ខេត្តខាហ្កាវ៉ា

ខេត្តខាហ្កាវ៉ា (香川県, Kagawa-ken?) គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានទីតាំងនៅលើកោះស៊ិកុគឹ ខេត្តខាហ្កាវ៉ាមានប្រជាជនចំនួន 949,358 (គិតត្រឹមឆ្នាំ 2020) និង​ជា​ខេត្ត​តូច​បំផុត​តាម​ភូមិសាស្ត្រ​ដែល​មាន​ទំហំ 1,877 គីឡូម៉ែត្រ​ការ៉េ (725 ម៉ែត្រការ៉េ) ខេត្តខាហ្កាវ៉ាមានព្រំប្រទល់ជាប់ខេត្តអិហ៊ីម៉ិនៅភាគនិរតី និងខេត្តតុគុស៊ិម៉ានៅភាគខាងត្បូង

ខេត្តខាហ្កាវ៉ា
香川県
ខេត្ត
ប្រតិចារឹកជាភាសាជប៉ុន
 • ជប៉ុន香川県
 • រ៉ូម៉ាជីKagawa-ken
ខេត្តខាហ្កាវ៉ា
ទង់
ខេត្តខាហ្កាវ៉ា
និមិត្តសញ្ញា
ខេត្តខាហ្កាវ៉ា
Location of ខេត្តខាហ្កាវ៉ា
ប្រទេសខេត្តខាហ្កាវ៉ា ជប៉ុន
តំបន់ស៊ិកុគឹ
កោះស៊ិកុគឹ
រាជធានីតាកាម៉ាត្ស៊ឹ
ផ្នែករងស្រុក: 5, ក្រុង: 17
រដ្ឋាភិបាល
 • អភិបាលកេហ្សូ ហាម៉ាដា
ផ្ទៃក្រឡា
 • សរុប១៨៧៦.៨០ គម2 (៧២៤.៦៤ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាទី 47
ប្រជាជន (1 កញ្ញា 2020)
 • សរុប៩៤៩,៣៥៨
 • ចំណាត់ថ្នាក់ទី 40
 • សន្ទភាព០.៥១/km2 (១.៣/sq mi)
ក្រមអ.ម.អ. ៣១៦៦JP-37
គេហទំព័រwww.pref.kagawa.jp

ទីក្រុងតាកាម៉ាត្ស៊ឹគឺជារាជធានី និងជាទីក្រុងធំបំផុតនៃខេត្តខាហ្កាវ៉ា ជាមួយទីក្រុងធំៗផ្សេងទៀតរួមមានទីក្រុងម៉ារុហ្គាម៉ិ, មិតុយ៉ុ និងទីក្រុងកាន់អុនជិ ខេត្តខាហ្កាវ៉ាមានទីតាំងនៅលើសមុទ្រសេតុក្នុងដីកាត់ពីខេត្តអូកាយ៉ាម៉ានៅលើកោះហុនស្យ៊ូ ដែលតភ្ជាប់ដោយស្ពានសេតុធំ ខេត្តខាហ្កាវ៉ារួមមានកោះស្យូដូស៊ីម៉ា កោះធំជាងគេទីពីរនៅសមុទ្រសេតុក្នុងដី ហើយព្រំប្រទល់ដីភាគខាងត្បូងនៃខេត្តជាមួយខេត្តតុគុស៊ិម៉ាត្រូវបានបង្កើតឡើងដោយភ្នំសានុគិ

ភូមិសាស្ត្រ

ខាហ្កាវ៉ារួមមានជ្រុងឦសានរបស់កោះស៊ិកុគឹ មានព្រំប្រទល់ជាប់ខេត្តអិហ៊ិម៉ិនៅភាគខាងលិច និងខេត្តតុគុស៊ិម៉ានៅភាគខាងត្បូង ជាមួយនឹងឆ្នេរសមុទ្រនៅលើសមុទ្រសេតុក្នុងដីដែលប្រឈមមុខនឹងខេត្តខេត្តអូកាយ៉ាម៉ានិងតំបន់កាន់សៃ ភ្នំសានុគិរត់តាមព្រំដែនភាគខាងត្បូង

បច្ចុប្បន្នខេត្តខាហ្កាវ៉ាគឺជាខេត្តតូចជាងគេបំផុត តាមតំបន់ក្នុងប្រទេសជប៉ុន ខេត្តខាហ្កាវ៉ាគឺជាខេត្តតូចចង្អៀតមួយដែលស្ថិតនៅចន្លោះភ្នំរបស់កោះស៊ិកុគឹនិងសមុទ្រ

គិតត្រឹមថ្ងៃទី 1 ខែមេសា ឆ្នាំ 2012 11% នៃផ្ទៃដីសរុបនៃខេត្តត្រូវបានកំណត់ជាឧទ្យានធម្មជាតិ គឺឧទ្យានជាតិសេតុណៃកៃ និងឧទ្យានធម្មជាតិឧទ្យានធម្មជាតិខេត្តអូតាគិ-អូកាវ៉ា

ទីក្រុង

ខេត្តខាហ្កាវ៉ា 
ផែនទីរបស់ខេត្តខាហ្កាវ៉ា     ទីក្រុង      ក្រុង
ខេត្តខាហ្កាវ៉ា 
តាកាម៉ាត្ស៊ឹ
ខេត្តខាហ្កាវ៉ា 
ម៉ារុហ្កាម៉ិ
ខេត្តខាហ្កាវ៉ា 
កុតុហ៊ិរ៉ា

ទីក្រុងចំនួន 8 ស្ថិតនៅក្នុងខេត្តខាហ្កាវ៉ាគ:

ឈ្មោះ តំបន់ (km2) ចំនួនប្រជាជន (2020) ផែនទី
ភាសាខ្មែរ ភាសាជប៉ុន រ៉ូម៉ាជី
ខេត្តខាហ្កាវ៉ា  ហ៊ិហ្កាស៊ិខាហ្កាវ៉ា 東かがわ市 Higashikagawa 152.86 28,305 ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា ​ កាំងអុនជិ 観音寺市 Kan'onji 117.83 56,639 ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  ម៉ារុហ្កាម៉ិ 丸亀市 Marugame 111.83 109,165 ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  មិតុយ៉ុ 三豊市 Mitoyo 222.70 61,839 ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  សាកៃដិ 坂出市 Sakaide 92.49 50,577 ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  សានុគិ さぬき市 Sanuki 158.63 46,723 ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  តាកាម៉ាត្ស៊ឹ (ជារាជធានី) 高松市 Takamatsu 375.42 417,814 ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  ហ្សិនត្ស៊ឺជិ 善通寺市 Zentsūji 39.93 31,620 ខេត្តខាហ្កាវ៉ា 

ក្រុង

ខេត្តខាហ្កាវ៉ាមានក្រុងចំនួន 8 ដែលត្រូវបានរៀបចំជា 5 ស្រុក ជាច្រើនត្រូវបានបង្កើតឡើងបន្ទាប់ពីឆ្នាំ 1999 តាមរយៈការរួមបញ្ចូលគ្នា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីកាត់បន្ថយចំនួនទីក្រុង និងភូមិតូចៗ

ឈ្មោះ តំបន់​(km2) ចំនួនប្រជាជន (2020) ស្រុក ផែនទី
ភាសាខ្មែរ ភាសាជប៉ុន រ៉ូម៉ាជី
ខេត្តខាហ្កាវ៉ា ​ អាយ៉ាហ្កាវ៉ា 綾川町 Ayagawa 109.75 22,730 អាយ៉ាអ៊ុតា ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  កុតុហ៊ិរ៉ា 琴平町 Kotohira 8.47 8,466 ណាកាតាដុ ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  ម៉ានណូ まんのう町 Mannō 194.45 17,324 ណាកាតាដុ ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  មិគិ 三木町 Miki 75.78 26,859 គិតា ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  ណាអុស៊ិម៉ា 直島町 Naoshima 14.22 3,026 ខាហ្កាវ៉ា ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  ស្យូដុស៊ិម៉ា 小豆島町 Shōdoshima 95.59 13,646 ស្យូហ្ស៊ឹ ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  តាដុត្ស៊ឹ 多度津町 Tadotsu 24.39 22,813 ណាកាតាដុ ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  តុណុស្យូ 土庄町 Tonoshō 74.38 12,915 ស្យូហ្ស៊ឹ ខេត្តខាហ្កាវ៉ា 
ខេត្តខាហ្កាវ៉ា  អ៊ុតាហ្ស៊ឹ 宇多津町 Utazu 8.10 18,897 អាយ៉ាអ៊ុតា ខេត្តខាហ្កាវ៉ា 

ឯកសារយោង

Tags:

ខេត្តខាហ្កាវ៉ា ភូមិសាស្ត្រខេត្តខាហ្កាវ៉ា ឯកសារយោងខេត្តខាហ្កាវ៉ាខេត្តរបស់ប្រទេសជប៉ុនជប៉ុនអិហ៊ីម៉ិ(ខេត្ត)

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រុកមុខកំពូលច្បាប់ប្រុសរឿងផ្កាស្រពោនវគ្គទី១ធ្នាក់ផ្លូវជាតិនៅកម្ពុជាមហាត្មះគន្ធីពុទ្ធសាសនា​ដូច​ម្តេចបុណ្យចូលឆ្នាំចិនរដ្ឋបាលរាជធានី ខេត្តប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តប្រវត្តិសាស្ត្រភូមាភាសាថៃអាស៊ីអាគ្នេយ៍ស្រុកស្អាងកោះរ៉ុងមហាវិភង្គសហរាជាណាចក្រជនជាតិមនរៀល (រូបិយវត្ថុ)ស៊ូកាណូច្បាប់គូឡុំសីល ៥គោលនយោបាយរូបិយវត្ថុកូរ៉េខាងជើងបទកាកគតិពិធីបុណ្យមាឃបូជាឃុំអណ្ដូងស្នាយកាសែតឡាវសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ច្បាប់នៃកម្មមង្គល៣៨ប្រការសេដ្ឋកិច្ចវៀតណាមវិគីភីឌាភាសាខ្មែរខែចន្ទគតិ និង សូរិយគតិកាល់ ម៉ាក្សប្រាសាទមេបុណ្យខាងកើតមហាសមុទ្រប៉ាស៊ីហ្វិកច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​វត្តរាជបូព៌សង្កាត់ស្ទឹងមានជ័យស្ថានីយ៍បុរេប្រវត្តិខ្មែរខេត្តបាត់ដំបងអ៊ីនធើណេតវណ្ណដាបរិយាប័ន្នគណបក្សហ៊្វុនស៊ិនប៉ិចប្រវត្តិសាស្រ្តភ្នំពេញសិទ្ធិមនុស្សខេត្តកណ្ដាលជំងឺទឹកនោមផ្អែមទុំ (តួអង្គ)ប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាដូងសង្គមធម៌ហ៊ុន សែនបុណ្យឯករាជ្យជាតិកម្ពុជាភ្លើងចរាចរភ្នំពេញខណ្ឌមានជ័យភ្លេងពិណពាទ្យកិរិយាស័ព្ទទំនាក់ទំនងពិធីបុណ្យចូលព្រះវស្សាសព្វនាមធម៌សូត្រថ្វាយបង្គំព្រះសង្កាត់បឹងកេងកងទី១ស្រីរាជាច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីដើមសម័យអង្គរកោសិកាជីវវិទ្យាខណ្ឌបឹងកេងកងបរិយាកាសរាមកេរ្ដិ៍បញ្ជីព្រះមហាក្សត្រកម្ពុជាអស្សាមិករណ៏ស្រុកពារាំង🡆 More