ព្រហ្មញ្ញ សាសនា

ព្រហ្មញ្ញសាសនា មាន​ន័យ​ថា (អង់គ្លេស: Brahmanismថៃ: ศาสนาพราหมณ์; ភាសាសំស្ក្រឹត: वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនា​របស់​ព្រះព្រហ្ម ឬ សាសនា​តមក​អំពី​ព្រះព្រហ្ម​។ ពួក​ព្រាហ្មណ៍​ដែល​ប្រកាន់​ខ្លួន​ថា​ជា​បុត្រ​ព្រះព្រហ្ម កាន់កាប់​ប្រតិបត្តិ​សាសនា​នេះ ទើប​គេ​ហៅ​ថា សាសនាព្រាហ្មណ៍​។ គម្ពីរ​គោល​នៃ​សាសនា​នេះ​គឺ​គម្ពីរត្រៃវេទ​។ ព្រហ្មញ្ញសាសនា ជា​សាសនា​ដែល​បន្ត​វេន​ពី​លទ្ធិ​វេទនិយម ជា​សាសនា​កេរ្តិ៍​កាល​បរម​បុរាណ​យូរអង្វែង​លើស​សាសនា​ទាំងអស់​ក្នុង​លោក ចាប់​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​។

ព្រហ្មញ្ញ សាសនា
ពិធីហូមកាន(នេះការថ្វាយបង្គំភ្លើង)នៃព្រហ្មញ្ញ សាសនា.

ការ​បែងចែក​វណ្ណៈ

ពួក​ព្រាហ្មណ៍ បាន​បែងចែក​មនុស្ស​ក្នុង​វណ្ណៈ​បួន​ផ្សេងគ្នា​គឺ​៖

វណ្ណៈ​ព្រាហ្មណ៍

វណ្ណៈ​ព្រាហ្មណ៍ ជា​វណ្ណៈ​ខ្ពស់​បំផុត​កើត​ពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម ជា​អ្នកថែរក្សា និង​នាំ​ពាក្យ​របស់​អាទិទេព​។ ព្រាហ្មណ៍​ស្លៀកពាក់​ស មាន​សិទ្ធិ​រៀនសូត្រ​គម្ពីរវេទ​គ្រប់​បែបយ៉ាង​។

វណ្ណៈ​ក្សត្រ

វណ្ណៈ​ក្សត្រ កើត​ពី​ព្រះហស្ត​របស់​ព្រះព្រហ្ម ជា​អ្នក​គ្រប់គ្រង​ប្រទេស ជា​អ្នក​ចម្បាំង ព្រមទាំង​រៀន​យុទ្ធវិធី​នានា​ផង​។ វណ្ណៈ​ក្សត្រ​ស្លៀកពាក់​ក្រហម ជា​និមិត្តរូប​នៃ​សេចក្ដីក្លាហាន​។

វណ្ណៈ​វៃស្យ

វណ្ណៈ​វៃស្យ ឬ វេស្សៈ ជា​វណ្ណ​កណ្ដាល កើត​ពី​ភ្លៅរបស់​ព្រះព្រហ្ម ដែល​មាន​ចំនួន​ភាគ​ច្រើន​ក្នុង​សង្គម​ជា​ប្រជាពលរដ្ឋ​ទូទៅ​មាន​សិល្បករ សិប្បករ កសិករ ពួក​ឈ្មួញ ជាដើម​។ វណ្ណៈ​វៃស្យ​ស្លៀកពាក់​ពណ៌លឿង​។

វណ្ណៈ​សូទ្រ

វណ្ណៈ​សូទ្រ ជា​វណ្ណៈ​ទាប​បំផុត​ក្នុង​សង្គម កើត​ពី​បាតជើង​របស់​ព្រះព្រហ្ម ជា​ខ្ញុំ​បម្រើ​គេ ជា​ទាសករ ស្លៀកពាក់​ពណ៌ខ្មៅ​។

មនុស្ស​ក្រៅ​វណ្ណៈ

ទោះ​បី​នៅ​ក្នុង​គម្ពី​មនុ សស្ត្រៈ (Manu Shastra) ពួក​ព្រាហ្មណ៍​អួតអាង​ថា​មនុស្ស​ទេព​ឈ្មោះ​ មនុ​ (Manu) ផ្តល់​កំណើត​ឲ្យ​ដល់​មនុស្ស​ទាំង​ ៤ វណ្ណៈ​ដូច​បាន​រៀបរាប់​ហើយ​នោះ​ក៏​ដោយ ក៏​យើង​សង្កេត​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​មិន​ត្រូវ​បាន​ចាត់​ចូល​ក្នុង​វណ្ណៈ​ណា​មួយ​ខាង​លើ​សោះ ។ ពួក​មនុស្ស​ទាំង​នោះ​គឺ​ជា​ជន​នៅ​ក្រៅ​វណ្ណៈ ហើយ​ត្រូវ​បាន​​ជនជាតិ​ឥណ្ឌា​ដាក់​ឈ្មោះ​ផ្សេងៗ​ឲ្យ​ពួក​គេ ឧទាហរណ៍​ វណ្ណៈ​ទី ៥ ហារិជន (harijan) ដាលីត (dalit) មនុស្ស​មិន​អាច​ឲ្យ​គេ​ប៉ះពាល់​បាន (the untouchables) ​។ ពួក​មនុស្ស​ក្រៅ​វណ្ណៈ​ទាំង​នោះ​ត្រូវ​បាន​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ទាំង ៤ ខាង​លើ មើលងាយ ជិះជាន់ ធ្វើបាប កេងប្រវ័ញ្ច និង រើសអើង​នៅ​គ្រប់​ទី​កន្លែង ។ ឧទាហរណ៍ មនុស្ស​ក្រៅវណ្ណៈ​មិន​អាច​ដង​ទឹក​ពីអណ្តូង​ក្នុង​ភូមិ​បាន​ទេ ពួក​គេ​ត្រូវ​រង់ចាំ​សុំ​ឲ្យ​មនុស្ស​វណ្ណៈ​ព្រហ្មណ៍ ឬ​វណ្ណៈ​ផ្សេង​ទៀត​ដង​ទឹក​ចាក់​ក្នុង​ក្អម​ឲ្យ​ ។​ មនុស្ស​វណ្ណៈ​ផ្សេង​យល់​ថា​ បើ​មនុស្ស​ក្រៅវណ្ណៈ​ដង​ទឹក​ពី​អណ្តូង​ដោយ​ខ្លួន​គេ នោះ​ទឹក​ក្នុង​អណ្តូង​នឹង​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​មិន​បរិសុទ្ធ ឬ​ប្រឡាក់ប្រឡូស ។ ប្រសិន​បើ​មនុស្ស​ក្រៅ​វណ្ណៈ​ដើរ​ឬ​ជិះកង់​មក​ដល់​មុខ​ផ្ទះ​មនុស្ស​ក្នុង​វណ្ណៈ​ព្រាហ្មណ៍ ពួក​មនុស្ស​ក្រៅ​វណ្ណៈ​ត្រូវ​ចុះ​ពី​កង់​រួច​ដោះស្បែក​ជើង​កាន់​ យួរ​ដើរ ឬ បណ្តើរ​កង់​ឲ្យ​ឆ្លង​ផុត​ពី​មុខ​ផ្ទះ​នោះ​សិន​សឹម​ចាប់​ពាក់​ស្បែក​ជើង ឬ​ជិះកង់​បន្ត​ទៀត ។ នៅ​ឯ​តៀម​កាហ្វេ មនុស្ស​ក្រៅ​វណ្ណៈ​ត្រូវ​បាន​អ្នក​លក់​ចាក់​តែ​ឬ​កាហ្វេ​​ក្នុង​ពែង​ធ្វើ​ពី​កែវ ពួក​គេ​មិន​អាច​ផឹក​តែ​ឬ​កាហ្វេ​ពី​ពែង​ធ្វើ​ពី​ប្រាក់​ឬ​ដែក​ថែប​ទេ ។ ពួក​គេ​ត្រូវ​តែ​ដោះ​ស្បែក​ជើង​ទុក​នៅ​ក្រៅ​ហាង​កាហ្វេ​នោះ​មុន​នឹង​ចូល​ក្នុង​ហាង ។ ពួក​គេ​ត្រូវ​តែ​លាង​ពែង​តែ​ឬ​ពែង​កាហ្វេ​នោះ​ដោយ​ខ្លួន​ឯង ។ ដោយសារ​ពួក​គេ​គ្មាន​ដីធ្លី​សម្រាប់​ដាំដំណាំ គ្មាន​ចំណេះ​វិជ្ជា​ និង គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល មនុស្ស​ក្រៅ​វណ្ណៈ​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​យក​សាកសព​មនុស្ស​ឬ​សត្វ​ទៅ​ដុត​ចោល ឬ​បោះ​ចោល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ។ ពួក​គេ​ស៊ីឈ្នួល​កើប​លាមក​មនុស្ស​រួច​ទូល​យក​ទៅ​ចោល​នៅ​ក្រៅ​ភូមិ ដើម្បី​ដូរ​យក​ដុំបាយ​សេសសល់​ពី​មនុស្ស​នៃ​វណ្ណៈ​ទាំង​ ៤ ខាង​លើ ។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​តូច​ដែល​មនុស្ស​ក្រៅវ​ណ្ណៈ​ទាំង​នោះ​បាន​និង​កំពុង​រង​ការមើលងាយ ជិះជាន់ ធ្វើបាប​​​ ទោះ​បី​ពួក​គេ​ប្តូរ​សាសនា​ចេញ​ពី​សាសនា​ហិណ្ឌូ (Hinduism) ទៅ​ជា​សាសនា​គ្រិស្ត (Christianity) សាសនា​ឥស្លាម (Islam) សាសនា​ស៊ិខ (Sikh) រួច​ហើយ​ក៏​ដោយ ។ បណ្ឌិត អាំបិដការ (Dr. B. R. Ambedkar) គឺ​ជា​ជនជាតិ​ឥណ្ឌា​ដ៏​ល្បី​មួយ​រូប​ដែល​បាន​ដឹកនាំ​​តាក់តែង​រដ្ឋធម្មនុញ្ញ​​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា​​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ប្រគល់​ឯករាជ្យ​ដល់​ឥណ្ឌា​នៅ​ឆ្នាំ ១៩៤៧ ។ បណ្ឌិត​ អាំបិដការ​គឺ​ជា​មនុស្ស​ម្នាក់​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​នៃ​មនុស្ស​ក្រៅវណ្ណៈ ។ លោក​គឺ​ជា​អ្នក​ដឹកនាំ​មនុស្ស​ក្រៅវណ្ណៈ​ជិត​កន្លះ​លាន​នាក់​ឲ្យ​ប្តូរ​ចេញ​ពី​សាសនា​ព្រាហ្មណ៍​ទៅ​កាន់​ពុទ្ធសាសនា​វិញ ព្រោះ​លោក​បាន​សិក្សា​ល្អិតល្អន់​អំពី​ទ្រឹស្តី​និង​ការ​អនុវត្តន៍​សេចក្តី​ជំនឿ​របស់​សាសនា​ទាំង​អស់ និង​បាន​រក​ឃើញ​ថា​ មាន​តែ​ពុទ្ធសាសនា​ប៉ុណ្ណោះ​ដែល​គ្មាន​ការ​រើសអើង​ឬ​ប្រកាន់​វណ្ណៈ ។ សព្វថ្ងៃ​មនុស្ស​ក្រៅ​វណ្ណៈ​ចាត់​ទុក​រូប​លោក​ដូច​ជា​ឪពុក​ឬ​ជា​គ្រូ​ដ៏​ធំ​ដែល​បាន​ជួយ​ទាមទារ​សិទ្ធិ​សេរីភាព​ឲ្យ​ពួក​គេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​នៅ​ក្នុង​វណ្ណៈ​ទាំង​ ៤ ខាង​លើ​នៅ​តែ​បន្ត​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ហើយ​បន្ត​គាប​សង្កត់ ជិះជាន់ កេងប្រវ័ញ្ច ធ្វើ​ទុក្ខ​បុកម្នេញ មនុស្ស​ក្រៅ​វណ្ណៈ​នៅ​គ្រប់​ទី​កន្លែង ។

ទេវៈ​ក្នុង​លទ្ធិព្រាហ្មណ៍

ពួក​អ្នក​កាន់​សាសនាព្រាហ្មណ៍ តែងតែ​គោរព​រាប់អាន​បូជា​ពួក​ទេវតា​ដែល​មាន​បណ្ដា​ស័ក្ដិ៍​ច្រើន​អង្គ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និង​ទេវៈ​ជាច្រើន​ទៀត​។
ក្នុង​ចំណោម​ទេវៈ​ទាំងអស់នោះ មាន​តែ​បី​អង្គ​ប៉ុណ្ណោះ​ដែល​ធំ​ជាងគេ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ​។

ព្រះព្រហ្ម

ព្រហ្មញ្ញ សាសនា 
ព្រះនាងសរស្វតី ព្រះព្រហ្ម ព្រះនាងហ្គ៉ាយ៉ាទ្រី​ សិល្បៈឥណ្ឌាតំបន់ខាងត្បូង.

ព្រះព្រហ្ម ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះព្រហ្ម មាន​មហេសី​ឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មាន​បុត្រ​បី​អង្គ​គឺ​៖ ព្រះទក្ស ព្រះភឫគុ និង​ព្រះនាង​សុន្ធយា​។
លក្ខណៈ​របស់​ព្រះព្រហ្ម​មាន​៖

  • ព្រះកាយ​សម្បុរ​ក្រហម
  • ទ្រង់​ព្រះពស្ត្រ​ស
  • មាន​ព្រះភក្ត្រ ៤ ព្រះហស្ត ៤
  • ព្រះហស្ត​កាន់​ផ្កាឈូក
  • គង់​លើ​ហង្ស​ជា​ពាហនៈ
  • ទ្រង់​មាន​ញាណ​ពិសេស អាច​ជ្រាប​ហេតុ​ក្នុង​កាល​ទាំង​បី មាន​អានុភាព​សក្ដិសិទ្ធិ អាច​បំពេញចិត្ត​នៃ​អ្នក​ប្រព្រឹត្ត​តាម​ឱ្យ​សម្រេច​ប្រយោជន៍​តាម​តម្រូវការ​។


ព្រះព្រហ្ម ជា​បិតា​របស់​លោក ព្រោះ​គម្ពីរ​ព្រាហ្មណ៍​បុរាណ​សម្ដែង​ថា​៖ «មុន​ដែល​នឹង​កើត​លោក ព្រះព្រហ្ម​ជប់​ឱ្យ​កើត​ពង​មួយ​សិន ហៅថា​ពងព្រហ្ម រួចហើយ​ទ្រង់​បែង​ភាគ​ឱ្យ​កើត​ជា​មនុស្ស​២​នាក់​គឺ ប្រុស​១ ស្រី​១ ដែល​ប្រុស​ហៅថា​បុមៈ ស្រី​ហៅថា​វិរជ្ជា គូ​ស្វាមី​ភរិយា​ទាំង​នេះ​បាន​រួម​រស​ប្រវេណី​ជាមួយគ្នា កើត​ជា​ពូជធារ​ពាសពេញ​សកលលោក»​។ ហេតុនោះ​បាន​ជា​ពួក​ព្រាហ្មណ៍​ប្រកាន់​ពួក​ខ្លួន​ថា​ជា​វង្ស​ខ្ពស់​បំផុត ព្រោះ​ជា​វង្ស​របស់​ព្រះព្រហ្ម​។

ព្រះវិស្ណុ

ព្រហ្មញ្ញ សាសនា 
ព្រះនាងភូមិ(ព្រះម៉ែធរណីនៃព្រះពុទ្ធសាសនានិកាយថេរវាទ) ព្រះវិស្ណុព្រះនាងលក្ម្សីសិល្បៈឥណ្ឌា.

ព្រះវិស្ណុ ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះវិស្ណុ ឬ​ព្រះនារាយណ៍ មានមហេសីបីរអង្គគឺ​៖ ១.ព្រះនាងលក្ម្សី(ព្រះស្រីទេវី) (ទេវី​តំណាង​ទ្រព្យសម្បត្តិ - ទេវី​តំណាង​សោភណភាព) និង ២. ព្រះនាងភូមិ(ព្រះម៉ែធរណីនៃព្រះពុទ្ធសាសនានិកាយថេរវាទ) ៣.ព្រះនាងនីឡាទេវី មហេសីទី ៣ - ហើយ​ព្រះវិស្ណុ​មាន​បុត្រ​មួយ​អង្គ​គឺ​ព្រះកាម​​.។
ព្រះវិស្ណុ មាន​លក្ខណៈ​ដូចជា​៖

  • រូបឆោម​សម្បុរ​ខ្មៅ
  • ព្រះហស្ត​ប្រក្រតី​តែ​ពីរ តែ​អាច​បែងភាគ​ចេញ​ទៅ​ជា ៤ ឬ ៨ ក៏​បាន
  • ព្រះឧរា​មាន​លាយលក្ខណ៍​ឆ្នូតៗ ហៅថា​ស្រីវ័ត្ស
  • ទ្រង់​អាភរណៈ​ទិព្វ​ពណ៌លឿង
  • ទ្រង់​ស័ង្ខ​ឈ្មោះ​បញ្ចជន្យ​ជា​អាវុធ
  • ចក្រ​ឈ្មោះ​សុទស្សនៈ
  • គទា​ឈ្មោះ​កោមាទតី
  • ធនូសាង្ក្រ ព្រះសែង​ខាន់​ឈ្មោះ​នន្ទកៈ
  • កាន់​ផ្កាឈូក​ជា​គ្រឿង​សម្គាល់
  • មាន​គ្រុឌ​រាជ​បក្សី​ជា​ពាហនៈ
  • មាន​វិមាន​នៅ​ស្ថាន​វៃកុណ្ឋ
  • មាន​អវតារ ១០​។


ព្រះវិស្ណុ ជា​អ្នក​រក្សា​លោក ជួយ​ស្រោចស្រង់​ពិភពលោក​ឱ្យ​ផុត​ពី​ភយន្តរាយ ទើប​មាន​នាម​ថា ហវិ (ករុណា) នារាយណ៍ (ជា​ដែន​កើត​នៃ​នរជន)​។ នៅ​ពេល​ផែនដី​ជួប​គ្រោះថ្នាក់​ម្តងៗ ព្រះអង្គ​តែងតែ​បែងភាគ​ជា​អវតារ​ចុះ​មក​សង្គ្រោះ​ផែនដី​ជានិច្ច​។

ព្រហ្មញ្ញ សាសនា 
បដិមា​ព្រះវិស្ណុ​ធ្វើ​ពី​សំរិទ្ធិ​សតវត្ស​ទី ១១ ឬ ទី​១២​

ព្រះសិវៈ

ព្រហ្មញ្ញ សាសនា 
ព្រះគណេស ព្រះសិវៈ ឧមា ព្រះស្កន្ទ សិល្បៈឥណ្ឌាតំបន់ខាងត្បូង.

ព្រះសិវៈ ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ សិវៈ មាន​ន័យ​ថា ករុណា ក្សេម​ចាក​ទុក្ខភ័យ​។ ព្រះ​សិវៈ​ ឬ​ព្រះឥសូរ កើត​ឡើង​អំពី​លោហិត​ដែល​ស្រក់​ចាក​ចិញ្ចើម​ព្រះព្រហ្ម មាន​មហេសី​៩​អង្គ​គឺ​៖ នាង​ទុគា ឧមា គោរី កាលី ទេវី កុមារី ព្រះម៉ែចន្ទី ព្រះម៉ែទុគា មហាទេវី​។ មាន​បុត្រ​ពីរ​អង្គ​គឺ​៖ ព្រះវិយនេស (គណេស) និង​ ព្រះ​កត្រិកេយ (ស្កន្ទ​កុមារ)​ ។
លក្ខណៈ​របស់​ព្រះអង្គ​មាន​ដូចជា​៖

  • ព្រះកាយ​សប្បុរស
  • មាន​ព្រះភក្ត្រ​មួយ ព្រះហស្ត​ពីរ តែ​អាច​បែងភាគ​បាន​ព្រះភក្ត្រ ៥ ព្រះហស្ត ១០
  • ព្រះសុរង្គ​សម្បុរខៀវ
  • ទ្រង់​ស្បែកខ្លា ស្បែកដំរី​ជា​ព្រះពស្ត្រ
  • មាន​ព្រះមោលី​សម្បុរលឿង​កួច​ផ្គុំគ្នា​លើ​ព្រះសិវៈ
  • មាន​ព្រះនេត្រ ៣ គឺ​ពីរ​ដូច​មនុស្ស​ធម្មតា មួយ​ទៀត​ចំ​កណ្ដាល​ថ្ងាស បិទ​ជានិច្ច​សម្រាប់​ក្រឡេក​ឆេះ​ហៅថា​អគ្គីនេត្រ​។
  • មាន​ពុក​ចង្កា​វែង​ជាង​បែប​ព្រាហ្មណ៍
  • មាន​នាគ​ជា​សង្វារ (ជា​គ្រឿង​រាប់​ឆ្នាំ)
  • មាន​ពិណ​ព្រះចន្ទ​ចាំង​រស្មី​ព្រាតៗ (ជា​គ្រឿង​សម្គាល់​រាប់​ខែ)
  • មាន​ឆ្អឹងលលាដ៍ក្បាល (ជា​គ្រឿង​សម្គាល់​កល្ប ឬ យុគៈ)
  • មាន​ភេរី​ឈ្មោះ ឌមរូ
  • ទ្រង់​ស្ទាត់ជំនាញ​ខាង​សិល្បសាស្ត្រ និង​នាដសាស្ត្រ
  • ជា​មហា​យោគី ទ្រទ្រង់​នូវ​អានុភាព​នឹង​ព្រះគុណ
  • មាន​គោ​ឧសភៈ​ឈ្មោះ​នន្ទិយៈ ជា​ពាហនៈ
  • ស្ថិតនៅ​ក្នុង​វិមាន​លើ​ភ្នំកៃលាស​។

តាម​គម្ពីរឫគ្វេទ ចែងថា​ព្រះសិវៈ​ជា​អាទិទេព​បំផ្លាញ​លោក​។ តែ​ក្រោយ​មក​ នៅ​ពេល​មួយ​ទំនាស់​សាសនា​រវាង អ្នក​គោរព​ព្រះព្រហ្ម អ្នក​គោរព​ព្រះវិស្ណុ និង​អ្នក​គោរព​ព្រះសិវៈ​បាន​ផ្ទុះឡើង ដោយ​សិវបរិស័ទ មាន​ចំនួន​ច្រើនជាង បាន​ទទួល​ជ័យ​ជម្នះ ទើប​គេ​បន្ថែម​ងារ​ថា​ ព្រះសិវៈ​ជា​អ្នក​បង្កើត​លោក​ផង និង​បំផ្លាញ​លោក​ផង​។
ព្រះសិវៈ ជា​បិតា​របស់​ពិភពលោក ជា​អ្នក​កសាង​ពិភពលោក មាន​សេចក្ដី​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ឈ្មោះ​សិវបុរាណណ៍ម និង​ឈ្មោះ​កថាសរិតសាគរ សម្ដែង​ថា​៖ «ទ្រង់​វះ​សាច់ភ្លៅ ឱ្យ​ឈាម​ហូរ​មួយ​តំណក់​ស្រក់​ចុះ​ក្នុង​ទឹក កើតឡើង​ជា​ពង​មួយ ហើយ​បែក​ទៅជា​ពីរ​ចំហៀង​ មួយ​ចំហៀង​កើតជា​សួគ៌លោក មួយ​ចំហៀង​ទៀត​កើតជា​មនុស្សលោក ទើប​កើតជា​បុមៈ (បុរស)​។ បុមៈ​នោះ​បង្កើត​ជា​ប្រជាបតីៗ បង្កើត​មនុស្ស​តៗមក»​។
អាស្រ័យ​ជំនឿ​ថា ព្រះសិវៈ​ជា​បិតាលោក ទើប​ព្រាហ្មណ៍​និយាយ​ប្រឌិត​សាង​អនុស្សាវរីយ៍​ទុក​ជា​ទី​រលឹក គឺ​ធ្វើ​រូប​សិវលិង្គ (លិង្គព្រះឥសូរ) តម្កល់​លើ ឧមាយោនី ទុក​សម្រាប់​ធ្វើ​ពិធី​សិវរាត្រី លាងបាប លាង​ចង្រៃ​ឧបទ្រព​ទាំងឡាយ​។អរគុណ

គម្ពីរត្រៃវេទ

ពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद​(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុក ។ ដំបូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែបបុរាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហ៊ិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ) ។ ការ​អះអាង​នេះ​មាន​លំនាំ​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជនជាតិ​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់ ។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុងព្រហ្មញ្ញសាសនា​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​មាន​តែ​បី​ទេ​គឺ​៖

គម្ពីរឫគ្វេទ

គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។

យជុវ៌េទ

យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​។

គម្ពីរសាមវេទ

គម្ពីរសាមវេទ (Samaveda) មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។

គម្ពីរអថវ៌វេទ

លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda) “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្ដេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង​។ ប៉ុន្តែ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា​ត្រៃវេទ​ដដែល​ ។

ការ​នាំចូល​មក​ប្រទេស​ខ្មែរ

ព្រហ្មញ្ញ​សាសនា ​បានចូលមកក្នុង​ប្រទេសខ្មែរ តាំងតែពី​សតវត្សទី១​នៃគ្រិស្តសករាជ​មកម៉្លេះ​ តាមរយៈ​ជនជាតិឥណ្ឌា ដែល​មានទំនាក់ទំនង​ជាមួយជនជាតិខ្មែរយើង​មុនគេ​។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌា​បានចូលមកធ្វើ​ឥណ្ឌាកម្ម​មុនដំបូងគេ នៅ​កោះជ្វា ហើយក្រោយមក​ទៀត​ក៏ឈានចូលមកដល់​ប្រទេសខ្មែរ ដែលកាលនោះ​មានឈ្មោះថា "គោកធ្លក"​​ ដឹកនាំដោយ​ក្សត្រី "លីវយី"។ ការចូលមក​នៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះ​ម្ចាស់ស្រុក ហើយបានតាំងខ្លួន​ជាស្តេចព្រមលើក​ក្សត្រី "លីវយី" ជា​អគ្គមហេសី​។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំ​សង្គម​ខ្មែរ តាម​បែបឥណ្ឌា ហើយ​សាសនាព្រាហ្មណ៍ក៏បាន​ចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក​ ។ សូម​កត់​ចំណាំ​ថា ពាក្យ​ថា លីវ​យី ក្តី ពាក្យ​ថា ហ៊ុន​ទៀន​ក្តី មិន​មែន​ជា​ពាក្យ​ខ្មែរ​​ទេ ។​ ពាក្យ​ទាំង​នេះ​អាច​មាន​ប្រភព​មក​ពី​ភាសា​ចិន ថៃ ឬ​ លាវ ។ គ្មាន​ឯកសារ​ច្បាស់លាស់​ណា​មួយ​អះអាង​ថា​មេដឹកនាំ​ខ្មែរ​ដើម​នោះ​ឈ្មោះ​អ្វី​ពិត​ប្រាកដ​ទេ ។ ឈ្មោះ​ទាំង​នោះ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ដំណាល​តៗ​គ្នា​ប៉ុណ្ណោះ ។

ឯកសាយោង

កំណត់

មើលផងដែរ

Tags:

ព្រហ្មញ្ញ សាសនា ការ​បែងចែក​វណ្ណៈព្រហ្មញ្ញ សាសនា ទេវៈ​ក្នុង​លទ្ធិព្រាហ្មណ៍ព្រហ្មញ្ញ សាសនា គម្ពីរត្រៃវេទព្រហ្មញ្ញ សាសនា យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​។ព្រហ្មញ្ញ សាសនា ការ​នាំចូល​មក​ប្រទេស​ខ្មែរព្រហ្មញ្ញ សាសនា កំណត់ព្រហ្មញ្ញ សាសនា មើលផងដែរព្រហ្មញ្ញ សាសនាគម្ពីរត្រៃវេទព្រះព្រហ្មភាសាថៃភាសាអង់គ្លេសសាសនាហិណ្ឌូសាសនាឥណ្ឌា

🔥 Trending searches on Wiki ភាសាខ្មែរ:

វិគីភីឌាជំងឺរបេងកីឡានៅកម្ពុជារាំវង់ភិក្ខុសោមខណ្ឌទួលគោកប្រវត្តិប្រាសាទព្រះវិហារស្រុកជីក្រែងបុណ្យការប្រាស្រ័យទាក់ទងអន្តរបុគ្គលព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាសម្ព័ន្ធកូវ៉ាឡង់ប្រវត្តិសាស្ត្រចិនផ្ការំដួលច្បាប់រាមាកៀនសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តទស្សនាវដ្ដីអំពី​ភិក្ខុសង្ឃសេវាសាធារណៈបន្លែផ្លែឈើព្រះយេស៊ូស្រុកវ៉ារិនឈាមសុវណ្ណសាមជាតករាជធានីឧដុង្គវប្បធម៌ភពណិបទូនសារមន្ទីរទួលស្លែងពុទ្ធសករាជភ្នំគូលែនក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ឡាវលន់ នល់សង្គ្រាមឆ័ត្រការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាបទកាកគតិផ្លូវជាតិនៅកម្ពុជាប្រេតខណ្ឌបឹងកេងកងសង្កាត់តាខ្មៅព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិក្រមសីលធម៌សង្គ្រាមវៀតណាមនិយមន័យ​សាសនាថាមពលកកើតឡើងវិញរាជធានីនៃប្រទេសកម្ពុជាចិត្តវិទ្យាប្រទេសកំពុងអភិវឌ្ឍរឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគច្បាប់ប៉ាស្កាល់ហ៊្វូណនរបាំឆៃយ៉ាំនិមិត្តសញ្ញាគីមីប្រភេទចម្លាក់ព្រះវិស្ណុច្បាប់ល្បើកថ្មីអង្គដួងនាមរដ្ឋសភាកម្ពុជាព្រះបាទជ័យវរ្ម័នទី២ហិណ្ឌូសាសនាពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាពុទ្ធសាសនាថេរវាទប្រវត្តិហ្វេសប៊ុកឃុំព្រែកពោធិទសពិធរាជធម៌ស្រុកចំការលើចាប៉ីដងវែងព្រះព្រហ្មរូបវិទ្យាភពអង្គារសង្ឃរាជ🡆 More