ទុយនេស៊ី

ទុយនេស៊ី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋទុយនេស៊ី គឺជាប្រទេសភាគខាងជើងបំផុតនៅអាហ្វ្រិក។ ទុយនេស៊ី គឺជាផ្នែកមួយនៃតំបន់ម៉ាហ្គ្រីបនៃអាហ្រ្វិកខាងជើង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាល់ហ្សេរីនៅភាគខាងលិច និងភាគនិរតី ប្រទេសលីប៊ីនៅភាគអាគ្នេយ៍ និងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង និងខាងកើត។ ប្រទេសនេះសបង្ហាញពីទីតាំងបុរាណវត្ថុនៃទីក្រុងខាធេច ដែលមានអាយុកាលតាំងពីសតវត្សទី៩មុនគ.ស ក៏ដូចជាវិហារដ៏មហិមានៃកៃរួន ត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មបុរាណ ឆ្នេរខ្សាច់និងឆ្នេរពណ៌ខៀវ ទុយនេស៊ីគ្របដណ្តប់លើផ្ទៃដី ១៦៣,៦១០គីឡូម៉ែត្រក្រឡា (៦៣,១៧០ម៉ាយ) និងមានប្រជាជនចំនួន ១២លាននាក់។ ដោយមានចុងខាងកើតនៃភ្នំអាត្លាស និងភាគខាងជើងនៃវាលខ្សាច់សាហារ៉ា។ ទឹកដីដែលនៅសេសសល់ភាគច្រើនជាដីបង្កបង្កើនផល។ ប្រហែលប្រវែង ១,៣០០គីឡូម៉ែត្រ (៨១០ម៉ាយ)នៃឆ្នេរសមុទ្ររបស់ប្រទេស រួមមានការភ្ជាប់អាហ្វ្រិកនៃផ្នែកខាងលិច និងភាគខាងកើតនៃអាងសមុទ្រមេឌីទែរ៉ាណេ។ ទុយនេស៊ីគឺជាប្រទេសនៅភាគខាងជើងបំផុតនៃទ្វីបអាហ្រ្វិក ជ្រោយអេនជេឡាស្ថិតនៅលើឆ្នេរសមុទ្រភាគឦសាន។ ប្រទេសទុយនីស គឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេសទុយនេសត្រូវបានដាក់ឈ្មោះតាមទុយនេស៊ីនេះឯង។

សាធារណរដ្ឋទុយនេស៊ី
ទង់ជាតិ ទុយនេស៊ី
ទង់ជាតិ
{{{symbol_type}}}ទុយនេស៊ី
វរលញ្ឆករ
បាវចនា
حرية، نظام، عدالة
"Ḥurrīyah, Niẓām, 'Adālah"
"សេរីភាព,សណ្តាប់ធ្នាប់,យុត្តិធម៌"
ភ្លេងជាតិ
حماة الحمى
"Humat al-Hima"
(អង់គ្លេស: "អ្នកការពារមាតុភូមិ")
ផែនទីទីតាំងប្រទេសទុយនេស៊ី
ផែនទីទីតាំងប្រទេសទុយនេស៊ី
ធានីទុយនេស
ភាសាផ្លូវការភាសាអារ៉ាប់
ក្រុមជនជាតិ
(ឆ្នាំ ២០២១)
  • ៩៨% ជនជាតិអារ៉ាប់
  • ១% ជនជាតិប៊ែរប៊ែរ
  • ១% ជនជាតិជីហ្វ និងផ្សេងទៀត
សាសនា
(ឆ្នាំ ២០២១)
  • ៩៩% អ៊ីស្លាម (ជាផ្លូវការ)
  • ១% ផ្សេងទៀត (inc. គ្រិស្តសាសនា, ជីហ្វ, ម៉ូស្លីមស៊ីអ៊ី, បាហាយ និងអ្នកមិនមានសាសនា)
រដ្ឋាភិបាលឯកតោភាគីពាក់កណ្តាលប្រធានាធិបតីសាធារណរដ្ឋ
-  ប្រធានាធិបតី
កៃស សាអ៊ីដ
- នាយករដ្ឋមន្ត្រី
អាម៉េដ ហាចានី
នីតិបញ្ញត្តិសភាតំណាងប្រជាជន
ក្រឡាផ្ទៃ
- ផ្ទៃដី
១៦៣,៦១០ គ.ម 
- ផ្ទៃទឹក (%)
៥.០៤
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
១១,៧០៨,៣៧០ (ទី៨១)
- ដង់ស៊ីតេ
៧១.៦៥ នាក់/គ.ម   (១៤៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase $១៦២.០៩៧ ពានលាន (៨២)
- ក្នុងម្នាក់
increase $១៣,២៤៨ (ទី១១៣)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase $៥១.២៧១ពាន់​លាន (ទី៩)
- ក្នុងម្នាក់
increase $៤,១៩០
ល្វែងម៉ោងUTC+១ (CET)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
កូដហៅទូរស័ព្ទ+២១៦

ក្នុងឆ្នាំ២០១១ បដិវត្តន៍ទុយនេស៊ី ដែលត្រូវបានបង្កឡើងដោយការមិនពេញចិត្តចំពោះការខ្វះសេរីភាព និងលទ្ធិប្រជាធិបតេយ្យក្រោមការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់ប្រធានាធិបតី ហ្សីន អេលអាប៊ីឌីនបេនអាលី បានផ្តួលរំលំរបបរបស់លោក និងជំរុញចលនានិទាឃរដូវអារ៉ាប់ កាន់តែទូលំទូលាយនៅទូទាំងតំបន់។ ការ​បោះ​ឆ្នោត​សភា​សេរី​ពហុបក្ស​ត្រូវ​បាន​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​មក ប្រទេសនេះបានបោះឆ្នោតម្តងទៀតសម្រាប់សភានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ និងសម្រាប់ប្រធានាធិបតីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ត្រូវបានចាត់ទុកថាជារដ្ឋប្រជាធិបតេយ្យតែមួយគត់នៅក្នុងពិភពអារ៉ាប់ នេះបើយោងតាមសន្ទស្សន៍ប្រជាធិបតេយ្យ (សេដ្ឋវិទូ)។ ដែលជាប្រទេសមួយក្នុងចំនោមប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិកដែលជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ជាមួយនឹងប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់នៅទ្វីបនេះ ដោយជាប់ចំណាត់ថ្នាក់ទី១២៩ ក្នុង GDPសម្រាប់មនុស្សម្នាក់។

ភាសាផ្លូវការរបស់ទុយនីស៊ី គឺភាសាអារ៉ាប់ទំនើប ប្រជាជនទុយនីស៊ីភាគច្រើនជាជនជាតិអារ៉ាប់ និងមូស្លីម។ ភាសាក្នុងស្រុកទុយនីស៊ីអារ៉ាប់ ជាភាសាដែលនិយាយច្រើនជាងគេ ហើយភាសាបារាំងក៏មានតួនាទីជាភាសារដ្ឋបាល និងអប់រំក្នុងបរិបទខ្លះដែរ ប៉ុន្តែវាមិនមានឋានៈជាផ្លូវការទេ។

ទុយនេស៊ី ត្រូវបានរួមបញ្ចូលយ៉ាងល្អទៅក្នុងសហគមន៍អន្តរជាតិ។ ប្រទេសនេះគឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការអ៊ីស្លាម សហភាពអាហ្រ្វិក ទីផ្សាររួមសម្រាប់អាហ្វ្រិកខាងកើត និងខាងត្បូង ចលនាមិនចូលបក្សសម្ព័ន្ធ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និង ក្រុម៧៧ ក្នុងចំណោមប្រទេសដទៃទៀត។ ប្រទេសទុយនេស៊ីរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជិតស្និទ្ធជាមួយបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន ជាពិសេសជាមួយប្រទេសបារាំង និងអ៊ីតាលី ដោយសារភូមិសាស្ត្រនៅជិតរបស់ពួកគេ។ ទុយនេស៊ី ក៏មានកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប និងទទួលបានឋានៈជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលមិនមែនជាអង្គការណាតូរបស់សហរដ្ឋអាមេរិក។

ឯកសារយោង

Tags:

លីប៊ីសមុទ្រមេឌីទែរ៉ាណេអាល់ហ្សេរី

🔥 Trending searches on Wiki ភាសាខ្មែរ:

ផ្ទះខ្មោចទិញហូ ជីមិញអស្សាមិករណ៏ការសិក្សាអំពីសុភាវធម៌ខ្មែរម៉ែត្រការ៉េភូមិសាស្រ្តនៃប្រទេសវៀតណាមតំបន់អាកាសធាតុវត្តឧណ្ណាលោមតារាងខួបនៃធាតុគីមីការធ្លាក់ចុះនៃសម័យអង្គរប្រវត្តិសាស្ត្រកម្ពុជាអង្គរធំស្ពានគីហ្សូណាសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រវត្តិនៃរបបខ្មែរក្រហមជួន ណាតប្រាសាទបន្ទាយឆ្មារជួរភ្នំដងរែកបុណ្យកឋិនព្រះព្រហ្មមីយ៉ាន់ម៉ាសុខ ពិសីប្រាសាទភ្នំជីសូរវប្បធម៌ថៃសេដ្ឋកិច្ចវៀតណាមស្ពានជ្រោយចង្វារក្រុងច្បារមនម៉ូនីទ័រកុំព្យូទ័រធនាគារពិភពលោកខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃក្រសួងអប់រំ យុវជន និងកីឡាអុកសាសនាជំនាន់ដើមនៅប្រទេសកម្ពុជាស្ពានអ្នកលឿងជនជាតិខ្មែរគុណនាមព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាផ្លូវទឹកកម្ពុជាម៉ាឡេស៊ីវៀតណាមរូបិយវត្ថុប្រវត្តិសាស្ត្រវៀតណាមខេត្តក្រចេះកោះត្រល់វត្តភ្នំដូនពេញសាធារណរដ្ឋខ្មែរពិធីបុណ្យមាឃបូជារាជធានីនៃប្រទេសកម្ពុជាប្រភេទថនិកសត្វព្រៃនៅកម្ពុជាកម្ពុជាក្រោមពិធីរៀបមង្គលការសុភាសិត​ខ្មែរភ្នែករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរង្វាស់រង្វាល់របស់ខ្មែររដ្ឋាភិបាលប៊ីវ ឆៃលាងប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​បក្សកុម្មុយនីស្តកម្ពុជាសង្គ្រាមប្រាំមួយថ្ងៃវប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាមប្រវត្តិសាស្ត្ររុក្ខជាតិសព្វនាមប្រវត្តិសាស្ត្រខ្មែរដំបូងទឹកជ្រោះប៊ូស្រាស្រុកស្រែអំបិលព្រះបាទឥសានវរ្ម័នទី១សុត្តន្តបិដករាជវង្សហានក្រុងបាត់ដំបងរាមាយណៈល្បែងស្វាដណ្ដើមស្លឹកឈើសិទ្ធិកុមារប្រទេសកំពុងអភិវឌ្ឍប្រាសាទប្រែរូបសករាជ🡆 More