ម៉ាជូ ពីជូ

ម៉ាជូ ពីជូ ជា​រាជធានីបុរាណរបស់ចក្រភពអ៊ីនកា ដែលស្ថិតនៅរយៈកំពស់២៤៣០ម៉ែត្រ​លើនីវ៉ូទឹកសមុទ្រ។ ទីរមណីយដ្ឋាននេះ​មានទីតាំង​ចំងាយ៨០គីឡូម៉ែត្រ​ភាគអាគ្នេយ៍ទីក្រុងគុសស្កូ នៃប្រទេសប៉េរូ។ អ៊ីនកាចាប់ផ្ដើមសាងសង់​ទីក្រុងបុរាណនេះ​នៅឆ្នាំ១៤៣០ ប៉ុន្តែ​ត្រូវបានមេដឹកនាំអ៊ីនកា​បោះបង់ចោលវិញ នាសម័យដែលអេស្ប៉ាញលុកលុយចក្រភពអ៊ីនកានេះ។ ទោះបីជាទីរមណីដ្ឋាននេះ​ល្បីល្បាញ​នៅក្នុងប្រទេសនេះ​ក៏ដោយ ក៏ប៉ុន្តែ​វាមិនទាន់​ត្រូវបាន​គេស្គាល់​នៅក្រៅប្រទេស​ច្រើនណាស់ណាទេ។ នៅឆ្នាំ១៩១១ ប្រវត្តិវិទូអាមេរិកឈ្មោះហាយរ៉េម ប៊ីងហេម​បានទាញចំណាប់អារម្មណ៍​អន្តរជាតិ​មកទី​រមណីដ្ឋាននេះ។ ចាប់ពីពេលនោះមក ម៉ាជូ ពីជូ បានក្លាយជាគោលដៅដ៏សំខាន់​របស់អ្នកទេសចរណ៍។

ម៉ាជូ ពីជូ

ម៉ាជូ ពីជូ​ត្រូវបានប្រកាស​ដាក់ជាតំបន់អភិរក្សប្រវត្តិសាស្ត្រប៉េរូ នៅឆ្នាំ១៩៨១ និងជាបេតិកភ័ណ្ឌពិភពលោករបស់យូណេស្កូនៅឆ្នាំ១៩៨៣។ រមណីដ្ឋាននេះមិន​មានការបំផ្លិចបំផ្លាញនៅសម័យគ្រប់គ្រងដោយអេស្ប៉ាញទេ​ ហេតុនេះគេជឿថារមណីយដ្ឋានវប្បធម៌នេះជាកន្លែងសក្ដិសិទ្ធ។ ម៉ាជូ ពីជូ​ត្រូវបានសាងសង់​ក្នុងរចនាបថ​អ៊ីនកាបុរាណ។ នៅឆ្នាំ២០០៧ ប្រទេសប៉េរូនិងសាកលវិទ្យាល័យយេលបានចុះកិច្ចព្រមព្រៀង​សងវត្ថុបុរាណ​ដែលលោកហាយរ៉េម ប៊ីងហេម បានយកពីម៉ាជូ ពីជូ​នៅដើមសតវត្សរ៍ទី២០។

ម៉ាជូ ពីជូ
ម៉ាជូ ពីជូ
ម៉ាជូ ពីជូ

Tags:

ប៉េរូ

🔥 Trending searches on Wiki ភាសាខ្មែរ:

សមុទ្រសេដ្ឋកិច្ចកម្ពុជាប្រវត្តិកំនាព្យខ្មែរស្រុកអូររាំងឪរចនាបថបាយ័នវិគីភីឌាបញ្ជីរាយនាម ភ្នំនៅកម្ពុជាប៉េងប៉ោះសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអស្សាមិករណ៏នយោបាយអ៊ីស្រាអែលបទនគររាជព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិផ្កាយព្រះគ្រោះមាលាដួងចិត្តការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣សង្គ្រាមកម្ពុជា-វៀតណាមខេត្តកែបក្រមសីលធម៌រឿង ពិតរបស់ខ្ញុំ ភាគ២ស្រុកត្រពាំងប្រាសាទប្រវត្តិសាស្ត្រកម្ពុជាជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជាសារៈប្រយោជន៍ដើមត្នោតរង្វាស់រង្វាល់របស់ខ្មែរឧបទ្វីបឥណ្ឌូចិនខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមបាងកកបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាយូ ធូបព្រះព្រហ្មក្រសួងអប់រំ យុវជន និងកីឡារឿងភ្នំនាងកង្រីឧដុង្គប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចចលនាអក្សរសិល្ប៍ខ្មែរទូរស័ព្ទចូលឆ្នាំខ្មែរនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាហូ ជីមិញកម្មបថ១០សាលីណា កូមាស់ផលិតផលទេសចរណ៍របបកម្ពុជាប្រជាធិបតេយ្យស្រុកកណ្ដៀងមហានិកាយគេហទំព័រអំពើហិង្សាគោលការណ៍នីត្យានុកូលភាពក្រុមហ៊ុនអ៊ែបផលអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រូបវិទ្យាសុវណ្ណសាមជាតកឃុំស៊ីធរជួន ណាតសង្គ្រាមលោកលើកទី២បច្ចេកវិទ្យាសេដ្ឋកិច្ចវៀតណាមរបាំប្រពៃណីការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាក្ដារចុចកុំព្យូទ័រសេដ្ឋកិច្ចខេត្តកំពង់ស្ពឺស្រុកមេមត់រឿងបងថ្លៃនិងប្អូនថ្លៃនាយករដ្ឋមន្ត្រីថៃរដ្ឋបាលសាធារណៈធនាគារពាណិជ្ជកម្មលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តសាសនាគុណវិបត្តិនៃការជក់បារីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​បញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តបាត់ដំបងឆ្នាំ ២០២៤🡆 More