ប្រ៊ុយណេ

ប្រទេសប៊្រុយណេ ដោយមានឈ្មោះជាផ្លូវការថា ប៊្រុយណេដារូសាឡឹម​ (ប្រែថា៖ ប្រ៊ុយណេ ទ្វារនៃសន្តិភាព) គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់សមុទ្រចិនខាងត្បូង និងរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប្រទេសនេះមានភូមិសាស្ត្រចែកចេញជាពីរផ្នែកដោយតំបន់លីមបាំងរបស់រដ្ឋសារ៉ាវ៉ាក់។ គិតត្រឹមឆ្នាំ២០២០ ប្រទេសប៊្រុយណេមានប្រជាជនសរុបចំនួន ៤៦០,៣៤៥ នាក់ដែលក្នុងនោះមានមនុស្សចំនួន ១០០,០០០ នាក់កំពុងរស់នៅក្នុងរាជធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះបង់ដា⁠សេរីបេកាវ៉ាន់។ ប៊្រុយណេមានរដ្ឋាភិបាលប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលដឹកនាំដោយព្រះចៅស៊ុលតង់ហើយអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាមសារីយ៉ា។

ប្រជាជាតិប៊្រុយណេ ទ្វារនៃសន្តិភាព
Negara Brunei Darussalam (ក្សរឡាតាំង)
نڬارا بروني دارالسلام (អក្សរចាវី)
ទង់ជាតិ ប៊្រុយណេ
ទង់ជាតិ
វរលញ្ឆករប៊្រុយណេ
វរលញ្ឆករ
បាវចនា
الدائمون المحسنون بالهدى
Sentiasa membuat kebajikan dengan petunjuk Allah
"នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច
ភ្លេងជាតិ
Allah Peliharakan Sultan
"ព្រះជាម្ចាស់ប្រោសប្រណីព្រះស៊ុលតង់"
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
បង់ដា⁠សេរីបេកាវ៉ាន់
4°53.417′N 114°56.533′E / 4.890283°N 114.942217°E / 4.890283; 114.942217
ភាសាផ្លូវការភាសាម៉ាឡេ[a]
ភាសាទទួលស្គាល់
ភាសាអង់គ្លេស[b]
ភាសាដទៃ
និងគ្រាមភាសាក្នុងស្រុក
  • ប៊្រុយណេម៉ាឡេ
  • ទូតុង
  • កេដាយ៉ាន
  • បឺឡេត៍
  • ចិន (ហុកគាន, ហាក់កា, ចិនសម័យ និងចិនកន្តាំង)
    ភាសាក្នុងស្រុក៖
  • មូរូត
  • ឌូស៊ុន
  • ប៊ីសាយ៉ាប៊្រុយណេ
អក្សរផ្លូវការអក្សរម៉ាឡេ
អក្សរចាវី
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)
  • ៦៥.៧% ម៉ាឡេ
  • ១០.៣% ចិន
  • ២៤% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១៦)
  • ៨០.៩% ឥស្លាមស៊ុននី (ផ្លូវការ)
  • ៧.១% គ្រិស្តសាសនា
  • ៧% ព្រះពុទ្ធសាសនា
  • ៥% សាសនាផ្សេងៗទៀត (រួមទាំងជំនឿក្នុងស្រុក)
រដ្ឋាភិបាលរដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម
- ព្រះស៊ុលតង់ និងព្រះប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី
ហាសាណាល់ ប៊ូលគាហ៍
- រជ្ជទាយាទ និងទេសរដ្ឋមន្ត្រី
អាល់មូហ៍តាឌី ប៊ីលឡា
នីតិបញ្ញត្តិក្រុមប្រឹក្សានីតិបញ្ញត្តិ
និម្មិតកម្ម
- និម្មាបនកម្មនៃប៊្រុយណេ
ប្រ. ១៣៦៨
- ចក្រភពប៊្រុយណេ
សតវត្សទី១៥–១៩
ធ្លាក់ក្រោមអាណាព្យាបាលអង់គ្លេស
១៧ កញ្ញា ១៨៨៨
ស្ថិតក្រោមការកាន់កាប់របស់ជប៉ុន
១ មករា ១៩៨៤
- សេចក្តីប្រកាសអាស៊ាន
៧ មករា ១៩៨៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥,៧៦៥ គ.ម   (ទី១៦៤)
- ផ្ទៃទឹក (%)
៨.៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៤៦០,៣៤៥ (ទី១៧៥)
- ជំរឿន (ឆ្នាំ ២០១៦)
៤១៧,២៥៦
- ដង់ស៊ីតេ
៧២.១១ នាក់/គ.ម   (ទី១៣៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៣៦.៨៥៤ ពាន់លានដុល្លារ (ទី១២៥)
- ក្នុងម្នាក់
៨៥,០១១ ដុល្លារ (ទី៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
១៣.៣២៥ ពាន់លានដុល្លារ (ទី១២៤)
- ក្នុងម្នាក់
៣០,២៩០ ដុល្លារ (ទី២៩)
HDI (២០១៩)decrease ០.៨៣៨
ខ្ពស់ណាស់ · ទី៤៧
រូបិយវត្ថុដុល្លារប៊្រុយណេ (BND)
ល្វែងម៉ោងUTC+៨ (ម៉ោងប៊្រុយណេដារូសាឡឹម)
បណ្ដាញចែកចាយអគ្គិសនី២៤០ V–៥០ Hz
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៦៧៣[c]
ដែនកម្រិតខ្ពស់.bn
  1. ^ ក្រោមមាត្រា ៨២៖ "ភាសាផ្លូវការ"នៃរដ្ឋធម្មនុញ្ញប៊្រុយណេបានចែងថា ម៉ាឡេគឺជាភាសាផ្លូវការ។
  2. ^ ក្រោមមាត្រា ៨២៖ "ភាសាផ្លូវការ"នៃរដ្ឋធម្មនុញ្ញប៊្រុយណេបានចែងថា ភាសាអង់គ្លេសត្រូវបានប្រើប្រាស់នៅក្នុងឯកសារផ្លូវការផ្សេងៗ (ឯកសារផ្លូវការត្រូវមានពីរភាសា៖ ម៉ាឡេ និងអង់គ្លេស)។
  3. ^ រួមមានកូដ ០៨០ នៅតំបន់ម៉ាឡេស៊ីខាងកើតផងដែរ។

ប្រវត្តិសាស្ត្រ

រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូ​ទាំងមូលនិងតំបន់និរតី​ហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិត​ក្រោម​អាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។

មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។

នយោបាយ

ប្រ៊ុយណេ 
ព្រះចៅស៊ុលតង់ហាសាណាល់ បុលគៀស

ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។

គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកម្រឃើញការរិះគន់រដ្ឋាភិបាលឬ​ព្រះមហាក្សត្រណាស់។

ភូមិសាស្ត្រ

ប្រ៊ុយណេ 
ផែនទីរដ្ឋបាលប៊្រុយណេ

ប៊្រុយណេមានដែនដីដាច់ចេញជា២ផ្នែក និងមានផ្ទៃដីសរុប ៥ ៧៦៥ គ.ម២។ ប្រជាជន៩៧%រស់នៅផ្នែកខាងលិច(ផ្នែកធំ) ខណៈមានប្រជាជនតែ១ម៉ឺននាក់​ប៉ុណ្ណោះរស់នៅ​ផ្នែកខាងកើតដែលជាតំបន់ភ្នំ(ស្រុកតេមប៊ូរ៉ុង)។ ប្រជាជនសរុបមាន ៣៨៣ ០០០នាក់ ដែលក្នុងនោះ ៤៦ ០០០នាក់រស់នៅរាជធានី​បង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan)។ ទីក្រុងសំខាន់ៗផ្សេងទៀតមាន ទីក្រុងកំពង់ផែ មួរ៉ា ទីក្រុងផលិតប្រេងកាត សេរៀ និងទីក្រុង កូឡាបេឡៃ។

ប៊្រុយណេមានស្រុក៤គឺ៖

  • បេឡៃ (Belait)
  • ប៊្រុយណេ និង មួរ៉ា (Brunei and Muara)
  • តេមប៊ូរ៉ុង (Temburong)
  • ទូតុង (Tutong)

ប៊្រុយណេមានអាកាសធាតុត្រូពិចអេក្វាទ័រ ដោយមានសីតុណ្ហភាពខ្ពស់ សំនើមខ្ពស់ សំបូរកំដៅថ្ងៃនិងភ្លៀង។

អាកាសធាតុ

បង់ដារសិរីបេហ្គាវ៉ាន់ទទួលរងនូវអាកាសធាតុត្រូពិចសើម​។ សីតុណ្ហភាពមធ្យមប្រចាំគឺ ២៣,៦ °C ជាសីតុណ្ហភពខែក្តៅជាមធ្យម ២៩,៤°C និង ខែត្រជាក់ជាមធ្យម ២១°C ។

ខែ មករា កុម្ភៈ មិនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិចិ្ឆកា ធ្នូ ឆ្នាំ
អតិបរមាមធ្យម (°C)
១៩
១៨
២១
២៥
២៨
៣២
៣៤
៣៣
៣១
២៧
២៤
២១
-
អប្បបរមាមធ្យម (°C)
១២
១២
១៤
១៧
២១
២៣
២៦
២៤
២៣
១៩
១៧
១៤
-
កំរិតទឹកភ្លៀង (mm) ៨៦ ១៣៥ ១៧៨ ១៧០ ២៣១ ២៩០ ២៤៨ ៣០៥ ២៤៤ ១២២ ៦៦ ៧១
២១២៩

សេដ្ឋកិច្ច

ប៊្រុយណេជាប្រទេសតូចតែមាន។ ចំនួលពាក់កណ្ដាលបានមកពីផលិតកម្មប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។ រដ្ឋាភិបាលផ្ដល់នូវសេវាសុខភាព ស្បៀងអាហារ និងទីជំរក។ រដ្ឋមានគំរោងនាពេលអនាគតក្នុងការលើកកំពស់ពលកម្មការងារ កាត់បន្ថយអត្រានៃភាពអត់ការងារធ្វើ ពង្រឹងវិស័យធនាគារនិងទេសចរណ៍ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ច។ ក្រុមហ៊ុនអាកាសចរណ៍ជាតិភូមិន្ទប៊្រុយណេ (Royal Brunei) កំពុងព្យាយាមធ្វើអោយប៊្រុយណេក្លាយជាច្រកឆ្លងកាត់អន្តរជាតិរវាងអឺរ៉ុប និងអូស្ត្រាលី/ញូហ្សៀលែន។

វិស័យសុខាភិបាល

ប៊្រុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ មកទល់ឆ្នាំ២០០៨ គ្មានមន្ទីរពេទ្យណាមួយនៅប៊្រុយណេ​ដែល​ទទួល​បានការទទួលស្គាល់​ការថែទាំសុខភាពអន្តរជាតិទេ។ បច្ចុប្បន្នគ្មានសាលាវេជ្ជសាស្ត្រនៅក្នុងប្រទេសទេ។ អ្នកដែលមានបំនងក្លាយ​ជាគ្រូពេទ្យត្រូវតែទៅ​សិក្សានៅបរទេស។ ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ រដ្ឋចាំបាច់ត្រូវជួលគ្រូពេទ្យមានជំនាញពីបរទេស។ សាលាគិលានុបដ្ឋាយិកា​មួយត្រូវបាន​បង្កើតក្នុងឆ្នាំ ១៩៥៣។

ប្រជាសាស្ត្រ និងវប្បធម៌

ប្រហែល២ភាគ៣នៃប្រជាជនប៊្រុយណេមានដើមកំនើតពីជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺភាសាម៉ាឡេ និង ភាសាអង់គ្លេស។ មានប្រជាជននិយាយភាសាចិនមួយក្រុមតូចដែរ។

សាសនាឥស្លាមជាសាសនារបស់រដ្ឋ។ សាសនាផ្សេងទៀតមាន ពុទ្ឋសាសនា និង គ្រឹស្តសាសនា និងសាសនាជនជាតិដើមតូចៗជាច្រើនទៀតនៅតំបន់ដាច់ស្រយ៉ាល។

ប៊្រុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាត​អោយយកចូលជា​អតិបរមា ១២កំប៉ុងចំពោះស្របៀ និងចំនុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំ​អោយបិទទ្វារ។ ទោះជាបែបនេះក៏ដោយ នៅមានភោជនីយដ្ឋានមួយចំនួននៅតែផ្ដល់សេវាកម្មគ្រឿងស្រវឹង​ក្នុងប៉ាន់តែ ដោយខុសច្បាប់។

ក្រុមជនជាតិ

  • ជនជាតិម៉ាឡេ៖ ៦៦,៣%
  • ជនជាតិចិន៖ ១១,២%
  • ម្ចាស់ស្រុក៖ ៣,៤%
  • ផ្សេងៗទៀត៖ ១៩,១% (ការប៉ាន់ប្រមាណនៅឆ្នាំ២០០៤)

ឯកសារយោង

តំណភ្ជាប់ក្រៅ

ប្រ៊ុយណេ 

Tags:

ប្រ៊ុយណេ ប្រវត្តិសាស្ត្រប្រ៊ុយណេ នយោបាយប្រ៊ុយណេ ភូមិសាស្ត្រប្រ៊ុយណេ សេដ្ឋកិច្ចប្រ៊ុយណេ ប្រជាសាស្ត្រ និងវប្បធម៌ប្រ៊ុយណេ ឯកសារយោងប្រ៊ុយណេ តំណភ្ជាប់ក្រៅប្រ៊ុយណេកោះបរនេអូបង់ដា⁠សេរីបេកាវ៉ាន់ម៉ាឡេស៊ីលីមបាំងសមុទ្រចិនខាងត្បូងអាស៊ីអាគ្នេយ៍

🔥 Trending searches on Wiki ភាសាខ្មែរ:

ល្ខោនស្បែកធំខណ្ឌច្បារអំពៅភូមិសាស្ត្រនៅឡាវសោមាឧបករណ៏ភ្លេងខ្មែរគោលនយោបាយរូបិយវត្ថុបញ្ជីរាយនាម ភ្នំនៅកម្ពុជាទ្វីបអឺរ៉ុបISO 3166-1ស្រុកមេសាងសង្គាយនាស្រុកសិរីសោភ័ណល្បែងទាញព្រ័ត្ររដ្ឋសភាកម្ពុជាសិល្បៈព្រាប សុវត្ថិប្រវត្តិសាស្ត្រថៃព្រះព្រហ្មច្បាប់ស្រីវចនានុក្រមខ្មែរបុណ្យភ្ជុំបិណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់រាជធានីនៃប្រទេសកម្ពុជាភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ស្រុកវ៉ារិនជ័យជេស្ឋាទី២ព្រះច័ន្ទគ្រីស្តុប កូឡុំបញ្ជីរាយនាម កោះនៅកម្ពុជាបុណ្យកឋិនទូរស័ព្ទគេហទំព័រភូមិរឿងភ្នំប្រុសភ្នំស្រីទីក្រុងព្រះសត្ថាទី១ក្រុមប្រឹក្សារាជសម្បត្តិគុណធម៌បឹងទន្លេសាបទឹកនយោបាយនៅកម្ពុជាបណ្ណាល័យចូលឆ្នាំឡាវទ្រឹស្ដីការអភិវឌ្ឍន៏ធនាគារកាណាឌីយ៉ាបដិវត្តន៍បៃតងច្បាប់ប្រុសប្រទេសអភិវឌ្ឍភពសៅរ៍ខេត្តបន្ទាយមានជ័យកេង វ៉ាន់សាក់ទិវានារីអន្តរជាតិក្រមង៉ុយបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជាមូលនិធិរូបិយវត្ថុអន្តរជាតិស្ថាប័នប្រាសាទបន្ទាយក្តីធម្មជាតិដូងថ្លើមប្រាសាទបាយ័នកាណាដាសង្គ្រាមភូមា-សៀម (១៧៦៥-១៧៦៧)ល្បែងចាប់កូនខ្លែងភ្នំបូកគោសាធារណរដ្ឋកសិកម្មនៅប្រទេសកម្ពុជារចនាបថនៃស្ថាបត្យកម្មខ្មែរឆ្នាំ ២០២៣ភាសាបាលីសំស្ក្រឹតបញ្ជីរាយនាម វិទ្យាល័យនៅកម្ពុជាភ្នំដាប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមចលនាអក្សរសិល្ប៍ខ្មែរព្រះធម៌ព្រះស្កន្ទ🡆 More