ប្រាសាទមេបុណ្យខាងកើត

ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី ឬ ម៉ា មានន័យថា ម្តាយ ឬ ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។

ប្រាសាទមេបុណ្យខាងកើត

ឈ្មោះ: ប្រាសាទមេបុណ្យខាងកើត
អ្នកកសាង: ព្រះបាទរាជេន្ទ្រវរ្ម័នទី១
កាលបរិច្ឆេទកសាង: ឆ្នាំ៩៥២
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថប្រែរូប
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

អំពីឈ្មោះប្រាសាទ

ប្រវត្តិប្រាសាទ

ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទមេបុណ្យខាងកើតបែរមុខទៅទិសខាងកើត ប្រាសាទនេះត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។ ប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។ យោងតាមសិលាចារឹកបញ្ជាក់ថាប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធ្វើអំពីឥដ្ឋរាងជើងក្អែកសម្រាប់ឧទ្ទិសដល់បុព្វការីជនដែលមានដាក់រូបមាតាបិតាក្នុងទម្រង់ជាព្រះឥសូរ ព្រះនាងបរវតី ព្រះវិស្ណុ ព្រះព្រហ្ម និងនៅក្នុងប្រាង្គកណ្តាលដាក់លិង្គទេវរាជដែលលោក ហ្ស៊ក សឈដែស អះអាងថាឈ្មោះ រាជេន្ទ្រស្វរៈ។

សំណង់ស្ថាបត្យកម្ម

ប្រាសាទមេបុណ្យមានទម្រង់និងលក្ខណៈស្រដៀងទៅនឹងប្រាសាទប្រែរូបដែលមានចំនួនប្រាង្អសំខាន់ចំនួនប្រាំសាងអំពីឥដ្ឋ ស្ថិតនៅលើខឿនសាងអំពីថ្មបាយក្រៀម និងថ្មភក់ប៉ុន្តែមានកម្ពស់ទាបជាងប្រាសាទប្រែរូប។ នៅសង់ខាងកាំជណ្តើរមានលម្អចម្លាក់សត្វតោ រីឯនៅតាមជ្រុងនៃខឿនជាន់ទី១ និងទី២មានលម្អរូបដំរីដែលមានប្រមោយសំយុងត្រង់ចុះមកក្រោមហើយនៅលើដំរីមានលម្អខ្សែកទៀតផង។ នៅឯជញ្ជាំងខាងក្រៅនៃប្រាង្គទាំងប្រាំមានតួប៉មតូចៗផ្សេងទៀតមានប្រហោងតូចៗសម្រាប់ភ្ជាប់កំបោរបាយអ

រូបភាព

ឯកសារយោង

Tags:

ប្រាសាទមេបុណ្យខាងកើត អំពីឈ្មោះប្រាសាទប្រាសាទមេបុណ្យខាងកើត ប្រវត្តិប្រាសាទប្រាសាទមេបុណ្យខាងកើត សំណង់ស្ថាបត្យកម្មប្រាសាទមេបុណ្យខាងកើត រូបភាពប្រាសាទមេបុណ្យខាងកើត ឯកសារយោងប្រាសាទមេបុណ្យខាងកើត

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រវត្តសាស្រ្តនៃប្រទេសកម្ពុជានរោត្តមឆែកព្រហ្មវិហារធម៌ដែនអគ្គីសនីរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់របាំបុកល័ខកម្លាំងធ្វិតថឺររូបិយវត្ថុខណ្ឌបឹងកេងកងអគ្គនាយកដ្ឋានរតនាគារជាតិបុរេប្រវត្តិកម្ពុជាបន្លែផ្លែឈើអនុគមន៍ត្រីកោណមាត្រប្រាសាទភ្នំជីសូរច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ហ៊ុន សែនម៉ែត្រការ៉េវត្តព្រះកែវមរកតច្បាប់បទឧក្រិដ្ឋអ៊ីនធឺណិតថ្មបាយក្រៀមប្រាសាទកោះកេរជីកំប៉ុសមហាសមុទ្រទំព័រដើមភាសាបាលីសំស្ក្រឹតសិទ្ធិមនុស្សសង្គ្រាមលោកលើកទី២អំពើហិង្សាភាសាថៃសព្វនាមជំងឺរបេងទីម័រខាងកើតយូណេស្កូជប៉ុនទំនាក់ទំនងពុទ្ធសាសនា​ដូច​ម្តេចរង្វាស់រង្វាល់របស់ខ្មែរជ័យវរ្ម័នទី៧ការរស់នៅរបស់ខ្មែរបុរេប្រវត្តិតំបន់ទេសចរណ៍នៅកម្ពុជាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារព្រះពុទ្ធគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាស្រុកគងពិសីការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌូនេស៊ីបទកាកគតិប្រមូល​ភាសិត​ខ្មែរ​របាំអប្សរាកង្កែបនិកាយនៃព្រះពុទ្ធសាសនាស្រុកគីរីវង់ប្រាសាទអង្គរចូលឆ្នាំខ្មែរពាក្យកាព្យប្រដៅជនប្រុសស្រីកាលប្បវត្តិកម្ពុជាទេព វង្សសមភាព​រាត្រីឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទពិធីបុណ្យថៃហិរញ្ញវត្ថុសាធារណៈវេយ្យាករណ៍ភាសាខ្មែរគុណកិរិយាពុទ្ធសករាជហេដ្ឋារចនាសម្ព័ន្ធនរោត្តម សីហមុនីប្រវត្តិសាស្ត្រខេត្តកែបខណ្ឌពោធិ៍សែនជ័យប្រភេទចម្លាក់ជ័យវរ្ម័នទី៣៧ មករាជួន ណាតគុណវិបត្តិនៃការជក់បារី🡆 More