ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។
លេខកូដ IOC | ប្រទេស | ឆ្នាំចូលរួមលើកដំបូង | លេខកូដ ISO | ចំនាំ |
---|---|---|---|---|
BRU | ប្រ៊ុយណេ | ១៩៨៨ | BRN | - |
CAM | កម្ពុជា | ១៩៥៦ | KHM | - |
INA | ឥណ្ឌូនេស៊ី | ១៩៥៦ | IDN | IHO 1952 FIFA-code IDN |
LAO | ឡាវ | ១៩៨០ | LAO | - |
MAS | ម៉ាឡេស៊ី | ១៩៥៦ | MYS | - |
MYA | មីយ៉ាន់ម៉ា | ១៩៩៦ | MMR | BIR 1948-1992 |
PHI | ហ្វីលីពីន | ១៩២៤ | PHL | - |
SIN | សិង្ហបុរី | ១៩៤៨ | SGP | - |
THA | ថៃ | ១៩៥២ | THA | - |
TLS | ទីម័រខាងកើត | ២០០៤ | TLS | IOA 2000 |
VIE | វៀតណាម 1 | ១៩៥២ | VNM |
1-គិតតាំងពីវៀតណាមខាងត្បូង
ស៊ីហ្គេមមានដើមកំណើតតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEAP Games)។ នៅថ្ងៃទី២២ ឧសភា ឆ្នាំ១៩៥៨ ប្រតិភូមកពីបណ្ដាប្រទេសឧបទ្វីបអាស៊ីអាគ្នេយ៍ដែលបានចូលរួមការប្រកួតកីឡាអាស៊ី (អាស៊ីហ្គេម Asian Games)លើកទី៣ នៅតូក្យូ ប្រទេសជប៉ុន បានបើកកិច្ចប្រជុំមួយនិងបានព្រមព្រៀងគ្នាបង្កើតអង្គការកីឡាមួយ។ SEAP Games ត្រូវបានផ្ដួចផ្ដើមគំនិតដោយលោកលួងសុខុមណៃប្រាដិត ដែលពេលនោះជាអនុប្រធានគណកម្មការអូឡាំពិចថៃ។ មូលហេតុនៃការស្នើបង្កើតនោះគឺដើម្បីធ្វើសហប្រតិបត្តិការលើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់និងរឹតចំនងមិត្តភាពនិងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។
សមាជិកដំបូងៗមាន ថៃ ភូមា(បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡាយ៉ា(បច្ចុប្បន្នម៉ាឡេស៊ី) ឡាវ វៀតណាមខាងត្បូង សិង្ហបុរី និងកម្ពុជា។ ប្រទេសទាំងនេះយល់ព្រមអោយរៀបចំការប្រកួតកីឡារៀងរាល់២ឆ្នាំម្ដង។ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានលេចរូបរាងឡើង។
កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ធ្វើឡើងនៅបាងកក ពីថ្ងៃទី១២ដល់១៧ ខែធ្នូឆ្នាំ១៩៥៩ ដែលមានកីឡាករនិងមន្ត្រីច្រើនជាង៥២៧នាក់មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូងនិងឡាវបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡា១២វិញ្ញាសា។
នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ក្នុងឆ្នាំ១៩៧៥ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានពិចារណារាប់បញ្ជូលឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅឆ្នាំ១៩៧៧ ប្រទេសទាំង២នេះបានចូលជាផ្លូវការ ហើយគណកម្មការនេះក៏ប្ដូរឈ្មោះជា គណកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation (SEAGF)) ហើយព្រឹត្តិការណ៍កីឡាក៏ប្ដូរឈ្មោះជា កីឡាអាស៊ីអាគ្នេយ៍ រឺ ស៊ីហ្គេម (Southeast Asian Games) ទៅ។ ប៊្រុយណេត្រូវបានអនុញ្ញាតអោយចូលនៅស៊ីហ្គេមលើកទី១០នៅចាការតា ឥណ្ឌូនេស៊ី ចំនែកទីម័រខាងកើតត្រូវបានអនុញ្ញាតអោយចូលរួមនៅស៊ីហ្គេមលើកទី២២នៅហាណូយ វៀតណាម។
សូមមើលផងដែរ ព្រឹត្តិការណ៍កីឡានៅស៊ីហ្គេម
+រាប់បញ្ចូលទាំងពេលអនាគតឆាប់ៗនេះ។
ឆ្នាំ | លើកទី | ទីក្រុងម្ចាស់ផ្ទះ | ប្រទេស | ជ័យលាភី (មាស) | លេខ២ (មាស) | លេខ៣ (មាស) |
---|---|---|---|---|---|---|
១៩៥៩ | I | បាងកក | ថៃ | ថៃ(៣៥) | បួគីណាហ្វាសូ(១១) | មីយ៉ាន់ម៉ា(៨) |
១៩៦១ | II | រ៉ង់គូន | បួគីណាហ្វាសូ | បួគីណាហ្វាសូ(៣៥) | ថៃ(២១) | មីយ៉ាន់ម៉ា(១៦) |
១៩៦៣ | III | កម្ពុជា | កម្ពុជា | ខកខានមិនបានធ្វើ | ||
១៩៦៥ | III | កូឡាឡាំពួរ | ម៉ាឡេស៊ី | ថៃ(៣៨) | ម៉ាឡេស៊ី(៣៣) | សិង្ហបុរី(១៨) |
១៩៦៧ | IV | បាងកក | ថៃ | ថៃ(៧៧) | សិង្ហបុរី(២៨) | ម៉ាឡេស៊ី(២៣) |
១៩៦៩ | V | រ៉ង់គូន | បួគីណាហ្វាសូ | បួគីណាហ្វាសូ(៥៧) | ថៃ(៣២) | សិង្ហបុរី(៣១) |
១៩៧១ | VI | កូឡាឡាំពួរ | ម៉ាឡេស៊ី | ថៃ(៤៤) | ម៉ាឡេស៊ី(៤១) | សិង្ហបុរី(៣២) |
១៩៧៣ | VII | សិង្ហបុរី | សិង្ហបុរី | ថៃ(៤៧) | សិង្ហបុរី(៤៥) | ម៉ាឡេស៊ី(៣០) |
១៩៧៥ | VIII | បាងកក | ថៃ | ថៃ(៨០) | សិង្ហបុរី(៣៨) | បួគីណាហ្វាសូ(២៨) |
ជ័យលាភីរួម
ចំនាត់ថ្នាក់លេខ២
ចំនាត់ថ្នាក់លេខ៣
ចំនាំ៖ កំនត់ត្រានេះគិតពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ក្នុងចន្លោះឆ្នាំ ១៩៥៩ដល់១៩៧៥។ ម៉ាឡេស៊ីនិងម៉ាឡាយ៉ាគឺគិតតែមួយ
គណកម្មការស៊ីហ្គេមបានកំនត់ឈ្មោះប្រទេសដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរហូតដល់ឆ្នាំ២០១៩ ទោះជាប្រទេសទាំងនោះមិនទាន់បានសំរេចច្បាស់លាស់ពីទីកន្លែងសំរាប់ប្រារព្ឋស៊ីហ្គេមក៏ដោយ។
1 ប្ដូរឈ្មោះនៅពេលហ្វីលីពីននិងឥណ្ឌូនេស៊ីត្រូវបានអនុញ្ញាតអោយចូលរួម។
ជ័យលាភីរួម
ចំនាត់ថ្នាក់លេខ២
ចំនាត់ថ្នាក់លេខ៣
ចំនាំ៖ កំនាត់ត្រាគិតតាំងពីស៊ីហ្គេមឆ្នាំ១៩៧៧តែប៉ុណ្ណោះ
ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|
ថៃ | ៣៦៤ | ២៥៤ | ២៦១ | ៨៨៩ |
សិង្ហបុរី | ២០៤ | ២២៩ | ២២១ | ៦៥៤ |
បួគីណាហ្វាសូ | ១៩៨ | ២០៧ | ២១៤ | ៦១៩ |
មីយ៉ាន់ម៉ា | ១៩៤ | ២៥៥ | ៣១៦ | ៧៦៥ |
ស្លូវេនី2 | ៣៩ | ៥១ | ៦៥ | ១៥៥ |
កម្ពុជា និង សាធារណរដ្ឋខ្មែរ | ២៧ | ៣៦ | ៤១ | ១០៤ |
ទំព័រគំរូ:LAO-OLD | ០ | ៦ | ២៣ | ២៩ |
ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|
ឥណ្ឌូនេស៊ី | ១៣៧៧ | ១២០៩ | ១១៧៨ | ១៧៦៤ |
ថៃ | ១៣១៨ | ១១២៥ | ១០៩៨ | ៣៥៤១ |
ហ្វីលីពីន | ៧៦២ | ៨៨០ | ១០៦៣ | ២៧០៥ |
ម៉ាឡេស៊ី | ៧០៥ | ៦៨២ | ៩២៧ | ២៣១៥ |
សិង្ហបុរី | ៤៣១ | ៤៨៤ | ៧៣៣ | ១៦៨៤ |
វៀតណាម | ៤០៧ | ៣៧៣ | ៤៦១ | ១២៤១ |
មីយ៉ាន់ម៉ា | ២២១ | ៣៦១ | ៥០៥ | ១០៨៧ |
ឡាវ | ១១ | ២១ | ៧៨ | ១១០ |
ប្រ៊ុយណេ | ៩ | ៣៣ | ១២៥ | ១៦៧ |
កម្ពុជា | ៤ | ១៥ | ៥៣ | ៧២ |
ទីម័រខាងកើត | ០ | ០ | ៣ | ៣ |
ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|
ថៃ | ១៦៩២ | ១៣៧៩ | ១៣៥៩ | ៤៤៣០ |
ឥណ្ឌូនេស៊ី | ១៣៧៧ | ១២០៩ | ១១៧៨ | ៣៧៦៤ |
ម៉ាឡេស៊ី1 | ៩០០ | ៩៣៧ | ១២៤៣ | ៣០៨០ |
ហ្វីលីពីន | ៧៦២ | ៨៨០ | ១០៦៣ | ២៧០៥ |
សិង្ហបុរី | ៦៣៥ | ៧១៣ | ៩៥៤ | ២៣០២ |
វៀតណាម4 | ៤៤៦ | ៤២៤ | ៥២៦ | ១៣៩៦ |
មីយ៉ាន់ម៉ា5 | ៤១៩ | ៥៦៨ | ៧១៩ | ១៧០៦ |
កម្ពុជា3 | ៣១ | ៥១ | ៩៤ | ១៧៦ |
ឡាវ | ១១ | ២៧ | ១០១ | ១៣៩ |
ប្រ៊ុយណេ | ៩ | ៣៣ | ១២៥ | ១៦៧ |
ទីម័រខាងកើត | ០ | ០ | ៣ | ៣ |
ឡាអាស៊ីខាងកើត]]
This article uses material from the Wikipedia ភាសាខ្មែរ article ស៊ីហ្គេម, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.