បានប្តូរឈ្មោះប្រទេសមកជា យូហ្គោស្លាវី នៅឆ្នាំ១៩២៩។

រជ្ជកាលអាឡិចសាន់ដឺ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩២៨ សមាជិកសភាតំណាងស៊ែប៊ីឈ្មោះពូនីសា រ៉ាឈីកបានធ្វើការបាញ់ប្រហារទៅលើសមាជិកប្រាំរូបនៃគណបក្សកសិករក្រូអាត ដែលត្រូវជាបក្សប្រឆាំងនៅក្នុងរដ្ឋសភានាពេលនោះ បង្កឱ្យសមាជិកពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រមាណពីរបីសប្តាហ៍ក្រោយក៏ស្លាប់មេដឹកនាំបក្សម្នាក់ទៀតដោយសាររបួសធ្ងន់ធ្ងរ។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩២៩ ព្រះមហាក្សត្រអាឡិចសាន់ដឺទី១ បានលុបចោលនូវរដ្ឋធម្មនុញ្ញយូហ្គោស្លាវី ទម្លាក់គណបក្សនយោបាយទាំងប៉ុន្មាននៅក្នុងសភា រួចទ្រង់ឡើងកាន់អំណាចប្រតិបត្តិ និងប្តូរឈ្មោះប្រទេសមកជាយូហ្គោស្លាវី។ ព្រះអង្គធ្វើបែបនេះក៏ព្រោះតែ​ចង់​ទប់ស្កាត់​​និន្នាការ​បំបែក​រដ្ឋ និង​កាត់​បន្ថយ​គំនិត​ជាតិ​និយមនៅតាមរដ្ឋនីមួយៗក្នុងព្រះនគររបស់ទ្រង់។ នៅក្នុងឆ្នាំ១៩៣១ ព្រះអង្គបាន​ប្រកាស​រដ្ឋធម្មនុញ្ញ​ថ្មី ហើយ​បាន​ប្រគល់អំណាចនយោបាយទៅរដ្ឋាភិបាលស៊ីវិលវិញ។ មិនយូរប៉ុន្មាន គោលនយោបាយទាំងអស់ដែលបានដាក់ចេញអនុវត្តដោយព្រះអង្គម្ចាស់អាឡិចសាន់ដឺត្រូវរងការប្រឆាំងពីមហាអំណាចអឺរ៉ុបផ្សេងៗ ពិសេសគឺនៅក្នុងប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ ដែលមនោគមវិជ្ជាហ្វាស៊ីស និងណាស៊ីបានកំពុងរីករាលដាលពាសពេញផ្ទៃប្រទេសទាំងពីរ ហើយនិងសហភាពសូវៀត ដែលកំពុងស្ថិតនៅក្រោមមេផ្ដាច់ការហ្សូសែហ្វ ស្តាលីន[ត្រូវការអំណះអំណាង]

កំណត់សម្គាល់

ឯកសារយោង

Tags:

យូហ្គោស្លាវី ផ្ទៃរឿងយូហ្គោស្លាវី ព្រះរាជាណាចក្រយូហ្គោស្លាវី កំណត់សម្គាល់យូហ្គោស្លាវី ឯកសារយោងយូហ្គោស្លាវី

🔥 Trending searches on Wiki ភាសាខ្មែរ:

ច្បាប់​អរិយសត្ថាជំងឺទឹកនោមផ្អែមឃុំអរិយក្សត្រព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)កម្ពុជាក្រោមអាណាព្យាបាលបារាំងខេត្តនៃប្រទេសកូរ៉េខាងត្បូងទំនាក់ទំនងព្រះពុទ្ធខេត្តព្រះវិហារសិង្ហបុរីធនាគារជាតិនៃកម្ពុជាជ័យវរ្ម័នទី២ស្រុកជីក្រែងសណ្ឋានដីកម្ពុជាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអ៊ីនធើណេតល្ខោននិយាយពុទ្ធសាសនា​ដូច​ម្តេចធម្មបទកម្ពុជាប្រជាធិបតេយ្យអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំយិន បូរ៉ាន់ច្បាប់ចលនារបស់ញូតុនភ្លេងមហោរីខេត្តកំពង់ចាមបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាត្រីកោណអាលុយមីញ៉ូមសាកលវិទ្យាល័យជាតិគ្រប់គ្រងព្រះពុទ្ធសាសនាខេត្តព្រៃវែងស្ថានភាពប្រជាជនកម្ពុជាព្រះបរមរាជវាំងកម្ពុជាជួន ណាតសេដ្ឋកិច្ចនៃប្រទេសថៃកម្មន្ត (រូបវិទ្យា)សុខភាពខេត្តខ្មែរដែលបាត់បង់នៅប្រទេសឡាវចេនឡាប្រវត្តិសាស្ត្រកម្ពុជាជួរភ្នំដងរែកអរិយសច្ច៤របាំងរូបម៉ូស្គូរឿងអាសំគមបាញ់លលកស្វាយកញ្ឆាប្រធានាធិបតីនៃសហរដ្ឋអាមេរិកសត្វឆ្អឹងកងរឿងសូផាតទសពិធរាជធម៌មីក្រូសេដ្ឋកិច្ចឃុំ សង្កាត់នៃកម្ពុជាវប្បធម៌ថៃទំនាក់ទំនងអន្តរជាតិសាមគ្គីធម៌ការសិក្សាអំពីសុភាវធម៌ខ្មែរភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យល្បែងលាក់កន្សែងប្រាសាទភ្នំបាយ៉ង់ឥណ្ឌាសហគមន៍សាសនាជំនាន់ដើមនៅប្រទេសកម្ពុជាវៀតណាមសិទ្ធិមនុស្សព្រះវិស្ណុស្ពានគីហ្សូណាធនាគារកណ្ដាលសាធារណរដ្ឋខ្មែរភ្នំពេញបរិស្ថានប្រាសាទនាគព័ន្ធរដ្ឋសភាកម្ពុជាត្រឹង ងាទីម័រខាងកើតឥន្ទ្រទេវី (សតវត្សទី១៣)ការប្រាស្រ័យទាក់ទងអន្តរបុគ្គលស្រីជេដ្ឋា🡆 More