ព្យែរ គុយរី (Pierre Curie) (15 ឧសភា 1859 – 19 មេសា 1906) ជារូបវិទូបារាំង, ជាអ្នកផ្ដើមគំនិតសិក្សាលើគ្រីស្តាល់សាស្ត្រ, ម៉ាញេទិច, ព្យេសូអេឡិចទ្រិច និង វិទ្យុសកម្ម, និង ជាជ័យលាភីរង្វាន់ណូបែល។ គាត់ជាកូនប្រុសរបស់ Dr.
Pierre Curie | |
កើតនៅ | ថ្ងៃទី ១៥ ឧសភា ១៨៥៩ ប៉ារីស, បារាំង |
មរណភាព | ថ្ងៃទី ១៩ មេសា ១៩០៦ ប៉ារីស, បារាំង |
ជនជាតិ | បារាំង |
ស្នាដៃសំខាន់ៗ | វិទ្យុសកម្ម |
រង្វាន់ | រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣) |
ភរិយា | ម៉ារី គុយរី (រៀបការថ្ងៃទី ២៥ កក្កដា ១៨៩៥ និងមានកូនពីរនាក់) |
Eugène Curie (28 សីហា 1827 – 25 កុម្ភៈ 1910) និង Sophie-Claire Depouilly Curie (15 មករា 1832 – 27 កញ្ញា 1897)។ ក្នុងឆ្នាំ ១៩០៣ គាត់បានទទួលរង្វាន់ណូបែលរូបវិទ្យារួមគ្នា ជាមួយភរិយារបស់គាត់ ម៉ារី គុយរី និង លោក អង់រី បិកកឺរ៉ែល ក្នុងស្នាដៃ ដែលពួកគាត់បានស្រាវជ្រាវរួមគ្នា ទៅលើ បាតុភូទសាយភាយវិទ្យុសកម្ម ដែលត្រូវបានរកឃើញដោយលោកសាស្ត្រាចារ្យ អង់រី បិកកឺរ៉ែល ។
ព្យែរ កើតនៅក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានអប់រំដោយឪពុករបស់គាត់ Eugène (28 សីហា 1827 – 25 កុម្ភៈ 1910), ហើយ ក្នុងបឋមវ័យ គាត់បានបង្ហាញពីភាពពូកែរបស់គាត់ក្នុងផ្នែកគណិតវិទ្យា និង ធរណីមាត្រ។ នៅអាយុ ១៦ ឆ្នាំ គាត់ប្រលងជាប់បាក់ស៊េរីវិទ្យាសាស្ត្រ។ គាត់ចុះឈ្មោះចូលរៀនបន្តនៅ មហាវិទ្យាល័យវិទ្យាសាស្ត្រក្រុងប៉ារីស ហើយនៅអាយុ១៨ ឆ្នាំ គាត់រៀនចប់ថ្នាក់បរិញ្ញាបត្រខាងវិទ្យាសាស្ត្ររូបវិទ្យាដោយទទួលលទ្ធផលយ៉ាងល្អប្រសើរបំផុត តែគាត់មិនបន្តទៅថ្នាក់បណ្ឌិតទេ ដោយសារខ្វះលុយ។ បន្ទាប់គាត់បានធ្វើការជាគ្រូនៅមន្ទីរពិសោធន៍។
ក្នុងឆ្នាំ ១៨៨០ ព្យែរ និង បងប្រុសរបស់គាត់ គឺJacques Curie (1856–1941) បានបង្ហាញថា ប៉ូតង់ស្យែលអគ្គិសនី នឹងត្រូវបង្កើតឡើង នៅពេលគេសង្កត់លើគ្រីស្តាល់ ដែលគេហៅថា ព្យេសូអគ្គិសនី។ ក្រោយមកទៀត ភ្លាមៗ ក្នុងឆ្នាំ ១៨៨១ ពួកគេបានបង្ហាញពីបាតុភូទច្រាស ៖ គឺ គ្រីស្តាល់នឹងខូចទ្រង់ទ្រាយ នៅពេលរងដែនអគ្គិសនី។ ស្ទើរតែគ្រប់សៀគ្វីអេឡិចត្រូនិចឌីជីថលទាំងអស់ នាពេលបច្ចុប្បន្ននេះ ពឹងផ្អែកលើបាតុភូទមួយនេះ ក្រោមទម្រង់ រំយោលគ្រីស្តាល់ (crystal oscillators)។
នៅមុនពេលគាត់ចេញផ្សាយការស្រាវជ្រាវផ្នែកម៉ាញ៉េទិចថ្នាក់បណ្ឌិតដ៏ល្បីរបស់គាត់ ព្យែរបានឌីស្សាញនិងធ្វើអោយឥតខ្ចោះនូវ ជញ្ជីងរមួលដែលមានប្រត្សក្សភាពយ៉ាងខ្ពស់ប្រើសំរាប់វាស់មេគុណម៉ាញ៉េទិច។ ឧបករណ៍កែច្នៃពីជញ្ជីងនេះត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងការស្រាវជ្រាវបន្ទាប់ៗទៀតក្នុងវិស័យនេះ។ ព្យែរ បានស្រាវជ្រាវអំពី ហ្វែរ៉ូម៉ាញ៉េទិច ប៉ារ៉ាម៉ាញ៉េទិច និង ដ្យាម៉ាញ៉េទិច សំរាប់និក្ខេបបទបណ្ឌិតរបស់គាត់ និងបានរកឃើញឥទ្ធិពលរបស់សីតុណ្ហភាពទៅលើប៉ារ៉ាម៉ាញ៉េទិច ដែលគេស្គាល់នៅពេលនេះថាជា ច្បាប់គុយរី។ ថេរដែលមានចែងក្នុងច្បាប់គុយរីនេះត្រូវគេដាក់ឈ្មោះថា ថេរគុយរី។ គាត់ក៏បានរកឃើញដែរថា សារធាតុហ្វែរ៉ូម៉ាញ៉េទិចមានបំលាស់ប្ដូរភាវរូបពេលលើសសីតុណ្ហភាពគ្រីទិច ដោយបាត់បង់លក្ខណៈហ្វែរ៉ូម៉ាញ៉េទិចទាំងអស់។ សីតុណ្ហភាពគ្រីទិចនេះគេអោយឈ្មោះថាចំនុចគុយរី។
ព្យែរបានធ្វើការងារជាមួយភរិយាម៉ារី ក្នុងការបំបែកធាតុ ប៉ូឡូញ៉ូម និង រ៉ាដ្យូម។ ពួកគេទាំង២នាក់ជាមនុស្សដំបូងគេដែលបានប្រើពាក្យ "វិទ្យុសកម្ម" និងជាមនុស្សដំបូងគេបង្អស់ក្នុងការស្រាវជ្រាវនេះ។
Irène Joliot-Curie ត្រូវជាកូនស្រីរបស់ ព្យែរ និង ម៉ារី គុយរី និង កូនប្រសាររបស់ពួកគេ Frédéric Joliot-Curie ក៏ជារូបវិទូ ដែលសិក្សាលើវិទ្យុសកម្មដែរ។ ពួកគេក៏បានទទួលរង្វាន់ណូបែលសម្រាប់ការងាររបស់ខ្លួនផងដែរ។
កូនស្រីម្នាក់ទៀតរបស់គ្រួសារ គុយរី , Ève Curie, ជាអ្នកសរសេរប្រវត្តិរបស់ម៉ារី គុយរី។
ចៅស្រីរបស់ពួកគាត់, Hélène Langevin-Joliot ជាសាស្ត្រាចារ្យរូបវិទ្យានុយក្លេអ៊ែរ នៅ សកលវិទ្យាល័យប៉ារីស, ហើយចៅប្រុសរបស់ពួកគាត់, Pierre Joliot, ដែលដាក់ឈ្មោះតាម ព្យែរ គុយរី, ជាគីមីជីវវិទូដ៏ល្បីម្នាក់។
ព្យែរ គុយរី បានស្លាប់នៅប៉ារីស នាថ្ងៃ ១៩ មេសា ១៩០៦។ គាត់រត់ឆ្លងផ្លូវនៅពេលមេឃភ្លៀង តែពេលនោះគាត់បានរអិលជើង ហើយត្រូវរទេះសេះមួយបានបុក និង កិនពីលើ។ លលាដ៍ក្បាលរបស់គាត់បានបែក។
នៅខែមេសា ១៩៩៥ ធាតុរបស់ ព្យែរ និង ម៉ារី ត្រូវបានគេដាក់តម្កល់នៅក្នុងវិមានសពនៃ Panthéon ក្រុងប៉ារីស។
អត្ថបទនេះរួមមានបញ្ជីឯកសារយោងមួយ ប៉ុន្តែ ប្រភពរបស់វានៅតែមិនច្បាស់ព្រោះតែវាមានអាគតដ្ឋានក្នុងបន្ទាត់មិនគ្រប់គ្រាន់ ។ សូមជួយបន្សើរ អត្ថបទនេះដោយការណែនាំអាគតដ្ឋានជាក់លាក់ត្រឹមត្រូវ នៅកន្លែងដែលសមរម្យ ។ (May 2009) |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Pierre Curie |
This article uses material from the Wikipedia ភាសាខ្មែរ article ព្យែរ គុយរី, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.