ឈូក

ឈូក (អង់គ្លេស: Nelumbo nucifera ) គឺ ជាជលជជាតិ​ពួក​មួយ ដើម​រឹង​មាន​បន្លា, ស្លឹក​ធំ​កំពាង, ផ្កា​ប្រើ​ជា​គ្រឿង​បូជា, ក្រអៅ​និង​មើម​ប្រើ​ជា​អាហារ​បាន​ច្រើ​ន​យ៉ាង, បុក​ត្រង​ច្រោះ​យក​ម្សៅ​ក៏​បាន, ផ្លែ​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់, ដាំ​ក្នុង​ស្រះ, ត្រពាំង, បឹង ងាយ​កើត ដុះ​សាយ​ឆាប់​រហ័ស; ឈូក​មាន​ច្រើន​ប្រភេទ​មាន ឈូក​ស, ឈូក​ក្រហម, ឈូក​ច្រាល ជាដើម ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពត : ស្រុក​ឈូក ។

​​​ ​ ​ ផ្កាឈូក
(ឈូក)
ឈូក
ភាសាអង់គ្លេស Nelumbo nucifera
Indian lotus, sacred lotus
or simply lotus
Binomial name Nelumbo nucifera
Gaertn.
Synonyms Nelumbium speciosum Willd
Nelumbo komarovii Grossh
Nymphaea nelumbo
ឈូក
ផ្កាឈូក.

នាងរាក្សសាទេវី ធីតាកបិលមហាព្រហ្ម ទ្រង់សៀត​ផ្កា​ឈូក ។

ឈូកអាមេរិក (American lotus) ក៏​មាន​ផ្កា​ពណ៌​លឿង​ និង ឈ្មោះ​ឡាតាំងជា Nelumbo lutea


ផ្កាឈូក ជាជលជជាតិ​ពួក​មួយ ដើម​រឹង​មាន​បន្លា, ស្លឹក​ធំ​កំពាង, ផ្កា​ប្រើ​ជា​គ្រឿង​បូជា, ក្រអៅ​និង​មើម​ប្រើ​ជា​អាហារ​បាន​ច្រើ​ន​យ៉ាង, បុក​ត្រង​ច្រោះ​យក​ម្សៅ​ក៏​បាន, ផ្លែ​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់, ដាំ​ក្នុង​ស្រះ, ត្រពាំង, បឹង ងាយ​កើត ដុះ​សាយ​ឆាប់​រហ័ស; ឈូក​មាន​ច្រើន​ប្រភេទ​មាន ឈូក​ស, ឈូក​ក្រហម, ឈូក​ច្រាល ជាដើម ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពត : ស្រុក​ឈូក ។

នាង រាក្យៈសាទេវី ជាបុត្រីរបស់ កៈបិលមហាព្រហ្ម ទ្រង់សៀត​ផ្កា​ឈូក ។

ផ្កាឈូកខ្មែរ

ឈូកជាបុប្ផាដែលដុះនៅក្នុងភក់ តែមានសម្រស់ស្រស់ត្រកាលគួរជាទីគយគន់។ ផ្កាឈូកតែងត្រូវបានលើកតម្កើង និងជាគ្រឿងសក្ការៈក្នុងព្រះពុទ្ធសាសនា មូលហេតុអ្វី? ព្រោះឈូកតំណាងអោយបញ្ញាអ្នកគោរពរព្រះពុទ្ធសាសនា ព្រោះព្រះសម្មាសម្ពុទ្ធចានចាត់ទុកបញ្ញារបស់សត្វលោកដូចជាផ្កាឈូកបួនពួកក្នុងជលសា។


១ ពួកផ្កាដែលកំពុងដុះចេញពីភក់

២ ពួកផ្កាដែលដុះចេញពីភក់តែនៅក្នុងទឹក

៣ ពួកផ្កាដែលដុះចេញពីភក់ហើយ តែផុតពីទឹក

៤ ពួកផ្កាដែលដុះចេញពីភក់ពីទឹក ហើយរងចាំព្រះសូរ្យសែងចាំងមកអាលនឹងរីក

តាមចម្លាក់នានារបស់ខ្មែរ ប្រសិនបុគ្គលណាគង់នៅលើស្រទាប់ក្បាច់ផ្កាឈូក បុគ្គលនោះជាបុគ្គលប្រកបដោយបញ្ញា តួយ៉ាងដូចជាព្រះពុទ្ធជាដើម។


ការបកស្រាយពន្យល់លំអិតពីបង សុធា

ឈូកមានបួន

១.តំណាងអោយ អ្នកដែលដឹងច្បាស់នូវភាពពិតនៃធម្មជាតិ(ធម៌) ក្នុងពេលដែលបណ្ឌិតសំដែងដោយអត្ថខ្លីៗ ហៅថា«ឧគ្ឃតិតញ្ញូ»(សម្រេចធម៌ក្នុងពេលស្ដាប់) ប្រៀបដូចជាឈូកដែលផុសចេញពីទឹករីកស្រស់បំព្រងគួរអោយគយគន់។ ២. តំណាងអោយអ្នកដែលនឹងដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយ បណ្ឌិតសំដែងអត្ថលើកយកនូវអធិប្បាយមកបន្ថែមទើបជាក់ច្បាស់ មានតណ្ហា ទិដ្ឋិ មានះ កិលេស ស្ដួចស្ដើង ហៅថា«វិបចិត្តញ្ញូ» ប្រៀបដូចជាឈូកដែលផុសចេញពីទឹកហើយរងចាំតែរស្មីនៃទិនករទើបរីកស្រស់បំព្រង។ ៣.តំណាងអោយអ្នកដែលនឹងបានដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយការអធិប្បាយហើយអធិប្បាយទៀត ទម្រាំនឹងបានយល់និងឃើញពីការពិតនៃធម្មជាតិ ជីវិត ត្រូវទទួលនូវការអប់រំហើយ អប់រំទៀត ព្រោះកិលេស តណ្ហា មានះ ទិដ្ឋិនៅមានខ្លះ ហៅថា«នេយ្យៈ» ប្រៀបដូចជាឈូកផុសចេញពីភក់តែនៅក្នុងទឹក ត្រូវរងកម្មដោយការវាយប្រហារពីមច្ឆាជាតិ។ ៤.តំណាងអោយអ្នកដែលពិបាននឹងធ្វើការពន្យល់ អធិប្បាយអោយយល់ (ប្រៀបដូចជាទាញថ្មឡើងភ្នំ)ទោះជាខំជួយយ៉ាងណា ក៏បុគ្គលនេះមិនអាចយល់ ឃើញច្បាស់ពីភាពពិតនៃធម្មជាតិព្រោះមានតណ្ហា ទិដ្ឋិ មានះ កិលេសច្រើនហូសនឹងជួយ ប្រៀបដូចជាឈូកក្នុងភក់ រងកម្មមួយអន្លើដោយមច្ឆាជាតិ ដូចជាអន្ទង់ ជាដើម ផុសចេញពីភក់តែស្ថិតនៅក្នុងទឹកត្រូវរងកម្មដោយមច្ឆាជាតិ ដូចជាត្រី ជាដើម។

កំណត់

មើលផងដែរ

Tags:

ភាសាអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រហុកគង្គ ប៊ុនឈឿនរាជានិយមនៃប្រទេសកម្ពុជាគំរោងអាជីវកម្មទេសចរណ៍ស្រុកថ្មគោលជំងឺរបេងធនាគារកណ្ដាលដើមសម័យអង្គររឿងអាខ្វាក់អាខ្វិនព្រែកជីក(ព្រែកយួន)ផ្ការំដួលពន្ធលើប្រាក់បៀវត្សឥស្លាមសាសនារបាំប្រពៃណីនូ ហាចឧដុង្គវចនានុក្រមខ្មែរយេនឌ័របុណ្យសេដ្ឋកិច្ចសាសនា​សកលម៉ោងស្រុកសំពៅលូនសប្ដាហ៍សេវាកម្មទុំទាវប្រាសាទនាងខ្មៅប្រាសាទព្រៃគុកប្រវត្តិសាស្រ្តភ្នំពេញអក្សរសិល្ប៍ទេសចរណ៍នៅប្រទេសកម្ពុជាសីល១០គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកែវ សារ៉ាត់ខេត្តឧត្ដរមានជ័យបក្សីព្រះរាជពិធីច្រត់ព្រះនង្គ័លឧទ្យានជាតិនៅកម្ពុជាស្រុកទឹកឈូក្រុមប្រឹក្សាក្រុង-ស្រុកការធ្វើពាណិជ្ជកម្មសង្គ្រាមកម្ពុជា-វៀតណាមពាណិជ្ជកម្មអន្តរជាតិភាសា និង​អក្សរ​ខ្មែរច្បាប់នៃកម្មបារាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥ប្រវត្តិកំនាព្យខ្មែរខណ្ឌដង្កោបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តបាត់ដំបងសេរីភាពប្រាសាទបាពួនច្បាប់បទឧក្រិដ្ឋអូន ព័ន្ធមុនីរ័ត្នសិលាចារឹកប្រវត្តិសាស្ត្រថៃអរិយសច្ចៈទាំង៤ប្រាសាទភិមានអាកាសឡាវចិនរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារណសិរ្សរំដោះជាតិប្រជាជនខ្មែរស្រុករវៀងអាយអូអេសគុយព្រះរាជសង្ហារកម្ពុជាប្រវត្តិប្រាសាទព្រះវិហារសុខ ចិន្តាសោភាអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាល្ខោនស្បែកធំគុណឪពុកទាំង២១អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាសេដ្ឋកិច្ចវៀតណាមរបបកម្ពុជាប្រជាធិបតេយ្យទី ជីហួតប្រព័ន្ធសេដ្ឋកិច្ច🡆 More