បញ្ចពិធកល្យាណី

នៅក្នុងគម្ពីរធម្មបទខុទ្ទនិកាយមាននិយាយ អំពីលម្អទាំងប្រាំប្រការ របស់ស្ត្រីពោលគឺ មានការរៀបរាប់អំពីលម្អរបស់នាងវិសាខា ។ លម្អទាំង៥នោះគឺ ៖

  1. កេសកល្យាណ = លម្អសក់
  2. មំសកល្យាណ = លម្អសាច់ (បបូរមាត់ អញ្ចាញធ្មេញ ផ្នត់ក កំភួនដៃ ។ល។)
  3. អដ្ឋិកល្យាណ = ល្អឆ្អឹង (ក្រចក ធ្មេញ ម្រាម)
  4. វយកល្យាណ = លម្អវ័យ (ចាំសាច់ឬសាច់ចាំ)


លម្អសក់

សក់ជាគ្រឿងលម្អរបស់ស្ត្រី ដែលស្ត្រីចូលចិត្តរៀបចំតុបតែងវេញ ក្រង បួង អ៊ុត លាបប្រេងឲ្យរលើបក្រអូប ដើម្បីលើកសម្រស់ និងសោភ័ណភាពរបស់នារី ឬស្ត្រីឲ្យកាន់តែល្អប្រកបដោយការទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញ។

ឧទាហរណ៍ នៅក្នុងរឿងកាកីទំព័រ៦ថា កាយកើតអស្ចារ្យ អំពីផ្កាកា ណិកាសោភី ភក្ដ្រាសោភ័ណ ដូចចន្ទបូណ៌មី សក់ដូចភមរី រលើបខ្មាញ់ខ្មៅ។ មានកំណាព្យមួយទៀតក៏បានបញ្ជាក់អំពីសក់របស់នារី ដែលនាំឲ្យបុរសចាប់ចិត្តស្នេហាដែរថា “សក់វែងអន្លាយរំសាយសព្វ ធុំក្លិនទឹកអប់ស្រស់វរលក្ខណ៍ ឃើញភ្លាមចិត្តរៀមប៉ងស្ម័គ្រ តើស្រស់វលក្ខណ៍ស្ម័គ្របងទេ?”។

លម្អសាច់

ការថែរក្សាសាច់ឲ្យល្អ គឺជាចំណង់ចំណូលចិត្តរបស់ស្ត្រីគ្រប់សម័យកាលទាំងអស់។ ដូចក្នុងសម័យបច្ចុប្បន្ននេះគេថានារី ឬស្ត្រីមានសាច់ល្អ ព្រោះបានត្រាំទឹកដោះគោ។ ការបន្ទុំសាច់ពេលចូលម្លប់របស់នារីជំនាន់ដើម។ ឧទាហរណ៍ សម្រស់សាច់របស់នាងកាកីទំព័រ៧ថា ថ្ពាល់ទាំងសងខាងដូចផ្លែម៉ាក់ប្រាង បំព្រងផង់ផូរ នាសាសមសល់ ដូចកលគំនូរ ជាងចេះគន់គូរ សួនសមសោភា។

លម្អឆ្អឹង

ជាពិសេសបញ្ហាធ្មេញល្អ ធ្មេញត្រឹម។ ដូចបទចម្រៀងបុរាណច្រៀងថា សារិកាកែវអើយ សារិកាកែវកើច បងលោមឲ្យសើច ចង់ឃើញជើងធ្មេញ បងគន់ជើងសក់រត់ជួររមេញ បងគន់ជើងធ្មេញត្រឹមដូចគេក្រី។ ឯលម្អធ្មេញរបស់នាងកាកី ក៏អ្នកនិពន្ធបានបញ្ចេញទឹកដៃតាមរយៈកំណាព្យថា “ធ្មេញខ្មៅរលីករលងប៉ផ្លេក ដូចនិលរតនាកកបល្អលន់ គូរគន់ដូចនា ត្របកបទុមា រាយរីកស្រស់ស្រី។ រីឯរឿងរាមកេរ្តិ៍ខ្សែ៤ ទំព័រ២៥ បង្ហាញអំពីធ្មេញនាងសីតា ថា “ចាំធ្មេញខ្មៅជិត ដូចអ្នកប្រកិតនិលរត្ន័ថ្លៃ បងគន់សំគាល់នៃអម្បាលរូបដ៏ប្អូនបង”។

លម្អសម្បុរស្បែក

នារីតែងប្រាថ្នាចង់បានសម្បុរស្បែកល្អ។ ទំនៀមទំលាប់បុរាណបានឲ្យកូនស្រីចូលម្លប់ តាំងពីពេលដែលនាងចាប់មានរដូវគ្រាដំបូង ដើម្បីបន្ទុំសម្បុរស្បែកឲ្យភ្លឺថ្លាផូរផង់។ នារីចូលចិត្តពាក់អាវដៃវែង គឺកុំឲ្យត្រូវកំដៅថ្ងៃ ដើម្បីឲ្យសម្បុរស្បែកបានល្អ។ ឧទាហរណ៍ ក្នុងរឿងទំព័រ២៥ក៏បានបញ្ជាក់អំពីសម្បុរសរបស់នាងសីតាដែរថា “បងចាំសម្បុរប្អូនជិត ក្រៃលែងស្រលិត លឿងខៀវដ៏កន្លង វាប្លែកសម្បុរសនោះដ៏បីដង មួយថ្ងៃផ្សឹងៗបំព្រងទុំ”។

លម្អវ័យ

ស្ត្រីដែលមានអាយុច្រើនហើយ តែសាច់នៅតែល្អ ដែលគេហៅថាចាំសាច់ ឬសាច់ចាំ។ ដូចកនាងវិសាខា ទោះជាមនុស្សអាយុច្រើនទៅជាជីដូនរបស់គេទៅហើយ ក៏​សាច់​នៅតែ​ល្អ​ស្មើ​នឹង​ចៅ​របស់​គាត់ដែរ។ ជាធម្មតាវ័យរបស់មនុស្សមាន៣ គឺបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ។ គឺយាយ វិសាខាឋិតក្នុងបច្ឆិមវ័យទៅហើយ ក៏សម្រាប់របស់គាត់នៅតែល្អ មានន័យថា សាច់​នៅតែ​ល្អ ស្រដៀងនឹងសាច់ចៅៗស្រីៗរបស់គាត់ដែរ។ នេះជាបំណងប្រាថ្នារបស់នារី និងស្ត្រីទូទៅដែលតែងចង់បានរូបរាងឲ្យល្អដូចនាងវិសាខា ដូចពាក្យដែលនារី ឬ​ស្ត្រី​តែង​ធ្វើ​ការ​បួងសួង​ថា “សូម​មានតំរិះដូចនាងអមរា មាន​ប្រាជ្ញា​ដូច​ព្រះ​មហោសថ ”។

ជាការពិតណាស់ ធម្មជាតិនៃមនុស្ស ក៏ប្រកបដោយការប្រែប្រួលទៅតាមសច្ចភាពថា កើត ចាស់ ឈឺ ស្លាប់។ ដូចកំណាព្យគុកកាមកិលេសថា “ឃើញធ្មេញសណ្ដក ស្បែកចេះតែសក ភ័យខ្លាចឆាប់ចាស់ ថ្ពាល់ចេះតែខូង ភ្នែករូងរហ័ស ក្មេងសោះប្ដូរផ្លាស់ ជាចាស់ទៅហើយ”។ …”កើត ស្លាប់ទៅមក ដូចទឹករលក អន្ទោលតាមគ្នា មួយងើបលិចទៅ ឥតនៅរេរា មួយទៀតងើបជារលកកម្មផល”។

ដូចនេះចំពោះលម្អស្ត្រីទាំង ៥ ដែលបានរៀបរាប់មកនេះ ក៏តែងប្រែប្រួលទៅតាមត្រៃលក្ខណ៍យ៉ាងទៀងទាត់ពិតប្រាកដ ។

បទចម្រៀង​បញ្ចពិធកល្យាណី

បទ​នេះ​ច្រៀង​ដោយ​លោក ស៊ិន ស៊ីសាមុត ជា​ទំនុក​ចង្វាក់​បូសាណូវ៉ា មិន​ដឹង​ថា​ត្រូវ​បាន​តែង​ឡើង​នៅ​ឆ្នាំ​ណា និង ដោយ​អ្នក​និពន្ធ​ណា​ទេ បើ​លោក​អ្នក​បាន​ដឹង​សូម​ជួយ​បំពេញ​ផង ។

១. ឱ​នារី​ដែល​បង​ពេញ​ចិត្ត​ ស្មើ​នឹង​ជីវិត គឺ​បញ្ចពិធកល្យាណី
មាន​តែ​អូន​ទេ​ដែល​​ចិត្ត​បង ​បំណង​​បេតី​ ក្រោម​មេឃ​លើ​ដី​គ្មាន​ស្រី​ផ្ទឹម​បាន ។

២. តាំង​ពី​កើត​មក​បង​មិន​ដែល ​ឃើញ​ឡើយ​ណា​អូន រូប​ដូច​គេ​សូន​ពី​សួគ៌ា​ស្ថាន
រូប​សម្រស់​សម្ផស្ស​ទាំង​៥ បំភ្លេច​មិន​បាន ខ្វល់ខ្វាយ​ក្នុង​ប្រាណ​រាល់​សាយបាត (1) ។

R. រាម​ចង់​បាន​តែ​បញ្ចពិធកល្យាណី ទោះបី​លំបាក​ក៏​ខំ​សង្វាត
បើ​សិន​បាន​កល្យាណ​មក​ហើយ មិន​ឲ្យ​អូន​ឃ្លាត រាប់​រយ​ជាតិ​បង​សូម​ថ្នមបី ។

៣. បើ​សិន​ជា​វាចា​មិន​សម នាំ​អន់​ចិន្តា សូម​តែ​មេត្តា​ណា​កល្យាណី
កុំ​បំភ្លេច​ពាក្យ​ពេចន៍​សម្តី ដែល​ទន្សាយ​ព្រៃ​ អង្វរ​រស្មី​នៃ​ព្រះ​​ចន្ទ្រា (x2)

(1) សាយបាត មាន​ន័យ​ថា វេលា​ល្ងាច​ព្រឹក មក​ពី​ពាក្យ សាយំ ប្រែថា វេលា​ល្ងាច​ និង ពាក្យ​ បាតោ ប្រែថា វេលា​ព្រឹក ។

ឯកសារ​យោង

Tags:

បញ្ចពិធកល្យាណី លម្អសក់បញ្ចពិធកល្យាណី លម្អសាច់បញ្ចពិធកល្យាណី លម្អឆ្អឹងបញ្ចពិធកល្យាណី លម្អសម្បុរស្បែកបញ្ចពិធកល្យាណី លម្អវ័យបញ្ចពិធកល្យាណី បទចម្រៀង​បញ្ចពិធកល្យាណី ឯកសារ​យោងបញ្ចពិធកល្យាណី

🔥 Trending searches on Wiki ភាសាខ្មែរ:

កូរ៉េច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ស្វីសស្រុកគងពិសីរឿងផ្កាស្រពោនភ្នំបូកគោក្រុងកំពតរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រៃលក្ខណ៍រចនាបថនៃស្ថាបត្យកម្មខ្មែរនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្រុកបាធាយតេជោយ៉តនរោត្តម មុនីនាថ សីហនុវណ្ណដារឿងសូផាតម៉ោងស្រុកពោធិ៍រៀងសារៈប្រយោជន៍នៃទឹកទសជាតកស្រុកកំពង់ត្រឡាចជប៉ុនឈុត វុទ្ធីល្បែងចោលឈូងព្រែកជីកប៉ាណាម៉ាអ្វីដែលហៅថាភាសារុស្ស៊ីសតវត្សប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យអាណានិគមបារាំងសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)គ្រីស្តុប កូឡុំVlad&Nikiសារៈប្រយោជន៍ដើមត្នោតខេត្តកំពង់ធំចេនឡាដីគោកប្រាសាទបក្សីចាំក្រុងកូរ៉េខាងជើងភាសាបាលីប្រាសាទតាព្រហ្មកិច្ចតែងការរឿងឳពុកក្មេករើសកូនប្រសារសប្ដាហ៍យូ ធូបស្ពានអ្នកលឿងស្រុកកោះសូទិនរបាំខ្មែរស្រុកសំពៅលូនស្ថានភាពប្រជាជនកម្ពុជាធនាគារពិភពលោកស្រុកកណ្ដៀងប្រាសាទបាពួនក្រុងបានលុងសិទ្ធនារីអេហ្ស៊ីបគុណឪពុកទាំង២១គេហទំព័រទំនៀមទំលាប់ខ្មែរពិធីបុណ្យមាឃបូជាក្រមសីលធម៌សម្លកកូរទំនាក់ទំនងវិធីវិទ្យាសាស្ត្រស្រុកកំពង់ត្របែកការប្រាស្រ័យទាក់ទងអន្តរបុគ្គលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការសិក្សាអំពីសុភាវធម៌ខ្មែរភ្នំក្រាំងរមាសប្រាសាទព្រៃគុកជម្លោះព្រំដែនកម្ពុជា-ថៃអាស៊ីតអាមីនេមេកានិចស្រុកមោងឫស្សីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រដាប់រំលាយអាហារទន្លេនៅកម្ពុជាដែនម៉ាញ៉េទិច🡆 More