សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាដោយរណសិរ្សសង្គ្រោះពោលគឺក្រុមកុម្មុយនីស្តខ្មែរដែលមិនពេញចិត្តនឹងរបបដឹកនាំរបស់ខ្មែរក្រហម។ ក្រុមនោះបានផ្តាច់ខ្លួនចេញពីខ្មែរក្រហមរួចបានរត់ទៅសុំជំនួយពីប្រទេសវៀតណាមក្នុងគោលបំណងចង់ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់រដ្ឋាភិបាលប៉ុលពត។ រដ្ឋនេះមានប្រទេសវៀតណាម និងសហភាពសូវៀតជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន។

សាធារណរដ្ឋប្រជាមានិតកម្ពុជា

Cộng hòa Nhân dân Campuchia (ភាសាវៀតណាម)
១៩៧៩–១៩៨៩
បាវចនា"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"
ទីតាំងប្រទេសកម្ពុជា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកម្ពុជា (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ភ្នំពេញ
ភាសាផ្លូវការខ្មែរវៀតណាម
រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមឯកបក្ស ឯកត្តរដ្ឋប្រកាន់លទ្ធិម៉ាក្ស–លេនីន
អគ្គលេខាធិការបក្ស 
▪ ១៩៧៩–១៩៨១
ប៉ែន សុវណ្ណ
▪ ១៩៨១–១៩៨៩
ហេង សំរិន
នាយករដ្ឋមន្រ្តី 
▪ ១៩៨១
ប៉ែន សុវណ្ណ
▪ ១៩៨២–១៩៨៤
ចាន់ ស៊ី
▪ ១៩៨៤–១៩៨៩
ហ៊ុន សែន
ប្រមុខរដ្ឋ 
▪ ១៩៧៩–១៩៨៩
ហេង សំរិន
នីតិបញ្ញត្តិរដ្ឋសភា
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
៧ មករា ១៩៧៩
▪ បង្កើតឡើង
៨ មករា ១៩៧៩
▪ ប្រកាសរដ្ឋធម្មនុញ្ញ
២៥ មិថុនា ១៩៨១
១៩៨៥
▪ អន្តរកាល
១ ឧសភា ១៩៨៩
ប្រជាជន
▪ ១៩៨០
៦,៦០០,០០០
រូបិយវត្ថុរៀលកម្ពុជា
ដុងវៀតណាម (១៩៧៨–៨០)
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ+៨៥៥
Preceded by
Succeeded by
សាធារណរដ្ឋប្រជាមានិតកម្ពុជា កម្ពុជាប្រជាធិបតេយ្យ
អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា
ឥឡូវជាផ្នែកនៃកម្ពុជា

ស.ប.ក. មិនត្រូវបានទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាដោយអង្គការសហប្រជាជាតិទេព្រោះដោយសារតែការធ្វើអន្តរាគមន៍ការទូតរបស់សាធារណរដ្ឋប្រជាមានិតចិន សហរាជាណាចក្រ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ានមួយចំនួន។ អាសនៈនៃប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យដែលជារដ្ឋាភិបាលដឹកនាំដោយខ្មែរក្រហម និងបក្សសម្ព័ន្ធមិនមែនកុម្មុយនិស្តចំនួនពីរទៀត។ យ៉ាងណាមិញ ស.ប.ក. ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលជាក់ស្ដែងនៃកម្ពុជានៅរវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៩៣ ទោះជាការទទួលស្គាល់ជាអន្តរជាតិមានការកំណត់ក្តី។

ដល់ខែឧសភា ឆ្នាំ១៩៨៩ ស.ប.ក. បានប្តូរឈ្មោះសារជាថ្មីថា រដ្ឋកម្ពុជា (រ.ក.) ក្នុងគោលបំណងព្យាយាមទាក់ទាញការទទួលស្គាល់របស់អន្តរជាតិ។ ឈ្មោះប្រទេសបានប្តូរមែនប៉ុន្តែថ្នាក់ដឹកនាំប្រទេស និងរចនាសម្ព័ន្ធបក្សតែមួយរបស់រដ្ឋគឺបានរក្សានូវដដែរ ហើយទីបំផុតរដ្ឋាភិបាលនៃរដ្ឋកម្ពុជាក៏សម្រេចចិត្តចុះកិច្ចព្រមព្រៀងស្តាររបបរាជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ស.ប.ក./រ.ក. មានអត្ថិភាពជារដ្ឋកុម្មុយនីស្តចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ជាឆ្នាំដែលបក្សកំពុងកាន់អំណាចបានលះបង់ចោលនូវមនោគមវិជ្ជាម៉ាក្ស–លេនីននិយម។

សាវតារប្រវត្តិសាស្ត្រ

ស.ប.ក. ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ១៩៧៩ ដែលជាលទ្ធផលនៃភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម។

អរិភាពរបស់ខ្មែរក្រហមចំពោះវៀតណាម

ដើមឡើយ វៀតណាមកុម្មុយនិស្តគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់ខ្មែរក្រហមដែលកាលនុះកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយ​សេនាប្រមុខលន់ នល់នៅចន្លោះឆ្នាំ១៩៧០–១៩៧៥។ បន្ទាប់ពីខ្មែរក្រហមបានឡើងកាន់កាប់អំណាច ទំនាក់ទំនងរវាងបក្សពួកទាំងពីរក៏ចាប់ផ្តើមធ្លាក់ចុះដុនដាបភ្លាមៗ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានបើកការវាយប្រហារលើកោះភូគុក (កោះត្រល់) និងកោះថូឈូដោយបានសម្លាប់ជនស៊ីវិលវៀតណាមជាងប្រាំរយនាក់តែក្រោយមកកោះទាំងពីរត្រូវកងកម្លាំងវៀតណាមចូលកាន់កាប់វិញយ៉ាងលឿន។ ដំបូងឡើយ វៀតណាមមិនសូវមានប្រតិកម្មប៉ុន្មានទេហើយវាត្រូវការពេលវេលាយូរដើម្បីឆ្លើយតបដោយប្រើប្រាស់កម្លាំងព្រោះវៀតណាមគិតថាខ្លួនអាចបញ្ចុះបញ្ចូលពួកខ្មែរក្រហមបាន។

នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ជនជាតិវៀតណាមនិងព្រមទាំងអ្នកគាំទ្រនយោបាយវៀតណាមជាច្រើននាក់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ជាពិសេសគឺនៅភូមិភាគបូព៌ាក្រោយខែឧសភា ឆ្នាំ១៩៧៥។ នៅដើមឆ្នាំ១៩៧៨ ថ្នាក់ដឹកនាំប្រទេសវៀតណាមបានចាប់ផ្តើមគាំទ្រចលនាប៉ះបោរដើម្បីប្រឆាំងនឹងរបបប៉ុលពត ហើយភូមិភាគបូព៌ារបស់កម្ពុជាក៏បានក្លាយជាចំណុចបដិកម្បនាដ៏ក្តៅគគុក។ នៅក្នុងពេលជាមួយគ្នានេះដែរ សកម្មភាពលុកលុយរបស់ខ្មែរក្រហមនៅតាមព្រំដែនវៀតណាមចេះតែបន្តឥតឈប់ឥតឈរដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលវៀតណាមទ្រាំបន្តលែងបាន។ សង្គ្រាមជាមួយនឹងវៀតណាមបានឃិតជិតចូលមកដល់ខណៈដែលប៉ុលពតកំពុងផ្តោតលើគោលនយោបាយបោសសម្អាតផ្ទៃក្នុងបក្សនិងប្រទេស។

នៅខែឧសភា ឆ្នាំ១៩៧៨ មួយថ្ងៃមុនពេលផ្ទុះការបះបោរនៅភូមិភាគបូព៌ារបស់លោកសោ ភឹម វិទ្យុភ្នំពេញបានប្រកាសថា បើសិនជាទាហានខ្មែរម្នាក់អាចសម្លាប់បានយួនចំនួនសាមសិបនាក់ អញ្ចឹងខ្មែរត្រូវការកងទ័ពតែ ២ លាននាក់ប៉ុណ្ណោះដើម្បីសម្លាប់ប្រជាជនវៀតណាមទាំង ៥០ លាននាក់។ ថ្នាក់ដឹកនាំខ្មែរក្រហមបានប្រកាន់យកមហិច្ឆតាដ៏ខ្ពស់លើសលប់ដោយពួកគេចង់ដើម្បីយកទឹកដីកម្ពុជាក្រោម និងតំបន់ដីសណ្ដមេគង្គទាំងមូលមកជូនប្រជាជាតិខ្មែរវិញ។ នៅខែវិច្ឆកា មេដឹកនាំខ្មែរក្រហមនិយមវៀតណាមលោកវ៉ន វេតបានដឹកនាំរដ្ឋប្រហារមួយទម្លាក់ខ្មែរក្រហមប៉ុន្តែមិនបានសម្រេចហើយត្រូវខ្មែរក្រហមចាប់ខ្លួន ធ្វើទារុណកម្ម រួចប្រហារជីវិតចោល។ ឧប្បត្តិហេតុគ្រប់រូបភាពបានបន្តកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូលជាពិសេសគឺនៅតំបន់ជាប់ប្រទេសវៀតណាម។ និរទេសជនកម្ពុជា និងវៀតណាមប្រមាណរាប់ពាន់រាប់ម៉ឺននាក់បានរត់ចូលទៅជ្រកកោនក្នុងទឹកដីវៀតណាម ដែលធ្វើឱ្យហាណូយមិនសូវពេញចិត្តប៉ុន្មានទេ។

រណសិរ្សសង្គ្រោះ

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) គឺជាអង្គការមួយដែលជាកម្លាំងពីក្រោយការផ្ដួលរំលំរបបខ្មែរក្រហម និងការបង្កើតឡើងនូវរបប ស.ប.ក./រ.ក.។ រណសិរ្សសង្គ្រោះគឺជាក្រុមវិសភាគមួយនៃនិរទេសជនកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្តដែលប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងរបបប៉ុលពត និងកសាងប្រទេសកម្ពុជាឡើងវិញ។ រណសិរ្សនេះត្រូវបានដឹកនាំដោយលោកហេង សំរិន និងប៉ែន សុវណ្ណដោយអ្នកទាំងពីរសុទ្ធតែបានរត់ភៀសខ្លួនពីពួកខ្មែរក្រហម ចូលទៅក្នុងភូមិភាគមួយដែលបានរំដោះពីខ្មែរក្រហមបន្ទាប់ពីការធ្វើវិសុទ្ធិកម្មភូមិភាគបូព៌ា។ ការបង្កើតរណសិរ្សនេះត្រូវបានប្រកាសដោយវិទ្យុហាណូយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨។ ក្នុងចំណោមសមាជិកគណៈកម្មាធិការមជ្ឈិមទាំងដប់បួនរូបនៃរណសិរ្សសង្គ្រោះ មានមេដឹកនាំកំពូលចំនួនពីររូបជា"អតីត"មន្ត្រីនៃបក្សកុម្មុយនិស្តខ្មែរពោលគឺលោកហេង សំរិនជាប្រធាន និងចូរ៉ង់ ប៉ូលីជាអនុប្រធាន សមាជិកផ្សេងៗទៀតគឺសុទ្ធតែជាអតីតខ្មែរឥស្សរៈ និងខ្មែរវៀតមិញដែលធ្លាប់បានរស់នៅជានិរទេសជននៅប្រទេសវៀតណាម។ រស់ សម័យគឺជាអគ្គលេខាធិការនៃ រ.ស.ស.ជ.ក. ហើយគាត់ធ្លាប់កាន់មុខតំណែងជាជំនួយការសេនាធិការ ប.ក.ក. ក្នុងរបបខ្មែរក្រហម។

ក្រោយប្រកាសបង្កើតភ្លាម រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានចេញប្រកាសបរិហារថា រ.ស.ស.ជ.ក. គឺ"ជាអង្គការនយោបាយរបស់វៀតណាមដែលមានឈ្មោះខ្មែរ ព្រោះដោយសារតែសមាជិកសំខាន់ៗមួយចំនួនរបស់វាធ្លាប់មានទំនាក់ទំនងជាមួយ ប.ក.ក.។ ទោះបីជាបានពឹងផ្អែកលើការការពាររបស់វៀតណាម និងការគាំទ្រពីសហភាពសូវៀតពិតមែន ប៉ុន្តែ រ.ស.ស.ជ.ក. បានទាក់ទាញមហាជនជាច្រើនឱ្យចូលគាំទ្រខ្លួន ជាពិសេសគឺនិរទេសជននៅវៀតណាមនោះឯង។ អង្គការនេះបានផ្ដល់ចំណុចរួបរួមតម្រូវជាច្រើនចំពោះអ្នកឆ្វេងនិយមដែលប្រឆាំងនឹងរបបខ្មែរក្រហម ដោយផ្ដុំរាល់កិច្ចខិតខំប្រឹងប្រែងនានាឆ្ពោះទៅរកសកម្មភាពវិជ្ជមានជាជាងធ្វើការបរិហារឥតខ្លឹមសារអំពីរបបប្រល័យពូជសាសន៍។ រ.ស.ស.ជ.ក.បានផ្ដល់នូវគ្រោងការណ៍នៃភាពស្របច្បាប់ចំពោះការឈ្លានពានកម្ពុជាដោយវៀតណាម និងការបង្កើតឡើងនូវរបបនិយមហាណូយនៅភ្នំពេញ។

ការលុកលុយរបស់វៀតណាម

អ្នកបង្កើតគោលនយោបាយវៀតណាមបានជ្រើសយកដំណោះស្រាយយោធា ហើយនៅថ្ងៃទី២២ ខែធ្នូ វៀតណាមបានផ្ដើមសកម្មភាពវាយលុករបស់ខ្លួនមកលើទឹកដីកម្ពុជាដោយមានគោលដៅផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ។ កងកម្លាំងឈ្លានពានដែលមានទាហានសរុបចំនួន ១២០,០០០ នាក់ដោយក្នុងនោះមានទាំងអង្គភាពរថក្រោះ និងថ្មើរជើងបាននាំគ្នាសម្រុកចេញពីភាគខាងលិចប្រទេសវៀតណាមចូលទៅតំបន់ជនបទនៃខេត្តភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ កងទ័ពកម្ពុជាប្រជាធិបតេយ្យ និងក្រុមកម្មាភិបាលខ្មែរក្រហមដែលកំពុងដកថយបានដុតជង្រុកស្រូវដែលជាហេតុចម្បងបង្កឱ្យមានគ្រោះទុរ្ភិក្សនៅស្ទើរទូទាំងប្រទេសកម្ពុជាហើយគ្រោះនេះបានបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សសង្គ្រោះបានប្រកាសនូវ"គោលនយោបាយបន្ទាន់"ដើម្បីដាក់ឱ្យអនុវត្តនៅតំបន់ដែលបានរំដោះចេញពីដៃខ្មែរក្រហម។ ដំបូង ការហូបចុករួមត្រូវបានលុបបំបាត់ និងលោកសង្ឃពុទ្ធសាសនាមួយចំនួនត្រូវបានបញ្ជូនមកគ្រប់សហគមន៍ដើម្បីលួងលោមធានានូវសុវត្ថិភាពរបស់ប្រជាជនខ្មែរទាំងនោះ។ ចំណុចមួយផ្សេងទៀតនៃគោលនយោបាយនេះគឺដើម្បីបង្កើត"គណៈគ្រប់គ្រងខ្លួនឯងរបស់ប្រជាជន"ក្នុងគ្រប់តំបន់ទាំងអស់។

គណៈកម្មាធិការទាំងគឺជាគ្រឹះនៃរចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.) ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ហើយវាបានដើរតួជាស្ថាប័នរដ្ឋបាលកណ្ដាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក.ប.ប.ក. បានបម្រើការជាស្ថាប័នដឹកនាំក្នុងរបបលោកហេង សំរិនរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៨១ នៅពេលនោះរដ្ឋធម្មនុញ្ញថ្មីបានទាមទារឱ្យជំនួសដោយគណៈរដ្ឋមន្ត្រីដែលបានជ្រើសតាំងថ្មីវិញ។ លោកប៉ែន សុវណ្ណបានក្លាយជានាយករដ្ឋមន្ត្រីថ្មីហើយលោកត្រូវបានអមដោយឧបនាយករដ្ឋមន្ត្រីចំនួនបីរូបមាន ឯកឧត្តមហ៊ុន សែន លោកចាន់ ស៊ី និងជា សុទ្ធ។

ការបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)

សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ទង់សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩–១៩៨៩)

នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពកម្ពុជាប្រជាធិបតេយ្យត្រូវបានរុញច្រានចេញទៅ ហើយកងទ័ពវៀតណាមបានចូលកាន់កាប់រដ្ឋធានីភ្នំពេញ, ក.ប.ប.ក. បានប្រកាសថាឈ្មោះផ្លូវការថ្មីនៃប្រទេសកម្ពុជាគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។ រដ្ឋការថ្មីគឺជារបបនិយមសូវៀតដែលបានគាំទ្រដោយកម្លាំងយោធាវៀតណាម និងទីប្រឹក្សាអសេនិក។

ប្រជាជាតិកម្ពុជាបានជៀសផុតពីរបបដ៏ឃោឃៅរបស់ខ្មែរក្រហមពិតមែនប៉ុន្តែឯករាជ្យភាពជាតិក៏ត្រូវបានបាត់បង់ទៅជាមួយគ្នាដែរ។ កងកម្លាំងរណសិរ្សថ្មី (ដែលគេសម្តៅថា"អ្នករំដោះ") ត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួនធំបានស្វាគមន៍យ៉ាងរាក់ទាក់។ នៅឯរដ្ឋធានីភ្នំពេញវិញ កងកម្លាំងវៀតណាមបានរឹបអូសយកទ្រព្យសម្បត្តិដែលបន្សល់ទុកចោលដោយដឹកតាមឡានធំៗទៅប្រទេសខ្លួនវិញ។ សកម្មភាពបែបនេះបានផ្តល់ជារូបភាពដ៏អាក្រក់ចំពោះអ្នកដែលអះអាងថាមករំដោះប្រជាជាតិខ្មែរពីការកាប់សម្លាប់របស់ប៉ុលពត។ លោកហេង សំរិនត្រូវបានតែងតាំងជាប្រមុខរដ្ឋកម្ពុជាហើយគណបក្សកាន់អំណាចថ្មីត្រូវបានលេចឡើងដែលមានឈ្មោះថា"បក្សប្រជាជនបដិវត្តន៍កម្ពុជា"ដោយមានលោកចាន់ ស៊ី និងហ៊ុន សែនជាមេដឹកនាំកំពូលតាំងពីដំបូង។

ចូលដល់ទសវត្សរ៍ឆ្នាំ១៩៨០ គោលការណ៍ដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលថ្មីគឺការធានានូវអត្ថិភាពនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការប្រយុទ្ធប្រឆាំងនឹងចលនាខ្មែរក្រហមដោយផ្អែកលើវិធីសាស្ត្រយោធា និងនយោបាយ។

ស.ប.ក. គឺជារដ្ឋកុម្មុយនិស្ត។ វាបានបន្តបដិវត្តន៍សង្គមនិយមពីរបបកម្ពុជាប្រជាធិបតេយ្យប៉ុន្តែរបបថ្មីនេះបានបោះបង់ចោលនូវគោលនយោបាយមូលវិវដ្តរបស់ខ្មែរក្រហមហើយមកប្រមូលផ្ដុំកិច្ចប្រឹងប្រែងដើម្បីកសាងសង្គមនិយមតាមមាគ៌ានយោបាយ​ដែលកំណត់ដោយសហភាពសូវៀត និងអង្គការកុម្មុយនិស្តផ្សេងៗ។ មិនយូរមិនឆាប់ ស.ប.ក. អាចនឹងក្លាយប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំមួយដទៃដែលគេបានចាត់ទុកថាបានប្រកាន់លទ្ធិសង្គមនិយមពេញលេញ និងមិនដែលបានទទួលជំនួយផ្ទាល់ពីសហភាពសូវៀត។

យោងតាមរដ្ឋធម្មនុញ្ញ ស.ប.ក. បានប្តេជ្ញាគោរពសិទ្ធិជនជាតិភាគតិចនិងភាពចម្រុះជាតិសាសន៍នៅក្នុងប្រទេសកម្ពុជា។ នេះបានផ្តល់ឱកាលថ្មីដល់ជនជាតិសៀម យួន ចាម និងកុលសម្ព័ន្ធភ្នំនៃភាគឦសានក្នុងការបន្តជីវភាពរបស់ពួកគេនៅលើទឹកដីកម្ពុជាដោយសន្តិភាព។ ប៉ុន្តែសម្រាប់ជនជាតិចិនវិញត្រូវបានគេចាត់ទុកថាជា"អនុត្តរជន" ហើយពួកគេត្រូវបានរបបថ្មីនេះគាបសង្កត់ទោះជាខ្លួនធ្លាប់បានស៊ូទ្រាំដូចជាតិសាសន៍ដទៃនៅក្រោមរបបខ្មែរក្រហមក្តី។ ការអនុវត្តនិយាយភាសាចិន និងទាជីវគឺត្រូវបានដាក់កំហិតហាមប្រាណ ភាគច្រើនមានលក្ខណៈដូចគ្នានឹងរបបប៉ុលពតដែរ។

ការស្ដារជីវិតវប្បធម៌និងសាសនា

សាធារណរដ្ឋប្រជាមានិតកម្ពុជា 
និស្សិតឈ្មោះមាឃ-ចាន់ថន និងឌីម៉ា-យឹម (ទីបីចាប់ពីឆ្វេង និងកំពុងឈរ) នៅហ្វ្រង់ហ្វឺតអានដឺរអូដឺរ (អាល្លឺម៉ង់ខាងកើត) ក្នុងឆ្នាំ១៩៨៦។

នៅក្នុងចំណោមសេចក្តីសម្រេចផ្លូវការសំខាន់ៗរបស់ ស.ប.ក. គឺ ការស្ដារព្រះពុទ្ធសាសនាឡើងវិញជាសាសនា​របស់រដ្ឋនៃប្រទេសកម្ពុជា៖ វត្តអារាមត្រូវបានបើកដំណើរការជាថ្មីបន្តិចម្ដងៗដើម្បីផ្ដល់ជាជម្រកដល់លោកសង្ឃ និងដើម្បីបន្តមាគ៌ាជីវិតសាសនាតាមបែបប្រពៃណី។ នៅខែកញ្ញា ឆ្នាំ១៩៧៩ ព្រះសង្ឃចំណាស់ៗចំនួនប្រាំពីរអង្គត្រូវបានបំបួសជាផ្លូវការឡើងវិញនៅឯវត្តឧណ្ណាលោម រដ្ឋធានីភ្នំពេញ ហើយព្រះសង្ឃទាំងនេះបានបង្កើតឡើងវិញនូវសហគមន៍ព្រះសង្ឃកម្ពុជានៅរវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៨១។ ក្រុមលោកបានចាប់ផ្ដើមកសាងសហគមន៍ព្រះសង្ឃនេះដំបូងនៅទីក្រុងភ្នំពេញ រួចក៏បន្តនៅតាមខេត្តក្រុងនានាដោយបានបំបួសសង្ឃដែលមានកិត្យានុភាពនិងធ្លាប់ជាព្រឹទ្ធិសង្ឃកាលពីមុន។ ការងារជួសជុលបានចាប់ផ្ដើមនៅវត្តអារាមនិងវិហារពុទ្ធសាសនាចំនួន ៧០០ កន្លែងហើយវត្តសរុបប្រមាណ ៣,៦០០ កន្លែងត្រូវបានទទួលរងការខូចខាតនិងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីពួកខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៨០ ពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាបានចាប់ផ្ដើមប្រារព្ធធ្វើឡើងវិញ។

របបខ្មែរក្រហមបានប្រល័យជីវិតបញ្ញវន្តខ្មែរស្ទើរទាំងអស់ដែលនេះជាឧបសគ្គដ៏ធំមួយរារាំងដំណើរកសាងកម្ពុជាឡើងវិញព្រោះវាជាពេលវេលាដែលកម្ពុជាត្រូវការអ្នកដឹកនាំនិងជំនាញតាមតំបន់ខ្លាំងបំផុត។ នៅក្នុងចំណោមបញ្ញវន្តដែលអាចជួយកសាងប្រទេសជាតិខ្លួនឱ្យក្រោកឈរឡើងវិញបាន មានបញ្ញវន្តជាច្រើនបានជ្រើសយកជម្រើសរត់គេចពីរដ្ឋសង្គមនិយមថ្មីរួចបន្តរត់ទៅជំរុំជនភៀសខ្លួនដើម្បីធ្វើចំណាកស្រុកទៅរស់នៅលោកខាងលិចឯវិញ។

រដ្ឋការ ស.ប.ក. មិនមានគ្រឿងបរិក្ខាបច្ចេកទេសគ្រប់គ្រាន់ទេ និងការិយាធិបតេយ្យរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមបានកំពុងកសាងឡើងវិញជាបណ្ដើរៗ។ ទីបំផុត ស.ប.ក. បានបើកឡើងវិញនូវ"សាលាបណ្តុះបណ្តាលមន្ត្រីរដ្ឋបាលនិងតុលាការ" (Ecole de formation des cadres administratifs et judiciels) ដែលអនុញ្ញាតឱ្យកម្ពុជាអាចដំណើរការកម្មវិធីបណ្តុះបណ្តាលសិក្សាឡើងវិញនៅរវាងឆ្នាំ១៩៨២ និងឆ្នាំ១៩៨៦។ ដើម្បីលើកតម្កើនបញ្ញាជនរបស់ជាតិឡើងវិញ ក្រុមជនជាតិខ្មែរមួយចំនួនត្រូវបានបញ្ជូនទៅកាន់ប្រទេសប្លុកខាងកើតដើម្បីសិក្សាវិជ្ជាផ្សេងៗក្នុងអំឡុងសម័យកាល​កសាងឡើងវិញនៃរបប ស.ប.ក.។ ទោះបីជាបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំយ៉ាងណាក៏ដោយ ក៏ ស.ប.ក./រ.ក. នូវតែជួបកង្វះខាតនៃការអប់រំ និងជំនាញទូទៅនៅក្នុងជួរកម្មាភិបាល អ្នកការិយាធិបតេយ្យ និងអ្នកបច្ចេកទេសបក្សកម្ពុជាពីដើមរហូតដល់ចប់។

ជីវិតវប្បធម៌កម្ពុជាក៏បានចាប់ផ្ដើមរស់ឡើងវិញយឺតៗផងដែរនៅក្នុងដំណើរកសាងក្រោមការដឹកនាំរបស់ ស.ប.ក.។ រោងភាពយន្តនៅភ្នំពេញត្រូវបានបើកសម្ភោធឡើងវិញដោយការបញ្ចាំងនូវខ្សែភាពយន្តដំបូងៗគឺបានយកមកពីប្រទេសវៀតណាម សហភាពសូវៀត បណ្តាប្រទេសសង្គមនិយមអឺរ៉ុបខាងកើត និងភាពយន្តហិណ្ឌូមកពីប្រទេសឥណ្ឌា។ ខ្សែភាពយន្តជាក់ស្ដែងដែលមិនសមជាមួយគំរូនៃ ស.ប.ក. និយមសូវៀតមានដូចជាភាពយន្តវ៉ៃគ្នាហុងកុងជាដើមដែលត្រូវបានហាមប្រាមនៅកម្ពុជាក្នុងសម័យនេះ។

ឧស្សាហកម្មភាពយន្តក្នុងស្រុកបានទទួលរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដោយសារតែអ្នកផលិតខ្សែភាពយន្ត និងតួសម្តែងខ្មែរមួយចំនួនធំត្រូវបានខ្មែរក្រហមតាមចាប់ប្រហារជីវិតពីទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ ឬខ្លះទៀតបានរត់ភៀសខ្លួនចេញពីប្រទេស។ ផលិតកម្មខ្សែភាពយន្តជាច្រើននាពេលនោះគឺកំពុងតែស្ថិតក្នុងស្ថានភាពអវិជ្ជមានដោយខ្លះត្រូវបានកម្ទេចចោល ឬត្រូវខ្មាំងលួចជាដើមហើយខ្សែភាពយន្តដែលនៅសេសសល់គឺមានគុណភាពអន់ខ្សោយ។ ឧស្សាហកម្មខ្សែភាពយន្តកម្ពុជាបានចាប់ផ្ដើមត្រឡប់មកវិញយឺតៗដែលចាប់ផ្ដើមជាមួយរឿងកូនអើយ ម្ដាយអាប ដែលជាភាពយន្តបែបភ័យរន្ធត់ផ្អែកទៅលើដំណើររឿងព្រេងខ្មែរ ហើយគេបានចាត់ទុកវាជាភាពយន្តដំបូងបង្អស់ដែលបានផលិតក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។ ការស្ដារឡើងវិញនូវវប្បធម៌ទំនើបៗអំឡុងសម័យ ស.ប.ក. គឺនូវមានកម្រិតនៅឡើយព្រោះការច្នៃប្រឌិតផ្សេងៗត្រូវបានរដ្ឋាភិបាលរឹតត្បិតព្រោះវាអាចដើរខុសគន្លងសង្គមនិយម។ សេរីភាពប្រឌិតទាំងឡាយត្រូវបានប្រគល់ជូនប្រជាពលរដ្ឋខ្មែរវិញចាប់ពីឆ្នាំ១៩៨៩ ទៅពោលគឺនៅសម័យរដ្ឋកម្ពុជា។

ឃោសនាការ

ស.ប.ក. បានពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធឃោសនាដើម្បីជម្រុញចិត្តប្រជាជនខ្មែរនិងលើកទឹកចិត្តពួកគេឱ្យរួបរួមគ្នាកសាងជាតិឡើងវិញ។ ផ្ទាំងប្រកាសតូចធំជាមួយបាវចនាស្នេហាជាតិត្រូវបានដាក់បញ្ឈរនៅស្ទើរគ្រប់ទីកន្លែងហើយសមាជិកបក្សបានចាត់បង្រៀនដប់មួយចំណុចនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) ដល់មនុស្សជំទង់និងពេញវ័យ។

អ្នកដែលគេចផុតពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវទ្រាំរស់នៅក្នុងភាពភ័យខ្លាចនិងភាពមិនច្បាស់លាស់ក្នុងជីវិតដោយពួកគេភ័យបារម្ភខ្លាចខ្មែរក្រហមត្រឡប់ឡើងកាន់អំណាចវិញ។ ប្រជាជនខ្មែរខ្លះបានទទួលរងរបួសផ្នែកផ្លូវចិត្តជាទម្ងន់និងបានទទូចប្រកាសថាពួកគេនឹងមិនអាចរស់ក្រោមរបបខ្មែរក្រហមណាមួយទៀតឡើយ។ រដ្ឋាភិបាល ស.ប.ក. បានខិតខំតស៊ូជំរុញលើកទឹកចិត្តប្រជាជនខ្លួនដោយអះអាងថាពួកគេនេះគឺជាអ្នកដែលមករំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍របស់ប៉ុលពត។ រដ្ឋាភិបាលបានតាំងបង្ហាញនូវលលាដ៍ក្បាលនិងឆ្អឹងជាច្រើន និងព្រមទាមងរូបថតហើយរូបគំនូរអំពីអំពើឃោរឃៅរបស់ខ្មែរក្រហម នេះគឺជាវិធីសាស្ត្រទាក់ទាញការគាំទ្របន្ថែមពីមហាជន។ សារមន្ទីរដ៏សំខាន់បំផុតស្តីពីសម័យខ្មែរក្រហមគឺស្ថិតនៅគុកទួលស្លែងដែលត្រូវបានគេដាក់ឈ្មោះថ្មីថា"សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង"ដោយបច្ចុប្បន្នត្រូវបានគេស្គាល់ថា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ទិវានៃការចងចាំត្រូវបានប្រារព្ធធ្វើឡើងជាប្រចាំឆ្នាំចាប់ផ្តើមពីឆ្នាំ១៩៨៤ ហើយទិវានេះក៏ត្រូវបានគេស្គាល់ក្នុងឈ្មោះម្យ៉ាងទៀតដែរថា"ទិវាចងកំហឹង"។ នៅក្នុងចំណោមបាវចនាជាច្រើនដែលគេបានទន្ទេញជារឿយៗនៅទិវានៃការចងចាំ មានបាវចនាមួយដែលគេនិយមលើកឡើងជាញឹកញាប់គឺ "ពួកយើងត្រូវទប់ស្កាត់ជាដាច់ខាតនូវការវិលត្រឡប់មកវិញនៃភាពខ្មៅងងឹតពីអតីតកាល"។

ការកសាងឡើងវិញបានធ្វើឱ្យស្មុគស្មាញ

យ៉ាងហោចណាស់ប្រជាជនកម្ពុជា៦០០០០០នាក់មិនត្រូវបានជំនួសមកវិញកំឡុងសម័យប៉ុល-ពតឡើយ នៅពេលទីក្រុងនានាត្រូវបានទំនេរ។ បន្ទាប់ពីការលុកលុយរបស់វៀតណាមបានដោះលែងពួកគាត់ ប្រជាជនកម្ពុជាភាគច្រើនបំផុតដែលត្រូវបានតាំងលំនៅឡើងវិញ ដោយបង្ខំនៅកន្លែងផ្សេងនៅទីជនបទបានត្រឡប់ទៅទីក្រុង រឺ ផ្ទះកំណើតតាមជនបទវិញ។ ដោយហេតុថាគ្រួសារនានាត្រូវបានបង្ខាំង និងបែកគ្នា ប្រជាជនកម្ពុជាភាគច្រើនបានរួចខ្លួនពីឃុំរបស់ខ្លួន បានដើរត្រាច់ចរពាសពេញប្រទេសស្វែងរកសមាជិកគ្រួសារ និងមិត្តភក្ដិ។

កសិកម្មតាមបែបប្រពៃណីត្រូវបានអន្តរាគមយ៉ាងខ្លាំងមែនទែនជាមួយនោះវាបានចំណាយពេលត្រូវ​បង្កើតឡើងជាថ្មីម្ដងទៀត។ ខណៈពេលនោះប្រព័ន្ធឃុំខ្មែរក្រហមបានលិចលង់ទាំងស្រុងទៅហើយ ដែលបន្តបន្ទាប់មកក្នុងនោះគ្មានការងារ និងចំណីអាហារគ្រប់គ្រាន់ដើម្បីបរិភោគឡើយ។ វាចំណាយពេលប្រាំមួយខែដើម្បីចាប់ផ្ដើមប្រជាភិវឌ្ឍន៍ឡើងវិញយឺតៗនៅភ្នំពេញ ដូចជាប្រព័ន្ធអគ្គីសនី ទឹកនិងលូដែលត្រូវបានបង្កើតឡើងវិញ និងការជួសជុលផ្លូវ និងការយកសម្រាមចេញក៏ត្រូវបានចាប់ផ្ដើម។

ការបំផ្លិចបំផ្លាញស្ថាប័នសង្គមកម្ពុជាកំឡុងសម័យ១៩៧៥-១៩៧៩ ឆ្នាំសូន្យត្រូវបានខ្ទេចខ្ទីទាំងអស់។ វាបានបន្សល់ឱ្យស.ប.ក.ជាមួយភាពតិចតួចដើម្បីចាប់ផ្ដើមរួមគ្នា ដោយគ្មាននគរបាល គ្មានសាលា គ្មានសៀវភៅ គ្មានមន្ទីរពេទ្យ គ្មានប្រៃសណីយ៍ និងទូរគមនាគមន៍ គ្មានប្រព័ន្ធច្បាប់ និងគ្មានបណ្ដាញពាណិជ្ជកម្ម ទោះជារបស់រដ្ឋ រឺ ឯកជន។

ដើម្បីធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់សម្រាប់កម្ពុជានៅពេលនោះ ប្រជាជាតិលោកខាងលិច ចិន និងរដ្ឋអាស៊ានបានបដិសេដដើម្បីផ្ដល់ជំនួយការកសាងឡើងវិញដល់កម្ពុជា ទោះបីជាមានការបំផ្លិចបំផ្លាញប្រទេសនេះបានស្ថិតនៅមានក៏ដោយ។ ការជំពាក់ស.រ.និងការប្រឆាំងរបស់ចិនចំពោះការទទួលស្គាល់របស់អន្តរជាតិចំពោះស.ប.ក. ទីភ្នាក់ងារជំនួយសង្គ្រោះនិងនិតិសម្បទាសហប្រជាជាតិមិនត្រូវបានអនុញ្ញាតិឱ្យប្រតិបត្តិការក្នុងកម្ពុជាដោយ​អាជ្ញាធរស.ប.។ ជំនួយអភិវឌ្ឍន៍តិចតួចដែលអាចប្រើការបានមកពីប្រជាជាតិប្លុកខាងកើតតែប៉ុណ្ណោះ ចំណោមប្រជាជាតិទាំងនេះមានតែរ៉ូម៉ានីមួយទេបាននឹងបដិសេធជំនួយដល់ស.ប.ក.។ ភាគច្រើននៃជំនួយអន្តរជាតិនឹងត្រូវបានបង្វែរទៅជំរុំជនភៀសខ្លួនតាមបណ្ដោយព្រំដែនថៃវិញ។

សហត្ថាករណ៍នៃពួកជនភៀសខ្លួន

សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ជំរុំព្រំដែនដែលមានអរិភាពនឹងស.ប.ក. ១៩៧៩-១៩៨៤

ដោយប្រឈមនឹងប្រទេសបានខ្ទេចខ្ទី និងការបដិសេធជំនួយដើម្បីការកសាងជីវិតឡើងវិញរបស់ខ្លួននៅកម្ពុជាមួយដែលត្រូវបានគេបកកេរ្តិ៍ថាជា រដ្ឋអាយ៉ងវៀតណាម ដែលជាមិត្តនឹងសូវៀត ចំនួនដ៏ធំនៃប្រជាជនកម្ពុជាដែលរងទុក្ខយ៉ាងខ្លាំងបានប្រមូលផ្ដុំគ្នានៅព្រំដែនថៃក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់។ ទីនោះជំនួយអន្តរជាតិដែលបានផ្ដល់ដោយអង្គការជំនួយអន្តរជាតិ ភាគច្រើននៃជំនួយនោះនៅពីក្រោយខ្នងដោយសហរដ្ឋ ដែលអាចប្រើការបាន។ ក្នុងចំណុចនោះ ច្រើនជាងប្រជាជនកម្ពុជា៥០០០០០នាក់ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ហើយច្រើនជាង១០០០០០នាក់ក្នុងមជ្ឈមណ្ឌលដែលកាន់កាប់ខាងក្នុងប្រទេសថៃ។ សហត្ថាករណ៍នយោបាយដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនកម្ពុជាដែលគ្មានសីលធម៌ត្រូវបានបង្ហាញជាកិច្ចប្រឹងប្រែង​ជំនួយសង្គ្រោះមនុស្សធម៌ បានសម្របសម្រួលដោយសហរដ្ឋតាមររយៈម.ប.ក.អ.ស.ប. រឺ (យូនីសេផ្វ)និងកម្មវិធីស្បៀងអាហារពិភពលោក។ ច្រើនជាង$៤០០លានត្រូវបានផ្ដល់រវាងឆ្នាំ១៩៧៩ និង១៩៨២ ក្នុងនោះសហរដ្ឋ ជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយសង្គ្រាមត្រជាក់របស់ខ្លួនប្រឆាំងនឹងវៀតណាមកុម្មុយនិស្ត បានបរិច្ចាគជិត$១០០លាន។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលស.រ.បានផ្ដើមកម្មវិធីជំនួយបំលែងដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្ត (ក.ម.ក.) ដែលមានចំនួនដល់$៥លានក្នុងមួយឆ្នាំ ជាការសំញ៉ែងសម្រាប់ជំនួយដែលទុកមិនឱ្យស្លាប់តែប៉ុណ្ណោះ។ ចំនួននេះគឺត្រូវបង្កើនដល់$៨លានក្នុងឆ្នាំ១៩៨៤ និង$១២លាននៅឆ្នាំ១៩៨៧ និង១៩៨៨។ នៅចុងឆ្នាំ១៩៨៨ សហរដ្ឋ បានដកចេញមកពីទីភ្នាក់ងារស៊ើបការណ៍កណ្ដាលវិញដែលផ្ដល់ប្រាក់ដល់$៨លាន របាយការណ៍បន្តបន្ទាប់ថា$៣,៥លានត្រូវបានបង្វែរដោយកងទ័ពថៃ។ នៅក្នុងពេលដូចគ្នា រដ្ឋការរីហ៊្គែនបានផ្ដល់នូវភាពប្រែប្រួលថ្មីដល់មូលនិធិទាំងនេះ ដែលអនុញ្ញាតឱ្យក្រុមតស៊ូមិនមែនកុម្មុយនិស្តដើម្បីទិញអាវុធដែលផលិតដោយស.រ.នៅសិង្ហបុរី និងទីផ្សារតំបន់ផ្សេងៗទៀត។ ក្នុងឆ្នាំ១៩៨៥ សហរដ្ឋបានបង្កើតកម្មវិធីជំនួយបែងចែក ដែលបញ្ចេញឱ្យឃើញដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តដែលទទួលបានមក ត្រូវបានគេស្គាល់ថាជាមូលនិធិសូឡាហ្ស តាមអ្នកក្នុងចំណោមអ្នកឧបត្ថម្ភធំរបស់វា លោករ៉ិប-ស្ទីវ៉ឹន-សូឡាហ្ស។ កម្មវិធីជំនួយបង្វែរបានបញ្ជូនប្រហែល$៥លានក្នុងមួយឆ្នាំដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តតាមរយៈទ.ស.រ.អ.អ. (យូសេដ រឺ USAID)។

ខណៈពេលនោះ ផ្នែកនៃកងកម្លាំងខ្មែរក្រហមរបស់ប៉ុលពតដ៏ធំគួរសមបានប្រមូលជាក្រុមឡើងវិញ និងទទួលបានការផ្គត់ផ្គង់បរិក្ខារយោធាបន្ត និងច្រើនក្រៃលែងពីចិន ដោយបានបញ្ជូនឆ្លងកាត់ប្រទេសថៃជាមួយនិងសហប្រតិបត្តិការនៃកងទ័ពថៃ។ រួមជាមួយគ្នា និងក្រុមប្រដាប់អាវុធផ្សេងៗទៀត ខ្មែរក្រហមបានផ្ដើមយុទ្ធនាការយោធាឥតស្រាកស្រាន្តប្រឆាំងនឹងរដ្ឋសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបាន​បង្កើតឡើងថ្មីចាប់ពីជំរុំជនភៀសខ្លួន និងចាប់ពីទីប្រចាំការក្រៅយោធាដែលលាក់កំបាំងតាមបណ្ដោយព្រំដែនថៃ។ ទោះបីជាខ្មែរក្រហមធ្លាប់មានអំណាចលើគេក៏ដោយ ក៏ក្រុមអ្នកតស៊ូមិនមែនកុម្មុយនិស្តរួមបញ្ចូលក្រុមមួយចំនួន ដើមឡើយបានកំពុងប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមបន្ទាប់ពីឆ្នាំ១៩៧៥។ ក្រុមទាំងនេះរួមមានពួកទាហានសម័យលន់-ណុលដែលបានពួតដៃគ្នាក្នុងឆ្នាំ១៩៧៩-៨០ដើម្បីបង្កើតកងទ័ពរំដោះជាតិប្រជាជនខ្មែរ (ក.រ.ជ.ប.ខ.) ដែលមានភក្ដីភាពចំពោះអតីតលោកនាយករដ្ឋមន្ត្រីសឺន-សាន និងម៉ូលីណាកា (Mouvement pour la Libération Nationale du Kampuchea) ដែលស្ម័គ្រស្មោះនឹងសម្ដេចនរោត្តម-សីហនុ។ នៅឆ្នាំ១៩៧៩ សឺន-សានបានបង្កើតរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)ដើម្បីដឹកនាំការតស៊ូនយោបាយដើម្បីឯករាជ្យរបស់កម្ពុជា។ សម្ដេចសីហនុបានបង្កើតអង្គការផ្ទាល់ព្រះអង្គឯង ហ៊្វុនស៊ីនប៉ិច និងកងទ័ពយោធារបស់វា កងទ័ពជាតិសីហនុនិយម (Armée Nationale Sihanoukienne រឺ ANS រឺ ក.ជ.ស.) នៅឆ្នាំ១៩៨១។ ប្រកបដោយភាពមិនស្រុះស្រួលគ្នាទាំងខាងក្នុង និងទៅវិញទៅមក ពួកក្រុមមិនមែនកុម្មុយនិស្តកំពុងតែប្រឆាំងនឹងស.ប.ក. គឺមិនដែលបានមានប្រសិទ្ធភាពណាស់ណាទេ ដោយថាក្រុមទាំងអស់ឆ្លងកាត់សង្គ្រាមរដ្ឋប្បវេណីប្រឆាំងនឹងក.ប.ប.ក./ក.ប.ប.ខ. កម្លាំងប្រយុទ្ធដែលបានរៀបចំយ៉ាងខ្លាំងតែមួយគត់ប្រឆាំងនឹងរដ្ឋនេះដែលធ្លាប់ជាអតីតជីវពលខ្មែរក្រហម ដោយបានចាត់ជាពួកដោយចំអកថាជាក្រុមតស៊ូ។ ក្រុមប្រដាប់អាវុធនេះបាននឹងធ្វើអោយមានវិនាសកម្មដ៏ច្រើននៅកម្ពុជា ទោះបីជាបន្ទាប់ពីការស្ដារឡើងវិញនៃរាជាធិបតេយ្យក៏ដោយ មែនហើយនៅក្នុងទសវត្សឆ្នាំ១៩៩០។

នេះបានបន្តអូសបន្លាយសង្គ្រាមរដ្ឋប្បវេណីដែលនឹងបានបង្ហូរកម្លាំងថាមពលរបស់កម្ពុជាពេញមួយទសវត្សឆ្នាំ១៩៨០។ កងទ័ពកាន់កាប់របស់វៀតណាមដែលមានច្រើនស្មើនឹង២០០០០០នាក់បានគ្រប់គ្រងមជ្ឈមណ្ឌលប្រជាជនសំខាន់ៗ និងភាគច្រើននៃទីជនបទចាប់ពីឆ្នាំ១៩៧៩ដល់ខែ កញ្ញា ១៩៨៩ ក៏ប៉ុន្តែកងទ័ពក.ប.ប.ក.៣០០០០នាក់របស់របបលោកហេង-សំរិនត្រូវបានរំខានដោយទឹកចិត្តខ្សត់ខ្សោយ និងរមត់ទូទាំងប្រទេសដែលមានការជំពាក់ប្រាប់បៀរវត្ស៍ទាប និងភាពក្រីក្រ។ ប្រុសៗត្រូវការស្រែចម្ការជាគ្រួសាររបស់ខ្លួនជាបន្ទាន់ ដែលពេលនោះ ស្រែចម្ការទាំងនោះកំពុងត្រូវបានធ្វើឡើងវិញ និងមានការងារជាច្រើនដើម្បីធ្វើ។

ការចាក់ប្រេងចូលក្នុងសង្គ្រាមស៊ីវិល

សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ភ្នំតាមបណ្ដោយព្រំដែនកម្ពុជា-ថៃភាគខាងជើងនៃតាមមណ្តោយផ្លូវទៅកាន់ស៊ីសុផុន និង​អារ៉ាញ់ប្រាថេត។ មួយក្នុងចំណោមតំបន់ដែលពួកកុបករខ្មែរក្រហម​បានលាក់ខ្លួននៅសម័យផែនការក៥

ពួកជនភៀសខ្លួនដែលវង្វេងពីជំរុំជនភៀសខ្លួននៅអរណ្យប្រទេស ប្រទេសថៃ ត្រូវបានគេបញ្ជូនត្រឡប់ដោយបង្ខំឆ្លងកាត់ព្រំដែននៅដើមឆ្នាំ១៩៨០ និងភាគច្រើននៃពួកគេបានទៅរហូតដល់តំបន់នានាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។

ដំណើរនេះត្រូវបានរៀបចំឡើងដោយពួកកម្មាភិបាលនិយមកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែត្រូវបានបង្ហាញទៅមហាជនថាជាអ្នកស្ម័គ្រចិត្ត។ ការធ្វើអោយអន្តរាយដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋ ដែលនាំមកនូវទិដ្ឋភាពអវិជ្ជមាននៃរបបកម្ពុជានិយមវៀតណាមដែលកំពុងតែមាន ដូចគ្នាដែរ ប្រទេសនានាដូចជាម៉ាឡេស៊ី ថៃ និងសិង្ហបុរី ដែលពួកអ្នកតំណាងរបស់ខ្លួនបានជំរុញណែនាំពួកជនភៀសខ្លួនដែលរុញរាឱ្យត្រឡប់បកក្រោយ និងប្រយុទ្ធ។

សង្គ្រាមស៊ីវិលបានបន្តជាសង្វាក់រដូវវស្សា/រដូវប្រាំងបន្ទាប់ពីឆ្នាំ១៩៨០។ កងកម្លាំងវៀតណាមដែលបានប្រដាប់ដោយអាវុធធុនធ្ងន់បានធ្វើប្រតិបត្តិការការវាយលុកកំឡុងរដូវប្រាំង និងកុបកម្មដែលមានចិននិង ស.រ.នៅពីក្រោយខ្នងបានធ្វើឡើងកំឡុងដើមរដូវភ្លៀង។ នៅឆ្នាំ១៩៨២ វៀតណាមបានផ្ដើមការវាយលុកសំខាន់មួយប្រឆាំងនឹងមូលដ្ឋានទ័ពខ្មែរក្រហមសំខាន់មួយនៅភ្នំម៉ាឡៃនៅជួរភ្នំក្រវាញ។ ក៏ប៉ុន្តែប្រតិបត្តិការនេះទទួលបានជោគជ័យតិចតួច។

នៅក្នុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ពួកយួនបានវាយប្រហារម្ដងទៀតនូវជំរុំមូលដ្ឋានទ័ពនៃក្រុមប្រឆាំងស.ប.ក.ទាំងបី។ ពេលនេះវៀតណាមបានជោគជ័យក្នុងការកម្ចាត់ចោលជំរុំខ្មែរក្រហមនានានៅកម្ពុជា និងបានរុញច្រានពួកកុបករទៅកាន់ប្រទេសជិតខាងគឺថៃ។ មុនពេលការដកថយ ខ្មែរក្រហមបានដាក់បង្កប់មីនដីជាច្រើន និងកាប់រំលំដើមឈើធំៗជាចើ្រនដើម្បីបិទផ្លូវក្នុងព្រៃស្បាតក្រាស់ៗតាមបណ្ដោយព្រំដែនថៃ-កម្ពុជាដែលបង្កជាការកាប់ព្រៃឈើដ៏ច្រើន។ ពួកវៀតណាមបានប្រមូលផ្ដុំគ្នាលើការប្រមែប្រមូលផលទទួលបានតាមរយៈផែនការក៥ ការព្យាយាមដ៏ហួសហេតុ និងប្រើកម្លាំងច្រើនដើម្បីរាំងខ្ទប់ផ្លូវជ្រៀតចូលរបស់ទ័ពព្រៃចូលទៅក្នុងប្រទេសនេះដោយមធ្យោបាយជីកលេណដ្ឋាន របងខ្សែលួស និងចម្ការមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជាសំខាន់ៗទាំងអស់។ គម្រោងការការពារព្រំដែនក៥នេះ បានរចនាឡើងដោយឧត្តមសេនីយ៍ឡេ-ឌឺកអាញ មេបញ្ជាការកងទ័ពវៀតណាមនៅកម្ពុជា បានធ្វើឱ្យពួកកសិករកម្ពុជាខឹង និងរហូតដល់ការប្រែជាខូចប្រយោជន៍តាមបែបចិត្តសាស្ត្រដល់ស.ប.ក.ទៀត។ ការហ៊ុមព័ទ្ធដោយព្រៃនិវត្តន៍ដែលមិនអាចចូលបានកាលពីមុនត្រូវបានបំផ្លាញ ដែលបន្សល់ទុកនូវកេរ្តិ៍ដំណែលបរិស្ថានវិទ្យាអវិជ្ជមាន។

ទោះបីជាមានការជួយពីកងទ័ពវៀតណាម ក៏ដូចជាពួកទីប្រឹក្សាសូវៀត គុយបា និងវៀតណាម លោកហេង-សំរិនត្រឹមតែមានជោគជ័យដែលមានកម្រិតក្នុងការបង្កើតរបបស.ប.ក.ដោយការប្រឈមមុខនឹងសង្គ្រាមស៊ីវិលដែលកំពុងតែកើតឡើង។ សន្តិសុខក្នុងតំបន់ទីជនបទនានាគឺនៅមានតិចតួចស្ដួចស្ដើង និងផ្លូវដឹកជញ្ជូនសំខាន់ៗត្រូវបានស្ថិតនៅក្រោមការហាមឃាត់ដោយការវាយប្រហារយូរៗម្ដង។ វត្តមាននៃពួកយួនពាសពេញប្រទេស និងការរំលោភបំពានរបស់ខ្លួនចូលទៅក្នុងជីវិតជនជាតិខ្មែរដែលបានបណ្ដាលឱ្យបឆ្ឆេះដល់មនោសញ្ចេតនាប្រឆាំងយួន​របស់ខ្មែរ​តាំងពីបុរាណឡើងវិញ។ របាយការណ៍នៃចំនួននៃយួននៅស.ប.ក. ទាំងពួកអ្នកតាំងលំនៅជាអចិន្ត្រៃយ៍កាលពីមុន និងពួកអន្តោប្រវេសន៍ថ្មីៗ ប្រែប្រួលយ៉ាងធំរួមជាមួយការប៉ាន់ស្មានខ្លះថាមានចំនួនខ្ពស់ស្មើនឹង១លាននាក់។

នៅឆ្នាំ១៩៨៦ ហាណូយបានអះអាងដើម្បីផ្ដើមការដកទ័ពផ្នែកខ្លះនៃកងកម្លាំងកាន់កាប់របស់ខ្លួន។ នៅក្នុងពេលដូចគ្នា វៀតណាមបានបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងរបបពឹងពាក់របស់ខ្លួន គឺស.ប.ក. និងកងទ័ពយោធារបស់របបនេះ គឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ការដកទ័ពទាំងនេះបានបន្តជាងពីរឆ្នាំក្រោយមកទៀត ទោះបីជាចំនួនជាក់ស្ដែងពិបាកត្រួតពិនិត្យផ្ទៀងផ្ទាត់ក៏ពិតមែនក្ដី។ សំណើរបស់វៀតណាមដើម្បីដកកងកម្លាំងកាន់កាប់ដែលនៅសេសសល់របស់ខ្លួននៅឆ្នាំ១៩៨៩-៩០ គឺជារឿងមួយនៃចំណោមការរង្គោះរង្គើនៃការដកសមាជិកភាពពីប្លុកសូវៀត ដូចគ្នាដែរ ជាលទ្ធផលនៃការដាក់សម្ពាធរបស់ស.រ. និងចិន ដែលបានបង្ខំស.ប.ក.ឱ្យចាប់ផ្ដើមកំណែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញក្នុងការព្យាយាមដើម្បីធានានូវភាពត្រូតត្រានយោបាយនាពេលអនាគត។ នៅខែ មេសា ១៩៨៩ ហាណូយ និងភ្នំពេញបានប្រកាសថាការដកទ័ពជាចុងក្រោយនឹងបានធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំដដែល។

អន្តរកាល: រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)

រដ្ឋកម្ពុជា
État du Cambodge
១៩៨៩–១៩៩៣
ទង់រដ្ឋកម្ពុជា
វរលញ្ចករ
ភ្លេងជាតិភ្លេងជាតិកម្ពុជា (១៩៧៩-១៩៨៩)
បទនគររាជ (ចាប់ពីឆ្នាំ១៩៩០)
សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ធានីភ្នំពេញ
ភាសាទូទៅ ភាសាខ្មែរ
រដ្ឋាភិបាលរដ្ឋឯកបក្ស ម៉ាក្ស-លេនីននិយម សាធារណរដ្ឋសង្គមនិយម (រហូតដល់ឆ្នាំ១៩៩១)
អង្គលេខាធិការបក្ស 
▪ ១៩៨៩–១៩៩១
ហេង សំរិន
នាយករដ្ឋមន្រ្តី 
▪ ១៩៨៩–១៩៩៣
ហ៊ុន សែន
ប្រមុខរដ្ឋ 
▪ ១៩៨៩–១៩៩២
ហេង សំរិន
▪ ១៩៩២–១៩៩៣
ជា ស៊ីម
▪ ១៩៩៣
នរោត្តម សីហនុ
នីតិបញ្ញត្តិរដ្ឋសភាជាតិ
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
▪ អនុម័តរដ្ឋធម្មនុញ្ញអន្តរកាល
១ ឧសភា ១៩៨៩
▪ ទ័ពវៀតណាមបានដកថយចេញពីទឹកដីកម្ពុជា
២៦ កញ្ញា ១៩៨៩
២៣ តុលា ១៩៩១
១៥ មីនា ១៩៩២
២៤ កញ្ញា ១៩៩៣
រូបិយវត្ថុរៀល (KHR)
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ៨៥៥
Preceded by
Succeeded by
សាធារណរដ្ឋប្រជាមានិតកម្ពុជា  សាធារណរដ្ឋប្រជាមានិតកម្ពុជា
អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ឥឡូវជាផ្នែកនៃកម្ពុជា

ថ្ងៃ ២៩មេសា​ ១៩៨៩ រដ្ឋសភានៃស.ប.ក. បានធ្វើជាអធិបតីដោយលោកហ៊ុន-សែនដែលប្រកបដោយស្នាមញញឹម បានប្រារព្ធធ្វើជំនួបវិសាមញ្ញមួយត្រៀមបង្កើតអ្វីមួយ នៅពេលដំបូង គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដែលមានតាក់តែងយ៉ាងច្រើន។ ឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅជារដ្ឋកម្ពុជា (រ.ក.)ដែលឈ្មោះនោះធ្លាប់បានប្រើពីមុនស្របច្បាប់បន្ទាប់ពីរដ្ឋប្រហារ១៩៧០ដោយការបញ្ចូលពណ៌ខៀវចូលក្នុងទង់កម្ពុជាវិញ និងនិមិត្តសញ្ញារដ្ឋផ្សេងៗទៀត។ ភ្លេងជាតិ និងនិមិត្តសញ្ញាកងទ័ពក៏ត្រូវបានផ្លាស់ប្ដូរដែរ។ កងកម្លាំងប្រដាប់អាវុធក.ប.ប.ក.ត្រូវបានដាក់ឈ្មោះជាថ្មីថា កងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។ ទោសប្រហារជីវិតត្រូវបានលុបបំបាត់ចោលជាផ្លូវការ និងព្រះពុទ្ធសាសនាដែលត្រូវបានបង្កើតវិញជាអន្លើៗ ដោយស.ប.ក.នៅឆ្នាំ១៩៧៩ ត្រូវបានបញ្ចូលជាផ្លូវការឡើងវិញជាសាសនាជាតិ ដោយក្នុងនោះការកំណត់ត្រូវបានលើកឡើងឱ្យមានការឧបសម្ប័ទប្រុសៗក្រោមអាយុ៥០ឆ្នាំ។ បន្តបន្ទាប់ពីប្រក្រតីនីយកម្មនៃជីវិតសាសនាតាមប្រពៃណីទាំងស្រុង ព្រះពុទ្ធសាសនាបានប្រែជាមានប្រជាប្រិយលើសលប់នៅកម្ពុជា ដែលមានការថ្នឹកឱ្យមានការរស់ឡើងវិញទូទាំងប្រទេស។

ការតាំងចិត្តដើម្បីធ្វើសេរីកម្មសេដ្ឋកិច្ចរបស់កម្ពុជា គឺការកំណត់ច្បាប់លើភាពជាម្ចាស់ផ្ទាល់ខ្លួន និងការបន្សាំខ្លួនចូលទីផ្សារសេរី ត្រូវបានប្រកាសឱ្យចេញដូចគ្នា។ រដ្ឋធម្មនុញ្ញថ្មីបានចែងថាកម្ពុជាគឺជារដ្ឋអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ។ បក្សកាន់អំណាចក៏បានប្រកាសថានឹងមានការចរចារជាច្រើនជាមួយពួកក្រុមប្រឆាំង។

រដ្ឋកម្ពុជាបានរស់រានឆ្លងកាត់សម័យអន្តរកាលនៃវិនាដកម្មដែលបានកើតឡើងដោយការលិចលង់នៃលទ្ធិកុម្មុយនិស្ត​នៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។ មានការកាត់បន្ថយជំនួយសូវៀតទៅវៀតណាមដែលបានបញ្ចប់បង្ហើយការដកកងកម្លាំងដែលកំពុងកាន់កាប់​របស់វៀតណាមចេញ។ កងទ័ពវៀតណាមចុងក្រោយត្រូវបានគេនិយាយថាបានចាកចេញពីកម្ពុជានៅថ្ងៃ ២៦កញ្ញា ១៩៨៦ ក៏ប៉ុន្តែប្រហែលជាពួកគេមិនបានចាកចេញរហូតដល់ឆ្នាំ១៩៩០។ អសេនិកជនយួនជាច្រើនក៏បានត្រឡប់ទៅវៀតណាមវិញដែរ នៅប៉ុន្មានខែបន្តបន្ទាប់ ដែលកង្វះភាពទុកចិត្តនៅក្នុងសមត្ថភាពនៃអវតារថ្មីរបស់ស.ប.ក.ដើម្បីគ្រប់គ្រងស្ថានភាពបន្ទាប់ពីយោធាវៀតណាម​បានចាកចេញហើយ។

ទោះបីជាមានការផ្លាស់ប្ដូរជាដាច់ខាតមែនទែនដែលបានប្រកាសដោយហ៊ុន-សែន រដ្ឋរ.ក.បានក្រោកឈរយ៉ាងរឹងប៉ឹងនៅពេលនោះ វាបានក្លាយជាបញ្ហាការដឹកនាំដោយគណបក្សតែមួយ។ រចនាសម្ព័ន្ធអ្នកដឺកនាំ និងនីតិប្រតិបត្តិបានបន្សល់ដូចគ្នាក្រោមស.ប.ក. រួមមានគណបក្សនេះកាន់អំណាចយ៉ាងរឹងមាំជារដ្ឋអំណាចជាន់ខ្ពស់។ តាមអនុលោម រ.ក. មិនអាចស្ដារប្រពៃណីរាជាធិបតេយ្យរបស់កម្ពុជាឡើងវិញទេ។ ទោះបីជារ.ក.បានបង្កើតឡើងវិញនូវភាពធ្លេចធ្លោនៃនិមិត្តរូបរាជាធិបតេយ្យក៏ដោយ ដូចជាមហាព្រះបរមរាជវាំងនៅភ្នំពេញ ដែលដរាបណាវានឹងកន្លងទៅរយៈពេលដ៏យូរ ជាពិសេសដោយហេតុថាព្រះនរោត្តម-សីហនុបានភ្ជាប់ខ្លួនព្រះអង្គយ៉ាងពិតប្រាកដជាមួយរ.ច.ក.ប. គឺជាក្រុមចម្រុះប្រឆាំងនឹងស.ប.ក.ដែលរួមមានខ្មែរក្រហមផងដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៩១ យ៉ាងណាៗ ដោយបង្អោនតាមសម្ពាធមួយចំនួនទាំងក្នុង និងខាងក្រៅប្រទេសនេះ រដ្ឋាភិបាលរដ្ឋកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានទទួលស្គាល់សម្ដេចនរោត្តម-សីហនុជាព្រះប្រមុខរដ្ឋ។ នៅចុងឆ្នាំ១៩៩១ ព្រះសីហនុបានធ្វើទស្សនកិច្ចជាផ្លូវការមួយទៅកាន់រ.ក. និងទាំងលោកហ៊ុន-សែន និងជា-ស៊ីមបានកាន់តួនាទីនាំមុខក្នុងពិធីស្វាគមន៍នោះ។

តែយ៉ាងណាក៏ដោយ ក៏ចន្លោះប្រហោងជាច្រើនបានលេចឡើងនូវរចនាសម្ព័ន្ធឯកសិលាដែលរដ្ឋកម្ពុជាកំពុងព្យាយាមការពារ។ មនោគមនិយមបដិវត្តន៍ត្រូវបានជំនួសមកវិញដោយសុនខនិយមដែលអនុវត្ត ជាលំដាប់ដោយអំពើពុករលួយបានកើនឡើង។ ធនធានរបស់រដ្ឋកម្ពុជាត្រូវបានលក់ដោយគ្មានការជួយដល់រដ្ឋ និងបុគ្គលអសេនិកម្នាក់ៗដែលមានតំណែងខ្ពស់ និងយោធាក្នុងឋានៈសំខាន់ៗក្នុងរដ្ឋអំណាចបានធ្វើអោយខ្លួនឯងមានដោយការញាត់ប្រយោជន៍អ្វីគ្រប់យ៉ាងចូលក្នុង​ហោប៉ៅដែលពួកគេអាចចាប់ច្បាមបាន។ លទ្ធផលនៃដំណើរខូចសីលធម៌ ដែលនោះហើយពួកនិស្សិតបានបះបោរនៅតាមផ្លូវនៅភ្នំពេញក្នុងខែ ធ្នូ ១៩៩១។ នគរបាលបានបាញ់ប្រហារ និងមនុស្សប្រាំបីនាក់បានស្លាប់ក្នុងការប្រឈមមុខគ្នា។

ស្ថានភាពនានាចំពោះជនជាតិចិនបានកើនឡើងយ៉ាងច្រើនបន្ទាប់ពីឆ្នាំ១៩៨៩។ ការដាក់កំហិតជាច្រើនបានដាក់លើពួកគេដោយអតីតស.ប.ក.បានសាបសូន្យបន្តិចៗម្ដង។ រដ្ឋកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនឱ្យប្រកាន់ទំនៀមទម្លាប់សាសនាដោយឡែក និងសាលាភាសាចិនរបស់ខ្លួនត្រូវបានបើកឡើងវិញ។ នៅឆ្នាំ១៩៩១ ពីរឆ្នាំបន្ទាប់ពីការស្ថាបនាឡើងនៃរ.ក. បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធឡើងជាផ្លូវការនៅកម្ពុជាជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៧៥។

កិច្ចព្រមព្រៀងសន្តិភាព

ការចរចារសន្តិភាពរវាងរបបដែលមានវៀតណាមនៅពីក្រោយខ្នងនៅកម្ពុជា និងពួកក្រុមប្រឆាំងប្រដាប់អាវុធបានចាប់ផ្ដើមជាផ្លូវការ និងក្រៅផ្លូវការបន្ទាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០។ ការចរចារពិបាកមែនទែន ចំពោះពួកខ្មែរក្រហមបានទទូចដោយរឹងរូសក្នុងការរុះរើរដ្ឋការស.ប.ក./រ.ក.ចេញមុនពេលកិច្ចព្រមព្រៀងណាមួយអាច​ត្រូវសម្រេចបាន ដែលកាលណោះពួកមេដឹកនាំស.ប.ក./រ.ក.បានបញ្ជាក់ឱ្យច្បាស់ឱ្យមានការដកចេញខ្មែរក្រហមពីរដ្ឋាភិបាលបណ្ដោះអាសន្ន​នៅពេលខាងមុខណាមួយ។ ចុងក្រោយ វានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងក្រៅជាច្រើនទៀត ក្នុងទម្រង់នៃការធ្លាក់នៃលទ្ធិកុម្មុយនិស្ត និងការហុចជាផលនៃការលិចលង់របស់សូវៀតដែលជាអ្នកឧបត្ថម្ភដល់វៀតណាម និងស.ប.ក. ដែលនឹងនាំស.ប.ក./រ.ក.មកកាន់តុចរចា។

កិច្ចប្រឹងប្រែងដែលឥតព្រាងទុកចំពោះការផ្សះផ្សានៅកម្ពុជាដែលបានបញ្ចប់បង្ហើយក្នុងកិច្ចព្រមព្រៀងប៉ារីសនៅឆ្នាំ១៩៩១ ដែលនៅក្នុងនោះការបោះឆ្នោតសេរី និងយុត្តិធម៌បានគាំទ្រដោយអង្គការសហប្រជាជាតិគឺត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ១៩៩៣។ ជាលទ្ធផលមួយ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ.អ.ស.ប.ក. រឺ អ៊ុនតាក់)ត្រូវបានបង្កើតឡើងនៅចុងខែ កុម្ភៈ ឆ្នាំ១៩៩២ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងការបោះឆ្នោតជាសកលដែលកំពុងចេញជាលទ្ធផល។

ប្រព័ន្ធបក្សតែមួយក្នុងស.ប.ក./រ.ក.

បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) គឺជាបក្សដែលកំពុងដឹកនាំតែមួយគត់នៅកម្ពុជាចាប់តាំងពីការស្ថាបនានៃសាធារណរដ្ឋនិយមវៀតណាមនៅឆ្នាំ១៩៧៩ ដូចគ្នាដែរកំឡុងសម័យអន្តរកាលក្រោមរ.ក.នៅឆ្នាំ១៩៩១ នៅពេលនោះវាត្រូវបានដាក់ឈ្មោះជាថ្មីថាគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) កំឡុងដំណើរការសន្តិភាព និងការផ្សះផ្សាឡើងវិញដែលគាំទ្រដោយស.ប.។

សមាជិកភាគច្រើននៃបក្សបដិវត្តន៍ប្រជាជនកម្ពុជាគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់គេចទៅវៀតណាមបន្ទាប់​ពីការឃើញហេតុការណ៍វិនាសកម្ម​ទ្រង់ទ្រាយធំនៃសង្គមកម្ពុជាជាលទ្ធផលមួយនៃគោលនយោបាយម៉ៅនិយមដាច់ខាត និងសំអប់បរទេសរបស់របបនេះ។ ពួកសមាជិកប.ប.ប.ក.ដែលលេចធ្លោជាច្រើន ដោយរួមមានហេង-សំរិន និងហ៊ុន-សែន ធ្លាប់ជាពួកកម្មាភិបាលខ្មែរក្រហមនៅ ភូមិភាគបូព៌ាជិតព្រំដែនកម្ពុជា-វៀតណាមដែលបានចូលរួមក្នុងការលុកលុយរបស់វៀតណាម បានផ្ដួលរំលំពួកខ្មែរក្រហម។

បានបង្កើតឡើងនៅខែ មិថុនា ១៩៨១ ប.ប.ប.ក.បានចាប់ផ្ដើមជាបក្សម៉ាក្ស៍និយម-លេនីននិយមយ៉ាងតឹងរឹងក្នុងស.ប.ក.។ យ៉ាងណាមិញ ក្នុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០ វាបានចាប់យកទស្សនវិស័យកំណែទម្រង់និយមបន្ថែមទៀត នៅពេលពួកសមាជិកខ្លះបានចង្អុលបង្ហាញបញ្ហាមួយចំនួនជាមួយសមូហភាវូបនីយកម្ម និងរួមបញ្ចូលកម្មសិទ្ធិឯកជនគួរតែដើរតួនាទីក្នុងសង្គមកម្ពុជា។ សមហភាវូបនីយកម្មហួសហេតុនៃខ្មែរក្រហមបានបង្កឱ្យមានការអស់កម្លាំងចិត្តកាយ និងការមិនទុកចិត្តក្នុងចំណោមពួកកសិករ ដែលបានបដិសេធធ្វើការជាសមូហភាពភ្លាមៗ បន្ទាប់ពីការគំរាមកំហែងនៃខ្មែរក្រហមបានសាបសូន្យពីតំបន់រំដោះ។ ដូច្នេះ គោលនយោបាយរដ្ឋាភិបាលស.ប.ក.ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នដើម្បីយកឱ្យបានការជឿជាក់របស់ប្រជាជន​ជនបទឡើងវិញ​ និងដើម្បីសម្រាលស្ថានភាពភាពក្រីក្រជាទូទៅ។ នេះបានដឹកនាំជាឱវសានដល់បុនស្ថាប័ននីយកម្មឱ្យមានប្រសិទ្ធិភាពនៃសេដ្ឋកិច្ចគ្រួសារកម្ពុជាតាមបែបប្រពៃណី និងឱ្យមានការផ្លាស់ប្ដូរជាដាច់ខាតបន្ថែមទៀតនៃគោលនយោបាយដែលចាត់ទុកថាជាឯកជននីយកម្មកំឡុងសម័យរដ្ឋកម្ពុជា (១៩៨៩-១៩៩៣)។ ទោះបីជាមនោគមវិជ្ជាបានធ្វើឱ្យចុះខ្សោយក៏ដោយ ក៏ប.ប.ប.ក./គ.ប.ក.បាននៅមានអំណាចរឹងមាំនៅកម្ពុជារហូតដល់ឆ្នាំ១៩៩៣។

ក្នុងចំណោមការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់បំផុតនៃរ.ក.កំពុងដាក់លទ្ធិម៉ាក្ស៍និយម-លេនីននិយមទៅម្ខាងពីមនោគមវិជ្ជារបស់បក្សនៅឆ្នាំ១៩៩១។ ចលនានេះបានកត់សំគាល់ទីបញ្ចប់នៃរដ្ឋបដិវត្តន៍សង្គមនិយមទាំងស្រុងនៅកម្ពុជា ទម្រង់រដ្ឋាភិបាលមួយដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានដណ្ដើមបាន។

ហ៊ុន-សែន នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺជាតួអង្គគន្លឹះក្នុងប.ប.ប.ក. និងក៏ជាមេដឹកនាំថ្មីៗនៃបក្សស្នងបន្តរបស់បក្សនេះ គឺគ.ប.ក. ជាបក្សមួយដែលមិនធ្វើការអះអាងសារតាំងខ្លួនជាសង្គមនិយមណាមួយទៀតឡើយ។

ទំនាក់ទំនងអន្តរជាតិ

ប្លុកខាងកើត

សាធារណរដ្ឋប្រជាមានិតកម្ពុជា 
សាមគ្គីភាពជាមួយកុមារនៃ​សាធារណរដ្ឋប្រជាមានិតកម្ពុជានៅ​សេល៉្លាមេហ៍លិស អាល្លឺម៉ង់ខាងកើត កំឡុងការអត់បាយឆ្នាំ១៩៧៩/១៩៨០​បានរាតត្បាតកម្ពុជាដែល ស្រួលបួលវិញបន្ទាប់ពីកំណើតនៃស.ប.ក.។

បន្ទាប់ពីក.ប.ប.ក.បានប្រកាសនៅខែ មករា ១៩៧៩ ឈ្មោះផ្លូវការថ្មីកម្ពុជាថាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) រដ្ឋាភិបាលដែលបានបង្កើតថ្មីបានធ្វើវិញ្ញត្តិទៅកាន់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិថាខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់​តែមួយគត់នៃប្រជាជនកម្ពុជា។ វៀតណាមគឺជាប្រទេសដំបូងគេដែលបានទទួលស្គាល់របបថ្មីនេះ ហើយភ្នំពេញក៏បានស្ដារទំនាក់ទំនងទូតភ្លាមៗជាមួយហាណូយដែរ។ ថ្ងៃ ១៨កុម្ភៈ ហេង-សំរិនក្នុងនាមនៃស.ប.ក. និងផាំ-វ៉ាន់ដុងក្នុងនាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការម្ភៃប្រាំឆ្នាំ។

សហភាពសូវៀត សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតប៊ុលហ្គារី សាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី សាធារណរដ្ឋប្រជាមានិតប៉ូឡូញ សាធារណរដ្ឋសង្គមនិយមឆែកកូស្លាវ៉ាគី សាធារណរដ្ឋប្រជាមានិតហុងគ្រី លាវ សាធារណរដ្ឋប្រជាមានិតម៉ុងហ៊្គោលី គុយបា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតយេមែន សាធារណរដ្ឋប្រជាធិបតេយ្យអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ៊្គោ និងរដ្ឋប្លុកខាងកើតដទៃទៀត ដូចគ្នាដែរប្រទេសកំពុងអភិវឌ្ឍនិយមមូស្គូមួយចំនួន ដូចជាឥណ្ឌា បានធ្វើតាមវៀតណាមក្នុងការទទួលស្គាល់របបថ្មីនេះ។ នៅខែ មករា ១៩៨០ ប្រទេសម្ភៃប្រាំបួនបានទទួលស្គាល់ស.ប.ក. នៅឡើយប្រទេសជិតប៉ែតសិបបានបន្តទទួលស្គាល់ខ្មែរក្រហម។

ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង និងការព្រួយបារម្ភរបស់អន្តរជាតិជុំវិញការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់របបក.ប.របស់ប៉ុល-ពតយ៉ាងណាក្ដី ក៏ការជេរប្រមាថយ៉ាងខ្លាំងមួយក្នុងពេលនោះនឹងមិនបានបង្កឱ្យមានជាសកម្មភាពណាមួយទេ ក្រោយពីការថ្លែងការណ៍នៃអ្នកតំណាងស.ស.ស.សនៅស.ប.ដែលរដ្ឋាភិបាលក.ប.បានបង្កើតឡើងនូវប្រព័ន្ធ​ទាសភាពបែបថ្មីមួយ ជាមួយការសមគំនិតគ្នានៃចិន និងស.រ.អា.វានឹងបង្ហាញឱ្យឃើញការលំបាកចំពោះរដ្ឋាភិបាលស.ប.ក./រ.ក.ដើម្បីទទួលបានការទទួលស្គាល់អន្តរជាតិក្រៅពី​មណ្ឌលប្លុកសូវៀត។

សហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខស.ប.បាននឹងផ្ដន្ទាទោសវៀតណាម បន្ទាប់ពីការលុកលុយរបស់ខ្លួនចំពោះសកម្មភាពការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងកម្ពុជាប្រជាធិបតេយ្យ ... សកម្មភាពជាច្រើនដែលបង្កជាការបំផ្លាញដល់ជីវិត និងទ្រព្យសម្បត្តិនៃប្រជាជនកម្ពុជា

ជាលទ្ធផលមួយនៃយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងស.ប.ក. ខ្មែរក្រហមក៏ទទួលបានអាសនៈស.ប.របស់ខ្លួន ថ្វីបើមានកំណត់ត្រាប្រល័យពូជសាសន៍ក៏ដោយ។ កម្ពុជានឹងត្រូវបានតំណាងនៅស.ប.ដោយជួន-ប្រសិទ្ធិ មិត្តជិតស្និទរបស់ប៉ុល-ពត និងអៀង-សារីតាំងតែពីសម័យនិស្សិតនៅប៉ារីស។ អាសនៈនៃរបបកម្ពុជាប្រជាធិបតេយ្យបានបន្តអស់រយៈពេលបីឆ្នាំនៅសហប្រជាជាតិ បន្ទាប់ពីការធ្លាក់នៃរបបប៉ុល-ពតនៅកម្ពុជា។ គ្រាន់តែនៅឆ្នាំ១៩៨២ វានឹងត្រូវបានដាក់ឈ្មោះសាជាថ្មីថា'រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ'។ រ.ច.ក.ប.នឹងកាន់កាប់អាសនៈនេះរហូតដល់ឆ្នាំ១៩៩៣ នៅពេលដែលរ.ក.បានផ្ដល់មធ្យោបាយដល់ការស្ដាររាជាធិបតេយ្យកម្ពុជាឡើងវិញ។

ដើម្បីចាត់ទុកកម្ពុជាជារដ្ឋមួយ មហាសន្និបាតសហប្រជាជាតិបានបន្តប្រើពាក្យ កម្ពុជាប្រជាធិបតេយ្យ និងកម្ពុជា អស់ជាងមួយទសវត្ស។ ខ្លួនបានសម្រេចចាប់ផ្ដើមប្រើពាក្យ កម្ពុជា តែនៅក្នុងសម័យប្រជុំលើកទី៤៥ប៉ុណ្ណោះនៅឆ្នាំ១៩៩០ នៅពេលដែលដំណាក់កាលអន្តរកាលនៃរ.ក.បានបើកផ្លូវរបស់ខ្លួនយ៉ាងល្អ។

ចិន អាស៊ីខាងកើត និងលោកខាងលិច

រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រខ្មែរក្រហមជានិច្ច បានបិទស្លាកស.ប.ក.ភ្លាមជា រដ្ឋអាយ៉ងរបស់វៀតណាម និងបានប្រកាសខ្លួនមិនទទួលស្គាល់។ ថៃ និងសិង្ហបុរីបាននឹងបញ្ចេញសំឡេងខ្លាំងមែនទែនក្នុងការប្រឆាំងរបស់ពួកខ្លួនទល់នឹងការវាតទី និងឥទ្ធិពលរបស់វៀតណាម អ្នកតំណាងសិង្ហបុរីដែលថ្លែងថាការទទួលស្គាល់ស.ប.ក.នឹងរំលោភបំពានគោលការអ-អន្តរាគមន៍របស់ស.ប.។ វេទិកា (សមោសរដ្ឋ)អន្តរជាតិនានាដូចជា ជំនួបអាស៊ាន និងមហាសន្និបាតស.ប.នឹងត្រូវប្រើដើម្បីស្ដីបន្ទោសស.ប.ក. ហើយនិងការប្រល័យពូជសាសន៍របស់ខ្មែរក្រហមត្រូវបានគេដកចេញពីកណ្ដាលឆាកនៃការផ្ដោតការយកចិត្តទុកដាក់ ហើយប៉ុល-ពតបានយកបានការគាំទ្រយ៉ាងមានប្រសិទ្ធិភាពពីស.រ. និងអឺរ៉ុបភាគច្រើនបំផុតដែលប្រឆាំងនឹងវៀតណាម។

ចិន និងរដ្ឋាភិបាលលោកខាងលិចភាគច្រើនបំផុត ដូចគ្នាដែររដ្ឋអាហ៊្វ្រិក អាស៊ី និងអាមេរិកឡាតាំងមួយចំនួន ជាដដែលបាននៅពីក្រោយខ្នងខ្មែរក្រហមនៅស.ប. និងបានបោះឆ្នោតយល់ព្រមឱ្យក.ប.ទទួលបានអាសនៈកម្ពុជានៅក្នុងអង្គការនេះ។ នាយករដ្ឋមន្ត្រីប៊្រីតធិឝម៉ាហ្គ្រេត-តាច់ឆឺរបានថ្លែងថាមានក្នុងចំណោមខ្មែរក្រហម អ្នកខ្លះជាមនុស្សមានហេតុផល និងពួកគេត្រូវតែចូលរួមក្នុងរដ្ឋាភិបាលអនាគតនៅកម្ពុជា

រដ្ឋាភិបាលស៊ុយអែត យ៉ាងណាៗ ត្រូវបានផ្លាស់ប្ដូរសំឡេងរបស់ខ្លួនក្នុងស.ប.និងដកការគាំទ្រដល់ខ្មែរក្រហម បន្ទាប់ពីប្រជាពលរដ្ឋស៊ុយអែតមួយចំនួនធំបានសរសេរសំបុត្រជាច្រើនទៅកាន់ពួកអ្នកតំណាងដែលបានជ្រើសតាំងរបស់​ខ្លួនទាមទារឱ្យមានការផ្លាស់ប្ដូរ​គោលនយោបាយចំពោះរបបប៉ុល-ពត។ បារាំងនៅតែអព្យាក្រឹត្យលើបញ្ហានេះ ដែលអះអាងថាមិនថាខាងណាទេក៏មានសិទ្ធិតំណាងឱ្យកម្ពុជានៅស.ប.ដែរ។

ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក សហរដ្ឋ ក្រោមយុទ្ធសាស្ត្រ ដំណកថយ នៃលទ្ធិរីហ៊្គែនប្រឆាំងសូវៀតដ៏រឹងមាំនឹងប្រើប្រាស់មូលនិធិហឺរិថេខដើម្បីគាំទ្រអ្វីដែលខ្លួនដឹងថាជាចលនាតស៊ូ​ប្រឆាំងកុម្មុយនិស្តក្នុងប្រជាជាតិសម្ព័ន្ធមិត្តសូវៀត។ តាមរយៈតក្កសាស្ត្រសម័យរបស់រ៉ណលដ៍-រីហ៊្គែន សត្រូវណាមួយនៃពួកសូវៀត គ្មានបញ្ហាថាតើងាករេយ៉ាងម៉េចឡើយ ដែលកំពុងតែទទួលបានជំនួយ និងការគាំទ្ររបស់ស.រ. ហើយការឆ្លើយតបរបស់អាមេរិកចំពោះការលុកលុយកម្ពុជាដោយវៀតណាមនៅពីក្រោយខ្នងដោយសូវៀតត្រូវបាន​តម្រូវតាមរយៈតក្កសាស្ត្រនោះ។ កម្ពុជាត្រូវបានតម្រង់គោលដៅដោយដំណកថយ (រ៉ូលប៊ែខ) និងចលនាប្រឆាំងប្រយុទ្ធទល់នឹងស.ប.ក.ដែលបានទទួលការផ្ដល់មូលនិធិរបស់ស.រ. ភាគច្រើនមានលក្ខណៈដូចគ្នា ដូចជាចលនានានាដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនិយមសូវៀតនៅអាហ្វហ្គានីស្ថាន និងអង់ហ៊្គោឡាដែរ។

រដ្ឋធម្មនុញ្ញ

ពង្រាងលើកទីមួយ

ថ្ងៃ ១០មករា ១៩៨០ ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនបានដាក់ឈ្មោះរស់-សម័យឱ្យដឹកនាំក្រុមប្រឹក្សាដើម្បីឱ្យព្រាងរដ្ឋធម្មនុញ្ញនេះ។ លោកបានសរសេរវាយ៉ាងប្រយ័ត្នប្រយែងជាភាសាខ្មែរដោយប្រើភាសាច្បាស់ៗ និងងាយៗ ពេលណាក៏អាចទៅរួច គិតដិតដល់ ដែលរាល់ជនកម្ពុជាគួរតែយល់វាបាន។ លោកបានយករដ្ឋធម្មនុញ្ញវៀតណាម អាល្លឺម៉ង់ខាងកើត ស.ស.ស.ស. ហុងគ្រី និងប៊ុលហ្គារី ដូចគ្នាដែររដ្ឋធម្មនុញ្ញកម្ពុជាមុនៗ (ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ) ជាឯកសារយោង។ ដោយហេតុថាពង្រាងរបស់រស់-សម័យបានបរាជ័យដើម្បីផ្គាប់ចិត្តពួកវៀតណាម លោកក៏ត្រូវបានបង្ខូចកិត្យានុភាពជាសាធារណៈ និងពង្រាងរបស់លោកបានត្រូវគេបោះបង់ចោល។

រដ្ឋធម្មនុញ្ញដែលបានយល់ស្របដោយវៀតណាម

ការប្រើពាក្យនៃរដ្ឋធម្មនុញ្ញរបស់ស.ប.ក.បានសង្កត់លើទំនាក់ទំនងរវាងរបបស.ប.ក. និងវៀតណាម។ លោកនាយករដ្ឋមន្ត្រីប៉ែន-សុវណ្ណបានទទួលស្គាល់ថាពួកយួនបានទទូចឱ្យមានការផ្លាស់ប្ដូរឃ្លាខ្លះៗដែលខ្លួនមិនយល់ស្របជាមួយ។ ជាចុងក្រោយ នៅថ្ងៃ ២៧ មិថុនា ១៩៨១ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើដែលបានបំពេញចិត្តពួកយួន។ វាបានបញ្ជាក់ កម្ពុជាជារដ្ឋប្រជាធិបតេយ្យមួយ...បន្តិចម្ដងកំពុងជឿនលឿនទៅជាសង្គមនិយម។ អន្តរកាលទៅកាន់សង្គមនិយមត្រូវបានចូលរួមក្រោមពួកមេដឹកនាំនៃប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយម។ រដ្ឋធម្មនុញ្ញបានដាក់កម្ពុជាយ៉ាងច្បាស់លាស់ចូលក្នុងគន្លងរបស់សហភាពសូវៀត។ សត្រូវទីមួយរបស់ប្រទេសនេះ តាមរយៈរដ្ឋធម្មនុញ្ញនេះគឺពួកវាតទីនិយម និងពួកអនុត្តរនិយមចិននៅប៉ីជិង ដែលកំពុងដើរតួក្នុងការឃុបឃិតគ្នាជាមួយចក្រពត្តិនិយមសហរដ្ឋ និងពួកមហាអំណាចដទៃៗទៀត។

គ្រានោះការធានាជាបច្ចេកទេសនូវកម្រិតសេរីភាពរដ្ឋប្បវេណីដ៏ទូលំទូលាយ និងសិទ្ធិជាមូលដ្ឋាន រដ្ឋធម្មនុញ្ញនេះបានដាក់កំហិតមួយចំនួន។ ជាគំរូ អំពើមួយអាចមិនធ្វើឱ្យខូចកិត្តិយសបុគ្គលដទៃផ្សេងទៀត រឺក៏មិនគួរឱ្យវាផ្ទុយមកវិញប៉ះពាល់បន្ថែមទៀត និងទំនៀមទម្លាប់សង្គម រឺក៏សណ្ដាប់ធ្នាប់សាធារណៈ រឺ សន្តិសុខជាតិឡើយ។ ក្នុងមាគ៌ាជាមួយគោលការនៃសមូហភាពនិយមសង្គមនិយម ប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចដើម្បីអនុវត្តតាមមាគ៌ានយោបាយរដ្ឋ និងការពារកម្មសិទ្ធិសមូហភាព។

រដ្ឋធម្មនុញ្ញនេះក៏បានថ្លែងគោលការនានាអភិបាលវប្បធម៌ ការអប់រំ សុខមាលភាពសង្គម និងសុខភាពសាធារណៈ។ ការរីកចម្រើនខាងភាសា អក្សរសាស្ត្រ សិល្បៈ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានសង្កត់ធ្ងន់ រួមជាមួយតម្រូវការសម្រាប់ការថែរក្សាទុកវប្បធម៌ ការជម្រុញទេសចណ៍ និងសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសក្រៅ។

មាត្រាជាច្រើនសម្រាប់អង្គរដ្ឋគឺនៅក្នុងជំពូកជាច្រើនដែលវែកញែកក្នុងរដ្ឋសភា ក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី និងអង្គចៅក្រម។ គោលការសំខាន់ចំពោះប្រតិបត្តិការនៃអង្គសាធារណៈទាំងអស់ជាគោលការដែលប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមប្រើធ្វើជាស្ថាប័ននយោបាយរដ្ឋដ៏សំខាន់បំផុត។ ទំនាក់ទំនងអន្តរការីរវាងការិយាធិបតេយ្យរដ្ឋ និងសកម្មភាពជាមូលដ្ឋានចាំបាច់ត្រូវបានផ្ដល់ ដោយអង្គការជាច្រើនបានបញ្ចូលគ្នាជាមួយរណសិរ្សសាមគ្គីកសាងនិងការពារជាតិកម្ពុជា (រ.ស.ក.ក.ជ.ក.)។

រដ្ឋធម្មនុញ្ញរ.ក.

រដ្ឋធម្មនុញ្ញត្រូវបានរំលឹកឡើងវិញនៅឆ្នាំ១៩៨៩ ដើម្បីជ្រោមជ្រែងគោលនយោបាយតម្រង់ទិសដៅទីផ្សារនៃរដ្ឋកម្ពុជាដែលបានបង្កើតថ្មី។ រដ្ឋនេះក្នុងឋានៈជាការបន្តនៃរបបស.ប.ក.ដែលផ្សាំនឹងតថភាពថ្មីតម្រូវតាមរយៈការលិចលង់នៃប្លុកសូវៀត នៅពេលដែលលោកមីខាអ៊ិវ-ហ្គ៊រ្បាឆកបានកាត់បន្ថយជំនួយសូវៀតអប្បបរមាដល់វៀតណាម និងកម្ពុជា។ មួយរំពេចនោះពួកមេដឹកនាំកម្ពុជាបានរកបានដោយការប្រវេប្រវាសរបស់ខ្លួនចំពោះការអនុគ្រោះនៅក្រៅប្រទេស ដែលរួមបញ្ចូលតម្រូវឱ្យបើកទីផ្សាររបស់ខ្លួន ការបោះបង់បន្តិចម្ដងៗនៃជំហរនិយមសូវៀតតាំងពីដើមរបស់ខ្លួន និងការរុញច្រានឱ្យស្វែងរកការសម្រុះសម្រួលខ្លះជាមួយបក្សពួកដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងខ្លួន។

រដ្ឋធម្មនុញ្ញស.ប.ក.មិនបានធ្វើការវែកញែកណាមួយអំពីប្រមុខរដ្ឋទេ ប្រហែលជាទុកតួនាទីសម្រាប់ព្រះសីហនុ។ រដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា យ៉ាងណាមិញ​បានថ្លែងថាប្រធានក្រុមប្រឹក្សារដ្ឋនឹងក្លាយជាប្រមុខរដ្ឋកម្ពុជា

រចនាសម្ព័ន្ធរដ្ឋាភិបាល

ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដែលកំពុងដើរក្រោមក.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមត្រូវបានជំនួសច្រើន រឺ តិចរវាងឆ្នាំ១៩៧៩ និង១៩៨០។ ជាមួយការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះក្នុងខែ មិថុនា ១៩៨១ អង្គចាត់តាំងថ្មី ដូចជារដ្ឋសភា ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រី (គណៈរដ្ឋមន្ត្រី) បានក្ដោបក្ដាប់មុខងារខ្លះដែលក.ប.ប.ក.បានផ្ដល់ឱ្យ។ អង្គថ្មីទាំងនេះបានវិវត្តយឺតៗ។ វាមិនដល់ខែកុម្ភៈ ១៩៨២នោះទេ រដ្ឋសភាបានអនុម័តច្បាប់ច្បាស់លាស់ជាច្រើនសម្រាប់អង្គការទាំងនេះ។

ទោះបីជាមានវត្តមាននៃពួកទីប្រឹក្សាវៀតណាមក៏ពិតមែនក្ដី ក៏រដ្ឋាភិបាលនៃស.ប.ក.ត្រូវបានបង្កើតឡើងទាំងស្រុងដោយសមាជិករ.ស.ស.ជ.ក.របស់កម្ពុជា។ ដើមឡើយ ពួកទីប្រឹក្សាវៀតណាម ដូចជា ឡេ-ដឹកថ បានសន្យាថាពួកខ្លួននឹងមិន ជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ យ៉ាងណាមិញ ភ្លាមៗនោះដែរ ស.ប.ក.ត្រូវបានបង្កើតឡើង និងរ.ស.ស.ជ.ក.បានស្ថិតក្នុងអំណាច ឡេ-ដឹកថ ដើរតួជាប្រធានសម្ព័ន្ធការរវាងហាណូយ និងភ្នំពេញ មិនបានគោរពតាមសន្យារបស់គាត់ទេ។ ចាប់ពេលនោះមក ពួកសមាជិកនៃរដ្ឋាភិបាលនៃស.ប.ក.ត្រូវបានដើរលើផ្លូវចង្អៀតរវាងជាតិនិយមកម្ពុជា និងសាមគ្គីភាពឥណ្ឌូចិនជាមួយវៀតណាម ដែលមានន័យថាកំពុងធ្វើឱ្យច្បាស់ថាខ្លួនមិនធ្វើឱ្យបរិបាលវៀតណាមរបស់ខ្លួនខឹងឡើយ។ ពួកសមាជិករដ្ឋាភិបាលស.ប.ក. គ្មានបញ្ហាថាតើបានដាក់ជំនួសយ៉ាងច្រើនយ៉ាងម៉េចទេ ក៏ពួកអ្នកដែលបានអាក់អន់ចិត្តនឹងពួកវៀតណាម ទោះជាមានចេតនា រឺ ក៏មិនមាន ត្រូវបានប្រកាសដកចេញ និងបន្សុទ្ធកម្មយ៉ាងឆាប់រហ័ស។ ក្នុងចំណោមអ្នកទាំងនេះគឺ លោករស់-សម័យ ប៉ែន-សុវណ្ណ និងចាន់-ស៊ី។ ចុងក្រោយមែនទែន សមាជិកស្ថាបនានៃរ.ស.ស.ជ.ក.ដែលបានឈោងចាប់យកតំណែងនាយករដ្ឋមន្ត្រី បានស្លាប់ក្នុងកាលៈទេសៈអាថ៌កំបាំងនៅឆ្នាំ១៩៨៤នៅមូស្គូ។

រដ្ឋសភា

អង្គអំណាចរដ្ឋជាន់ខ្ពស់គឺរដ្ឋសភា ដែលពួកតំណាងរបស់ខ្លួនត្រូវបានជ្រើសតាំងដោយផ្ទាល់សម្រាប់ពេលប្រាំឆ្នាំម្ដង។ អាសនៈ១១៧របស់សភាត្រូវបានបំពញនៅថ្ងៃ ១ឧសភា ឆ្នាំ១៩៨១ កាលបរិច្ឆេទនៃការបោះឆ្នោតលើកទីមួយរបស់ស.ប.ក.។ (រ.ស.ស.ជ.ក.បានដាក់ឈ្មោះបេក្ខជន១៤៨រូប) ចំនួនអ្នកទៅបោះឆ្នោតត្រូវបានរាយការណ៍ថាមាន៩៩,១៧ភាគរយនៃអ្នកបោះឆ្នោត ដែលត្រូវបានបែងចែកជា២០មណ្ឌលបោះឆ្នោត។

កំឡុងសម័យប្រជុំដំបូង បានប្រារព្ធចាប់ពីថ្ងៃ ២០មិថុនា ដល់ ៣០មិថុនា សភាបានអនុម័តរដ្ឋធម្មនុញ្ញថ្មី និងបានជ្រើសតាំងពួកសមាជិកអង្គការចាត់តាំងរដ្ឋដែលបានបង្កើតឡើងក្រោមរដ្ឋធម្មនុញ្ញនេះ។ សភានេះត្រូវបានអនុញ្ញាតឱ្យអនុម័ត រឺ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ និងដើម្បីមើលលើការអនុវត្តច្បាប់ ដើម្បីកំណត់គោលនយោបាយក្នុងស្រុក និងការបរទេស ដើម្បីអនុវត្តតាមកម្មវិធីសេដ្ឋកិច្ចនិងវប្បធម៌និងថវិការដ្ឋ និងដើម្បីជ្រើសតាំង រឺ ដកចេញពួកមន្ត្រី និងសមាជិកនៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ខ្លួន (គណៈរដ្ឋមន្ត្រី)។ សភានេះក៏ត្រូវបានអនុញ្ញាតសិទ្ធិដើម្បីដកហូត បន្ថែមបន្ថយ រឺ លុបចោលពន្ធ ដើម្បីសម្រេចចិត្តលើការលើកលែងទោស និងដើម្បីធ្វើសច្ចាប័ន រឺដើម្បីទុកជាមោឃៈសន្ធិសញ្ញាអន្តរជាតិណាមួយ។ ដូចជាក្នុងរដ្ឋសង្គមនិយមដទៃទៀតដែរ មុខងារពិតរបស់សភានេះគឺដើម្បីផ្ដល់ការគាំទ្រដល់វិធានការច្បាប់ និងរដ្ឋបាលដែលបានផ្ដើមធ្វើដោយក្រុមប្រឹក្សារដ្ឋ និងដោយក្រុមប្រឹក្សារដ្ឋមន្ត្រី ទាំងពីរក្នុងនោះដែលបម្រើជាពួកភ្នាក់ងារនៃប.ប.ប.ក.ដែលកំពុងដឹកនាំ។

រដ្ឋសភាជាធម្មតាបានប្រជុំពីរដងក្នុងមួយឆ្នាំ។ កំឡុងសម័យរវាងសម័យប្រជុំរបស់ខ្លួន មុខងារនីតិបញ្ញត្តិត្រូវបានកាន់ដោយក្រុមប្រឹក្សារដ្ឋ។ សេចក្ដីព្រាងច្បាប់ត្រូវបាននាំទៅបញ្ចូលដោយក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាការជាច្រើនរបស់សភានេះ (គណៈកម្មាធិការនីតិបញ្ញត្តិ) ប្រធាននៃរ.ស.ក.ក.ជ.ក. និងប្រមុខនៃអង្គការផ្សេងៗទៀត។ ពួកអ្នកតំណាងម្នាក់ៗមិនត្រូវបានផ្ដល់សិទ្ធិដើម្បីបញ្ចូលសេចក្ដីព្រាងច្បាប់ឡើយ។

ភ្លាមៗ សេចក្ដីព្រាងច្បាប់ជាច្រើន ផែនការនិងថវិការដ្ឋ និងវិធានការដទៃទៀតត្រូវបានដាក់បញ្ចូល សេចក្ដីព្រាងទាំងនោះត្រូវបានគេសិក្សាដំបូងដោយគណៈកម្មការរបស់សភា។ ក្រោយមកទៀតសេចក្ដីព្រាងបានត្រូវដាក់ទៅសភាដើម្បីការអនុម័ត។ កាលណោះសេចក្ដីព្រាងច្បាប់ធម្មតាៗត្រូវបានឆ្លងកាត់ដោយសំឡេងភាគច្រើនជាធម្មតា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសំឡេងភាគច្រើនពីរភាគបី។ ក្រុមប្រឹក្សារដ្ឋត្រូវបានប្រកាសឱ្យប្រើសេចក្ដីព្រាងច្បាប់ដែលបានអនុម័តហើយក្នុងរយៈពេលសាមសិបថ្ងៃនៃ​ការចេញរបស់ខ្លួន។ មុខងារមួយទៀតនៃសភាគឺដើម្បីមើលលើកិច្ចការនៃក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមានមុខងារជាគណៈរដ្ឋមន្ត្រី។ សមាជិកសភាមិនត្រូវបានអនុញ្ញាតឱ្យកោះហៅការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងគណៈរដ្ឋមន្ត្រីទេ។ ច្រាសមកវិញ ក្រុមប្រឹក្សារដ្ឋមន្ត្រីមិនមានអំណាចដើម្បីរំលាយសភាឡើយ។

ធម្មនុញ្ញនេះបានចែងថាក្នុងករណីនៃ រឺក្រោមកាលៈទេសៈដែលមិនអាចរំពឹងផ្សេងៗ អាយុនៃសភាប្រាំឆ្នាំអាចនឹងត្រូវបានពន្យារដោយបទបញ្ជា។ នៅក្នុងឆ្នាំ១៩៨៦ កាលវេលារបស់សភានេះត្រូវបានពន្យារសម្រាប់ពេលប្រាំឆ្នាំទៀត រហូតដល់ឆ្នាំ១៩៩១។

ក្រុមប្រឹក្សារដ្ឋ

រដ្ឋសភាបានជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋរបស់ខ្លួនប្រាំពីររូប។ ប្រធាននៃក្រុមប្រឹក្សានេះបម្រើការជាប្រមុខរដ្ឋ ក៏ប៉ុន្តែអំណាចនេះត្រូវប្រើជាមេបញ្ជាការជាន់ខ្ពស់នៃមុខតំណែងមុននៃកងទ័ពដែលត្រូវបានគេលុបចោល​ពីពង្រាងចុងក្រោយនៃរដ្ឋធម្មនុញ្ញ។

សមាជិកប្រាំពីររូបនៃក្រុមប្រឹក្សានេះស្ថិតក្នុងចំណោមពួកមេដឹកនាំដែលមានឥទ្ធិពលក្នុងស.ប.ក.។ រវាងសម័័យប្រជុំច្រើនលើកនៃរដ្ឋសភានេះ ក្រុមប្រឹក្សារដ្ឋបានធ្វើបន្តកិច្ចការរបស់សភា។ វាអាចតែងតាំង រឺដកចេញអនុសាសន៍នៃក្រុមប្រឹក្សារដ្ឋដែលមានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត និងប្រេសិតទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលបរទេសណាមួយ។ ពួកប្រេសិតការទូតបរទេសបានអត្ថាធិប្បាយលិខិតននានារបស់ខ្លួននូវការទទួលស្គាល់ជាផ្លូវការដល់ក្រុមប្រឹក្សារដ្ឋនេះ។

ក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី

អង្គនីតិប្រតិបត្តិកំពូលរបស់រដ្ឋាភិបាលគឺជាក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី ដែលនៅចុងឆ្នាំ១៩៨៧ត្រូវបានដឹកនាំដោយលោកហ៊ុន-សែន (ពេលនោះដែរគឺចាប់តាំងពីខែ មករា ១៩៨៥)។ ក្រៅពីនាយករដ្ឋមន្ត្រី (ត្រូវគេហៅថាប្រធាន) ក្រុមប្រឹក្សារដ្ឋមន្ត្រីមានឧបនាយករដ្ឋមន្ត្រីពីររូប (អនុប្រធាន) និងរដ្ឋមន្ត្រីម្ភៃរូប។ រដ្ឋសភាបានជ្រើសតាំងពួករដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សានេះសម្រាប់រយៈពេលប្រាំឆ្នាំ។

ក្រុមប្រឹក្សារដ្ឋមន្ត្រីបានជួបគ្នារាល់សប្ដាហ៍ក្នុងសម័យប្រជុំនីតិប្រតិបត្តិមួយ។ ការសម្រេចចិត្តនានាបានឱ្យមានការប្រជុំនីតិប្រតិបត្តិជាច្រើនលើកជាសមូហភាព រីឯការសម្រចចិត្តទាំងនោះក្នុងសម័យប្រជុំពេញអង្គគឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើន។ ពួកអ្នកតំណាងនៃរ.ស.ក.ក.ជ.ក.និងអង្គការជាច្រើនដទៃទៀត ក្នុងនោះប្រជាពលរដ្ឋទាំងអស់អាចជាម្ចាស់ គឺជួនកាលត្រូវបានអញ្ជើញឱ្យចូលរួមសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សានេះ នៅពេលដែល[ខ្លួនកំពុង]ពិភាក្សាបញ្ហាសំខាន់ៗ។ ពួកអ្នកតំណាងទាំងនេះអាចបញ្ចេញទស្សនៈរបស់ខ្លួន ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតទេ។

ពួករដ្ឋមន្ត្រីរដ្ឋាភិបាលគឺទទួលបន្ទុកខាង កសិកម្ម គមនាគមន៍ ដំណឹកជញ្ជូន និង ប្រៃសណីយ៍ អប់រំ ហិរញ្ញវត្ថុ កិច្ចការបរទេស គេហដ្ឋាននិងពាណិជ្ជកម្មបរទេស ឧស្សាហកម្ម ព័ត៌មាន និងវប្បធម៌ មហាផ្ទៃ យុត្តិធម៌ ការពារជាតិ ផែនការ និងសង្គមកិច្ច និងអតីតយុទ្ធជន។ ជាការបន្ថែម គណៈរដ្ឋមន្ត្រីនេះរួមមានរដ្ឋមន្ត្រីមួយរូបសម្រាប់កិច្ចការកសិកម្ម និងការដាំដុះកៅស៊ូ ដែលត្រូវបានភ្ជាប់ទៅកាន់ការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី គឺជាអគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី ក៏ជាអ្នកដែលធ្លាប់ទទួលបន្ទុកខាងដឹកជញ្ជូន និងបណ្ដាញការពារព្រំដែនខ្មែរ-ថៃដែរ ជានាយកនៃអធិការកិច្ចកិច្ចការរដ្ឋមួយរូប និងជាប្រធាននាយកទូទៅនៃធនាគារជាតិប្រជាជនកម្ពុជាទៀត។

អង្គចៅក្រម

ការស្ដារច្បាប់និងបទបញ្ជាគឺជាអ្វីមួយក្នុងចំណោមកិច្ចការជាបន្ទាន់ថែមទៀតនៃរបបហេង-សំរិន។ ចាប់តាំងពីឆ្នាំ១៩៧៩មក រដ្ឋបាលតុលាការគឺស្ថិតនៅក្នុងកណ្ដាប់ដៃនៃតុលាការបដិវត្តន៍ប្រជាជនដែលត្រូវបានបង្កើតឡើងយ៉ាងរួសរាន់នៅភ្នំពេញ និងតាមទីក្រុងខេត្តធំផ្សេងៗទៀត។ ច្បាប់ថ្មីដែលទាក់ទងនឹងការរៀបចំនៃតុលាការ និងជាមួយការិយាល័យនៃរដ្ឋអាជ្ញាគឺត្រូវបានប្រកាសឱ្យប្រើនៅខែ កុម្ភៈ ឆ្នាំ១៩៨២។ ក្រោមច្បាប់នេះ តុលាការជាន់ខ្ពស់ប្រជាជនបានក្លាយជាតុលាការជាន់ខ្ពស់បំផុតនៃដែនដី។

ប្រព័ន្ធតុលាការបានផ្សំប្រកបដោយតុលាការបដិវត្តន៍ប្រជាជនជាច្រើន តុលាការយោធានានា និងការិយាល័យរបស់ពួករដ្ឋអាជ្ញា។ ក្រុមប្រឹក្សារដ្ឋមន្ត្រី នៅលើអនុសាសន៍នៃអង្គរដ្ឋបាលដែនដីបានហៅថាគណៈកម្មាធិការបដិវត្តន៍ប្រជាជន បានតែងតាំងពួកចៅក្រម និងពួករដ្ឋអាជ្ញា។

បំណែងចែករដ្ឋបាល

នៅចុងឆ្នាំ១៩៨៧ ប្រទេសនេះត្រូវបានបែងចែកទៅជាដប់ប្រាំបីខេត្ត និងក្រុង (municipality)ពិសេសពីរ ភ្នំពេញ និងកំពង់សោម ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់រដ្ឋាភិបាលកណ្ដាលដោយផ្ទាល់។

ខេត្តនានាត្រូវបានបែងចែកជាបន្ទាប់ទៀតទៅប្រហែល១២២ស្រុក ១៣២៥ឃុំ និង៩៣៨៦ភូមិ។

បំណែងចែករងនៃក្រុងគឺសង្កាត់ (ward)។

គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី

អង្គជ្រើសតាំងមួយ ប្រកបដោយប្រធានមួយរូប អនុប្រធានមួយ រឺ ច្រើនរូប និងសមាជិកគណៈកម្មាធិការមួយចំនួន បានដំណើរការគណៈកម្មាធិការបដិវត្តន៍ប្រជាជននីមួយៗ។ អង្គជ្រើសតាំងទាំងនេះត្រូវបានជ្រើសរើសដោយពួកអ្នកតំណាងនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនថ្នាក់ទាបជាង​បន្ទាប់នៅថ្នាក់ខេត្ត និងស្រុក។

នៅថ្នាក់ខេត្តនិងស្រុក ដែលរយៈពេលនៃតំណែងនាទីគឺប្រាំឆ្នាំ សមាជិកគណៈកម្មាធិការត្រូវការការយល់ព្រមបន្ថែមពីពួកមន្ត្រីរដ្ឋការដែលតំណាងឱ្យរ.ស.ក.ក.ជ.ក.និងអ្នកផ្សេងទៀតដែល​បានបញ្ចូលការរៀបចំជាច្រើន។ នៅថ្នាក់ឃុំនិងសង្កាត់ សមាជិកនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនត្រូវបានជ្រើសតាំងដោយផ្ទាល់ដោយពួកអ្នកស្រុកក្នុងតំបន់រយៈពេលបីឆ្នាំម្ដង។

មុនការបោះឆ្នោតក្នុងស្រុកលើកទីមួយ ដែលត្រូវប្រារព្ធឡើងនៅខែកុម្ភៈ និង មីនា ឆ្នាំ១៩៨១ រដ្ឋាភិបាលកណ្ដាលបានតែងតាំងពួកមន្ត្រីគណៈកម្មាធិការដែនដីជាច្រើន។ នៅចុងឆ្នាំ១៩៨៧ វាមិនច្បាស់លាស់ទេថាតើពួកប្រធាននៃគណៈកម្មាធិការបដិវត្តន៍ដែនដីបានរាយការណ៍ទៅកាន់ការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី រឺទៅកាន់ក្រសួងមហាផ្ទៃ។

កងកម្លាំងប្រដាប់អាវុធ

សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ចំណាំងកន្ទុយ​ក.ប.ប.ក. ​(១៩៧៩ ដល់ ១៩៨៩)
សាធារណរដ្ឋប្រជាមានិតកម្ពុជា 
ចំណាំងកន្ទុយ​ក.ប.ក. ​(១៩៨៩ ដល់ ១៩៩៣)

កងកម្លាំងប្រដាប់អាវុធជាទៀងទាត់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ទាំងនេះគឺត្រូវបានគ្រោងទុកជាអន្តរជាតិនូវរូបភាពនៃរដ្ឋការនិយមវៀតណាមថ្មីនៅភ្នំពេញជារដ្ឋអធិបតេយ្យស្របច្បាប់។ ដោយការលើកស្ទួយកងកម្លាំងក្នុងស្រុកដូច្នេះគឺមិនមែនពិបាកណាស់ណាទេសម្រាប់ពួកអ្នកកាន់កាប់វៀតណាមនៅពេលនោះ ពីព្រោះពួកយួនធ្លាប់មានបទពិសោធន៍រួចទៅហើយក្នុងការបង្វឹក និងសម្របសម្រួលកងទ័ពនៅលាវដែលជាប្រទេសជិតខាង។

ក.ប.ប.ក.ត្រូវបានបង្កើតឡើងដើមឡើយពីពួកកងជីវពល អតីតពួកសមាជិកខ្មែរក្រហម និងពួកទាហានកំណែន។ កងទ័ពក.ប.ប.ក.ត្រូវបានបង្វឹក និងផ្គត់ផ្គង់ដោយកងទ័ពវៀតណាម។ ប៉ុន្តែដោយហេតុកង្វះនៃការហ្វឹកហ្វឺន និងសព្វាវុធសមរម្យ ប្រាក់បៀរវត្ស៍ស្ដួចស្ដើង និងការរត់ចោលជួរច្រើន ក.ប.ប.ក.ដែលកំពុងតែដុះស្លាបមិនមែនជាកងកម្លាំងប្រយុទ្ធដែលមានប្រសិទ្ធិភាពទេ និងភាគច្រើននៃការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរ.ច.ក.ប.ត្រូវបានទុកជាចុងក្រោយបង្អស់ឱ្យកងទ័ពនៃពួកអ្នកកាន់កាប់ គឺកងទ័ពប្រជាជនវៀតណាម។

ពួកខ្មែរក្រហមបានបង្ខំពួកយួនឱ្យរវល់សង្គ្រាមកិច្ចទ័ពព្រៃជាអ្វីមួយនៃកលយុទ្ធរបស់ខ្លួន។ ជាច្រើនឆ្នាំបានកន្លងផុត ដោយពួកវៀតណាមបានរងការឈឺចាប់នូវសហេតុភាពដែលកំពុងធ្វើឱ្យអន្តរាយ និងសង្គ្រាមរដ្ឋប្បវេណីរ៉ាំរ៉ៃបានធ្វើឱ្យកម្ពុជាចុះទន់ខ្សោយ និងបានរំខានដល់កិច្ចប្រឹងប្រែងកសាងខ្លួនឡើងវិញ។ ខ្មែរក្រហមបានទទួលបានទំនុកចិត្តថាពួកគេអាចបន្តការវាយកងទ័ពវៀតណាមឱ្យទៅឆ្ងាយ ហើយយួនបានយល់នូវរបៀបដ៏ងាយដែលខ្លួននឹងក្លាយជារំពា ជាជាងសត្វរំពា។ ជាការពិតសៀវភៅខ្លះបានហៅនេះគឺ សង្គ្រាមវៀតណាមរបស់វៀតណាម។ ក.ប.ប.ក.ដែលអាចឆ្លើយតបទៅនឹងអង្គការពីរខាងក្រោមក្រុមប្រឹក្សារដ្ឋ ដែលមានឈ្មោះថា ក្រសួងការពារជាតិ និងសេនាធិការទូទៅ។ ពួកទាហានចាស់ៗមកពីបដិវត្តន៍ភូមិភាគបូព៌ា ជាពិសេសអ្នកទាំងនោះមកពីកំពង់ចាម ស្វាយរៀង ដូចគ្នាដែរ មនុស្សដែលត្រូវបានអប់រំនៅវៀតណាមបន្ទាប់ពីសន្និសីទសឺណែវ១៩៥៤បានកាន់តំណែងស្រាប់ក្នុងក្រសួងការពារជាតិ។ ការគ្រប់គ្រងក្នុងការបង្កើតយោធាក.ប.ប​.ក.និងការមិនលះបង់ចំពោះការប្រកាន់នយោបាយរបស់បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ត្រូវបានធានាដោយបណ្ដាញគណបក្ស ដោយបានដាក់ពីលើរចនាសម្ព័ន្ធការពារជាតិ ដែលបានពង្រីកពីលើចុះក្រោមដល់អង្គភាពជាច្រើនគ្រប់ជាន់ថ្នាក់ទាំងអស់។ ក.ប.ប.ក.បានអភិវឌ្ឍផងដែរនូវប្រព័ន្ធយុត្តិធម៌យោធា ជាមួយនិងតុលាការយោធានានា ក៏ដូចជាបណ្ដាញនៃពន្ធនាគារយោធាជាច្រើនទៀតដែរ។

នៅឆ្នាំ១៩៨៩ ដោយបានចាប់ផ្ដើមសម័យអន្តរកាលនោះដែលបានឈានដល់កម្រិតកំពូលកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅឆ្នាំ១៩៩១។ បន្ទាប់ពីឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅកាន់រដ្ឋកម្ពុជា (រ.ក.) ក.ប.ប.ក.ត្រូវបានប្ដូរឈ្មោះជាកងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។ បន្តបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ក.ប.ក.ត្រូវបានស្រូបទាញទៅជាកងទ័ជាតិថ្មីនៃកងទ័ពរាជានិយម ជាតិនិយម និងក.ប.ក.វិញ។

សូមមើលផងដែរ

ឯកសារយោង

សាធារណរដ្ឋប្រជាមានិតកម្ពុជា  This article incorporates public domain material from websites or documents of the បណ្ណាល័យសិក្សាប្រទេសសមាជ.

គន្ថនិទ្ទេស

  • Bekaert, Jacques, Cambodian Diary, Vol. 1: Tales of a Divided Nation 1983-1986, White Lotus Press, Bangkok 1997, ISBN 974-8496-95-3, & Vol. 2: A Long Road to Peace 1987-1993, White Lotus Press, Bangkok 1998, ISBN 978-974-8496-95-5
  • Harris, Ian, Buddhism in Extremis: The Case of Cambodia, in Buddhism and Politics in Twentieth-Century Asia, edited by Ian Harris, 54-78 (London, New York: Pinter, 1999). ISBN 1-85567-598-6
  • Gottesman, Evan, Cambodia after the Khmer Rouge: Inside the politics of Nation Building.
  • ខៀរណឹន បឹន និងឃាំររ៉ូឡាញ-យូស (eds)។ ការប៉ះទង្គិចនិងការផ្លាស់ប្ដូរនៅកម្ពុជា។ ការសិក្សាអាស៊ីម៉ត់ចត់ ៣៤ (៤) (ធ្នូ ២០០២)
  • Silber, Irwin, Kampuchea: The Revolution Rescued, Oakland, 1986
  • វិខ្ខឺរី ម៉ៃឃល កម្ពុជា : ១៩៧៥-១៩៨២ បុស្តុន: សោសអឹនដ៍ប៉្រិស្ស៍ ១៩៨៤
  • Volkmann, Toby Alice , Cambodia 1990. Special edition. Cultural Survival Quarterly 14(3) 1990

តំណភ្ជាប់ក្រៅ

Tags:

សាធារណរដ្ឋប្រជាមានិតកម្ពុជា សាវតារប្រវត្តិសាស្ត្រសាធារណរដ្ឋប្រជាមានិតកម្ពុជា ការបង្កើត (១៩៧៩-១៩៨៩)សាធារណរដ្ឋប្រជាមានិតកម្ពុជា អន្តរកាល: រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)សាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រព័ន្ធបក្សតែមួយក្នុងស.ប.ក.រ.ក.សាធារណរដ្ឋប្រជាមានិតកម្ពុជា ទំនាក់ទំនងអន្តរជាតិសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជា រចនាសម្ព័ន្ធរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា សូមមើលផងដែរសាធារណរដ្ឋប្រជាមានិតកម្ពុជា ឯកសារយោងសាធារណរដ្ឋប្រជាមានិតកម្ពុជា គន្ថនិទ្ទេសសាធារណរដ្ឋប្រជាមានិតកម្ពុជា តំណភ្ជាប់ក្រៅសាធារណរដ្ឋប្រជាមានិតកម្ពុជាកម្ពុជាកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវៀតណាមសហភាពសូវៀត

🔥 Trending searches on Wiki ភាសាខ្មែរ:

សិង្ហបុរីក្រុងព្រះវិហារកម្ពុជាប្រជាធិបតេយ្យឃុំ សង្កាត់នៃកម្ពុជាស្រុកអង្គរជុំភាសាបាលីយូ ធូបស្រុកស្វាយជ្រំឥន្ទ្រទេវី (សតវត្សទី១៣)រឿងមាយាស្ត្រីលទ្ធិកុម្មុយនីស្តប្រាសាទនាគព័ន្ធខណ្ឌឫស្សីកែវវិមានឯករាជ្យអូស្ត្រាលីស្រុកស្ទឹងត្រង់ធនាគារអេស៊ីលីដាស័ក (ហោរាសាស្ត្រ)ប្រវត្តិសាស្ត្រវៀតណាមស្ពានអ្នកលឿងទន្លេនៅកម្ពុជាជនជាតិជ្វីហ្វសហភាពអឺរ៉ុបឃុំបាសាក់ម៉ាឡេស៊ីវណ្ណដាព្រឹទ្ធសភាកម្ពុជាភាសាអង់គ្លេសម៉ាក្រូសេដ្ឋកិច្ចសង្កាត់ស្លក្រាមមន្ទីរពេទ្យព្រះកេតុមាលាសហរដ្ឋអាមេរិកព្រះចន្ទខេត្តនៃកម្ពុជារមណីយដ្ឋានភ្នំសន្ទូចនរោត្តម សីហមុនីក្រុងកំពង់ចាមប្រស្នារឿងស្រីល្អ ទឹកផ្អែម, ទោសកើតអំពីជក់អាភៀន និង កញ្ឆា និង​ ប្រស្នារឿងពាលគួរអោយខ្លាចការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាស្រុកសម្បូរកុម៉ែរាជ (រឿងនិទាន)ទេពមច្ឆាឆ្លងជាតិខេត្តសៀមរាបក្រុងកំពង់ឆ្នាំងភ្នំជីសូរភាសាជ័យវរ្ម័នទី៤វិសាខបូជាសុខភាពស្រុកជីក្រែងនរោត្តម សុរាម្រិតស្រុកកំរៀងប្រាសាទបាពួនអញ្ជើញពពួកទេវតាគណបក្ស​ប្រជាជន​កម្ពុជាភ្នំប្រុសភ្នំស្រីកិរិយាស័ព្ទត្រឹង ងាខែតំបន់ទេសចរណ៍នៅកម្ពុជាចក្រភពអង្គរ គ.ស (៨០២-១៤៣១)ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជារឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគសម្លៀកបំពាក់ប្រពៃណីខ្មែរប្រាសាទកោះកេរស៊ីសុវត្ថិ មុនីវង្សស្រុកអង្គរជ័យសត្វឥតឆ្អឹងកងកូរ៉េខាងជើងបារាំងភាសាឡាវខណ្ឌដង្កោសហរាជាណាចក្រគោលនយោបាយសារពើពន្ធគម្ពីរវិមុត្តិមគ្គប្រេស៊ីល🡆 More