បំណែងចែករដ្ឋបាលនៃកម្ពុជា

កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង (កាលពី ខែមករា ២០១៤ ខេត្តថ្មីត្បូងឃ្មុំបានបំបែកចេញពីខេត្តកំពង់ចាម) និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក់ស្ដែងកម្ពុជាមាន ២៥ ខេត្ត។ ប៉ុន្តែភ្នំពេញជាទីតាំងរដ្ឋបាលពិសេសដោយឲ្យឈ្មោះថា រាជធានីភ្នំពេញ។

ខេត្តទាំង ២៥ ត្រូវបានបែងចែកទៅជា ក្រុង ស្រុក ខណ្ឌ as of 2010 ២៦ក្រុង ដែលមាន ១៥៩ ស្រុក និង ១២ ខណ្ឌនៅភ្នំពេញ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាិបាលបានសម្រេចបង្កើតក្រុងស្រុកខណ្ឌចំនួន៦ទៀតក្នុងនោះមានខណ្ឌចំនួន២ ស្រុកចំនួន៣ និងក្រុងចំនួន១ ជារួមទៅសរុបក្រុង២៧ ស្រុក១៦២ និង ខណ្ឌ១៤។ ។ ខេត្តនីមួយៗមានទីរួមខេត្តមួយដែលឲ្យឈ្មោះថាក្រុង (ឧ. ខេត្តសៀមរាប មាន ក្រុងសៀមរាប)។ លើកលែងតែបន្ទាយមានជ័យ កណ្ដាល តាកែវ កំពង់ស្ពឺកំពង់ធំ ត្បូងឃ្មុំមណ្ឌលគីរី ឧត្តរមានជ័យ ព្រះវិហារ និង រតនគីរី ដែលឈ្មោះខេត្តនិងទីរួមខេត្ត(ក្រុង)ដែលមានឈ្មោះមិនដូចគ្នា។

នៅភ្នំពេញ ខណ្ឌ ត្រូវបានបែងចែកទៅជាសង្កាត់ ដែលមានទំហំតូចជាងគេបើប្រៀបទៅនឹងឃុំនៅក្នុងខេត្តផ្សេងៗ។

សង្កាត់ ត្រូវបានបែងចែកបន្តទៅទៀតជាភូមិ ទោះជាយ៉ាងណា ភូមិ ទាំងឡាយដោយចាំបាច់ទៅមិនបានគ្របដណ្ដប់ការតាំងលំនៅតែមួយនោះទេ។

នៅខេត្ត ត្រូវបែងចែកជាក្រុង ស្រុក។ ក្រុងចែកជា សង្កាត់ ហើយសង្កាត់ចែកជាភូមិ។ ដោយឡែកស្រុកត្រូវចែកជាឃុំ សង្កាត់ និងឃុំសង្កាត់ចែកជាភូមិ។

បំណែងចែករដ្ឋបាល[១]
ថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់មូលដ្ឋាន ក្នុងមូលដ្ឋាន
១រាជធានី ១៤ខណ្ឌ ១០៥សង្កាត់ ៩៥៣ភូមិ
២៤ខេត្ត ២៧ក្រុង
១៦២ស្រុក
១៣២សង្កាត់
១.៤០៩ឃុំ
១៣.៤១២ភូមិ
២៥រាជធានី ខេត្ត ១៩៧ក្រុង ស្រុក ខណ្ឌ ១.៦៤៦ឃុំ សង្កាត់ ១៤.៣៦៥ភូមិ

បំណែងចែកថ្នាក់ទីមួយ៖ ខេត្ត-រាជធានី

ខេត្ត និងរាជធានីគឺជាចំណែករដ្ឋបាលថ្នាក់ទីមួយរបស់កម្ពុជា ដែលឲ្យឈ្មោះថា រដ្ឋបាលរាជធានី ខេត្ត។ ខេត្តត្រូវចែកជា១៥៩ស្រុក និង ២៦ក្រុង។ រាជធានីចែកជា ១២ខណ្ឌ។

រដ្ឋបាលរាជធានី ខេត្ត គ្រប់គ្រងដោយក្រុមប្រឹក្សារាជធានី ខេត្ត និងដឹកនាំដោយគណៈអភិបាលរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្តមួយរូប និងអភិបាលរងតាមការកំណត់របស់រាជរដ្ឋាភិបាល ព្រមទាំងជំនួយការដោយនាយករដ្ឋបាល។

ក្រមប្រឹក្សារាជធានី ខេត្ត ជ្រើសតាំងដោយការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់។ គណៈអភិបាលរាជធានី ខេត្ត តែងតាំងដោយព្រះមហាក្សត្រ ដោយព្រះរាជក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃតាមរយៈរាជរដ្ឋាភិបាល។

ថ្ងៃ ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនី បានឡាយព្រះហស្ថលើរាជក្រឹត្យមួយដែលបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និងព្រះសីហនុទៅជាខេត្ត ដូចគ្នា ហើយកែសម្រួលព្រំដែនខេត្តជាច្រើនត្រង់ចំណុចខ្លះ។

ក្រចេះ រតនគីរី ស្ទឹងត្រែង និង មណ្ឌលគីរី គឺ៤ធ្លាប់ជាប៉ែកនៃប្រទេសលាវ រហូតដល់សម័យអាណាព្យាបាលបារាំង។


ទីតាំង ឈ្មោះ ទីរួមខេត្ត ប្រជាជន ផ្ទៃក្រឡា (គ.ម) សន្ទភាពប្រជាជន សន្ទស្សន៍ការអភិវឌ្ឍមនុស្ស (ស.អ.ម.) អក្សរកាត់ លេខកូដ
បំណែងចែករដ្ឋបាលនៃកម្ពុជា  បន្ទាយមានជ័យ សិរីសោភ័ណ ៦៧៨ ០៣៣ ៦ ៦៧៩ គ.ម ១០២ ០,៤២ BM 01
បំណែងចែករដ្ឋបាលនៃកម្ពុជា  បាត់ដំបង បាត់ដំបង ១ ០៣៦ ៥២៣ ១១ ៧០២ គ.ម ៨៩ ០,៤៣៥ BB 02
បំណែងចែករដ្ឋបាលនៃកម្ពុជា  កំពង់ចាម កំពង់ចាម ១ ៦៨០ ៦៩៤ ៩ ៧៩៩ គ.ម ១៧២ ០,៦១៦ KC 03
បំណែងចែករដ្ឋបាលនៃកម្ពុជា  កំពង់ឆ្នាំង កំពង់ឆ្នាំង ៤៧២ ៦១៦ ៥ ៥២១ គ.ម ៨៦ ០,៥៦២ KN 04
បំណែងចែករដ្ឋបាលនៃកម្ពុជា  កំពង់ស្ពឺ ច្បារមន ៧១៦ ៥១៧ ៧ ០១៧ គ.ម ១០២ KS 05
បំណែងចែករដ្ឋបាលនៃកម្ពុជា  កំពង់ធំ ស្ទឹងសែន ៧០៨ ៣៩៨ ១៣ ៨១៤ គ.ម ៥១ ០,៥០៩ KT 06
បំណែងចែករដ្ឋបាលនៃកម្ពុជា  ខេត្តកំពត កំពត ៥៨៥ ១១០ ៤ ៨៧៣ គ.ម ១២០ ០,៥៤៨ KP 07
បំណែងចែករដ្ឋបាលនៃកម្ពុជា  ខេត្តកណ្ដាល តាខ្មៅ ១,២៦៥,៨០៥ ៣ ៥៦៨ គ.ម ៣៥៥ ០,៦៥៣ KD 08
បំណែងចែករដ្ឋបាលនៃកម្ពុជា  ខេត្តកោះកុង ខេមរភូមិន្ទ ១៣៩ ៧២២ ១១ ១៦០ គ.ម ១២ ០,៥៧៦ KK 09
បំណែងចែករដ្ឋបាលនៃកម្ពុជា  ខេត្តកែប កែប ៤០ ២០៨ ៣៣៦ គ.ម ១២០ KE 23
បំណែងចែករដ្ឋបាលនៃកម្ពុជា  ខេត្តក្រចេះ ក្រចេះ ៣១៨ ៥២៣ ១១ ០៩៤ គ.ម ២៩ ០,៥១៣ KR 10
បំណែងចែករដ្ឋបាលនៃកម្ពុជា  ខេត្តមណ្ឌលគីរី សែនមនោរម្យ ៦០ ៨១១ ១៤ ២៨៨ គ.ម ០,៥៧៣ MK 11
បំណែងចែករដ្ឋបាលនៃកម្ពុជា  ខេត្តឧត្តរមានជ័យ សំរោង ១៨៥ ៤៤៣ ៦ ១៥៨ គ.ម ៣០ ០,៥៣៧ OM 22
បំណែងចែករដ្ឋបាលនៃកម្ពុជា  ប៉ៃលិន ប៉ៃលិន ៧០ ៤៨២ ៨០៣ គ.ម ៨៨ PL 24
បំណែងចែករដ្ឋបាលនៃកម្ពុជា  ភ្នំពេញ ដូនពេញ ២ ០០០ ០៦៤ ៧៥៨ គ.ម ២ ៦៣៨ ០,៦៣៨ ភ.ព.(PP) 12
បំណែងចែករដ្ឋបាលនៃកម្ពុជា  ព្រះសីហនុ ព្រះសីហនុ ១៩៩ ៩០២ ៨៦៨ គ.ម ២៣០ SV 18
បំណែងចែករដ្ឋបាលនៃកម្ពុជា  ព្រះវិហារ ព្រះវិហារ ១៧០ ៨៥២ ១៣ ៧៨៨ គ.ម ១២ PR 13
បំណែងចែករដ្ឋបាលនៃកម្ពុជា  ពោធិ៍សាត់ ពោធិ៍សាត់ ៣៩៧ ១០៧ ១២ ៦៩២ គ.ម ៣១ ០,៥៨៥ PS 15
បំណែងចែករដ្ឋបាលនៃកម្ពុជា  ព្រៃវែង ព្រៃវែង ៩៤៧ ៣៥៧ ៤ ៨៨៣ គ.ម ១៩៤ ០,៥៣៥ PV 14
បំណែងចែករដ្ឋបាលនៃកម្ពុជា ភូមិសោមត្រក
រតនគីរី បានលុង ១៤៩ ៩៩៧ ១០ ៧៨២ គ.ម ១៤ ០,៥០២ RK 16
បំណែងចែករដ្ឋបាលនៃកម្ពុជា  សៀមរាប សៀមរាប ៨៩៦,៣០៩ ១០ ២៩៩ គ.ម ៨៧ ០,៦០១ SR 17
បំណែងចែករដ្ឋបាលនៃកម្ពុជា  ស្ទឹងត្រែង ស្ទឹងត្រែង ១១១ ៧៣៤ ១១ ០៩២ គ.ម ១០ ០,៥៥៧ ST 19
បំណែងចែករដ្ឋបាលនៃកម្ពុជា  ស្វាយរៀង ស្វាយរៀង ៤៨២ ៧៨៥ ២ ៩៦៦ គ.ម ១៦៣ ០,៤៨៦ SG 20
បំណែងចែករដ្ឋបាលនៃកម្ពុជា  តាកែវ ដូនកែវ ៨៤៣ ៩៣១ ៣ ៥៦៣ គ.ម ២៣៧ ០,៥៨២ TK 21
ត្បូងឃ្មុំ សួង ៧៥ ៤០០០ ៣ ៥៦៣ គ.ម TM 24

បំណែងចែកថ្នាក់ទីពីរ៖ ស្រុក ក្រុង ខណ្ឌ

  • បន្ថែមទៅលើបំណែងចែកបន្តបន្ទាប់ទាំងនេះ ក៏មានទីក្រុងនិងទីប្រជុំជនជាច្រើនដែលមានទំនួលខុសត្រូវខ្លះលើខណ្ឌ និង សង្កាត់លើបរិវេណដែលបានគ្របដណ្ដប់ដោយក្រុង។ បណ្ដាបំណែងចែករដ្ឋបាលទាំងអស់នេះមានក្រុមប្រឹក្សាជាប់ឆ្នោតមួយក្រុម និង អភិបាលជាប់ឆ្នោតមួយរូប។

មានកម្រិតថ្នាក់ក្រុងបីប្រភេទផ្សេងគ្នា (ក្រុង):

  • រាជធានី : ពលរដ្ឋច្រើនជាង ៥០ ០០០ នាក់
  • ក្រុង : ពលរដ្ឋច្រើនជាង ១០ ០០០ នាក់ រឺ ក្រុងទីរួមខេត្ត

បន្ថែមទៅលើចំនួនប្រជាជន រាជធានី និង ក្រុងត្រូវចំណូលពន្ធគ្រប់គ្រាន់ដើម្បីឱ្យរដ្ឋបាលអាចដំណើរការការិយាល័យរដ្ឋបាលបាន។

ក្រុង និង ទីរួមខេត្ត ត្រូវបានចែកទៅជា សង្កាត់ គឺស្មើនឹង ឃុំ នៅក្នុងស្រុក។

ចំពោះតំបន់ដែលឈានមិនដល់លក្ខខណ្ឌសំគាល់ដោយច្បាប់នៅត្រង់នោះក៏មានកម្រិតថ្នាក់ទាបមួយទៀតនៃបំណែងចែករដ្ឋបាលដែនដី។ បំណែកចែករដ្ឋបាននេះជាធម្មតាគ្របដណ្ដប់លើ ឃុំ ប៉ុន្តែក៏ប្រហែលជាអាចគ្របដណ្ដប់ច្រើនជាងមួយឃុំ រឺ ក៏ក្ដោបក្ដាប់រួមគ្នាជាមួយក្រុង។

ស្រុកគឺជាចំណែកបន្ទាប់នៃខេត្តនិងប្រកបដោយឃុំ និងសង្កាត់ជាច្រើន ។ ក្រុងគឺជាចំណែករងនៃខេត្តនិងប្រកបដោយសង្កាត់ជាច្រើន ។ ខណ្ឌគឺជាចំណែករងនៃរាជធានី និងប្រកបដោយសង្កាត់ជាច្រើន ។

ចំណែកថ្នាក់មូលដ្ឋាន

ឃុំ-សង្កាត់

  • ឃុំគឺជាបំណែងចែករងនៃស្រុក ដែលហៅថារដ្ឋបាលឃុំ គ្រប់គ្រងដោយក្រុមប្រឹក្សាឃុំ ដឹកនាំដោយមេឃុំមួយរូប និងជំទប់ឃុំ តាមរយៈការបោះឆ្នោតជាសកល។
  • សង្កាត់គឺជាបំណែងចែករងពីក្រុង ឬខណ្ឌ ដែលហៅថារដ្ឋបាលសង្កាត់គ្រប់គ្រងដោយក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយចៅសង្កាត់មួយរូប នឹងចៅសង្កាត់រង តាមរយៈការបោះឆ្នោតសកល។

ភូមិ

ឃុំ សង្កាត់នីមួយៗ ត្រូវបែងចែកបន្តជាភូមិ (village រឺ phum)ជាច្រើន។ ភូមិ (Villages រឺphum), ចំណែករងភូមិសាស្ត្រនិងរដ្ឋបាលជាមូលដ្ឋានគ្រឹះនៅកម្ពុជា ជាចំណែករងនៃឃុំ (commune រឺ khum) និងសង្កាត់ (quarter រឺ sangkat) ។

កំឡុងសម័យខ្មែរក្រហម និងក្រោមរដ្ឋាភិបាលកុម្មុយនិស្តកាន់អំណាចកំឡុងការកាន់កាប់របស់វៀតណាមនៅកម្ពុជា ភូមិនានាត្រូវបានបែងចែកបន្តបន្ទាប់ជាក្រុម (group រឺ krom) នៃគ្រួសារ១៥-២០គ្រួ ដែលត្រូវបានដឹកនាំដោយមេក្រុម (group leader រឺ Meh Krom) ។ ក៏ប៉ុន្តែ ប្រព័ន្ធនេះលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការទៀតហើយ និងមិនត្រូវបានអនុវត្តមកទល់ឥឡូវនេះ ។

ប្រមុខរដ្ឋបាលភូមិគឺមេភូមិ (village chief រឺ​ ប្រធានភូមិ ) ដែលជាធម្មតាជួយដោយអនុប្រធាន ។ មេភូមិបានរាយការណ៍ទៅមេដឹកនាំឃុំ រឺ មេឃុំ (commune chief) ។ ប្រធានភូមិស្ថិតនៅក្រោមអំណាច នៃក្រសួងមហាផ្ទៃដែលទទួលខុសត្រូវចំពោះរដ្ឋបាល និងនគរបាលជាតិ ។ ពីមុនដល់ឆ្នាំ២០០៦ ប្រធានភូមិត្រូវបានតែងតាំងដោយរដ្ឋាភិបាល និងស្នើសុំអោយមានការយល់ព្រមពីក្រសួងបន្ទាប់ពីការតែងតាំងពីឃុំ ។ យ៉ាងណាៗ នៅឆ្នាំ២០០៦ កម្ពុជាបានរៀបចំការបោះឆ្នោតរើសប្រធានភូមិលើកដំបូង ។

ប្រវត្តិ

នៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្ស​​ដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មាន​មនុស្ស​បានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជា​កន្លែងមួយស្ថិតនៅជិត​ក្រុង​បាត់​ដំបង​ចាប់​តាំងពីប្រហែល​៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។

នៅរវាង​១០០០ឆ្នាំក្រោយមក គេបានរកឃើញថាមានមនុស្សរស់នៅក្នុងរូងភ្នំមួយទៀតនៅ​ជិត​សមុទ្រ។ ក្នុងដំណាក់កាលនេះ ប្រជាជនខ្មែរទំនងជាបានរស់នៅក្នុងភូមិដែលមាន​កំពែងព័ទ្ធជុំវិញ ជាភូមិដែលមានរាងមូលដូចភូមិនានារបស់កុលសម្ពន្ធមួយចំនួនក្នុង​ប្រទេសកម្ពុជា លាវ និងវៀតណាមសព្វថ្ងៃ(ឆាណ្ឌល័រ ២០០៩)។ ជាក់ស្តែង ការរស់នៅ ជាក្រុម ជាភូមិមូលនោះ ជនជាតិដើមភាគតិចនៅស្រុកខ្មែនៅតំបន់ខ្ពង់រាប​រសព្វថ្ងៃនៅ​តែ​រក្សា​ការរស់នៅ បែបនេះរហូតដល់សព្វថ្ងៃ។ ជាប្រពៃណី ពួកគេនិយមសង់ផ្ទះព័ទ្ធ​ជុំ​វិញ​​រោងមួយ​(ផ្ទះធំសហគមន៍)​នៅចំ​កណ្តាលសម្រាប់ប្រជុំគ្នាឬ​រៀបចំពិធីប្រចាំ​ភូមិ​ជាដើម(កែវ ណារុំ ២០១០)។

ចំណែកការកសាងភូមិនៅសម័យប្រវត្តិសាស្រ្ត មានលក្ខណៈប្រែប្រួលខុសពីមុន ខ្លះៗ។ នៅសម័យមុនអង្គរ ប្រទេសខ្មែរបានកកើតជារដ្ឋ ហើយបានបែងចែកជារដ្ឋបាល គ្រប់គ្រងដែនដីស្របច្បាប់ដោយឈរលើអំណាចកណ្តាលរបស់ព្រះមហាក្សត្រក្នុងការ បញ្ជាឱ្យបង្កើតភូមិករឬដែនដី។ តាមសិលាចារឹកជាច្រើន បាន​បង្ហាញ​ឱ្យដឹងថា នៅសម័យមុនអង្គរនិងអង្គរ ដីភូមិគឺគេអាចទិញ ឬលក់បាន ក៏ប៉ុន្តែ​មនុស្សដែលមានសិទ្ធិទិញឬលក់ដីភូមិបានមិនមែនបណ្តាមនុស្សធម្មតាទេ គឺសុទ្ធតែពួកអភិជន(ឡុង សៀម ១៩៩៧)។

ក្នុងក្របខណ្ឌសម្គាល់ស្ថាននាមនៅសម័យនោះ ភូមិ​ជាដីឬភូមិឋានរបស់ឯកជន ឬរបស់វត្តអារាម(ទេវស្ថាន) ហើយមានទម្រង់សមាសភាព​មិនដូចភូមិសម័យបច្ចុប្បន្នទេ(ឡុង សៀម ១៩៩៧)។ តែទៅជាយ៉ាងនេះក្តី ក៏យើង​ឃើញមានឈ្មោះភូមិដែលមានលក្ខណៈប្រហាក់ប្រែលនឹងភូមិសព្វថ្ងៃ ដូចជាការនិយម ប្រើឈ្មោះរុក្ខជាតិជាដើម។ ឧទាហរណ៍ ភូមិតេំជ្រៃ (K. 91)៖ ភូមិដើមជ្រៃ, ភូមិវ្រះអំវិល (K. 736)៖ ភូមិព្រះអំពិល…។

នៅសម័យកណ្តាល(ស.វ.ទី១៥-១៩) ការស្ថាបនាភូមិហាក់បីដូចជាពុំសូវចេញជា​រូបរាងច្បាស់លាស់ ដោយសារតែក្នុងដំណាក់កាលនោះសង្គមខ្មែរមានភាពច្របូក​ច្របល់ គ្មានឱកាសនឹងកសាងភូមិស្រុករបស់ខ្លួន(ឡឹក សាវណ្ណ ១៩៩៩)។ ស្របពេល​នោះ ពុទ្ធសាសនាថេរវាទដោយមានការនិយមសាងវត្តជំនួសប្រាសាទបុរាណ។ ហេតុ​នេះ ភូមិនៅសម័យនោះជាភូមិដែលជាចំណុះជើងវត្ត។ ជាក់ស្តែងនៅសម័យឧត្តុង្គ គឺក្នុង​រាជ្យរបស់ព្រះបាទអង្គឌួង គេបានកសាងវត្តរាប់រយដោយមានភូមិជាអ្នកផ្គត់ផ្គង់​សេដ្ឋកិច្ចព្រះសង្ឃ ហើយរស់នៅជាសហគមន៍(កម្ពុជាសុរិយា ១៩៦៣)។

ចាប់តាំងពីសម័យអាណានិគមនិយមបារាំងរហូតដល់ឥឡូវភូមិជាបំណែងចែក​ទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងឃុំឬសង្កាត់។ ភូមិខ្លះមានមនុស្សរស់នៅតាំងពី​បុរាណរហូតដល់សព្វថ្ងៃ ដូច​ជាភូមិល្វា ក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបជាដើម។ ការទៅចាប់ភូមិថ្មី ខ្មែរច្រើនទៅរកទីប្រជុំជន ពិសេសកន្លែងដែលជាប់ផ្លូវធំ ឬតាមដង​ទន្លេដែលសម្បូរជីជាតិ។ លើសពីនេះទៀត ក្នុងជំនឿខ្មែរទូទៅ​មុននឹងសង់ផ្ទះថ្មីក្តី ភូមិថ្មីក្តី ឬវត្តអារាមជាដើម។ គេតែងមានអាចារ្យឬគ្រូមន្តអាគមគាថា មើលភូគម្ភសាស្រ្តរកកន្លែងដែលល្អ មានជោគមានជ័យ(ឡឹក សាវណ្ណ ១៩៩៩)។

ជារួមមកយើងឃើញថា ការកសាងភូមិបានវិវត្តប្រែប្រួលតាមសម័យកាលតាំង ពីបុរាណមកម្ល៉េះ ហើយឥឡូវនេះ ភូមិបានប្រែក្លាយជាបំណែង​ចែកទឹក​ដី​តាម​បែប​រដ្ឋបាល​របស់ខ្មែរ ដែលជាផ្នែកនៃឃុំ។ ការវិវត្តទាំងនេះក៏អាចស្តែង​ឱ្យឃើញ​ពី​ទំនាក់​ទំនង​នៃការដាក់ឈ្មោះភូមិហើយនិងទំនោររបស់មនុស្សខ្មែរយើង។

ឯកសារពិគ្រោះ

   កែវ ណារុំ (២០១០) រឿងព្រេងខ្មែរលើ   ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត ។    ដេវីឌ ឆាណ្ឌល័រ(២០០៩)   ប្រវត្តិសាស្រ្តខ្មែរ  ភ្នំពេញ : មជ្ឈមណ្ឌលខេមរសិក្សា។    ឌ. គាម (១៩៦៨) សាវតារទាក់ទងភូមិសាស្រ្តខ្មែរ ភ្នំពេញ : បណ្ណាគារ សេង ងួន ហួត។    ហ្វីលីពី, ហ ម (២០០៩) ការស្រាវជ្រាវបឋមអំពីភាសាជនជាតិភាគតិចនៅកម្ពុជា. ភ្នំពេញ: រោងពុម្ពហ្វូណន។    ឡុង គារ (១៩៩៨)ប្រវត្តិស្រុកបាភ្នំឬបាភ្នំស្រុកយើងភ្នំពេញ។    ឡុង សៀម (១៩៩៧) ស្ថាននាមវិទ្យាខ្មែរ (Toponymie Khmére)  ភ្នំពេញ: វិទ្យាស្ថាន​ពុទ្ធ​សាសន​​​បណ្ឌិត្យ។    ឡុង សៀម (២០០០) វចនានុក្រមខ្មែរបុរាណ (សតវត្សទី៦-ទី៨)  ភ្នំពេញ: រាជ​បណ្ឌិត្យ​​សភា​កម្ពុជា។    ឡឹក សាវណ្ណ (១៩៩៩) ការស្ថាបនាភូមិតាមទស្សនៈខ្មែរ សមាជជាតិស្រាវជ្រាវ​សង្គម-វប្បធម៌អំពីកម្ពុជាលើកទី៣ ភ្នំពេញ : សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។    អៀន ហ៊ែរីស (២០១០) ប្រវត្តិនិងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ភាគទី១ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត។ 

សង្កាត់ (quarters)

រាជធានី (តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ) គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថាខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់(quarter) ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។

ប្រវត្តិសាស្ត្រ

នៅឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបោះបង់ចោល​ជាមួយចំណែករដ្ឋបាលតាមប្រពីណៃនៃអតីតកម្ពុជា ។ ជំនួសអោយខេត្ត កម្ពុជាប្រជាធិបតេយ្យបានបែងចែកជា៧ភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល ។

ភូមិភាគទាំងនេះបានមកពីចំណែក​ដែលបានបង្កើតឡើងដោយខ្មែរក្រហមនៅពេលពួកគេបានប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។

).

See also

  • List of Cambodian districts and sections
  • List of sangkat in Cambodia
  • Provinces of Cambodia
  • List of cities in Cambodia

References


ទំព័រគំរូ:Provinces of Cambodia ទំព័រគំរូ:Articles on first-level administrative divisions of Asian countries

Tags:

បំណែងចែករដ្ឋបាលនៃកម្ពុជា បំណែងចែកថ្នាក់ទីមួយ៖ ខេត្ត-រាជធានីបំណែងចែករដ្ឋបាលនៃកម្ពុជា បំណែងចែកថ្នាក់ទីពីរ៖ ស្រុក ក្រុង ខណ្ឌបំណែងចែករដ្ឋបាលនៃកម្ពុជា ចំណែកថ្នាក់មូលដ្ឋានបំណែងចែករដ្ឋបាលនៃកម្ពុជា ប្រវត្តិសាស្ត្របំណែងចែករដ្ឋបាលនៃកម្ពុជាកម្ពុជាខេត្តភ្នំពេញរាជធានីភ្នំពេញ

🔥 Trending searches on Wiki ភាសាខ្មែរ:

អំពើអនិត្យានុកូលអស្សាមិករណ៏មុខងារប្រាសាទប្រាសាទព្រៃគុកទសវត្សល្ខោនបាសាក់កញ្ឆាប្រវត្តិសាស្ត្រវៀតណាមទិកតុកក្រុងសៀមរាបខេត្តកោះកុងភូមិសាស្រ្តឥណ្ឌូនេស៊ីសិក្ខាបទ១០អង្គជ័យបញ្ជីរាយនាម ប្រាសាទខ្មែរលោកិយបដិច្ចសមុប្បាទ១២ខេត្តកណ្ដាលស្តៅស្រុកជីក្រែងឃុំជីគរព្រះអាទិត្យប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីនូ ហាចភាសាអង់គ្លេសភិក្ខុសោមរឿងរាមកេរ្តិ៍ចេនឡាទឹកលិចMicrosoft word 2007អង្គដួងវប្បធម៌ធ្នាក់ប្លូកបដិវត្តន៍វប្បធម៌ពណ៌តាមថ្ងៃព្រះនិព្វានឥណ្ឌូណេស៊ីការរស់នៅរបស់ខ្មែរបុរេប្រវត្តិម៉ែត្រការ៉េប្រមូល​ភាសិត​ខ្មែរ​មជ្ឈិមបូព៌ាប្រាសាទអង្គរឆ្នេរសមុទ្រក្រុងព្រះសីហនុអាល្លឺម៉ង់សិល្បៈស្ពានអ្នកលឿងការវិត្តន៏របស់មនុស្សលោកស្រុកក្រឡាញ់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ជប៉ុនប្រដាប់របត់ឈាមបព្វជិតអនុគមន៍ត្រីកោណមាត្រលន់ នល់សប្ដាហ៍ឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទតៃវ៉ាន់ម៉ង់តេរីយើរដ្ឋធម្មនុញ្ញវៀតណាមយូណេស្កូអរិយសច្ចបរមរាជាទី១មីយ៉ាន់ម៉ាវណ្ណ មូលីវណ្ណនាងគង្ហីងពិធីបុណ្យអុំទូកជំងឺអុតស្វាគោលនយោបាយសាធារណៈ (អសង្ស័យកម្ម)បញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាសូរ្យវរ្ម័ន​ទី១សង្គ្រាមលោកលើកទី១ស្រុកឯកភ្នំហ្វេសប៊ុករីម គីនរឿង ពិតរបស់ខ្ញុំ ភាគ២ខេត្តកំពង់ឆ្នាំង🡆 More