ជញ្ជាំង ប៊ែរឡាំង

ជញ្ជាំង​ប៊ែរឡាំង (ជា​ភាសាអង់គ្លេស​៖ Berlin Wall, ភាសាអាល្លឺម៉ង់​៖ Berliner Mauer) ជា​ជញ្ជាំង​ពិត​មួយ​ពុះ​ចែក​ទីក្រុង​ប៊ែរឡាំង​ខាងលិច ពី​សាធារដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (អាល្លឺម៉ង់ខាងកើត) ដែល​រួមបញ្ចូល​ទីក្រុងប៊ែរឡាំង​ខាងកើត​។ ព្រំដែន​ខាងក្នុង​អាល្លឺម៉ង់​ដែល​វែង​ជាង បាន​កម្រិត​ព្រំដែន​រវាង​អាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច​។ ខ្សែបន្ទាត់​ព្រំដែន​ទាំងពីរ​នេះ បាន​ក្លាយជា​និមិត្តរូប​នៃ វាំងននដែក ដែល​ខណ្ឌ​ចែក​រវាង​អឺរ៉ុបខាងលិច និង អឺរ៉ុបខាងកើត​។

ជញ្ជាំង​នេះ បាន​ពុះ​ចែក​អាល្លឺម៉ង់ខាងកើត ពី​អាល្លឺម៉ង់ខាងលិច​អស់​រយៈពេល ២៨ ឆ្នាំ និង ០១ ថ្ងៃ ដោយ​គិត​ចាប់ពី​ពេល​ចាប់ផ្ដើម​សាងសង់ នា​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​១៩៦១ រហូតដល់​ការ​ចាប់ផ្ដើម​រំលាយ​ចោល​នៅ​ក្រោយ​ឆ្នាំ​១៩៨៩ ហើយ​ត្រូវ​បាន​គេ​សន្មត​ថា​ជា​និមិត្តរូប​ដ៏​យូរអង្វែង​នៃ​វាំងននដែក​។ តាម​ទិន្នន័យ​ផ្លូវការ ក្នុងកំលុងពេល​នេះ​យ៉ាងហោចណាស់​មាន​មនុស្ស​យ៉ាងតិច ១៣៦ នាក់​ត្រូវ​បាន​គេ​សម្លាប់ នៅក្នុង​ការ​ប៉ុនប៉ង​ឆ្លងកាត់​ទៅកាន់​ប៊ែរឡាំង​ខាងលិច​។ ទោះយ៉ាងណាក៏ដោយ ក្រុម​ជនរងគ្រោះ បាន​អះអាង​ថា​មាន​មនុស្ស​ច្រើនជាង ២០០ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​រត់គេច​ពី​ប៊ែរឡាំង​ខាងកើត​ទៅ​ប៊ែរឡាំង​ខាងលិច​។

នៅពេលដែល រដ្ឋាភិបាល​អាល្លឺម៉ង់ខាងកើត ប្រកាស​នា​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ប្រជាជន​អាល្លឺម៉ង់ខាងកើត អាច​ទៅ​ទស្សនា​អាល្លឺម៉ង់ខាងលិច និង​ក្រុង​ប៊ែរឡាំង​ខាងលិច ដែល​មហាជន​នៃ​អាល្លឺម៉ង់ខាងកើត​បាន​ផ្លោះ​ជញ្ជាំង ដើម្បី​ចូលរួម​ជាមួយ​អាល្លឺម៉ង់ខាងលិច​នៅ​ជញ្ជាំង​ម្ខាងទៀត​នៅក្នុង​បរិយាកាស​ដ៏​សប្បាយរីករាយ​មួយ​។

ការរលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង បាន​ត្រាយផ្លូវ​សម្រាប់​ការបង្រួបបង្រួម​អាល្លឺម៉ង់​ឡើងវិញ ដែល​បាន​ប្រកាស​ជាផ្លូវការ​នៅ​ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​១៩៩០​។

Tags:

ភាសាអង់គ្លេសភាសាអាល្លឺម៉ង់វាំងននដែកអាល្លឺម៉ង់ខាងកើត

🔥 Trending searches on Wiki ភាសាខ្មែរ:

ធម៌សូត្រថ្វាយបង្គំព្រះទិវាពលកម្មអន្ដរជាតិប្រាសាទភ្នំបាខែងអ៊ីនធឺណិតការអប់រំប្រទេសអភិវឌ្ឍស្រុកគីរីវង់នាគខ្មែរ និង នាគសាសនាហេង សំរិនស្រីសុរិយោវង្សគណបក្ស​ប្រជាជន​កម្ពុជាសម័យឧដុង្គប្រ៊ុយណេសូរ្យវរ្ម័នទី២សង្រ្កាន្ត (ថៃ)សាលាក្ដីខ្មែរក្រហមបក្សកុម្មុយនីស្តកម្ពុជាថូម៉ាសអាគីណាសចន្ទគតិជ័យវរ្ម័នទី៧ប្រាសាទបាណន់ប្រដាប់រំលាយអាហារជនជាតិថៃព្រែកជីក(ព្រែកយួន)ម៉ាស៊ីនស្វែងរកប្រព័ន្ធទូរ​ស័ព្ទ​នៅ​កម្ពុជាវណ្ណយុត្តិវិធីសាស្រ្តក្នុងការទំនាក់ទំនងចុងសម័យអង្គរឃុំបរមរាជាទី២ខេត្តកំពង់ឆ្នាំងស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋភាពវិជ្ជមានក្នុងអក្សរសិល្ប៍ខ្មែរទិសពិធីបុណ្យអុំទូកប្រវត្តិសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិចទីក្រុងព្រៃនគរជនជាតិភាគតិចនៅកម្ពុជាសមភាព​រាត្រីថ្លើមពាណិជ្ជកម្មអន្តរជាតិប្រវត្តិសាស្ត្រភូមាសហរាជាណាចក្រពិធីបុណ្យចូលព្រះវស្សាធម្មជាតិវៀតណាមនយោបាយនៅកម្ពុជាជនជាតិចាម្ប៍ស្រុកបរិបូណ៌ភូមិសាស្រ្តប្រទេសថៃសត្វឆ្អឹងកងក្រុមប្រឹក្សាក្រុង-ស្រុកប្រាសាទភ្នំបាណន់ប្រវត្តិហ្វេសប៊ុករឿងសូផាតប្រទេសកំពុងអភិវឌ្ឍក្រសួងការពារជាតិភ្នំប្រុសភ្នំស្រីកោះរ៉ុងទឹកកម្មបថ១០របាំអប្សរាល្បែងគ្របមាន់ទូរស័ព្ទពាក្យកាព្យប្រដៅជនប្រុសស្រីខេត្តតាកែវទំនាក់ទំនងកម្ពុជា-ថៃជំងឺទឹកនោមផ្អែមបញ្ចក្ខន្ធស្រុកកងមាសខេត្តបន្ទាយមានជ័យធ្វិតថឺរប្រវត្តិសាស្រ្តភ្នំពេញនយោបាយ🡆 More