នាង​សីតា

នាង​សីតា (អង់គ្លេស: Sitaថៃ: นางสีดา) គឺ​ជា​តួ​អង្គ​មួយ​នៅ​ក្នុង​រឿង​រាម​កេរ្តិ៍​។ នៅ​ក្នុង​ដំណាល​រឿង នាង​សីតា​បាន​កើត​ចេញ​ពី​អាចម៍​បំណះ​ដី​ នៅ​ពេល​ដែល​ព្រះ​បាទ​ជនក នៃ​នគរ​មិថិលា បាន​ប្រា​រព្ធ​ពិធី​ច្រត់​ព្រះ​នង្គ័ល។ ក្រោយ​មក​នាង​សីតា​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​រាម​ ដែល​ជា​តួ​អង្គ​ដ៏​សំខាន់​នៅក្នុង​រឿង​​រាម​កេរ្តិ៍​។ នាង​សីតា​ ជា​តួអង្គ​តំណាង​ឲ្យ​ស្ត្រី​គ្រប់​លក្ខណ៍ និង គោរព​ពាក្យ​សច្ចៈជានិច្ច ។ វគ្គ​មួយ​នៅក្នុង​រឿង​រាម​កេរ្តិ៍​បាន​បង្ហាញ​អំពី​អត្ត​ចរិត​របស់​នាងសីតា​នេះ។​ នាង​សីតា​បាន​សច្ចា​ថា នឹង​មិន​វិល​ទៅ​ជួប​ព្រះ​រាម​ជា​ដាច់​ខាត លុះ​ត្រា​តែ​ព្រះ​រាម​សុគត។ ដោយ​សារ​តែ​មូល​ហេតុ​នេះ ព្រះ​រាម​បាន​ធ្វើ​ពុត​ជា​ចូល​ទី​វង្គត់ ដើម្បី​បញ្ឆោត​នាង​សីតា​ឲ្យ​វិល​មក​ជួប​ព្រះ​រាម​វិញ។ ពេល​ដឹង​ដំណឹង​ថា​ព្រះ​រាម​ចូល​ទីវង្គត់ នាង​សីតា​ក៏​ត្រឡប់​មក​នគរ​វិញ ហើយ​បាន​យំ​ខ្សឹក​ខ្សួល​នៅ​ចំពោះ​កោដ្ឋ​ដាក់​ព្រះ​សពរបស់​ព្រះ​រាម​រហូត​ដល់​បាត់​បង់​ស្មារតី។ លុះ​បាន​លឺ​សំឡេង​យំ​ខ្សឹក​ខ្សួល​របស់នាង​សីតា ព្រះ​រាម​ក៏​ចេញ​ពី​កោដ្ឋ​មក​ត្រកង​បី​នាង​សីតា។ ក៏ប៉ុន្តែ​នៅ​ពេល​នាង​សីតា​បាន​ដឹង​ថា​ព្រះ​រាម​មិន​ទាន់​ចូល​ទី​វង្គត់ នាង​ស្ទុះ​ចេញ​ពី​ព្រះរាម ហើយ​បាន​ចោទ​ប្រកាន់ និង មើលងាយ​ព្រះរាម​ថាជា​មនុស្ស​បោក​ប្រាស់ និង មិន​គោរព​សច្ចភាព។ រួច​ហើយ​នាង​សីតា​ក៏​រត់​គេច​ចេញ​ពី​វាល​មេរុ​ដែល​គេ​ប្រារព្ធ​ពិធី​សព​​ក្លែង​ក្លាយ​របស់​ព្រះ​រាម​នោះ។ ព្រះ​រាម​បាន​បញ្ជា​ព្រះ​អនុជ​ និង ពល​សេនា តាម​ចាប់​នាង​សីតា​មក​វិញ តែ​មិន​បាន​សម្រេចដោយ​សារ​តែ​នាង​សីតា​បាន​នឹក​ដល់​នាង​គង្ហីង មក​ជួយការពារនាង។ នាងគង្ហីង​បាន​នាំ​នាង​សីតា​ទៅ​ឋាន​ភុជង្គនាគ​បាត់​ទៅ។

​ព្រះនាង​សីតា
នាង​សីតា
ព្រះនាង​សីតា សិល្បៈឥណ្ឌាតំបន់ខាងត្បូង.
Devanagariसीता
Sanskrit TransliterationSītā
Affiliationអវតារព្រះនាងលក្ម្សី
Consort​ព្រះ​រាម
Textsរឿងរាមកេរ្តិ៍
Regionព្រហ្មញ្ញសាសនា
វេទៈ សាសនា
ហិណ្ឌូសាសនា
នាង​សីតា
​ព្រះ​រាម(នៅកណ្តាល។),ព្រះនាង​សីតា(ផ្នែកខាងស្តាំ។),វត្តព្រះកែវមរកត.
នាង​សីតា
ព្រះនាង​សីតា - ហនុមាន សិល្បៈប្រាសាទព្រះខ័ន.


សម្គាល់៖ ឯកសារ​ខ្លះបាន​សរសេរ​ឈ្មោះ​ «នាងសីតា» ជា «នាងសិតា» តែ​ពាក្យ​ដែល​ត្រឹម​ត្រូវ​នោះគឺ «នាងសី​តា» ដោយ​សារ​តែ​វចនា​នុ​ក្រម​សម្តេច​សង្ឃ​រាជ​ជួន ណាត បាន​កំណត់​អត្ថន័យ​ច្បាស់​លាស់​ហើយ។

នាង​សីតា
ព្រះនាង​សីតា - ហនុមាន សិល្បៈឥណ្ឌូនេស៊ី.

កំណត់

មើលផងដែរ

Tags:

នាងគង្ហីងភាសាថៃភាសាអង់គ្លេសរឿងរាមកេរ្តិ៍

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រាសាទបន្ទាយស្រីសាធារណរដ្ឋខ្មែរសព្វនាមរមណីយដ្ឋានភ្នំសន្ទូចរដ្ឋបាលរាជធានី ខេត្តគណបក្សភ្លើងទៀនហិណ្ឌូសាសនាស្រុកអូររាំងឪប្រាសាទភ្នំដាពិធីបុណ្យចូលព្រះវស្សាសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកប្រវត្តិសាស្រ្តភ្នំពេញរឿងសូផាតឆ្នាំ ២០២៤សង្រ្គាមលោកលើកទី២សហភាពអឺរ៉ុបប្រាសាទសំបូរព្រៃគុកប្រាសាទព្រះខ័នខេត្តបាត់ដំបងឃុំរុនតាឯកខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាមចន្ទរាជាភូមិសាស្ត្រសាសនាឥស្លាមនៅកម្ពុជាទន្លេឈានសាធារណរដ្ឋប្រជាមានិតកម្ពុជាមហោសថជាតកស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋបញ្ជីរាយប្រទេសវិធីវិទ្យាសាស្ត្រក្រុងកំពង់ឆ្នាំងប្រដាប់របត់ឈាមច្បាប់អស្សាមិករណ៏គង្គ ប៊ុនឈឿនស្រុកសំរោងទងព្រះរាជាណាចក្រកម្ពុជាខេត្តព្រៃវែងប្រវត្តិសាស្ត្រកម្ពុជាចក្រភពអង្គរ គ.ស (៨០២-១៤៣១)ប្រវត្តិសាស្ត្រចិនប្រាសាទបាយ័នរដ្ឋសភាកម្ពុជាប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីប្រព័ន្ធសេដ្ឋកិច្ចភ្នំជីសូរស្រុកបូរីជលសារល្បុក្កតោសារៈប្រយោជន៍ដើមត្នោតភាពលំអៀងតំបន់ទេសចរណ៏ខេត្តព្រះសីហនុស្រុកថ្មគោលស្រុកស្នួលអភិបាលកិច្ចល្អរបាំអប្សរាសម័យសង្គមរាស្ដ្រនិយមកម្មន្ត (រូបវិទ្យា)ចលនាអក្សរសិល្ប៍ខ្មែរសភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាកូរ៉េខាងត្បូងដើមកំនើតជាតិខ្មែរក្រុងសៀមរាបរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបុណ្យវិសាខបូជាស្រុក ទាំង ១១ នៃខេត្តកណ្តាលទំនៀមទំលាប់ខ្មែរប្រាសាទបាពួនស្រុកពោធិ៍រៀងសីលធម៌មេកានិចល្ខោនបាសាក់កាយរិទ្ធកម្ពុជាសិល្បៈស្រុកគាស់ក្រឡភាសាបាលី🡆 More