សមុទ្រជប៉ុន

សមុទ្រជប៉ុន(日本海) ឬ សមុទ្រខាងកើត(동해, 東海) ជាសមុទ្រស្ទើរបិទនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ វាហ៊ុមព័ទ្ឋដោយប្រទេសជប៉ុន កូរ៉េទាំង២និងរុស្ស៊ី។ សមុទ្រនេះត្រូវបានកូរ៉េទាំង២ហៅថាជាសមុទ្រខាងកើត។ ដូចគ្នានឹងសមុទ្រមេឌីទែររ៉ានេដែរ សមុទ្រជប៉ុនស្ទើរតែគ្មានបាតុភូតជំនោរនិងលំនាច ដោយសារស្ថានភាពស្ទើរបិទរបស់វា។

日本海 / 동해
សមុទ្រជប៉ុន
ផែនទីសមុទ្រជប៉ុន
ផ្ទៃទឹក ៩៧៨ ០០០គ.ម
ជំរៅ ៣ ៧៤២ម (អតិបរមា)
១ ៧៥២ម (មធ្យម)
ប្រភេទ សមុទ្រស្ទើរបិទ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក

ភូមិវិទ្យា

សមុទ្រជប៉ុនហ៊ុមព័ទ្ឋដោយរុស្ស៊ីដីគោកនិងកោះសាខាលីននៅខាងជើង ដោយឧបទ្វីបកូរ៉េនៅខាងលិច ដោយកោះហុកកៃដូ ហុងស្ស៊ឺ និងឃ្យឺស្ស៊ឺ របស់ជប៉ុននៅខាងកើត។ សមុទ្រជប៉ុនតភ្ជាបទៅសមុទ្រដទៃទៀតដោយច្រកសមុទ្ររាក់ៗ៥មាន៖

  1. ច្រកតារតារី៖ នៅចន្លោះរវាងទ្វីបអាស៊ីដីគោកនិងកោះសាខាលីន
  2. ច្រកឡាប៉េរូស៖ នៅចន្លោះកោះសាខាលីននិងកោះហុកកៃដូ
  3. ច្រកត្សឹហ្គារឹ៖ នៅចន្លោះរវាងកោះហុកកៃដូនិងកោះហុងស្ស៊ឺ
  4. ច្រកខាន់ម៉ុង៖ នៅចន្លោះរវាងកោះហុងស្ស៊ឺនិងកោះឃ្យឺស្ស៊ឺ
  5. ច្រកកូរ៉េ៖ នៅចន្លោះរវាងឧបទ្វីបកូរ៉េនិងកោះឃ្យឺស្ស៊ឺ។

ជំរៅជាមធ្យម ១៧៥៣ម ជំរៅជ្រៅជាងគេ ៣៧៤២ម ផ្ទៃទឹក ៩៧៨ ០០០គ.ម។ សមុទ្រជប៉ុនចែកចេញជា៣អាងគឺ អាងយ៉ាម៉ាតូនៅភាគអាគ្នេយ៍ អាងជប៉ុននៅភាគខាងជើង និងអាងត្សឹស្ស៊ីម៉ានៅភាគនិរតី។ អាងជប៉ុនមានជំរៅទឹកជ្រៅជាងគេ ខណៈអាងត្សឹស្ស៊ីម៉ាមានជំរៅទឹករាក់ជាងគេ។ ធ្នើរទ្វីបនៅភាគខាងកើតមានទំហំធំ ផ្ទុយនឹងភាគខាងលិចតាមបណ្ដោយឧបទ្វីបកូរ៉េដែលមានទំហំតូច (ទទឹងមធ្យម៣០គ.ម)។

តំបន់ខាងជើងនិងអាគ្នេយ៍ជាតំបន់នេសាទយ៉ាងសកម្ម។ សមុទ្រជប៉ុនក៏មានស្រទាប់រ៉ែជាពិសេសខ្សាច់ម៉ាញ៉េទីត ឧស្ម័នធម្មជាតិនិងប្រេងកាត។

Tags:

ជប៉ុនមហាសមុទ្រប៉ាស៊ីហ្វិករុស្ស៊ីសមុទ្រស្ទើរបិទ

🔥 Trending searches on Wiki ភាសាខ្មែរ:

អ៊ីស្រាអែលវប្បធម៌កម្ពុជាសេដ្ឋកិច្ចកម្ពុជាសង្គ្រាមផ្ទៃក្នុងកម្ពុជាព្រះត្រៃបិដកកម្ពុជាប្រជាធិបតេយ្យវិមានឯករាជ្យសាធារណរដ្ឋខ្មែរទឹកហុងកុងស្ថានីយ៍ល្អាងស្ពានសូរ្យវរ្ម័នទី២សម័យកាលចតុមុខក្រុងកំពង់ចាមសម្ព័ន្ធកូវ៉ាឡង់សាសនានៅប្រទេសកម្ពុជាសម្បត្តិធម្មជាតិរឿងពាក្យសុភាសិតតំលៃ៣០តំលឹងសង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការយូណេស្កូរឿងព្រះគោព្រះកែវទស្សនវិជ្ជាច្បាប់ល្បើកថ្មីចុងសម័យអង្គរច្បាប់បទឧក្រិដ្ឋភ្នំគូលែនទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសរដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ព្រហ្មញ្ញ សាសនាប្រាសាទតាព្រហ្មសារធាតុគីមីរុស្ស៊ីខេត្តប៉ៃលិនសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)ឥន្ទ្រទេវី (សតវត្សទី១៣)ស្វីសប្រភេទប្រាសាទខ្មែរការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកធម៌នមស្សការខែចន្ទគតិ និង សូរិយគតិមហាជនកជាតកសាធារណរដ្ឋប្រជាមានិតកម្ពុជាខណ្ឌសែនសុខក្រុងប៉ោយប៉ែតជីវិត និងសិទ្ធកុមារប្រធានាធិបតីនៃសហរដ្ឋអាមេរិករឿងសូផាតរឿងកូរសមុទ្រទឹកដោះខេត្តព្រះសីហនុខណ្ឌទួលគោកអដ្ឋង្គិកមគ្គអេហ្ស៊ីបសាធារណរដ្ឋក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរឿងភ្នំប្រុសភ្នំស្រីរីម គីនរដ្ឋសភាកម្ពុជាអង្គការសហប្រជាជាតិសម័យមហានគរកំពង់ផែប្រទេសកម្ពុជាច្បាប់ស្រីសីលធម៌រឿងកុលាបប៉ៃលិនវគ្គទី១ខេត្តកំពង់ចាមរបាំគោះអង្រែអង្គដួងខេត្តក្រចេះសាកលវិទ្យាល័យភូមិន្ទភ្នំពេញនរោត្ដម សីហនុរឿង ភ្នំសែនហានគណបក្សហ៊្វុនស៊ិនប៉ិចភ្លេងពិណពាទ្យរឿង ពិតរបស់ខ្ញុំ ភាគ២សហភាពឥណ្ឌូចិនសង្រ្កាន្ត (ថៃ)ទូរគមនាគមន៍នៅប្រទេសកម្ពុជា🡆 More