ជំងឺវិកលទស្សន៍

ជំងឺវិកលទស្សន៍ ឬ ឌីស៊ីលីយ៉ា គឺជា​ពិការភាព​ខាង​សិក្សា ជា​លក្ខខណ្ឌ​មួយ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ពិបាក​រៀន​និង​យល់​អំពី​រឿងផ្សេងៗ ជាង​មនុស្ស​ដទៃ​ទៀត។ វា​គឺជា​បញ្ហា​ដែល​កើតមាន​ជាទូទៅ។

វិកលទស្សន៍
ឈ្មោះផ្សេងៗជំងឺ​អាន​ពិបាក
ជំងឺវិកលទស្សន៍
អក្សរ​ដៃ​សរសេរ​ដោយ​អ្នក​ជំងឺ​វិកលទស្សន៍​នៅ​ក្រិក
ឯកទេសភាពប្រព័ន្ធប្រសាទ, ពេទ្យកុមារ
រោគសញ្ញារំខាន​ដល់ការអាន
អាយុ​ចេញ​រោគសញ្ញាអាយុ​ចូលរៀន
ប្រភេទវិកលទស្សន៍​ផ្នែក​លើ
ហេតុបង្កកត្តាហ្សែន និង បរិយាកាសជុំវិញ
កត្តាហានិភ័យប្រវត្តិគ្រួសារ, attention deficit hyperactivity disorder
វិធីធ្វើរោគវិនិច្ឆ័យធ្វើ​តេស្ត​លើ ស៊េរី​នៃ​ការចងចាំ, ការប្រកប, ការមើល, និង​ការ​អាន
រោគវិនិច្ឆ័យ​វិសមភាពការស្ដាប់ ឬ បញ្ហាចក្ខុវិញ្ញាណ​, ការបង្រៀនមិនគ្រប់គ្រាន់
ការព្យាបាលកែតម្រូវ​វិធីសាស្ត្រ​បង្រៀន
ភាពញឹកញាប់3–7%

វា​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ខួរក្បាល​ក្នុង​ការ​យល់​អំពី​ពាក្យនានា។ រោគសញ្ញា​ទូទៅ​នៃជំងឺវិកលទស្សន៍ គឺ​បញ្ហា​ការ​អាន​និង​សរសេរ។ ការ​ប៉ាន់ស្មាន​នៅ​សហរដ្ឋអាមេរិក មាន​សិស្ស​សាលាចន្លោះពី ៥ ទៅ ៩% មានជំងឺវិកលទស្សន៍នេះ ទាំង​ដែល​មាន​ការ​ប៉ាន់ស្មាន​រហូតទៅដល់ ​៤០% ថែមទៀតផង។[ត្រូវការអំណះអំណាង]

ជំងឺ​វិកលទស្សន៍​នេះ មាន​ច្រើន​យ៉ាង។

បុគ្គលិកលក្ខណៈ

មនុស្សម្នាក់អាចមានជំងឺវិកលទស្សន៍ បើទោះបីជាពួកគេវៃឆ្លាត និង​ទទួល​បាន​ការ​អប់រំក៏ដោយ។ ការសិក្សាថ្មីៗបង្ហាញថា មានម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនដែលមានជំងឺវិកលទស្សន៍ ហើយ​មាន ៣៥ ទៅ ៥០ ភាគរយនៃសហគ្រិនអាមេរិកនិងអង់គ្លេស​កើត​ជំងឺ​នេះ។[ត្រូវការអំណះអំណាង] អ្នកស្រាវជ្រាវគិតថាសហគ្រិនដែល​កើត​ជំងឺវិកលទស្សន៍ ភាគច្រើនទទួលបានជោគជ័យ ព្រោះតែតែពួកគេ​អាច​ចាត់ចែង​ទំនួលខុសត្រូវ (នៃការសរសេរសំបុត្រ) ហើយនៅតែពូកែនិយាយ។

នៅចុងសតវត្សទី១៩ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវជាច្រើនអំពី​ជំងឺវិកលទស្សន៍ ហើយបានរកឃើញមូលហេតុមួយចំនួនដែលធ្វើ​ឱ្យមនុស្សមានជំងឺមួយនេះ។ សាស្ត្រាចារ្យ​ម្នាក់​ដែលបាន​ស្រាវជ្រាវ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ១៩៩០ បាន​មើល​ខួរក្បាល​របស់អ្នក​ស្លាប់​និង​មាន​ជំងឺវិកលទស្សន៍។[ត្រូវការអំណះអំណាង] គាត់បានរកឃើញថាផ្នែកខ្លះនៃខួរក្បាលមិនទាក់ទងគ្នា​ល្អទេ ហើយរឿងនេះបានកើតឡើងក្នុងអំឡុងខែទីបួន​នៃ​ការ​មានគភ៌។ បញ្ហា​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ខួរក្បាល​ខាងឆ្វេង​។ ការស្រាវជ្រាវថ្មីបំផុតបង្ហាញថាមាន ហ្សែនបីគឺជាបង្ក​ឱ្យ​មាន​ជំងឺវិកលទស្សន៍ ។

រឿងមួយដែលបណ្តាលឱ្យកើត​ជំងឺវិកលទស្សន៍ គឺបញ្ហា​ពាក់ព័ន្ធ​ទៅនឹងប្រព័ន្ធប្រសាទ​សោតវិញ្ញាណ​។ គេមិន​អាច​រកឃើញ​បញ្ហា​នេះដោយ​គ្រាន់តែ​ធ្វើ​តេស្ត​ការ​ស្ដាប់​តាម​ធម្មតា​បាន​នោះ​ទេ ដូច្នេះហើយគ្រូពេទ្យ​ត្រូវតែ​ធ្វើ​តេស្ត​បែប​ពិសេស​ផ្សេងៗ​ដើម្បី​រក​មើល​វា។ នេះមាន​ន័យថាអ្នកដែលកើត​ជំងឺវិកលទស្សន៍ធ្ងន់ ពួកគេងាយប្រតិកម្ម​នឹងសំឡេងខ្លាំងៗ ហើយ​អាចមានបញ្ហាក្នុងការនិយាយ និង​​ពិបាក​ផ្ចង់​អារម្មណ៍​ដែរ។ វាក៏អាចបណ្តាលឱ្យមានបញ្ហានឹង​ការ​ស្ដាប់​ចង្វាក់​និង​ភ្លេង​តន្ត្រី​ផង​ដែរ។[ត្រូវការបញ្ជាក់]

មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺវិកលទស្សន៍ ក៏​អាច​មាន​វិបត្តិ​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​ដែរ ជា​ពិសេស​គឺ​ជំងឺពិបាកប្រុងស្មារតី (ADHD)។

រោគវិនិច្ឆ័យ

បើ​គេ​ចង់​ដឹង​ថា​កុមារ​ម្នាក់​មាន​ជំងឺ​វិកលទស្សន៍​ឬអត់​នោះ ពួកគេ​ត្រូវ​ឱ្យ​គ្រូពេទ្យ​ពិនិត្យមើល។ កុមារ​ម្នាក់​អាច​មាន​ជំងឺ​វិកលទស្សន៍​បាន ប្រសិនបើ​ពួកគេ​មិន​អាច​អាន​ឬ​សរសេរ​បាន​ល្អ ហើយ​វាមិនមាន​មូលហេតុណា​លើស​ពីនេះ​ទេ។ គ្រូពេទ្យ​កំពុង​ព្យាយាម​បង្កើត​ការ​ធ្វើ​តេស្ត​ដំបូងៗ ដើម្បី​កំណត់​ឱ្យ​បាន​ថា​កុមារ​ម្នាក់​មាន​ជំងឺ​វិកលទស្សន៍​ឬអត់ មុន​ពួកគេ​ធំ​ល្មម​ចូលរៀន​បាន។ ប្រសិនបើ​ពួកគេ​មាន​ជំងឺ​នេះ កុមារ​អាច​ទទួល​​ការ​ព្យាបាល​បាន​យ៉ាង​ឆាប់រហ័ស នោះ​ពួកគេ​នឹង​មាន​បញ្ហា​ប្រឈម​តិច​តួច​ពេល​ចូល​សាលា។ មាន​បុគ្គល​ល្បីៗ​ជាច្រើន​រូប​ដែល​កើត​ជំងឺ​វិកលទស្សន៍​នេះ ដូចជា៖ ស្ទីហ្វិន ហកឃីង, ចេមី អូលីវឺរ, វូពី ហ្គូលបឺគ, អូស្ស៊ី អូសបូន, ចេយ ឡេណូ, ចន ដឺ លែនស៊ី, ខីរ៉ា ណៃថ៍លីយ៍, ស៊ូសាន ហេមភ៍សៀរ, អ័រលែនដូ ប្លូម, និង ថម គ្រូស ជាដើម។ យ៉ាងណា​ក្ដី ពួកគេ​នៅ​តែ​អាច​បន្ត​ធ្វើការងារ​របស់​ពួកគេ​បាន។[ប្រភព?]

ការព្យាបាល

គេ​អាច​ជួយ​កុមារ​ដែល​កើត​មាន​ជំងឺវិកលទស្សន៍​បាន។ វិធីមួយដែលគ្រូអាចជួយសិស្ស​មាន​ជំងឺ​វិកលទស្សន៍ គឺបំបែកពាក្យ​ឱ្យទៅ​ជា​សំឡេង​ផ្សេង​គ្នា។ សិស្សត្រូវរៀនពីរបៀបសរសេរសំឡេងខុសៗគ្នា និងបង្កើតពាក្យផ្សេងៗ។ របៀប​នេះ អាច​ជួយ​ដល់​ការ​អាន​និង​សរសេរ​របស់​ពួកគេ​បាន។ មនុស្សមួយចំនួនគិតថា កុមារដែលមានជំងឺវិកលទស្សន៍អាចអាននិងសរសេរបានល្អ ប្រសិនបើពួកគេដាក់ក្រដាសពណ៌នៅលើអ្វីដែលពួកគេកំពុងអាន។[ត្រូវការអំណះអំណាង]

ឯកសារយោង

Tags:

ជំងឺវិកលទស្សន៍ បុគ្គលិកលក្ខណៈជំងឺវិកលទស្សន៍ រោគវិនិច្ឆ័យជំងឺវិកលទស្សន៍ ការព្យាបាលជំងឺវិកលទស្សន៍ ឯកសារយោងជំងឺវិកលទស្សន៍

🔥 Trending searches on Wiki ភាសាខ្មែរ:

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍របាំឆៃយ៉ាំអង់គ្លេសកតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធសេដ្ឋកិច្ច សេដ្ឋកិច្ច និង វប្បធម៌ស្រុកទឹកឈូវេស្សន្ដរជាតកបុណ្យភ្ជុំបិណ្ឌឈុត វុទ្ធីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ខណ្ឌជ្រោយចង្វារដ្ឋសភាកម្ពុជាភ្នំពេញនិយមន័យ​សាសនាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យគណបក្ស​ប្រជាជន​កម្ពុជាស្រុកកំពង់ត្រឡាចអង្គការសុខភាពពិភពលោកការប្រាស្រ័យទាក់ទងអន្តរបុគ្គលសូរ្យវរ្ម័ន​ទី១នីតិរដ្ឋព្រាប សុវត្ថិពុទ្ធជ័យមង្គលរឿងភ្នំនាងកង្រីល្បុក្កតោរាជធានីភ្នំពេញនិកាយនៃព្រះពុទ្ធសាសនាការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាសារៈប្រយោជន៍នៃទឹកប៉េងប៉ោះអរិយសច្ចៈទាំង៤ឥន្ទ្រទេវី (សតវត្សទី១៣)កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាគោលការណ៍នីត្យានុកូលភាពប្រវត្តិសាស្ត្រអក្សរសិល្ប៍ពុទ្ធនិយមក្លាយបញ្ជីរាយនាម ប្រាសាទខ្មែរសារមន្ទីរវាលពិឃាតជើងឯកខេត្តសៀមរាបអាស៊ីអាគ្នេយ៍ឈ្នាប់អរិយដ្ឋង្គិកមគ្គចក្រភពអង្គរ(៨០២-១២១៨)សង្ឃស័ព្ទប្រាសាទព្រះខ័នប្រាសាទក្នុងខេត្តសៀមរាបការផ្សាយពាណិជ្ជកម្មបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាសត្វឥតឆ្អឹងកងក្រុងប៉ោយប៉ែតស្រុកក្រូចឆ្មារមាលាដួងចិត្តទឹកទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសបរិស្ថានលន់ នល់ឆ្នាំ ២០២៤ត្រៃលក្ខណ៍បញ្ជីឈ្មោះធនាគារនៅកម្ពុជាប្រមូល​ភាសិត​ខ្មែរ​មហាត្មះគន្ធីប្រព័ន្ធព័ត៌មានវៀតណាមលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តប្រាសាទអង្គរប្រវត្តិភាសាខ្មែរសង្គមធម៌សង្គ្រាមប្រាំមួយថ្ងៃរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសេដ្ឋកិច្ចកម្ពុជាជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជាកម្ពុជាប្រជាធិបតេយ្យត្រឹង ងាឥណ្ឌូណេស៊ីជំងឺទឹកនោមផ្អែម🡆 More