ល្បឿនពន្លឺ

ល្បឿនពន្លឺ ជាល្បឿនដែលពន្លឺដាលឫរត់នៅក្នុងមជ្ឈដ្ឋានមួយ។ នៅក្នុងសុញ្ញកាស ល្បឿនពន្លឺមានតំលៃ 299 792 458 m/s (ប្រហែល ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ មានន័យថា ពន្លឺដាលពីព្រះអាទិត្យមកផែនដី ចំណាយពេល៨នាទី២០វិនាទី ពីព្រះច័ន្ទមកផែនដីចំណាយពេល​២វិនាទី និងរត់៧ជុំកន្លះផែនដីក្នុងរយៈពេលតែ១វិនាទី ប៉ុណ្ណោះ។ ល្បឿនពន្លឺត្រូវតំណាងជាទូទៅដោយអក្សរ c ដែលមានប្រភពមកពីអក្សរឡាតាំង celeritas ដែលមានន័យថា«ពន្លឺ»។ ល្បឿនពន្លឺជាល្បឿនកំណត់ មានន័យថាអង្គធាតុដែលមានម៉ាស់ទាំងអស់​មិនអាចធ្វើដំណើរលឿនជាងល្បឿនពន្លឺដាច់ខាត។

នៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ គេសំរាប់អោយនិយមន័យខ្នាតប្រវែង ម៉ែត ដោយប្រើល្បឿនពន្លឺ ព្រោះល្បឿនពន្លឺជាថេរធម្មជាតិ។ នៅក្នុងរូបមន្តម៉ាកស្វែល ល្បឿនដាយរបស់ដែនអេឡិចត្រូម៉ាញេទិចស្មើនឹងល្បឿនពន្លឺ។ នៅឆ្នាំ២០០២ គេសង្កេតរកឃើញថា កំលាំងអន្តរកម្មទំនាញក៏ដែលដោយល្បឿនពន្លឺដែរ។

ការវាស់ល្បឿនពន្លឺ

  • ហ្គាលីលេអូ ហ្គាលីឡៃ បានលើកគំនិតវាស់ល្បឿនពន្លឺដោយប្រើសញ្ញាភ្លើងអំពូលបាញ់រវាងកន្លែង២ដែលស្ថិតនៅឆ្ងាយពីគ្នា។ វិធីនេះគ្មានប្រសិទ្ធភាពទេ ព្រោះល្បឿនពន្លឺលឿនពេក។
  • នៅឆ្នាំ១៦៧៦ គណិតវិទូដាណឺម៉ាកឈ្មោះ អូឡឹ រើមឺ (Ole Rømer) បានគណនាល្បឿនពន្លឺដោយប្រើបំរែបំរួលខួបដែលភពរណពរបស់ភពព្រហស្បតិ៍​លាក់ខ្លួនពីក្រោយ​ភពព្រហស្បតិ៍និងចំងាយពីផែនដីទៅភពព្រហស្បតិ៍។ គាត់គណនាឃើញតំលៃ 220 000 km/s។
  • នៅឆ្នាំ១៧២៩ តារាវិទូអង់គ្លេសឈ្មោះ ចេមស៍ ប្រេតលី (James Bradley) បានគណនាដោយប្រើគំលាតគន្លងពន្លឺរបស់តារា។ គាត់បានគណនាឃើញតំលៃ 301 000 km/s។
  • នៅឆ្នាំ១៨៤៩ រូបវិទូបារាំងឈ្មោះ អ៊ីបប៉ូលីត ហ្វីហ្សូ (Hippolyte Fizeau) បានវាស់រយៈពេលដែលពន្លឺដាលទៅមកក្នុងចំងាយ 8.6 km ដោយប្រើកងចក្រ។ គាត់បានគណនាឃើញតំលៃ 313 000 km/s។
  • នៅឆ្នាំ១៨៥០ រូបវិទូបារាំងឈ្មោះ លេអុង ហ្វោកូល (Léon Foucault) បានវាស់ល្បឿនពន្លឺដោយប្រើកញ្ចក់វិល។ គាត់គណនាឃើញតំលៃ 298 000 km/s។
  • នៅឆ្នាំ១៨៨៣ រូបវិទូអាមេរិចឈ្មោះ អាល់បឺត ម៉ៃឃើលសុន (Albert Michelson) បានកែច្នៃវិធីរបស់ហ្វោកូល ហើយបានគណនាឃើញតំលៃ 299 853 km/s។
  • នៅឆ្នាំ១៩៨៣ គណកម្មាធិការរង្វាស់រង្វាល់អន្តរជាតិ បានសំរេចកំណត់និយមន័យល្បឿនពន្លឺស្មើនឹង 299 792 458 m/s។

Tags:

ផែនដីព្រះច័ន្ទព្រះអាទិត្យសុញ្ញកាសអក្សរឡាតាំង

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រាសាទបន្ទាយសំរែកសិកម្មនៅប្រទេសកម្ពុជាពិភពលោកតេជោយ៉តការសម្លាប់រង្គាលអរិយធម៏ព្រះបាទជ័យវរ្ម័នទី២កូរ៉េនាងគង្ហីងពិធីបុណ្យតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរជ័យវរ្ម័នទី៧ខណ្ឌមានជ័យអេស្ប៉ាញជម្ងឺ​ឆ្កែឆ្កួតភ្នំសំពៅប្រព័ន្ធព្រះអាទិត្យបញ្ជីរាយនាម ភ្នំនៅកម្ពុជាសិក្ខាបទ១០ចិត្តវិទ្យាជម្លោះព្រំដែនកម្ពុជា-ថៃជីកំប៉ុសអង់គ្លេសវារៈឡើងស័កសាធារណរដ្ឋប្រជាមានិតកម្ពុជាបន្ទាយលង្វែកព្រះសិវៈនយោបាយឡាវបុណ្យកុំព្យូទ័រយសោវរ្ម័នទី១អាហ្វ្រិករឿងចចកអង្គការសហប្រជាជាតិព្រហ្មវិហារធម៌បញ្ជីរាយនាម ប្រាសាទខ្មែរប្រទេសកំពុងអភិវឌ្ឍឈាមកិរិយាស័ព្ទសហរាជាណាចក្រខ្មែរក្រហមខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃម៉ារី ស្កូដូស្កា គុយរីផ្សារមូលបត្រកម្ពុជាទេសចរណ៍វិទ្យាសាស្ត្រគោលនយោបាយរូបិយវត្ថុប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តឧទ្យានជាតិនៅកម្ពុជាពុទ្ធជ័យមង្គលស្រុកបាកានអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំតេឡេក្រាម (កម្មវិធី)ការអប់រំច្បាប់​អរិយសត្ថាគុណនាមស្រុកថ្មពួកចូលឆ្នាំឡាវប្រាសាទភ្នំជីសូរអ៊ីសាក់ ញូតុនច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈស្រុកទ្រាំងមាលាដួងចិត្តក្រុមប្រឹក្សាខេត្តឥណ្ឌូណេស៊ីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាធម្មនុញ្ញអាស៊ានបញ្ចក្ខន្ធរឿងអាឡេវព្រែកជីក(ព្រែកយួន)រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេក្រុងបាត់ដំបងស្រុកអង្គរជុំក្រុងប៉ោយប៉ែតនរោត្តម សីហនុគុណធម៌កញ្ឆា🡆 More