ខេត្តក្រចេះ

ក្រចេះ (អ.ស.អ.: ) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថាក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្តសិ្ថតនៅប៉ែកឦសាននៃរាជធានីភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្សនិងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្តតាមកាណូតលឿនកី្តមិនលើសពី៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាពដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋជាង ២៨ម៉ឺននាក់ នៅខេត្តក្រចេះ។

ខេត្តក្រចេះ
ខេត្ត
ក្រចេះ
ខេត្តក្រចេះ
ទិដ្ឋភាពដងទន្លេមេគង្គនៅខេត្តក្រចេះ
ទិដ្ឋភាពដងទន្លេមេគង្គនៅខេត្តក្រចេះ
ខេត្តក្រចេះ
ទីតាំងខេត្តក្រចេះលើផែនទីប្រទេសកម្ពុជា
ទីតាំងខេត្តក្រចេះលើផែនទីប្រទេសកម្ពុជា
កូអរដោនេ: 12°29′N 106°1′E / 12.483°N 106.017°E / 12.483; 106.017 106°1′E / 12.483°N 106.017°E / 12.483; 106.017
ប្រទេសខេត្តក្រចេះ កម្ពុជា
ចៅហ្វាយខេត្តវ៉ា ថន (គបក)
ទីរួមខេត្តក្រចេះ
ផ្ទៃក្រឡា
 • សរុប១១០៩៤ គម2 (៤២៨៣ ម៉ាយ ការ)
ប្រជាជន (២០១៩)
 • សរុប៤១៧ ៣២១
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-១០
ស្រុក-ក្រុង៦l

ប្រវត្តិសាស្ត្រ

តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច "ព្នង" ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា "ក្រចេ" (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក "កំពង់ចម្លងក្របី" របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

ប្រវត្តិ

ខេត្តក្រចេះ 
ទស្សនីយភាពនៅវត្តរកាកណ្ដាល ខេត្តក្រចេះ
ខេត្តក្រចេះ 
វិមានអនុស្សាវរីយ៍ ២ធ្នូ
ខេត្តក្រចេះ 
រូបចម្លាក់ដែលគេរកនៅសម័យចេនឡាសតវត្សទី៨ រកឃើញនៅកោះគ្រៀង ខេត្តក្រចេះ ឥឡូវនេះរូបចម្លាក់នេះស្ថិតនៅសារមន្ទីរហ្គីមេតនាទីក្រុងប៉ារីស។

ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។

តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។

លន់-ណុលធ្លាប់ជាអភិបាលនៃខេត្តនេះនៅឆ្នាំ ១៩៥៤។ កំឡុងការលុកលុយរបស់បរទេស និង សង្គ្រាមរដ្ឋប្បវេណីជាច្រើនលើកច្រើនសាចូលមកក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តក្រចេះបានត្រូវគេមើលឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ កំឡុងប្រតិបត្តិការបញ្ជី ក្រចេះបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋ។ ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ការដោះមីនគឺជាកិច្ចការថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់។

នៅថ្ងៃទី ៣០ ធ្នូ ១៩៧៨ កងកម្លាំងរបស់វៀតណាមបានកាន់កាប់ខេត្តក្រចេះ។

ងារចៅហ្វាយខេត្ត

ដើម្បីគ្រប់គ្រង និងត្រួតត្រាភូមិភាគឦសានទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំង ចៅហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតារសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ? មានងារជា "ឧកញ៉ាមហាជនបទ រដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ" រដ្ឋបាលខេត្តមានងារជា "ព្រះពិភក្តិជនបទ" ។ល។

ភូមិសាស្ត្រ

ខេត្តក្រចេះ 
ផែនទីបណ្ដាញខ្សែទឹកទន្លេមេគង្គនិងផ្លូវជាតិមួយចំននួននៅខេត្តក្រចេះ

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។

ខេត្តក្រចេះ 
ថ្ងៃអស្ដង្គតតាមបណ្ដោយទន្លេ

ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។ ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។ លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។ មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។ នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។ ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។ ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។ រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។ ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។

ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។ មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។

ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។

នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។

ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។

រដ្ឋាភិបាល

លោកខាំ-ភឿនគឺជាអភិបាលខេត្តក្រចេះ និង វ៉ែន-សុឃយគឺជាអភិបាលរង។ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០០៧ អាសនៈភាគច្រើនបានធ្លាក់ទៅលើសមាជិកគណបក្សប្រជាជនកម្ពុជា។ ស្ត្រីបានជាប់ឈ្មោះ ១៧,៤ % ក្នុងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ នៅឆ្នាំ ២០០៥ ក្រចេះបានទទួល ១,៦ អរពៈរៀលពីមូលនិធិឃុំ/សង្កាត់ ក្នុងមូលនិធិអភិវឌ្ឍន៍មាន ១,២ អរពៈរៀល និងមូលនិធិសំរាប់រដ្ឋបាលមានចំនួន ០,៤៩ អរពៈ (អរពៈ=១ពាន់លាន) រៀល។

ខេត្តក្រចេះ 
ស្ត្រីចាមកំពុងត្បាញកន្ត្រក

សេដ្ឋកិច្ចនិងដំណឹកជញ្ជូន

នៅក្នុងឆ្នាំ២០១៩ សេដ្ឋកិច្ចខេត្តក្រចេះ មានទំហំទឹកប្រាក់ប្រមាណ ២.២១៨.៣១៥ លានរៀល គិតជាដុល្លា ប្រហែល ៥៤៧លានដុល្លាអាមេរិច ស្មើនឹង ២.៤% នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្តក្រចេះមានកំណើន ៦,៣%នៅឆ្នាំ២០១៩ បើធៀបឆ្នាំ២០១៨ ដែលមានទំហំសេដ្ឋកិច្ច ២.០៣៧.២៤៥ លានរៀល ស្មើនឹង ៥០៣ លានដុល្លាអាមេរិច ក្នុងនោះចំណូលសម្រាប់ម្នាក់ (GDP) ១.៣៨១$ នៅឆ្នាំ២០១៩ និង ១.២៨៤$ នៅឆ្នាំ២០១៨ ។ សកម្មភាពសេដ្ឋកិច្ចចម្បងរបស់ខេត្តក្រចេះ គឺវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម និងសេវាកម្ម ។ ខេត្តក្រចេះ អនុវត្តស្រូវវស្សា បានចំនួន ៣៣.៥៧១ហ.ត និងប្រមូលផល សរុបចំនួន ៨៩.០១១តោន ដែលក្នុងនោះទិន្នផលជាមធ្យម ២.៧៧០គ.ក/ហ.ត ។ ចំណែកស្រូវប្រាំងអនុវត្ត បានចំនួន ១៤.១៤៣ហ.ត និងប្រមូលផលបាន ៦២.១២៦តោន ដែលក្នុងនោះទិន្នផលជាមធ្យម ៤.៣៩៣គ .ក/ហ.ត ។ ប្រជាកសិករ ក៏និយមដាំដុះដំណាំរួមផ្សំមួយចំនួនទៀតផងដែរ ដូចជា ពោតស ដំឡូងគរ ដំឡូងជ្វា ប៉ិកគក់ និងបន្លែគ្រប់ប្រភេទ ដែលអនុវត្តលើផ្ទៃដី បានចំនួន ៩.០៩៩ហ.ត។ ខេត្តមានក្រុមហ៊ុន សរុបចំនួន ៤៩ ដែលកំពុងធ្វើការដំដុះដំណាំកសិ-ឧស្សាហកម្មទាំងរយៈពេលខ្លី និងរយៈពេលវែង មានដូចជា៖ ពោតក្រហម សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង ថ្នាំជក់ កៅស៊ូ ស្វាយចន្ទី ម្រេច ដំឡូងមី ចេក អំពៅ លើផ្ទៃដី សរុបចំនួន ២០៦.៣០៤ហ.ត ។ ទេសចរណ៍ទទួលបានការយកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចណ៍ដ៏សំបូរបែប ជាពិសេសការចូលរួមពីសំណាក់វិស័យឯកជន ដែលដើរតួយ៉ាងសំខាន់ក្នុងការជម្រុញវិស័យមួយនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង ខេត្តមានសណ្ឋាគារ ចំនួន ១៤កន្លែង (ស្មើនឹង ៦០១បន្ទប់) ផ្ទះសំណាក់ ចំនួន ៤៨កន្លែង (ស្មើនឹង ៤៥០បន្ទប់) ភោជនីយដ្ឋាន ចំនួន ៥៨កន្លែង ខារ៉ាអូខេ ១៨កន្លែង (ស្មើនឹង ៩៦បន្ទប់) ម៉ាស្សា ០៩កន្លែង (ស្មើនឹង ៦៦គ្រែ) និងរមណីយដ្ឋាន សរុបចំនួន ១៨កន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៩ ខេត្តក្រចេះ បានស្វាគមន៍ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ សរុបចំនួន ៣៧៣.៦៩៦នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៣៤៦.៨១៨នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ២៦.៨៧៨នាក់ ។

ខេត្តក្រចេះ 
ដំណាំស្រូវមានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចប្រចាំខេត្ត

អ្នករស់នៅអចិន្ត្រៃយ៍នៅខេត្តក្រចេះភាគច្រើនគឺជាកសិករ រឺ អ្នកនេសាទចិញ្ចឹមពោះ។ ៧៨ % នៃពួកគាត់ជាអ្នកមានការងារក្នុងវិស័យកសិកម្ម។ សាមសិបភាគរយនៃគ្រួសារដែលនៅខេត្តក្រចេះរកបានតិចជាង ១ $ ស.រ ក្នុងមួយថ្ងៃ អត្រាភាពក្រីក្ររបស់ខេត្តគឺ ៣២ % យ៉ាងណាក៏វានៅតែទាបជាងមធ្យមភាគជាតិដែលមានកំរិត ៣៩ %។ ការជីករករ៉ែមាសមួយភាគមាននៅក្នុងខេត្តក្រចេះ។ ដីភាគច្រើននៅខេត្តក្រចេះមិនសូវមានជីជាតិទេ ខេត្តនេះកាលពីដំបូងដាំដំណាំឧស្សាហកម្មដែលរស់បានយូរឆ្នាំដូចជាកៅស៊ូ។ ការកាប់ព្រៃឈើខុសច្បាប់បានត្រួតពិនិត្យដោយអ្នករដ្ឋការខេត្តគឺជាបញ្ហាមួយ។ ក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថានទេសចរណ៍ (អេកូទេសចរណ៍)។ ប្រព័ន្ធផ្លូវគមនាគមន៍ក្រចេះមានការអភិវឌ្ឍតិចតួច។ កាលពីឆ្នាំ ១៩៩៨ គ្រួសារជាមធ្យមមានផ្ទៃដីកសិកម្ម ០,៤៨ ហិកតា និង ៣៧ % ទៀតគ្មានដីប្រើប្រាស់ឡើយ។

កសិកម្ម

ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន ខាងកើតឈៀងខាងជើងនៃប្រទេសកម្ពុជា ដែលមានចំងាយពីរាជធានីភ្នំពេញ ប្រមាណ ៣៤០ គ.ម តាមផ្លូវគោក និងចំងាយ ២២០ គ.ម.តាមផ្លូវទឹក។ ខេត្តក្រចេះ មានផៃ្ទដីធម្មជាតិសរុបចំនួន ១១០៩៤ គ.ម ក្នុងនោះមានផៃ្ទដីសំរាប់កសិកម្ម ៨៥ ទនេ្ល បឹងបួរ ព្រែក សំរាប់នេសាទ ៨៥ ដីក្រហម ០,៥៥ និង ព្រៃឈើ ៨៣,៥៥។ ផែ្អកតាមឋានលេខន៍ ផែ្នកខាងកើត និងខាងលិចទនេ្លមេគង្គខេត្តក្រចេះ ចែកចេញជា ៥ ប្រព័ន្ធកេ្សត្រ-បរិស្ថាន ដែលមានជាអាទិ៏ៈ

  1. តំបន់ខ្ពង់រាបដីក្រហម (ស្រុកស្នួល ចំនួន ៥៥៤៧ ហ.ត.)
  2. តំបន់ខ្ពង់រាបដីខ្មៅ និងល្បាយខ្សាច់ស (ស្រុកសំបូរ)
  3. តំបន់ចំការល្បាប់ តាមដងទនេ្លមេគង្គ (ស្រុកសំបូរ ស្រុកឆ្លូង ស្រុកក្រចេះនិងស្រុកព្រែកប្រសព្វ)
  4. តំបន់ដាំដុះស្រូវទំនាប (ស្រុកទាំង ៥)
  5. តំបន់ដាំដុះដំណាំរួមផ្សំ (បនែ្លគ្រប់ប្រភេទ) បន្ទាប់ពីដំណាំស្រូវ ពេលរដូវទឹកសំរក
ខេត្តក្រចេះ 
ទេសភាពស្រុកស្រែចំការនៅកោះទ្រុង ខេត្តក្រចេះ

ក្នុងឆ្នាំ ២០០៦ នេះ ខេត្តក្រចេះទទួលបានបរិមាណទឹកភ្លៀងកំពស់ ១៧១៨៦ ម.ម បៀ្របធៀបឆ្នាំ ២០០៥ កើនទើ្បង ៣៤៨៥០ ម.ម និងទឹកជំនន់ទនេ្លមេគង្គមានកំពស់អតិបរិមា ២១១៩ ម ធ្វើអោយ យើងជួបការលំបាកដល់ការងារបង្កបង្កើនផលដូចជា ការរាំងស្ងួតដោយកនែ្លងក្នុងរដូវ ស្ថានភាពទឹកជំនន់បានជន់ទើ្បង ២ លើកផ្ទួនៗគ្នា និងនៅចុងរដូវមានទឹកជំនន់ទឹកភ្លៀង សត្វល្អិតបំផ្លាញ។

តំបន់ឧស្សាហកម្ម

ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើនលើ វិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយ ឡែកខេត្តក្រចេះ សំដៅ ស្រូបយកសក្តានុពលនេះបានទាន់ពេលវេលា ក្នុងការធ្វើអោយមាន កំណើនការងារ កំណើនចំណូលគ្រួសារ និងខេត្តទាំងមូល ខេត្តក្រចេះបានរៀបចំតំបន់ឧស្សាហកម្ម ដែលមានផៃ្ទដីប្រមាណ ១៦០០ ហិកតាមានទីតាំងស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ជាប់ព្រំដែនខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។ តំបន់នេះចែកចេញជាពីរនៅអមផ្លូវលេខ ៧៤ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ សព្វថៃ្ងកំពុងបោះបង្គោលកំណត់ព្រំប្រទថដងថដថងដងដងដងល់ដីតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

វិស័យទេសចរណ៍

ខេត្តក្រចេះ 
សត្វផ្សោតនៅទន្លេមេគង្គកាំពី ខេត្តក្រចេះ ប្រទេសកម្ពុជា ឆ្នាំ២០១១

ក្រចេះជាខេត្តមួយដែលមានកន្លែងទេសចរណ៍កួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រមណីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក ​ទោះបីជាកំណាត់​ផ្លូវ​ក្រាល​​កៅស៊ូ​មួយ​ខ្សែ​ ឆ្ពោះ​​ទៅ​រមណីយដ្ឋា​ន​អន្លង់​ផ្សោត ​​រមណីយដ្ឋាន​​កាំពី​ និងវត្ត​​សសរ​​មួយរយ មាន​លក្ខណៈ​​តូច​ចង្អៀត​​ក្តី​ ក៏ប្រជាពលរដ្ឋ​ ភ្ញៀវ​​ទេ​ស​ចរ​​ជាតិ​ និងអន្តរជាតិ​ នៅតែព្យាយាម​​ធ្វើ​​ដំណើរ​ទៅទស្សនា​កំសាន្ត​ តាម​​​មធ្យោ​បាយ ​​រៀងៗ​ខ្លួន​ដែរ​ ព្រោះ​ថា​ជាផ្លូវសំខាន់​​ហើយ​តែង​មាន​សភាព​កុះករ​ក្នុង​ពេល​​មានបុណ្យទាន​ម្តងៗ។ នាឱកាស​បុណ្យ​ចូលឆ្នាំ​​ គេ​ឃើញ​​ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ​​ធ្វើដំណើរ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​​នេះ​ឆ្ពោះ​ទៅ​កាន់​​រមណីយ​ដ្ឋាន​អន្លង់​ផ្សោត ​រមណីយ​ដ្ឋាន​​កាំពី​ និង​វត្ត​សសរ​១០០​​ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ព្រមទាំងទិញ ក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ និង វត្ថុអនុស្សារីយន៍ ជាច្រើនទៀត ថ្វីដ្បិត​សភាព​​ផ្លូវ​​មាន​លក្ខណៈ​​តូច​ចង្អៀតនិង​​​ជិះ​ប្រជ្រៀត​គ្នា​យ៉ាងណា​ក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនធ្វើដំណើរទៅលេងកំសាន្តយ៉ាងច្រើនគ្មាពេលលេង ។ ទេសចរណ៍ទទួលបានការយកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចណ៍ដ៏សំបូរបែប ជាពិសេសការចូលរួមពីសំណាក់វិស័យឯកជន ដែលដើរតួយ៉ាងសំខាន់ក្នុងការជម្រុញវិស័យមួយនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង ខេត្តមានសណ្ឋាគារ ចំនួន១៤កន្លែង (ស្មើនឹង ៦០១បន្ទប់) ផ្ទះសំណាក់ ចំនួន៤៨កន្លែង (ស្មើនឹង ៤៥០បន្ទប់) ភោជនីយដ្ឋានចំនួន ៥៨កន្លែង និងរមណីយដ្ឋានសរុបចំនួន ១៨កន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៩ ខេត្តក្រចេះ បានស្វាគមន៍ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ សរុបចំនួន ៣៧៣.៦៩៦នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៣៤៦.៨១៨នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ២៦.៨៧៨នាក់ ។ ខេត្តក្រចេះ ជាដែនដីល្បីល្បាញនូវនំក្រឡានដ៏ឆ្ងាញ់ពិសា នៃតំបន់ខ្ពង់រាបភាគឦសាន្តរបស់ប្រទេសកម្ពុជា និងជាខេត្តដែលបន្សលទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន ហើយក៏ជាដែនដីសម្បូរផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ «ខេត្តក្រចេះ» ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗដែលជាជំរកត្រី នឹងសត្វផ្សោត ហើយសត្វផ្សោតនេះជាប្រភេទសត្វទឹកកំរ ។

ទីផ្សារ

ខេត្តក្រចេះ 
ហាងលក់ទំនិញទូទៅ ផ្លូវលេខ៨ សង្កាត់ក្រចេះ ក្រុងក្រចេះ ប្រទេសកម្ពុជា

ផ្សារ៖ ឆ្លូង ពង្រ សណ្ដាន់ សាមគ្គីក្រុងក្រចេះ ស្នួល

បញ្ហាសង្គម

ការសម្បទានដីជារឿយគ្របដណ្ដប់លើដីដែលមានម្ចាស់ រឺ ប្រើប្រាស់ដោយប្រជាជននៅខេត្តក្រចេះតាំងពីយូរមកហើយ។ នៅឆ្នាំ ២០០៤ អ្នករៀបចំដីសហគមន៍ត្រូវបានគំរាមកំហែងដោយកងទ័ពបន្ទាប់ពីពួកគេបានរឹបអូសរណាយន្តដែលបានប្រើប្រាស់សំរាប់ការកាប់ព្រៃឈើខុសច្បាប់។ អង្គការរបស់ជនជាតិដើមមួយមានសកម្មភាពនៅខេត្តក្រចេះនេះ។

សុខភាព អប់រំ និង អភិវឌ្ឍន៍

គ្រុនខ្យងហៀនគឺជាបញ្ហាមួយនៅខេត្តក្រចេះ។ ការកើតជំងឺគ្រុនចាញ់ និង គ្រុនឈាមបានកើនឡើងយ៉ាងរហ័សក្នុងពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ កំណើននេះត្រូវបានគេសន្និដ្ឋានថាមកពីការប្រែប្រួលអាកាសធាតុ។

គ្រុនចាញ់មានក្នុងចំណោមមនុស្សជាច្រើន (អភេកន្តោប្រជា) ដែលនៅក្នុងព្រៃខេត្តក្រចេះ។ អត្រាមរណៈទារកក្នុងខេត្ត ៩៧/១០០០ និង អត្រាមរណៈកុមារ ៨០/១០០០ គួរអោយកត់សំគាល់មានខ្ពស់ជាង មធ្យមភាគថ្នាក់ជាតិទៅទៀត (៦៨/១០០០ និង ៥៣/១០០០ រៀងគ្នា)។

មន្ទីរពេទ្យ

រដ្ឋ

  • មន្ទីរពេទ្យបង្អែកខេត្តក្រចេះ
  • មន្ទីរពេទ្យបង្អែកឆ្លូង
  • មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល

ការអប់រំ

ខេត្តក្រចេះ គឺជាខេត្តមួយក្នុងចំណោមខេត្តក្រីក្របំផុតក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅឆ្នាំ២០១៥ ត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ រីឯនៅក្នុងប្រទេសសម្រាប់អត្រាប្រឡងមធ្យមសិក្សាទុតិយភូមិ។ សាលារៀនបានតស៊ូដើម្បីទាក់ទាញគ្រូបង្រៀនទៅកាន់ប្រជាជនក្រីក្រនៅឯជនបទ។ គ្រូបង្រៀនត្រូវបានបញ្ជូនទៅខេត្តពីភ្នំពេញ ដែលជារាជធានីរបស់ប្រទេស ប៉ុន្តែពួកគេគឺជាគ្រូបង្រៀនថ្មីដែលមើលឃើញឱកាសក្នុងការប្រឡងគ្រូដែលមិនសូវមានភាពម៉ត់ចត់នៅតាមតំបន់ដាច់ស្រយាល។ គ្រូថ្មីទាំងនេះកម្រស្នាក់នៅលើសពីមួយឆ្នាំ ឬពីរឆ្នាំ ដោយសារប្រាក់ខែតិច ធ្វើឱ្យមន្ត្រីមូលដ្ឋានត្រូវធ្វើដោយគ្មាន ហើយសិស្សច្រើនតែត្រូវបន្តការសិក្សាដោយខ្លួនឯង។

វិស័យដឹកជញ្ជូន

ខេត្តក្រចេះ 
ផ្លូវពីខេត្តក្រចេះទៅស្រុកឆ្លូងឆ្នាំ២០១១ ទេសភាពតាមដងផ្លូវ

ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។

ចំងាយផ្លូវ

  • ក្រចេះ-ភ្នំពេញ ៣៤០ គម
  • ក្រចេះ-ស្ទឹងត្រែង ១៤២ គម
  • ក្រចេះ-រតនៈគីរី ១៤៣ គម
  • ក្រចេះ-មណ្ឌលគីរី ២១១ គម
  • ក្រចេះ-កំពង់ចាម ២១៦ គម
  • ក្រចេះ-ព្រុំដែនវៀតណាម ១០១ គម

ផ្លូវទឹក

  • ក្រចេះ-ភ្នំពេញ ២២១ គ,ម
  • ក្រចេះ-កំពង់ចាម ១១៦ គ,ម
  • ក្រចេះ-ស្ទឹងត្រែង ១២៨ គ,ម

ផ្លូវអាកាស

មានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។ ហើយគេក៍អាចចុះចតបណ្ដោះអាសន្ននៅទីធ្លាតារាងបាល់ខេត្តក្រចេះ។

ការដឹកជញ្ជូនក្នុងខេត្ត

  • ក្រចេះ-ចំបក់ ៥២ គម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន២គ្រឿង
  • ក្រចេះ-ឆ្លូង ៣៦ គ,ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអី មាន ៤ គ្រឿង, រថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីមាន ២ គ្រឿងនិងរថយន្តប្រភេទដឹកទំនិញ ២,៥ តោនមាន ៤គ្រឿង
  • ក្រចេះ-សំបូរ ៣៦ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអីមាន ៦ គ្រឿង និងប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៩ គ្រឿង
  • ក្រចេះ-កន្ទួត ២២ គ.ម តាមរថយន្តប្រភេទដឹកទំនិញ ១ តោនមាន ៨ គ្រឿង
  • ក្រចេះ-ស្វាយជ្រះ តាមរថយន្តប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៥ គ្រឿង
  • ក្រចេះ-ស្នួល ៨៣ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន ៤ គឿ្រង រថយន្តក្រុង និងរថយន្ត ប្រភេទដឹកទំនិញមួយបាំងកន្លះមាន ៦ គ្រឿង

ការដឹកជញ្ជូនក្រៅខេត្ត

  • ក្រចេះ-ស្ទឹងត្រែង តាមរថយន្តទេសចរណ៍ ១៥ កៅអី មាន២ គ្រឿងរថយន្ត ៤ កៅអី មាន៦គ្រឿង និងរថយន្តក្រុង មាន៣ គ្រឿង
  • ក្រចេះ-រតនៈគិរី តាមរថយន្ត៤ កៅអី មាន ១២ គ្រឿង
  • ក្រចេះ-ភ្នំពេញ តាមរថយន្ត ៤កៅអីមាន ១២គ្រឿង រថយន្តទេសចរណ៍ ១២ ទៅ ១៥ កៅអី មាន ៣២ គ្រឿងនិងរថយន្តក្រុងមាន៣ក្រុមហ៊ុន

ប្រជាលេខន៍

ខេត្តក្រចេះ 
ថ្ងៃលិច ផ្ទះនៅជាយក្រុងក្រចេះ

មានជនជាតិភាគតិចយួនច្រើនគួរសមក្នុងខេត្តក្រចេះ។ ក្រចេះគឺជាស្រុកកំណើតនៃក្រុមជនជាតិដើមទាំងប្រាំពីរ: ព្នង កួយ មិល ខោញ ក្រោល ស្ទៀង និង ថ្មូន។ ប្រហែល ៧០% អ្នករស់នៅអចិន្ត្រៃយ៍នៃខេត្តនេះរស់នៅតាមបណ្ដោយដងទន្លេមេគង្គ តំបន់ក្រៅពីទន្លេនេះមានការតាំងនៅនៃប្រជាជនរប៉ាត់រប៉ាយ។ ប្រហែល ៨% នៃប្រជាជនខេត្តក្រចេះគឺជាអ្នកស្រុកដើម ខេត្តនេះជាខេត្តមួយក្នុងចំណោមខេត្តបួនដែលមានអត្រាប្រជាជនដើមច្រើនគួរសមដែរ។ ៧០% នៃប្រជាជនទាំងនេះគឺនៅជនបទ។ ខេត្តក្រចេះ មានប្រជាពលរដ្ឋសរុបចំនួន ៤១៧.៣២១នាក់ ស្រ្តី ២១០.៨៣៧នាក់ ស្មើនឹង ៩៤.០៨០គ្រួសារ ដង់ស៊ីតេប្រជាជន ៣៧នាក់/គម២ ដែលប្រមាណ ៨២,២% ជាកសិករ ១៧,៣% ជាសេវាករ និង០,៥% ជាសិប្បករ ។ កម្លាំងពលកម្មដែលមានអាយុ១៨-៦០ឆ្នាំ មានចំនួន ៥១,១% និងមានកំណើនប្រជាជនប្រចាំឆ្នាំ ២,៤% នៃចំនួនប្រជាជនសរុប ។

សាសនា

សាសនារបស់រដ្ឋនៅក្នុងខេត្តក្រចេះគឺព្រះពុទ្ធសាសនាថេរវាទ ដែលមានជាង ៩៣,១% នៃប្រជាជនក្នុងខេត្តក្រចេះ គឺជាអ្នកកាន់យកនូវព្រះពុទ្ធសាសនា។ ប្រជាជនខេត្តក្រចេះប្រហែល ៦.៦% បានប្រកាន់យកសាសនាឥស្លាម ភាគច្រើនអ្នកប្រកាន់យកសាសនានេះគឺជាជនជាតិចាម ឬ ខ្មែរឥស្លាម។ រីឯចំណែកសាសនាគ្រឹស្តត្រូវបានដើរតាមពីក្រោយដោយមានចំនួន ០.២% នៅក្នុងខេត្តក្រចេះ ខណៈដែល វិញ្ញណានិយម ឬ សាសនាផ្សេងទៀតមានចំនួន០.១% ។ ប្រជាជនខ្មែរក្នុងខេត្តក្រចេះភាគច្រើនប្រកាន់យកព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយក៏សាសនាមួយចំនួនទៀត ដែលកំពុងមានសកម្មភាពនៅក្នុងខេត្ត គឺសាសនាឥស្លាម សាសនាគ្រឹស្ត សាសនាព្រះពុទ្ធមហាយាន (ចិន និង យួន) និងសាសនាបាហៃ ។ ស្ថិតិនៃសាសនាទាំងអស់មានដូចជា៖ វត្តព្រះពុទ្ធសាសនាទាំងពីរគណៈមាន ចំនួនសរុប១៧២វត្ត (ព្រះសង្ឃចំនួន ១.៣៦២អង្គ, អាចារ្យ ៤៦៣នាក់, គណៈកម្មការវត្ត ៨៣២នាក់, តាជី-ដូនជី ៥២នាក់ និងក្មេងវត្ត ២១៨នាក់), សាសនាឥស្លាមមានព្រះវិហារចំនួន ៨៥កន្លែង ស៊ូរាវ ១០០កន្លែង មានសាសនិកសរុប៤៨.១៧៩នាក់, សាសនាគ្រឹស្ទមានព្រះវិហារ ចំនួន ១៩កន្លែង ស្នាក់ការថ្វាយបង្គំ ១៥កន្លែង មានសាសនិកសរុប ១.១៧៨នាក់, សាសនាមហាយានមានព្រះវិហារ ចំនួន ០២កន្លែង មានសាសនិកសរុប ១៣៧នាក់ និងសាសនាបាហៃមានព្រះវិហារ ចំនួន ០១កន្លែង មានបរិស័ទសរុប ២៨នាក់ ។

ស្រុក-ក្រុង

ខេត្តក្រចេះ រួមមាន ៦ ស្រុក-ក្រុង ៖ ឃុំ

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឡាតាំង
១០០១ ឆ្លូង Chhloung
១០០២ ក្រចេះ Kratie
១០០៣ ព្រែកប្រសព្វ Preaek Prasab
១០០៤ សំបូរ Sambour
១០០៥ ស្នួល Snuol
១០០៦ ចិត្របុរី Chet Borei

ឯកសារពិគ្រោះ

តំណភ្ជាប់ខាងក្រៅ

Tags:

ខេត្តក្រចេះ ប្រវត្តិសាស្ត្រខេត្តក្រចេះ ប្រវត្តិខេត្តក្រចេះ ភូមិសាស្ត្រខេត្តក្រចេះ រដ្ឋាភិបាលខេត្តក្រចេះ សេដ្ឋកិច្ចនិងដំណឹកជញ្ជូនខេត្តក្រចេះ បញ្ហាសង្គមខេត្តក្រចេះ សុខភាព អប់រំ និង អភិវឌ្ឍន៍ខេត្តក្រចេះ វិស័យដឹកជញ្ជូនខេត្តក្រចេះ ប្រជាលេខន៍ខេត្តក្រចេះ សាសនាខេត្តក្រចេះ ស្រុក-ក្រុងខេត្តក្រចេះ ឯកសារពិគ្រោះខេត្តក្រចេះ តំណភ្ជាប់ខាងក្រៅខេត្តក្រចេះក្រុងក្រចេះខេត្តខេត្តកំពង់ចាមខេត្តកំពង់ធំខេត្តត្បូងឃ្មុំខេត្តមណ្ឌលគីរីខេត្តស្ទឹងត្រែងទីរួមខេត្តទេសចរណ៍ប្រទេសកម្ពុជាភំ្នពេញវិគីភីឌា:អ.ស.អ.សម្រាប់ខ្មែរវៀតណាមស្រុកសំបូរ

🔥 Trending searches on Wiki ភាសាខ្មែរ:

នីវរណធម៌ប្រវត្តិសាស្រ្តភ្នំពេញជនជាតិជប៉ុនបញ្ជីរាយប្រទេសតាមចំនួនប្រជាជនរាជធានីឧដុង្គសិលាចារឹកជួរភ្នំដងរែកលោកតាដំបងក្រញូងធនាគារពាណិជ្ជកម្មប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរកម្ពុជាក្រោមអាណាព្យាបាលបារាំងមគ្គុទេសក៍ទេសចរណ៍ធ្នាក់អង់គ្លេសអ៊ីនធើណេតគុណវិបត្តិនៃការជក់បារីភ្នំសុពណ៌កាលីមីយ៉ាន់ម៉ាបឹងកក់ស៊ីហ្គេមការស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រវត្តិកំនាព្យខ្មែរប្រាសាទតាព្រហ្ម (ខេត្តតាកែវ)សម័យឧដុង្គការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការច្បាប់​ភូមិបាលហូ ជីមិញសម័យកាលលង្វែកជ័យជេស្ឋាទី២ស្រុកព្រៃឈរផ្សារធំថ្មីដើមសម័យអង្គរទំព័រដើមច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​ប្រទេសចម្ប៉ាសិល្បៈខ្មែរសម័យបុរេអង្គរនិងអង្គរអាហ្វ្រិកបុណ្យចូលឆ្នាំចិនប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តប្រាសាទភ្នំក្រោមប្រព័ន្ធព្រះអាទិត្យរឿងភ្នំប្រុសភ្នំស្រីដុល្លារ​អាមេរិកព្រះឧទ័យរាជាអង្គចន្ទសេវាសាធារណៈរឿងកុលាបប៉ៃលិនព្រហ្មញ្ញ សាសនាពិធីក្រុងពាលីខេត្តឧត្ដរមានជ័យហរិហរាល័យធម៌នមស្សការរង្វាស់រង្វាល់របស់ខ្មែរសហរដ្ឋអាមេរិកមេឌាវិគីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សាធារណរដ្ឋប្រជាមានិតកម្ពុជានរោត្តម សុរាម្រិតប្រាសាទបក្សីចាំក្រុងប្លូកសង្គ្រាមត្រជាក់សហភាពឥណ្ឌូចិនសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ខណ្ឌទួលគោកស្រីជេដ្ឋាត្រីកោណភាសាមង្គល៣៨ប្រការខុងជឺខេត្តរតនគិរីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់រឿង រ៉ូមេអូ និង ហ្ស៊ុយលីយេប្រាសាទបេងមាលាសទ្ធាក្នុងព្រះពុទ្ធសាសនាប្រាសាទតាព្រហ្មកិរិយាស័ព្ទធនាគារអេស៊ីលីដាគណៈអភិបាលក្រុង-ស្រុក🡆 More