សាធារណរដ្ឋអាហ្វ្រិកកណ្តាល

សាធារណរដ្ឋអាហ្វ្រិកកណ្តាល (ភាសាសង់គោ៖ Ködörösêse tî Bêafrîka, ភាសាបារាំង៖ République centrafricaine, RCA) គឺជាប្រទេសមួយស្ថិតនៅតំបន់កណ្តាលនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសឆាដនៅភាគខាងជើង ស៊ូដង់នៅភាគឦសាន ស៊ូដង់ខាងត្បូងនៅភាគអាគ្នេយ៍ សាធារណរដ្ឋប្រជាធិបតេយ្យកុងគោនៅភាគខាងត្បូង សាធារណរដ្ឋកុងគោនៅភាគនិរតី និងប្រទេសកាមេរូននៅប៉ែកខាងលិច។

សាធារណរដ្ឋអាហ្វ្រិកកណ្ដាល
Ködörösêse tî Bêafrîka (សង់គោ)
République centrafricaine (បារាំង)
ទង់ជាតិ
ទង់ជាតិ
វរលញ្ឆករ
វរលញ្ឆករ
បាវចនា
"Unité, Dignité, Travail" (បារាំង)
សាមគ្គីភាព កិត្តិយស ការងារ
ភ្លេងជាតិ
La Renaissance (បារាំង)
"បុនសម័យ"
ទីតាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (ក្រហម) នៅលើភូគោល
ទីតាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
បង់គី
4°22′N 18°35′E / 4.367°N 18.583°E / 4.367; 18.583
ភាសាផ្លូវការភាសាបារាំង
ភាសាសង់គោ
ក្រុមជនជាតិ
បាហ្ការ៉ា • បាកា • បង់ដា • បាយ៉ាកា • ហ្វូឡា • ហ្គូបាយ៉ា • ការ៉ា • ក្រេស • អ៊ិមបាកា • ម៉ង់ឌីយ៉ា • អ៊ិងបានឌី • សារ៉ា • វីឌីរី • វ៉ូដាបេ • យ៉ាកូម៉ា • យូលូ • កានូរី • ហ្សង់ដេ • ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០)
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមប្រធានាធិបតី
- ប្រធានាធិបតី
ហ្វាស្ទីន-អាកកញ ធូអាដេរ៉ា
- នាយករដ្ឋមន្ត្រី
ហ្វីលីកស៍ ម៉ូលូវ៉ា
- ប្រធានរដ្ឋសភា
សាំភ្លីស សារ៉ង់ជី
នីតិបញ្ញត្តិរដ្ឋសភា
ឯករាជ្យភាព
- ប្រកាសជាសាធារណរដ្ឋ
១ ធ្នូ ១៩៥៨
- ទទួលឯករាជ្យពីបារាំង
១៣ សីហា ១៩៦០
- ប្ដូរមករបបរាជានិយម
៤ ធ្នូ ១៩៧៦
- ព្រះរាជាភិសេកនៃបូកាហ្សាទី១
៤ ធ្នូ ១៩៧៧
- ផ្តួលរបបរាជានិយម និងស្តារសាធារណរដ្ឋឡើងវិញ
២១ កញ្ញា ១៩៧៩
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
៦២២,៩៨៤ គ.ម   (ទី៤៤)
- ផ្ទៃទឹក (%)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៥,៤៥៤,៥៣៣ (ទី១១៩)
- ដង់ស៊ីតេ
៧.១ នាក់/គ.ម   (ទី២២១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៤.២៦២ ពាន់លានដុល្លារ (ទី១៦២)
- ក្នុងម្នាក់
៨២៣ ដុល្លារ (ទី១៨៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
២.៣២១ ពាន់លានដុល្លារ (ទី១៦៣)
- ក្នុងម្នាក់
៤៤៨ ដុល្លារ (ទី១៨១)
ជីនី (២០០៨)៥៦.៣
ខ្ពស់ · ទី២៨
HDI (២០២១)increase ០.៤០៤
ទាប · ទី១៨៨
រូបិយវត្ថុហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XAF)
ប៊ីតខញ (BTC)
ល្វែងម៉ោងUTC+១ (WAT)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៣៦
កូដ ISO 3166CF
ដែនកម្រិតខ្ពស់.cf

សាធារណរដ្ឋមួយនេះបានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២០,០០០ គីឡូម៉ែត្រការ៉េ ហើយបើគិតត្រឹមឆ្នាំ២០២១ ប្រទេសនេះមានចំនួនប្រជាជនប្រហែល ៥.៥ លាននាក់។ សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​សព្វថ្ងៃកំពុងទទួលរងនូវភ្លើងសង្រ្គាម​ស៊ីវិល​ដែល​បាន​ឆាបឆេះ​​តាំង​ពី​ឆ្នាំ២០១២ មកម៉្លេះ។ ដែនដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលភាគច្រើនគ្របដណ្តប់ដោយតំបន់វាលស្មោងស៊ូដាណូ-គីនេ ហើយនៅភាគខាងជើងជាតំបន់សាអែល–ស៊ូដង់ និងភាគខាងត្បូងស្ថិតក្នុងតំបន់ព្រៃអេក្វាទ័រ។ ពីរភាគបីនៃទឹកដីប្រទេសទាំងមូលគឺស្ថិតនៅក្នុងអាងទន្លេអ៊ូបង់ហ្គី (ដែលបន្តហូរចូលទៅក្នុងទន្លេកុងគោ) ហើយមួយភាគទៀតគឺស្ថិតនៅក្នុងអាងទន្លេឆារី ដែលបន្តហូរទៅចូលបឹងឆាដ។

ទឹកដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលបច្ចុប្បន្នត្រូវបានមនុស្សចូលមករស់នៅអស់ជាច្រើនសហស្សវត្សរ៍មកហើយ។ ព្រំដែនប្រទេសនេះសព្វថ្ងៃត្រូវបានបង្កើតឡើងដោយបារាំង ដែលធ្លាប់កាន់កាប់ជាដែនអាណានិគមនៅចុងសតវត្សទី១៩។ បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០ សាធារណរដ្ឋអាហ្រ្វិកកណ្តាលត្រូវធ្លាក់ក្រោមការដឹកនាំរបស់មេផ្តាច់ការជាច្រើនរូប។

គិតដល់ទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីមានការតស៊ូអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យជាច្រើនលើកកន្លងមក ទីបំផុតការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្សក៏បានប្រព្រឹត្តិធ្វើឡើងក្នុងឆ្នាំ១៩៩៣។ លោកអង្គ ហ្វេលីក-ប៉ាតាសេបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ប៉ុន្តែ​ក្រោយ​មកក៏​ត្រូវ​បានឧត្តម​សេនីយ៍ហ្វ្រង់ស័រ បូហ្ស៊ីហ្សេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅ​ឆ្នាំ២០០៣។ មួយឆ្នាំក្រោយរដ្ឋប្រហារ សង្គ្រាមស៊ីវិលមួយបាន​ផ្ទុះឡើង​ ហើយ​ទោះ​ជា​មានការ​ចុះហត្ថលេខាលើសន្ធិសញ្ញា​សន្តិភាព​ក្នុង​ឆ្នាំ២០០៧ និង​ម្តង​ទៀត​ក្នុង​ឆ្នាំ២០១១ ក្តីក៏​សង្រ្គាម​ស៊ីវិលនៅតែ​​បន្ត​រហូតមកដល់សព្វថ្ងៃ។ ជាលទ្ធផលនៃសង្គ្រាម អាហ្វ្រិកកណ្ដាលត្រូវទទួលរងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដោយបក្សសម្ព័ន្ធប្រដាប់អាវុធគ្រប់ភាគី ហើយសកម្មភាពបំពានសិទ្ធិមនុស្សទាំងនោះរួមមាន ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការធ្វើដំណើរ។ល។

ទោះមានឈ្មោះជាប្រទេសដែលសំបូរទៅដោយកំណប់រ៉ែដ៏មានតម្លៃនិងធនធានផ្សេងៗទៀត ក៏ដូចជាដីដាំដុះកសិកម្មច្រើនពិតមែន ប៉ុន្តែសាធារណរដ្ឋអាហ្រ្វិកកណ្តាលនៅតែជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសក្រីក្របំផុតទាំងដប់នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (យអទ) ទាបបំផុតគិតត្រឹមឆ្នាំ២០១៧។ បើយោងទៅតាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) នៅឆ្នាំ២០១៩ បានឱ្យដឹងថាប្រទេសនេះមានកម្រិតអភិវឌ្ឍន៍មនុស្សទាបបំផុតទីពីរ (នាំមុខប្រទេសនីហ្សេ) ដោយជាប់ចំណាត់ថ្នាក់លេខ ១៨៨ ក្នុងចំណោមប្រទេសចំនួន ១៨៩។ ប្រទេសនេះផងដែរមានចំណាត់វិសមភាពសន្ទស្សន៍អភិវឌ្ឍន៍មនុស្សទាបបំផុត (IHDI) ដោយជាប់ចំណាត់ថ្នាក់លេខ ១៥០ ក្នុងចំណោម ១៥០ ប្រទេស។ សាធារណរដ្ឋអាហ្រ្វិកកណ្តាលក៏ត្រូវបានគេប៉ាន់ប្រមាណដែរថាជាប្រទេសមានកំណត់ត្រាសុខភាពមនុស្សអាក្រក់បំផុត ក៏ដូចជាប្រទេសដែលមិនសមរម្យមួយសម្រាប់ជីវិតកុមារ។

សាធារណរដ្ឋអាហ្វ្រិកកណ្តាលគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាល អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។

ឯកសារយោង

Tags:

ឆាដភាសាបារាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោស៊ូដង់ស៊ូដង់ខាងត្បូង

🔥 Trending searches on Wiki ភាសាខ្មែរ:

អវលោកិតេស្វារជ័យវរ្ម័នទី៧កោសិកាជីវវិទ្យាក្រុងប៉ោយប៉ែតហ្វាំងឡង់អបាយមុខព្រះត្រៃបិដកខេត្តកោះកុងនូវែលហ្សេឡង់ការថែរក្សាបរិស្ថានធម្មជាតិនាមគ្រុឌព្រះបាទបរមរាជាទី៩ អង្គសូរស្រុកសំរោងទងមហាសមុទ្រអាត្លង់ទិកសារៈប្រយោជន៍នៃទឹកក្ងោកល្បែងលាក់កន្សែងបញ្ជីព្រះមហាក្សត្រកម្ពុជាឈាមទង់ជាតិកម្ពុជាឦសានវរ្ម័នទី១ក្សត្រីអង្គម៉ីបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាទន្លេនៅកម្ពុជាអង្គការសុខភាពពិភពលោកគណៈអភិបាលក្រុង-ស្រុកឧបករណ៏ភ្លេងខ្មែររឿងថៅកែចិត្តចោរប្រដាប់របត់ឈាមបរមរាជាទី៥ប្រាសាទសំបូរព្រៃគុកធនាគារពិភពលោកវៀតណាមខាងជើងផ្លូវទឹកកម្ពុជាអេឡិចត្រូម៉ាញ៉េទិចកាលប្បវត្តិព្រះពុទ្ធសាសនាសាសនាឥស្លាមនៅកម្ពុជាល្ខោនខោលអរិយសច្ច៤កញ្ឆាលក្ខណៈសម្បត្តិនៃអ្នកដឹកនាំម៉ូនីទ័រកុំព្យូទ័របណ្ដាំក្រមង៉ុយសព្វនាមបឹងទន្លេសាបសេដ្ឋកិច្ចនៃប្រទេសថៃគ្រិស្តសាសនាព្រះយេស៊ូកម្លាំងសុភាសិត​ខ្មែរស្គរធំប្រទេសអភិវឌ្ឍពុទ្ធសាសនា​ដូច​ម្តេចច្បាប់ឆ្នាំ ២០២៤ខេត្តនៃប្រទេសកូរ៉េខាងត្បូងចាប៉ីដងវែងរឿងបងថ្លៃនិងប្អូនថ្លៃភ្លេងមហោរីខេត្តរតនគិរីចាម្ប៉ាអ្វីដែលហៅថាភាសាអេមីរ៉ាតអារ៉ាប់រួមសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកខេត្តត្បូងឃ្មុំបរមរាជារាមាធិបតីពិភពលោកវិទ្យាសាស្ត្រអាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសាភពសុក្រគ្រីស្តុប កូឡុំមហាយានអង្គរធំល្បែងស្វាដណ្ដើមស្លឹកឈើប្រាសាទព្រៃគុកការធ្លាក់ចុះនៃសម័យអង្គរភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ🡆 More