ឈូងសមុទ្រថៃ

ឈូងសមុទ្រថៃ ជាប់ព្រំដែនទឹក តែមិនមែនជាផ្នែកនៃសមុទ្រចិនខាងត្បូងទេ។ ឈូងសមុទ្រនេះជាប់ព្រំដែនជាមួយប្រទេសថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ឈូងសមុទ្រនេះមានផ្ទៃប្រហែល ៣២០ ០០០ គ.ម២។ ឈូកសមុទ្រថៃជាសមុទ្រមួយពុំសូវជ្រៅ ហើយមានបាតរាបស្មើ។ ឈូកសមុទ្រនេះផ្តាច់ប្រទេសកម្ពុជាពីឧបទ្វីបម៉ាឡាកា កោះសូម៉ាត្រា និងកោះជ្វា។ វាគឺជាជាយទ្វីប ដែលមានជម្រៅជាមធ្យម១០ម៉ែត្រ ហើយជម្រៅអតិបរាមាមិនដល់៧៥ម៉ែត្រឡើយ។ ទឹកនៅសមុទ្រនេះមានភាពស្ងប់នៅរដូវប្រាំង ឬសិសិរដូវចាប់ពីខែធ្នូដល់ខែមេសា និងមានភាពរញ្ជួយដោយរលកធំៗនៅរដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា។ ភាពស្ងប់ និងរញ្ជួលនៃទឹកប្រែប្រួលទៅតាមរបបខ្យល់លមូសុង ដែលបក់មកពីទិសឦសាន្ត ឬមកពីទិសនិរតី។ ព្យុះស៊ីក្លូន ឬព្យុះទីហ្វុងបែបសមុទ្រចិន ពុំមាននៅលើឈូកសមុទ្រនេះឡើយគឺមានតែព្យុះភ្លៀងខ្លះៗ មាននៅពេលប្តូររបបមូសុងប៉ុណ្ណោះ ដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់តិច និងមានថ្មប៉ប្រះទឺកក៏តិចដែរ។ ឈូងសមុទ្រនេះមានជំរៅរាក់ ជាមធ្យមប្រហែល៤៥ម៉ែត និងជំរៅជ្រៅបំផុត៨០ម៉ែត។ កត្តានេះហើយដែលធ្វើអោយមានបណ្ដូរទឹកយឺត ហើយចរន្តទឹកសាបពីទន្លេនិងស្ទឹងនានា ធ្វើអោយឈូងសមុទ្រនេះមានកំរិតភាពប្រៃទាប(៣,០៥ទៅ៣,២៥%) និងសំបូរដីល្បាប់។ ទន្លេសំខាន់ៗដែលហូរចូលឈូងសមុទ្រថៃមាន ទន្លេចៅផ្រះយ៉ា ទន្លេម៉ែក្លុង ទន្លេបាងប៉ាគុង និងទន្លេតាពី។ ឈូងសមុទ្រនេះកកើតឡើងនៅចុងយុគទឹកកកចុងក្រោយ គឺនៅពេលដែលកំពស់ទឹកសមុទ្របាកកើនឡើង។

ឈូងសមុទ្រថៃ
ផែនទីបង្ហាញទីតាំងឈូងសមុទ្រថៃ
ឈូងសមុទ្រថៃ
ឈូងសមុទ្រថៃ
ផ្ទៃទឹក ៣២០ ០០០គ.ម
ជំរៅ ៨០ម (អតិបរមា)
៤៥ម (មធ្យម)
ប្រភេទ ឈូងសមុទ្រ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក
ប្រទេសជាប់ជុំវិញ ឈូងសមុទ្រថៃ កម្ពុជា
ឈូងសមុទ្រថៃ ថៃ
ឈូងសមុទ្រថៃ វៀតណាម
ឈូងសមុទ្រថៃ ម៉ាឡេស៊ី
អនុតំបន់ទឹក ឆកសមុទ្របាងកក

ទីតាំងភូមិសាស្រ្ត

ដោយសារវានៅតំបន់ត្រូពិច ទឹកសមុទ្រមានកំដៅក្ដៅល្មមសំរាប់ការលូតលាត់របស់ផ្កាថ្ម និងរុក្ខជាតិសមុទ្រ ធ្វើអោយតំបន់នោះសំបូររមណីយដ្ឋានជ្រមុជទឹក។ រមណីយដ្ឋានទេសចរណ៍សំខាន់នៅក្នុងឈូងសមុទ្រនេះគឺកោះសមុយ នៅក្នុងខេត្តស៊ុរ៉ាតថានីរបស់ប្រទេសថៃ។

ធនធានធម្មជាតិ

ឈូងសមុទ្រនេះមានប្រេងកាតខ្លះៗ និងសំបូរឧស្ម័នធម្មជាតិនៅតំបន់ព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ។

Tags:

កម្ពុជាថៃម៉ាឡេស៊ីវៀតណាមសមុទ្រចិនខាងត្បូង

🔥 Trending searches on Wiki ភាសាខ្មែរ:

ថេរវាទជប៉ុនអាស៊ីអាគ្នេយ៍ច្បាប់ស្រីទំនាក់ទំនងភូមិសាស្ត្រច្បាប់បទឧក្រិដ្ឋកិត្តិមុខក្រុងសិរីសោភ័ណស្រុកពារាំងលក្ខណៈ​នៃ​ភាសាខ្មែរវេយ្យាករណ៍ភាសាខ្មែរមហាសករាជស៊ូកាណូខេត្តស្វាយរៀងខណ្ឌដង្កោអាម៉ុកត្រីបទនគររាជស្រីសុរិយោវង្សភាពជោគជ័យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាឆ្កែយសោធរបុរះស្រុកកំពតកង្កែបខេត្តប៉ៃលិនសង្កាត់ស្លក្រាមបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍រឿងកុលាបប៉ៃលិនភាសាបាលីសំស្ក្រឹតភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ថ្លើមតៃវ៉ាន់ប្រាសាទកោះកេរ្តិ៍ប្រាសាទសំបូរព្រៃគុកសង្គ្រាមកូរ៉េជំងឺអេដស៍មហោទរាទេវីសង្រ្គាមលោកលើកទី១សង្គមធម៌សាសនាជំនាន់ដើមនៅប្រទេសកម្ពុជាកូរ៉េខាងជើងបារាំងសារមន្ទីរទួលស្លែងរង្វង់ប្រាសាទបាយ័នរៀល (រូបិយវត្ថុ)ឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរសមភាព​រាត្រីខណ្ឌចំការមនភាសាខ្មែរទីម័រខាងកើតប្រជុំរឿងព្រេងខ្មែរអាល់បឺត អែងស្តែងវិគីភីឌាភាសាខ្មែរចិនសម័យសង្គមរាស្ដ្រនិយមគម្ពីរវិមុត្តិមគ្គស្រីសុរិយោទ័យឥទ្ធិបាទពុទ្ធសករាជអុកសហភាពអឺរ៉ុបគុណកិរិយាអាហ្វ្រិកខាងត្បូងព្រះច័ន្ទប្រទេសកំពុងអភិវឌ្ឍភ្នំគូលែនព្រះបរមមហារាជវាំងប្រាសាទក្នុងខេត្តសៀមរាបគ្រោងឆ្អឹងមនុស្សគណបក្សហ៊្វុនស៊ិនប៉ិចត្រឹង ងាចក្រភពអាល្លឺម៉ង់🡆 More