ប្រាសាទតាព្រហ្ម

1 ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតាមកពីពិមាយ(Phimai) របស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ តា មកពីពាក្យថៃមានន័យថា ភ្នែក។ ព្រហ្ម មកពីសំស្រ្កឹតមានន័យថា ព្រះព្រហ្ម ឬប្រាជ្ញា។ តាព្រហ្ម មានន័យថា ភ្នែកនៃប្រាជ្ញា។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។ក្រោយថៃ្ងរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតមកប្រាសាទតាព្រហ្មនេះត្រូវបានរួចផុតពីក្រញាំនៃរបប ប៉ុលពតហើយក៏មានភាពស្រស់បំព្រងឡើងវិញ រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាដើម្បីស្រាវជ្រាវថ្ម និងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្ម
ឈ្មោះ: ប្រាសាទតាព្រហ្ម
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ឆ្នាំ១១៨៦នៃគ.ស
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

ស្ថាបត្យកម្ម

តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩។ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។

រូបភាព

ប្រាសាទតាព្រហ្ម 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

សូមមើលផងដែរ

103°53′21″E / 13.43500°N 103.88917°E / 13.43500; 103.88917

Tags:

ប្រាសាទតាព្រហ្ម ប្រវត្តិប្រាសាទប្រាសាទតាព្រហ្ម ស្ថាបត្យកម្មប្រាសាទតាព្រហ្ម រូបភាពប្រាសាទតាព្រហ្ម សូមមើលផងដែរប្រាសាទតាព្រហ្មខេត្តសៀមរាបប្រាសាទតាកែវប្រាសាទអង្គរវត្ត

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រវត្តិសាស្ត្រគុណនាមសង្កាត់ស្រយ៉ូវប្រដាប់របត់ឈាមខេត្តឧត្ដរមានជ័យស្រុកពញាក្រែកប្រទេសចម្ប៉ាហ៊ុន សែនធនាគារពិភពលោកខេត្តបន្ទាយមានជ័យរដ្ឋធម្មនុញ្ញវៀតណាមទ្វីបអឺរ៉ុបវិស័យអប់រំនៅកម្ពុជាកូរ៉េខាងជើងស្រុកមោងឫស្សីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ស្រីសុគន្ធបទអារ៉ាប៊ីសាអ៊ូឌីតបុណ្យ វិសាខ បូជាក្រុមប្រឹក្សាក្រុង-ស្រុកឧដុង្គជយរាជទេវីជនជាតិជ្វីហ្វព្រះសិវៈរឿង ពិតរបស់ខ្ញុំ ភាគ២សម័យកាលលង្វែកសារមន្ទីរវាលពិឃាតជើងឯកអក្សរថៃពិធីចូលម្លប់ម៉ែត្រការ៉េជំងឺលើសឈាមប្រាសាទបាគងស៊ូកាណូនរោត្តម សីហនុសតវត្សសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ទំនាក់ទំនងអន្តរជាតិព្រះបាទជ័យវរ្ម័នទី២កម្ពុជាក្រោមអាណាព្យាបាលបារាំងរបាំឆៃយ៉ាំវណ្ណយុត្តិក្សត្រីអង្គម៉ីបច្ចេកវិទ្យាកសិកម្មកសិកម្មនៅប្រទេសកម្ពុជាស្រុកកោះធំដើមត្នោតខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃប្រាសាទបាយ័នសង្កាត់ចោមចៅខេត្តក្រចេះកោះត្រល់ការវិត្តន៏របស់មនុស្សលោកលក្ខណៈ​នៃ​ភាសាខ្មែរល្ខោនស្បែកធំកម្ពុជាប្រជាធិបតេយ្យទិវានារីអន្តរជាតិព្រះរាជាណាចក្រកម្ពុជាកំពង់ផែប្រទេសកម្ពុជាប្រ៊ុយណេច្បាប់ស្រីកម្ពុជាក្រោមប្រាសាទបាពួនសោមាជម្លោះព្រំដែនកម្ពុជា-ថៃមហោរីលន់ នល់ហ៊ុន ម៉ាណែតធ្នាក់ការស្ដាប់ប្រទេសត្រីផ្សោតនៅកម្ពុជាទន្លេមេគង្គទី ជីហួតអាស៊ានហ្គូហ្គលទីក្រុងព្រៃនគរ🡆 More