សមុទ្រហ្វីលីពីន: សមុទ្រ

សមុទ្រហ្វីលីពីន (ជាភាសាអង់គ្លេស៖Philippine Sea) ជាសមុទ្រស្ទើរបិទ​នៅខាងកើត​និង​ខាងជើងប្រទេសហ្វីលីពីន ដែលមានផ្ទៃទឹកប្រហែល១លានគ.ម២។ វាហ៊ុមព័ទ្ឋដោយ កំរងកោះហ្វីលីពីន (កោះលុហ្សុង កោះសាម៉ារ កោះលេយតេ និង កោះមិនដាណាវ)ពីទិសនិរតី, ដោយ កំរងកោះការ៉ូលីន (កោះប៉ាឡាវ កោះយ៉ាប និង កោះយូលីធី)ពីទិសអាគ្នេយ៍, ដោយ កំរងកោះម៉ារីយ៉ាណា (កោះហ្គាំ កោះសៃប៉ាន់ និង កោះទីនៀន)ពីទិសខាងកើត, ដោយ កោះបូនីន និង កោះបូជីម៉ា ពីទិសឦសាន, ដោយកំរងកោះជប៉ុន (កោះហុងស្សឺ កោះស៊ីកុគឹ និង កោះឃ្សឺស្សឺ​) ពីទិសខាងជើង, កំរងកោះរ្យឺឃ្សឺ (កោះអូគីណាវ៉ា កោះមីយ៉ាកុ និង កោះយ៉ាអិយ៉ាម៉ា) ពីទិសពាយ័ព្យ និង ដោយកោះតៃវ៉ាន់​ពីខាងលិច។

សមុទ្រហ្វីលីពីន
ផែនទីសមុទ្រហ្វីលីពីន
ផ្ទៃទឹក ១ ០០០ ០០០គ.ម
ជំរៅ ១០ ៩១១ម (អតិបរមា)
ប្រភេទ សមុទ្រ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក
ប្រទេសជាប់ជុំវិញ សមុទ្រហ្វីលីពីន: សមុទ្រ ជប៉ុន
សមុទ្រហ្វីលីពីន: សមុទ្រ ប៉ាឡាវ
សមុទ្រហ្វីលីពីន: សមុទ្រ ហ្វីលីពីន
សមុទ្រហ្វីលីពីន: សមុទ្រ តៃវ៉ាន់

សមុទ្រហ្វីលីពីន: សមុទ្រ មីក្រូនេស៊ី
សមុទ្រហ្វីលីពីន: សមុទ្រ ឥណ្ឌូនេស៊ី
សមុទ្រហ្វីលីពីន: សមុទ្រ សហរដ្ឋអាមេរិក
សមុទ្រហ្វីលីពីន: សមុទ្រ កំរងកោះម៉ារីយ៉ានខាងជើង

សមុទ្រហ្វីលីពីន​មាន​សណ្ឋានដីបាតសមុទ្រស្មុគស្មាញ​និងមានភាពសំបូរបែប។ ប្រព័ន្ឋអេកូឡូស៊ី​សំបូរដោយប្រភេទ​សត្វកំរៗ។ គេសង្កេតឃើញមានផ្កាថ្ម​រឹងនិងទន់​ប្រមាណ៥០០ប្រភេទ និងងាវគ្រំ​២០%របស់ពិភពលោក មាននៅទីនេះ។ ក្រៅពីនេះនៅមាន អណ្ដើកសមុទ្រ ឆ្លាម អន្ទង់មូរេយ មឹក ពស់សមុទ្រ និងត្រីធូណា (ម៉ាហ្គឹរ៉ុ) ជាដើម។ លើសពីនេះទៅទៀត ទីនេះជាកន្លែងបន្តពូជរបស់​ អន្ទង់ជប៉ុន ត្រីធូណា និង ត្រីបាឡែន ជាច្រើនប្រភេទទៀតផង។

Tags:

កោះហ្គាំជប៉ុនសមុទ្រស្ទើរបិទហ្វីលីពីន

🔥 Trending searches on Wiki ភាសាខ្មែរ:

អេឡិចត្រូម៉ាញ៉េទិចស្រុកគងពិសីមុខងារប្រាសាទប្រាសាទនាគព័ន្ធប្រមូល​ភាសិត​ខ្មែរ​ការសោយទីវង្គត និងព្រះរាជពិធីបុណ្យសព ព្រះបាទនរោត្តម សីហនុទឹកវិធី​កម្លាយរឿងសូផាតអ្វីដែលហៅថាភាសាវិធីវិទ្យាសាស្ត្រម៉ោងក្រុងបានលុងព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិពិធីរៀបមង្គលការជប៉ុនជំងឺរបេងលន់ នល់ការអប់រំសិទ្ធិកុមារធម្មបទវិគីភីឌាភាសាខ្មែរសង្គ្រាមផ្ទៃក្នុងកម្ពុជាទំព័រដើមស្រុកក្រូចឆ្មារពិធីបុណ្យអុំទូកខ្មែរឥស្សរៈស្រូវឃុំកោះឧកញ៉ាតីស្រុកដំណាក់ចង្អើរផលិតផលក្នុងស្រុកសរុបការធ្វើពាណិជ្ជកម្មប្រហុកការវិត្តន៏របស់មនុស្សលោកគ្រោះថា្នក់ចរាចរណ៍បទនគររាជពុទ្ធសាសនា​ដូច​ម្តេចយសោធរបុរះរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសតវត្សប្រវត្តិនៃរបបខ្មែរក្រហមមេត្តាអាស៊ាននរោត្តម ជេនណារូបវិទ្យាMicrosoft word 2007ប្រជាសាស្ត្រនៃកម្ពុជាក្រុងប៉ោយប៉ែតអាពាហ៍ពិពាហ៍ស្រុកកំពង់ត្របែកព្រហ្មញ្ញ សាសនាមហាយានខេត្តស្ទឹងត្រែងបញ្ជីរាយនាម ភ្នំនៅកម្ពុជាស្រុកថ្មគោលTrichinellosisឆ្នេរអូរឈើទាលកម្មន្ត (រូបវិទ្យា)គណៈអភិបាលខេត្តល្បើកអង្គរសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤វប្បធម៌ថៃព្រះព្រហ្មបឹងទន្លេសាបអក្សរសិល្ប៍វៀតណាមស្រុកពញាឮស្រុកល្វាឯមកាយរិទ្ធកម្ពុជាវប្បធម៌កម្ពុជាប្រវត្តិសាស្ត្រខ្មែរដំបូងប្រពលវប្បកម្មពុទ្ធសករាជនរោត្តម សីហមុនីបញ្ជីរាយប្រទេសតាមចំនួនប្រជាជនបញ្ជីរាយនាម សាកលវិទ្យាល័យនៅកម្ពុជាវិគីភីឌា🡆 More