តាមឫសរបស់ស័ព្ទ ប្រធាន ជាភាសាសំស្ក្រឹត ឯភាសាបាលីប្រើជា បធាន (padhāna) ។ សំរាប់ Subject (grammar) សូមមើលចំនុចទី ២ ខាងក្រោម។
បធាន ប្រែថា សេចក្តីព្យាយាម ការខំប្រឹងប្រែង ការឧស្សាហ៍ ការសំភី ។ ក្នុងព្រះពុទ្ធសាសនា ប្រធាន ឬសេចក្តីព្យាយាមនេះ មាន ៤ ប្រការគឺ៖
ពិនិត្យមើលទៅលើការប្រើពាក្យ ប្រធាន នេះគឺសម្រាប់សម្គាល់អ្នកដែលធំលើសគេ ។ ដែលគួរហៅថាជាប្រធាននោះ ព្រោះត្រូវមានសេចក្តីព្យាយាមទាំង ៤ យ៉ាងនេះ ជាលក្ខណៈសម្គាល់ គឺព្យាយាមកុំឱ្យសេចក្តីទុក្ខ និងបញ្ហាផ្សេងៗ កើតឡើងក្នុងសង្គមខ្លួន, ព្យាយាមកម្ចាត់នូវសេចក្តីទុក្ខដែលសង្គមកំពុងជួបប្រទះ ឱ្យអស់ទៅ, ព្យាយាមបង្កើតរកសេចក្តីសុខស្រួលឱ្យបានច្រើនជាទីបំផុតដល់សង្គម និងព្យាយាមថែរក្សា គ្រប់គ្រងកុំឱ្យសេចក្តីសុខនោះបាត់បង់ទៅវិញ ។
ក្នុងសម័យបច្ចុប្បន្ននេះ យើងប្រើទាំងពាក្យប្រធាន និងប្រធានាធិបតី ដោយពាក្យប្រធានាធិបតី សម្រាប់សម្គាល់អ្នកដឹកនាំថ្នាក់កំពូលនៃប្រទេសណាមួយ ជាពិសេស ក្នុងរបបប្រជាធិបតេយ្យ ។ បើតាមន័យនេះ ប្រធានាធិបតី ប្រែថា ជាធំលើប្រធាន ឬប្រធានលើប្រធាន ។ បើយកជាន័យវិញ ប្រធានាធិបតី គឺជាអ្នកដែលមានសេចក្តីព្យាយាមក្នុងព្យាយាមទាំង ៤ ដ៏លើសលប់លើគេឯងទាំងអស់ ។
ប្រធាន (Subject) ជាពាក្យដែលប្រើ ជាមួយនឹង កិរិយាសព្ទ ដើមបីបង្កើតជា អនុប្រយោគ ឬ ប្រយោគពេញលេញមួយ។
នៅក្នុង ល្បះកត្តុ, ប្រធានធ្វើអំពើលើកម្មបទ ដែល ល្បះកម្ម ប្រធានរងអំពើពី កម្មបទ
ប្រធាន (ឬ កម្មបទ) មានការបែងចែកទៅតាម បុរស៖
សព្វនាមប្រធាន (Subject Pronoun) មាន៖
This article uses material from the Wikipedia ភាសាខ្មែរ article ប្រធាន, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.