អំណាចអ័ក្ស

មហាអំណាច​អ័ក្ស (Axis Power) ​​ឬ​ហៅ​​ថា អ័ក្ស ឬ​អ័ក្ស​រ៉ូម-ប៊ែរឡាំង-តូក្យូ ​ជា​ក្រុម​​មួយ​ដែល​ប្រយុទ្ធ​​ក្នុង​សង្គ្រាម​លោក​លើក​ទី II ប្រឆាំង​នឹង​កងកម្លាំង​សម្ព័ន្ធ​មិត្ត។ មហា​អំណាច​អ័ក្ស​បាន​ព្រមព្រៀង​​គ្នា​ប្រឆាំង​នឹង​សត្រូវ​​តែ​មួយ ប៉ុន្តែ​​​មិន​​​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​គ្នា​ទាំងស្រុង​ទេ។

មហា​អំណាច​អ័ក្ស​​កើត​មាន​ឡើង​​ តាមរយៈ​កិច្ច​ខិតខំ​​ប្រឹងប្រែង​ការទូត​របស់​អាល្លឺម៉ង់ ជប៉ុន និង​អ៊ីតាលី ដើម្បី​ការពារ​​ផលប្រយោជន៍​កុម្មុយនិស្ត​ ក្នុង​ពាក់​កណ្ដាល​ទសវត្សរ៍ឆ្នាំ១៩៣០។ ដំបូង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ ដោយ​​អាល្លឺម៉ង់ និង​អ៊ីតាលី ក្នុង​ខែ​តុលា ឆ្នាំ១៩៣៦។ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក​មូសសូលីនី បាន​ប្រកាស​​នៅ​ថ្ងៃ​ទី១ ​វិច្ឆិកា ថា ប្រទេស​អឺរ៉ុប​​ទាំងអស់​ ចាប់ពី​ពេលនេះ​ទៅ​នឹង​​ត្រូវ​មក​បង្វិល​នៅ​លើ​ "អ័ក្ស​រ៉ូម-ប៊ែរឡាំង" ដូច្នេះ​​បាន​បង្កើត​ឲ្យ​មាន​ពាក្យ "អ័ក្ស" ​ឡើង​តាំងពី​ពេល​នោះ​មក។ ជំហាន​ទីពីរ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ១៩៣៦ ដែល​ជា​​កតិកាសញ្ញា​ប្រឆាំង​លទ្ធិ​កុម្មុយនិស្ត (Anti-Comintern Pact) រវាង​អាល្លឺម៉ង់ និង​ជប៉ុន។ អ៊ីតាលី​បាន​ចូល​ក្នុង​កតិកាសញ្ញា​នេះ​ នៅ​ឆ្នាំ១៩៣៧។

ក្រុង​ប៊ែរឡាំង​ និង​​​រ៉ូម បាន​ក្លាយ​ជា​សម្ព័ន្ធ​​យោធា​ ក្រោម​កិច្ចព្រមព្រៀង​មួយ​​​​ហៅ​ថា "កតិកាសញ្ញា​រួម​កម្លាំង" (Pact of Steel) ដែល​នាំ​ឲ្យ​រួម​បញ្ចូល​កងកម្លាំង​យោធា​នៃ​ប្រទេស​ទាំងពីរ។ កតិកាសញ្ញា​រួម​កម្លាំង​​នេះ ដំបូង​ត្រូវ​បាន​ពង្រាង​ឡើង​សម្រាប់​សម្ព័ន្ធ​យោធា​ត្រី​ភាគី រវាង​ជប៉ុន អ៊ីតាលី និង​អាល្លឺម៉ង់ ប៉ុន្តែ​ជប៉ុន​ចង់​ផ្ដោត​គោលដៅ​ទៅ​​​សូវៀត ខណៈ​អ៊ីតាលី និង​អាល្លឺម៉ង់​ចង់​ផ្ដោត​​គោលដៅ​​​ទៅ​អង់គ្លេស ​និង​បារាំង។ ដោយសារតែ​មិន​ព្រមព្រៀង​គ្នា​ ទើប​​កតិកាសញ្ញា​​នេះ​ត្រូវ​បាន​ចុះ​​ហត្ថលេខា ដោយ​មិន​មាន​ជប៉ុន និង​បាន​ក្លាយ​ជា​កិច្ចព្រមព្រៀង​មួយ​ រវាង​ហ្វាស៊ីស​​អ៊ីតាលី និង​ណាស៊ី​អាល្លឺម៉ង់ ដែល​​​ចុះហត្ថលេខា​​​ថ្ងៃទី២២ ​ឧសភា ១៩៣៩ ដោយ​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី លោក Galeazzo Ciano និង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Joachim von Ribbentrop។

ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី II អ័ក្ស​បាន​កាន់កាប់​ដែនដី​មួយ​ផ្នែក​ធំ​នៅ​អឺរ៉ុប អាមេរិក​ខាងជើង និង​អាស៊ី​ខាងកើត។ សង្គ្រាម​បាន​ចប់​នៅ​ឆ្នាំ១៩៤៥ ដោយ​មហាអំណាច​អ័ក្ស​បាន​ចាញ់ ហើយ​​​​​សម្ព័ន្ធ​យោធា​នេះ​​ក៏​ត្រូវ​បាន​រំលាយ​ចោល។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

រដ្ឋបាលថ្នាក់ក្រោមជាតិជំងឺទឹកនោមផ្អែមធម៌ទន្លេពិធីបញ្ជាប់ពាក្យអក្សរសិល្ប៍ព្រះសិវលិង្គការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥សង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ផែនដីអេហ្ស៊ីបខេត្តប៉ៃលិនសាកលវិទ្យាល័យភូមិន្ទភ្នំពេញឈុត វុទ្ធីខេត្តឧត្ដរមានជ័យសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)ញ៉ុក ថែមអាណាចក្រអយុធ្យាផ្ការំដួលព្រហ្មញ្ញ សាសនាល្បែងបាយខុំចិត្តវិទ្យាសង្គ្រាមផ្ទៃក្នុងកម្ពុជាតេជោយ៉តធនាគារពិភពលោកក្រុមប្រឹក្សាក្រុង-ស្រុកទី ជីហួតរដ្ឋបាលសាធារណៈស្រូវសម រង្ស៊ីស្រុកពួកសិទ្ធិកុមារប្រវត្តិសាស្រ្តភ្នំពេញអ៊ីនធើណេតពុធ (ភព)ភពអង្គារអតិផរណាទីក្រុងញូវយ៉កខណ្ឌទួលគោកខែឧសភាមង្គលសូត្រនន្ទ ង៉ែតឧទ្យានជាតិនៅកម្ពុជាបុណ្យចូលឆ្នាំចិនសូរ្យវរ្ម័នទី២ប្រដាប់របត់ឈាមអរិយសច្ច៤សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចការិយាល័យខេត្តបន្ទាយមានជ័យល្បើកអង្គរជនជាតិថៃប្រវត្តិសាស្ត្រអ៊ីស្រាអែលក្រុងសៀមរាបក្រុងប៉ោយប៉ែតបរមរាជាទី១កាលប្បវត្តិព្រះពុទ្ធសាសនាសាសនា​សកលល្ខោនខោលវិទ្យាសាស្ត្រអង្គដួងប្រជាសាស្ត្រនៃកម្ពុជាគ្រោះថា្នក់ចរាចរណ៍សង្គ្រាមត្រជាក់ភ្លេងពិណពាទ្យអាស៊ីតអាមីនេភូមិសាស្ត្រនយោបាយចិននិយមន័យ​សាសនាកីឡាអាសុីអាគ្នេយ៍ ២០២៣ខណ្ឌឫស្សីកែវរមណីយដ្ឋានភ្នំបូកគោស្រុកសំរោងទងលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តសហរាជាណាចក្រ🡆 More